ហ្សាកាត់
ហ្សាកាត់ គឺជាគោលគ្រឹះ(រូកុន)ទីបីក្នុងចំណោមគោលគ្រឹះនៃសាសនាឥស្លាម។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចឲ្យបរិច្ចាគហ្សាកាត់ដើម្បីជម្រះសម្អាតដល់អ្នកដែលបរិច្ចាគ និងអ្នកដែលទទួលហ្សាកាត់។ ទោះបីជាមើលពីផ្នែកខាងក្រៅវាធ្វើឲ្យបរិមាណទ្រព្យសម្បត្តិត្រូវថមថយ ឬថយចុះក៏ពិតមែន ក៏ប៉ុន្ដែធាតុពិត ហ្សាកាត់ធ្វើឲ្យពរជ័យនៃទ្រព្យសម្បត្តិកើនឡើង បរិមាណទ្រព្យសម្បត្តិក៏កើនឡើង ហើយជំនឿនៅក្នុងចិត្តរបស់អ្នកដែលបរិច្ចាគហ្សាកាត់នោះក៏កើនឡើងដែរ។