ផ្នែកបច្ចុប្បន្ន model:
មេរៀន ការធ្វើសាក្សីថា មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ
ការជឿជាក់ចំពោះព័ត៌មាន ឬដំណឹងទាំងឡាយដែលរ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់ ហើយអនុវត្តតាមបទបញ្ជាទាំងឡាយដែលលោកបានបង្គាប់ប្រើ និងជៀសឆ្ងាយពីប្រការទាំងឡាយណាដែលលោកបានហាមឃាត់ ហើយគោរពសក្ការៈចំពោះអល់ឡោះទៅតាមអ្វីដែលលោកបានដាក់ច្បាប់បញ្ញត្តិមកចំពោះយើង និងបានបង្រៀនវាដល់ពួកយើង។ ហើយវារួមបញ្ចូលនូវប្រការដូចខាងក្រោម៖
១) ជឿជាក់ចំពោះព័ត៌មាន ឬដំណឹងទាំងអស់ដែលលោកបានប្រាប់ ដែលក្នុងនោះមានដូចជា៖
២) អនុវត្តតាមបទបញ្ជាទាំងឡាយដែលលោកបានបង្គាប់ប្រើ និងជៀសឆ្ងាយពីប្រការទាំងឡាយដែលលោកបានហាមឃាត់ ដែលមានដូចជា៖
៣. ពួកយើងមិនគោរពសក្ការៈចំពោះអល់ឡោះឡើយ លើកលែងតែវាស្របទៅតាមអ្វីដែលព្យាការី ﷺ លោកបានដាក់បញ្ញត្តិច្បាប់សម្រាប់ពួកយើង។ នៅក្នុងចំណុចនេះ គឺផ្ទុកទៅដោយប្រការជាច្រើនដែលយើងត្រូវតែសង្កត់ធ្ងន់ចំពោះវា៖
ធ្វើតាមគំរូរបស់លោក
រ៉ស៊ូលុលឡោះ ﷺ គឺជាគំរូរបស់យើង។ កាលណាគេប្រតិបត្តិតាមការចង្អុលបង្ហាញ និងមាគ៌ា(ស៊ុណ្ណះ)របស់លោក ពោលគឺរាល់ពាក្យសម្តី ទង្វើ ការឯកភាព និងការទទួលស្គាល់របស់លោកកាន់តែខ្ជាប់ខ្ជួន នោះរូបគេក៏កាន់តែខិតទៅជិតព្រះជាម្ចាស់ និងមានឋានៈកាន់តែខ្ពង់ខ្ពស់ចំពោះទ្រង់ផងដេរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកពោលថា៖ ប្រសិនបើពួកអ្នកស្រឡាញ់អល់ឡោះ ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ នោះអល់ឡោះពិតជាស្រឡាញ់ពួកអ្នក និងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់”។ (អាលីអ៊ិមរ៉ន៖៣១)
ច្បាប់បញ្ញត្តិពេញលេញ
រ៉ស៊ូលុលឡោះ ﷺ បានផ្សព្វផ្សាយសាសនាឥស្លាម និងច្បាប់បញ្ញត្តិទាំងឡាយរបស់ឥស្លាមយ៉ាងពេញលេញដោយគ្មានខ្វះចន្លោះត្រង់ណាមួយឡើយ។ ដូច្នេះ គេមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់បង្កើតការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ណាមួយថ្មីពីអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកមិនបានដាក់បញ្ញត្តិច្បាប់សម្រាប់ពួកយើងនោះឡើយ។
ច្បាប់បញ្ញត្តិរបស់អល់ឡោះជាម្ចាស់ គឺសមស្របសម្រាប់គ្រប់សម័យកាល និងគ្រប់ទីកន្លែង
ក្បូនច្បាប់ឥស្លាម និងច្បាប់បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងស៊ុណ្ណះ(មាគ៌ា)រ៉ស៊ូលុលឡោះ ﷺ គឺសមស្របសម្រាប់គ្រប់សម័យកាល និងគ្រប់ទីកន្លែងទាំងអស់ ព្រោះថាគ្មានបុគ្គលណាម្នាក់ដឹងពីអ្វីដែលផ្តល់គុណប្រយោជន៍ដល់មនុស្សជាងព្រះជាម្ចាស់ដែលជាអ្នកបានបង្កើតពួកគេ និងធ្វើឲ្យពួកគេមានវត្តមានពីភាពទទេនោះឡើយ។
ស្របទៅតាមស៊ុណ្ណះ
ដើម្បីឲ្យអល់ឡោះទទួលយកការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) គឹចាំបាច់ត្រូវមានភាពស្មោះស ជ្រះថ្លា(អៀខ្លើស)ក្នុងការនៀតចំពោះអល់ឡោះ ﷺ ហើយការគោរពសក្ការៈនោះ ត្រូវស្របតាមអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បញ្ញត្តិច្បាប់មកលើពួកយើង ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូច្នេះ បុគ្គលណាហើយដែលសង្ឃឹមថា នឹងបានជួបម្ចាស់របស់គេ ចូរឲ្យគេសាងអំពើល្អ ហើយកុំឲ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឲ្យសោះ”។ (អាល់កះហ្វ៍៖១១០)។ អត្ថន័យនៃពាក្យថា “អំពើល្អ” គឺសំដៅលើអំពើដែលល្អត្រឹមត្រូវស្របតាមស៊ុណ្ណះ(មាគ៌ា)របស់រ៉ស៊ូលុលឡោះ ﷺ។
មិនត្រូវបង្កើតថ្មីនៅក្នុងសាសនា
បុគ្គលណាដែលបានច្នៃប្រឌិត ឬបង្កើតនូវការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ថ្មីដែលមិនមាននៅក្នុងស៊ុណ្ណះ(លំអាន)របស់ព្យាការី ﷺ ហើយគេចង់គោរពសក្ការៈទៅចំពោះអល់ឡោះតាមអ្វីដែលគេបានបង្កើតថ្មីនោះ ដូចជាបុគ្គលម្នាក់បង្កើតនូវការសឡាតថ្មីមួយខុសពីអ្វីដែលច្បាប់បញ្ញត្តិឥស្លាមបាននាំមក ពិតណាស់ គឺគេជាអ្នកដែលធ្វើផ្ទុយពីបទបញ្ជារបស់ព្យាការី ﷺ និងត្រូវទទួលបាបកម្មចំពោះទង្វើនោះ ហើយអំពើនោះនឹងត្រូវគេបដិសេធចោល។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរឱ្យពួកដែលប្រឆាំងនឹងបទបញ្ជារបស់គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្នដែលនឹងធ្លាក់លើពួកគេ ឬទណ្ឌកម្មយ៉ាងឈឺចាប់ធ្លាក់លើពួកគេ”។ (អាន់នួរ៖៦៣)។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយប្រការនោះមិនមែនជាកិច្ចការសាសនាដែលមកពីយើងទេ វានឹងត្រូវគេបដិសេធចោល”។ (ពូខរី៖២៦៩៧, មូស្លីម៖១៧១៨)
ក្នុងចំណោមកត្តាចាំបាច់ដែលត្រូវមានចំពោះការមានជំនឿលើព្យាការី ﷺ គឺគេត្រូវមានក្តីស្រឡាញ់ទៅចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ជាងអ្វីៗទាំងអស់ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលម្នាក់ៗក្នុងចំណោមពួកអ្នកគឺមិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគេស្រឡាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់។ (ពូខរី៖១៥, មូស្លីម៤៤)