សក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ
សាសនាឥស្លាមបានកំណត់ផ្តល់កាលីម៉ះតាវហេទ(ពាក្យដែលបញ្ជាក់ពីឯកទេពនិយមនៃអល់ឡោះជាម្ចាស់) គឺពាក្យ لاإلهإلاالله(គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)នូវឋានៈដ៏ធំធេង និងខ្ពង់ខ្ពស់បំផុត ហើយវាគឺជាកាតព្វកិច្ចដំបូងគេបង្អស់ចំពោះអ្នកមូស្លីម។ ដូច្នេះ ជនណាដែលមានបំណងចង់ចូលកាន់សាសនាឥស្លាម គឺចាំបាច់លើបុគ្គលនោះត្រូវជឿជាក់លើពាក្យនេះ និងពោលវាចេញពីមាត់។ ហើយជនណាដែលបានពោលវាដោយការជឿប្រាកដក្នុងចិត្ត និងស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ នោះវានឹងក្លាយជាមូលហេតុមួយដែលជួយរូបគេឱ្យរួចផុតពីភ្លើងនរក ដូចដែលព្យាការី ﷺលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមលើភ្លើងនរកចំពោះអ្នកដែលបានពោលថា لاإلهإلاالله(គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ដោយស្វែងរកការពេញចិត្តពីអល់ឡោះ”។ (ពូខរី៖៤១៥)