ផ្នែកបច្ចុប្បន្ន model:
មេរៀន ហ្សាកាត់ ធាតុពិត និងគោលបំណងរបស់វា
ហ្សាកាត់ គឺជាគោលគ្រឹះ(រូកុន)ទីបីក្នុងចំណោមគោលគ្រឹះនៃសាសនាឥស្លាម។ វាជាកាតព្វកិច្ចផ្នែកទ្រព្យសម្បត្តិដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ជាកាតព្វកិច្ចទៅលើអ្នកមានទ្រព្យដើម្បីផ្ដល់ទៅឲ្យអ្នកក្រីក្រ និងអ្នកដែលមានតម្រូវការចាំបាច់ ហើយនិងអ្នកផ្សេងទៀតក្រៅពីពួកគេក្នុងចំណោមអ្នកដែលមានសិទ្ធិទទួលហ្សាកាត់នូវចំណែកមួយដែលត្រូវបានកំណត់ជាក់លាក់អំពីទ្រព្យសម្បត្តិរបស់ពួកគេដើម្បីសម្រាលនូវទុក្ខលំបាករបស់អ្នកដែលមានសិទ្ធិទទួលហ្សាកាត់ទាំងនោះ។
១. ពិតណាស់ ការស្រឡាញ់ទ្រព្យសម្បត្តិ គឺជាចរិតធម្មជាតិរបស់មនុស្ស ដែលធ្វើឱ្យពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងលើការថែរក្សាទ្រព្យសម្បត្តិ និងព្យាយាមធ្វើយ៉ាងណាដើម្បីទទួលបានវា។ ដូចនេះ ច្បាប់បញ្ញត្តិឥស្លាមបានដាក់កាតព្វកិច្ចឲ្យបរិច្ចាគហ្សាកាត់ដើម្បីជម្រះសម្អាតខ្លួនប្រាណមនុស្សអំពីភាពកំណាញ់ និងព្យាបាលនូវសេចក្តីស្រឡាញ់ និងភាពលោភលន់របស់មនុស្សចំពោះលោកិយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)យកការបរិច្ចាគពីទ្រព្យសម្បត្ដិរបស់ពួកគេមួយចំនួនដើម្បីជម្រះ និងសម្អាត (បាបកម្ម)ពួកគេដោយការបរិច្ចាគនេះចុះ”។ (អាត់តាវហ្ពះ៖១០៣)
២. ការបរិច្ចាគហ្សាកាត់សម្រេចបាននូវគោលការណ៍សាមគ្គីភាព និងភាពស្និទ្ធស្នាល ព្រោះថាខ្លួនប្រាណរបស់មនុស្សត្រូវបានគេបង្កើតមកឲ្យមានចិត្តស្រលាញ់អ្នកដែលបានធ្វើល្អមកកាន់ខ្លួន។ តាមរយៈនេះ សមាជិកម្នាក់ៗដែលរស់នៅក្នុងសង្គមឥស្លាមពួកគេស្រលាញ់គ្នា និងរួបរួមសហការគ្នាប្រៀបដូចជាសំណង់ដ៏រឹងមាំមួយដែលផ្សារភ្ជាប់គ្នា និងពង្រឹងគ្នាទៅវិញទៅមក ហើយអំពើលួច ឆក់ ប្លន់ និងការកេងបន្លំនឹងត្រូវបានកាត់បន្ថយ។
៣. ហ្សាកាត់សម្រេចបាននូវអត្ថន័យនៃភាពជាខ្ញុំបម្រើ ការឱនលំទោន និងការទទួលយកដ៏ពេញលេញសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។ នៅពេលដែលអ្នកមានទ្រព្យធ្វើការបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ខ្លួន ពិតណាស់វាបញ្ជាក់ថា រូបគេជាអ្នកដែលប្រតិបត្តិនូវច្បាប់បញ្ញត្តិរបស់អល់ឡោះ និងជាអ្នកអនុវត្តតាមបទបញ្ជារបស់ទ្រង់។ នៅក្នុងការបរិច្ចាគហ្សាកាត់ គឺជាការដឹងគុណដល់អ្នកដែលប្រទាននូវឧបការគុណ(អល់ឡោះ)ចំពោះឧបការគុណរបស់ទ្រង់ ហើយអល់ឡោះទ្រង់នឹងតបស្នងដល់រូបគេវិញចំពោះការដឹងគុណនេះ។ ទ្រង់បានមានបន្ទូលថា៖ “ប្រសិនបើពួកអ្នកដឹងគុណ(នូវឧបការគុណរបស់យើង) យើងពិតជានឹងបន្ថែម(ការប្រោសប្រទាន)ដល់ពួកអ្នកទៀត”។ (អ៊ីព្រហ៊ីម៖៧)
៤. ការបរិច្ចាគហ្សាកាត់ សម្រេចបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងការទំនាក់ទំនងគ្នារវាងក្រុមផ្សេងៗនៅក្នុងសង្គម ដោយផ្តល់វាទៅឱ្យមនុស្សដែលមានសិទ្ធិក្នុងការទទួលបានវា។ ហើយទ្រព្យសម្បត្តិក៏មិនត្រូវបានរក្សាទុកនៅក្នុងដៃអ្នកដែលមានស្តុកស្តម្ភនៅក្នុងសង្គម និងផ្តាច់មុខដោយពួកគេនោះទេ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដើម្បីកុំឲ្យទ្រព្យសម្បត្ដិនោះស្ថិតក្នុងកណ្ដាប់ដៃអ្នកមានណាម្នាក់ក្នុងចំណោមពួកអ្នក”។ (អាល់ហាស្ហរ៍៖៧)
សាសនាឥស្លាមបានកំណត់នូវក្រុមជាក់លាក់ដែលត្រូវទទួលហ្សាកាត់ ហើយគេអនុញ្ញាតឲ្យជនមូស្លីមអាចបរិច្ចាគទៅកាន់ក្រុមមួយឬច្រើនក្រុមក្នុងចំណោមក្រុមទាំងនោះ ឬក៏ផ្ដល់ហ្សាកាត់នោះទៅឲ្យអង្គការ ឬសមាគមសប្បុរសធម៌នានាដែលទទួលបន្ទុកចែកចាយទ្រព្យហ្សាកាត់ទៅឲ្យអ្នកមូស្លីមដែលមានសិទ្ធិទទួលហ្សាកាត់ ហើយជាការប្រសើរ គប្បីផ្តល់ទៅឲ្យអ្នកដែលនៅក្នុងតំបន់ដែលខ្លួនរស់នៅ។
ក្រុមដែលមានសិទ្ធិទទួលហ្សាកាត់មានដូចខាងក្រោម៖
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលបញ្ជាក់ក្រុមដែលមានសិទ្ធិទទួលហ្សាកាត់ថា៖ “តាមពិត ការបរិច្ចាគហ្សាកាត់នោះ គឺសម្រាប់តែបណ្ដាអ្នកក្រខ្សត់ បណ្ដាអ្នកក្រ អ្នកដែលធ្វើការលើការងារហ្សាកាត់ អ្នកដែលគេទាក់ទាញចិត្តពួកគេ(មូអាល់ឡាហ្វ) អ្នកចង់រំដោះខ្លួនពីទាសករគេ អ្នកជំពាក់បំណុលគេ អ្នកដែលតស៊ូក្នុងមាគ៌ាអល់ឡោះ និងបណ្ដាអ្នកដែលធ្វើដំណើរដាច់ស្បៀងប៉ុណ្ណោះ”។ (អាត់តាវហ្ពះ៖៦០)
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.