បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា
?តើ​ខ្ញុំ​សិក្សា​ពី​​សាសនា​ឥស្លាមនៅលើវេបសាយ(សិក្សាឥស្លាម)ដោយ​របៀប​ណា
របៀបសិក្សា​​​សាសនា​ឥស្លាមនៅលើវេបសាយ(សិក្សាឥស្លាម)​ វេបសាយ(សិក្សាឥស្លាម)គឺ​ជា​វេទិកា​អេឡិចត្រូនិក​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្រៀន​ច្បាប់​អ៊ីស្លាម​ក្នុង​វិធី​ងាយ​ស្រួល​និង​រីករាយ។ វេទិកានេះផ្តល់សេវាកម្មទាំងអស់របស់ខ្លួនដោយមិនគិតថ្លៃ។ សិស្សអាចសិក្សាលើវេបសាយនេះ ដោយចុះឈ្មោះនៅលើគេហទំព័រ ឬដោយមិនបាច់បានចុះឈ្មោះក៏បាន។ នៅពេលសិស្សចុះឈ្មោះនៅលើវេទិកានេះគេអាច៖ តាមដានសមិទ្ធផលផ្ទាល់ខ្លួននៅលើវេទិកា មិនថាសម្រាប់មេរៀនដែលបានបញ្ចប់ ឬសម្រាប់មេរៀន និងវគ្គសិក្សាដែលមិនទាន់បានបញ្ចប់នោះទេ។ ទទួលបានពិន្ទុ ប្រកួតប្រជែងជាមួយអ្នកប្រើប្រាស់ផ្សេងទៀត និងមើលចំណាត់ថ្នាក់របស់គេក្នុងចំណោមពួកគេ។ បង្កើត និងចូលរួមក្នុងក្រុមអន្តរកម្ម និងប្រកួតប្រជែងជាមួយមិត្តភក្តិ និងសហការី។ សិស្សអាចចាប់ផ្តើមរៀនលើវេបសាយនេះតាមពីរវិធី៖ តាមប្រធានបទ៖ ក្នុងវិធីសាស្រ្តនេះ មេរៀនត្រូវបានរៀបចំ និងបែងចែកតាមប្រធានបទ ហើយសិស្សជ្រើសរើសប្រធានបទដែលគេចង់សិក្សា។ សិស្សនឹងទទួលបានវិញ្ញាបនបត្រនៅពេលបញ្ចប់មេរៀនទាំងអស់ដោយជោគជ័យនៅក្នុងប្រធានបទរងដែលបានផ្តល់ឱ្យ។ តាមវគ្គសិក្សា៖ នៅក្នុងវិធីសាស្រ្តនេះ មេរៀនត្រូវបានរចនា និងប្រមូលពីប្រធានបទជាច្រើន ដើម្បីសម្រេចបាននូវគោលដៅជាក់លាក់មួយ ដែលផ្តោតលើក្រុមណាមួយនៅលើវេទិកា។ សិស្សនឹងទទួលបានវិញ្ញាបនបត្រនៅពេលបញ្ចប់មេរៀនទាំងអស់ដោយជោគជ័យទៅតាមវគ្គសិក្សា។ សិស្សនឹងទទួលបានពិន្ទុនៅពេលបញ្ចប់មេរៀនបន្ថែមនៅលើវេទិកាដោយជោគជ័យ។ សិស្សអាចត្រួតពិនិត្យមើលចំណាត់ថ្នាក់ និងតារាងកិត្តិយសនៅលើវេបសាយ។