ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)
មេរៀននៅក្នុងផ្នែកនេះ នឹងបង្ហាញអំពីការគោរពសក្ការៈ និងការពង្រឹងវាឱ្យបានល្អ ដោយធ្វើការភ្ជាប់ការគោរពសក្ការៈ និងច្បាប់បញ្ញត្តិរបស់វាជាមួយនឹងគម្ពីរគួរអាន និងលំអានដ៏ថ្លៃថ្លានៃព្យាការី និងសិក្សាអំពីរបៀបនៃនៃការគោរពសក្ការៈ និងច្បាប់របស់វាចំពោះបុគ្គលដែលត្រូវជាប់កាតព្វកិច្ចត្រូវទទួលខុសត្រូវ ដោយមានការបំភ្លឺ និងការពន្យល់លម្អិត ដូចដែលត្រូវបានរាយការណ៍អំពីព្យាការីមូហាំម៉ាត់ صلى الله عليه وسلم និងសហការីរបស់គាត់។
ប្រធានបទរង
ការជម្រះសម្អាត
សឡាត គឺជាគោលគ្រឹះ(រូកុន)ទីពីរនៃសាសនាឥស្លាម បន្ទាប់ពីពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ ។ ជាមួយគ្នានេះដែរ សឡាតមិនអាចមានភាពត្រឹមត្រូវដោយគ្មានភាពជ្រះស្អាតនោះទេ ដូចនេះ គឺសក្តិសមបំផុតដែលសិស្សានុសិស្សត្រូវសិក្សាពីក្បួនច្បាប់នៃការជម្រះសម្អាតជាមុនសិនដើម្បីឲ្យសឡាតរបស់គេមានលក្ខណៈត្រឹមត្រូវ។
សឡាត
សឡាត គឺជាសសរគ្រឹះនៃសាសនាឥស្លាម ហើយវាជាកាតព្វកិច្ចដ៏សំខាន់ជាងគេបំផុតមួយដែលគេចាំបាច់ត្រូវចាប់ផ្ដើមសិក្សាអំពីវាមុនគេក្នុងចំណោមការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ទាំងឡាយ ព្រោះវាជាគោលគ្រឹះ(រូកុន)ទីពីរនៃសាសនាឥស្លាមបន្ទាប់ពីពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ ហើយឥស្លាមរបស់បុគ្គលម្នាក់មិនមានភាពពេញលេញនោះទេ លើកលែងតែគេបានប្រតិបត្តិវា។
ហ្សាកាត់
ហ្សាកាត់ គឺជាគោលគ្រឹះ(រូកុន)ទីបីក្នុងចំណោមគោលគ្រឹះនៃសាសនាឥស្លាម។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចឲ្យបរិច្ចាគហ្សាកាត់ដើម្បីជម្រះសម្អាតដល់អ្នកដែលបរិច្ចាគ និងអ្នកដែលទទួលហ្សាកាត់។ ទោះបីជាមើលពីផ្នែកខាងក្រៅវាធ្វើឲ្យបរិមាណទ្រព្យសម្បត្តិត្រូវថមថយ ឬថយចុះក៏ពិតមែន ក៏ប៉ុន្ដែធាតុពិត ហ្សាកាត់ធ្វើឲ្យពរជ័យនៃទ្រព្យសម្បត្តិកើនឡើង បរិមាណទ្រព្យសម្បត្តិក៏កើនឡើង ហើយជំនឿនៅក្នុងចិត្តរបស់អ្នកដែលបរិច្ចាគហ្សាកាត់នោះក៏កើនឡើងដែរ។
ការបួស
ការបួសខែរ៉ម៉ាហ្ទន គឺជាគោលគ្រឹះ(រូកុន)ទីបួនក្នុងចំណោមគោលគ្រឹះនៃសាសនាឥស្លាម។ ការបួស គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ដ៏ឧត្តុង្គឧត្តមដែលអល់ឡោះបានដាក់វាជាកាតព្វកិច្ចលើជនមូស្លីមដូចដែលទ្រង់បានដាក់កាតព្វកិច្ចវាលើប្រជាជាតិជំនាន់មុនៗដែរដើម្បីទទួលបាននូវការកោតខ្លាចអល់ឡោះដែលជាកូនសោនៃរាល់ប្រការល្អទាំងឡាយ។
ការធ្វើធម្មយាត្រាហាជ្ជី
ហាជ្ជី គឺជាគោលគ្រឹះ(រូកុន)ទីប្រាំក្នុងចំណោមគោលគ្រឹះនៃសាសនាឥស្លាម ហើយវាជាកាតព្វកិច្ចចាំបាច់លើជនមូស្លីមដែលគ្រប់អាយុ និងមានលទ្ធភាពត្រូវប្រតិបត្តិវាចំនួនមួយដងក្នុងមួយជីវិត។
សេចក្តីស្លាប់ និងសាកសព
សេចក្តីស្លាប់ ពុំមែនជាទីបញ្ចប់នៃកិច្ចការទាំងឡាយនោះទេ ក៏ប៉ុន្តែវាជាដំណាក់កាលថ្មីសម្រាប់មនុស្ស និងជាការចាប់ផ្តើមយ៉ាងពេញលេញនៃជីវិតបរលោក។ ដូចដែលសាសនាឥស្លាមបានយកចិត្តទុកដាក់លើការថែរក្សាសិទ្ធិទាំងឡាយតាំងពីពេលប្រសូត្រ ពិតប្រាកដណាស់ សាសនានេះក៏កាន់តែសង្កត់ធ្ងន់ថែមទៀតលើក្បួនច្បាប់នានាដែលថែរក្សាសិទ្ធិទាំងឡាយរបស់អ្នកស្លាប់។