ផ្នែកបច្ចុប្បន្ន model:
មេរៀន ការណែនាំឲ្យស្គាល់ព្យាការីមូហាំម៉ាត់ ﷺ
ឈ្មោះព្យាការីរបស់យើង ﷺ
លោកមានឈ្មោះ មូហាំម៉ាត់ ត្រូវជាកូនរបស់លោក អាប់ទុលឡោះ ត្រូវជាចៅរបស់លោក អាប់ទុលមូតល់ឡឹប និងត្រូវជាចៅទួតរបស់លោក ហាស្ហ៊ឹម ស្ថិតក្នុងកុលសម្ព័ន្ធ “គូរ៉័ស្ហ” ដែលជាពូជពង្សអារ៉ាប់ដែលល្អប្រសើរជាងគេបំផុត។
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនព្យាការីរបស់យើង មូហាំម៉ាត់ ﷺ ទៅកាន់មនុស្សលោកទូទៅ គ្រប់សញ្ជាតិ គ្រប់ជាតិសាសន៍ទាំងអស់ ហើយទ្រង់បានដាក់កាតព្វកិច្ចលើមនុស្សទាំងអស់ត្រូវតែប្រតិបត្តិតាមលោក។ ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា”។ (អាល់អាក់រ៉ហ្វ៖១៥៨)
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទៅឲ្យព្យាការីមូហាំម៉ាត់ ﷺ នូវគម្ពីរដ៏ធំធេងបំផុតរបស់ទ្រង់ គឺគម្ពីរគួរអាន ដែលប្រការមិនពិតមិនអាចមកដល់វា(គម្ពីរគួរអាន)ទាំងនៅពីមុខវា និងពីក្រោយវាបានឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនព្យាការីមូហាំម៉ាត់ ﷺ ជាព្យាការីចុងក្រោយគេបង្អស់ក្នុងចំណោមបណ្តាព្យាការីទាំងឡាយ។ ដូចនេះ គ្មានព្យាការីណាម្នាក់បន្ទាប់ពីលោកទៀតឡើយ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ក៏ប៉ុន្តែគាត់(ព្យាការីមូហាំម៉ាត់) គឺជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយគេបង្អស់”។ (អាល់អះហ្សាប៖៤០)
១. កំណើតរបស់លោក
ព្យាការីមូហាំម៉ាត់ ﷺ លោកបានប្រសូត្រនៅទីក្រុងម៉ាក្កះក្នុងឆ្នាំដំរី(ឆ្នាំ៥៧១ នៃគ.ស)ក្នុងនាមជាក្មេងដែលកំព្រាឳពុក។ លោកបានបាត់បង់ម្តាយតាំងពីលោកនៅក្មេង ដោយលោកស្ថិតក្រោមការចិញ្ចឹមបីបាច់ថែរក្សាពីសំណាក់ជីតារបស់លោកឈ្មោះ អាប់ទុលមូតល់ឡឹប។ បន្ទាប់មកទៀត លោកបន្តស្ថិតនៅក្រោមការចិញ្ចឹមបីបាច់ថែរក្សាពីសំណាក់ឪពុកមារបស់លោកឈ្មោះ អាពូត៏ឡិប ដែលជាអ្នកថែរក្សាការពារលោករហូតមក។
ព្យាការីមូហាំម៉ាត់ ﷺ បានរស់នៅក្នុងកុលសម្ព័ន្ធរបស់លោក គឺ កុលសម្ព័ន្ធ “គូរ៉័ស្ហ” អស់រយៈពេល៤០ឆ្នាំមុននឹងលោកក្លាយជាព្យាការី(៥៧១-៦១១ គ.ស)។ នៅក្នុងកុលសម្ព័ន្ធនោះ លោកគឺជាគំរូដ៏ឆ្នើមផ្នែកសុជីវធម៌ និងភាពសុច្ចរិត។ ងាររបស់លោកដែលល្បីសុសសាយក្នុងចំណោមពួកគេគឺ “អ្នកដែលមានភាពសច្ចៈ ស្មោះត្រង់”(الصادق الأمين)។ លោកធ្លាប់ឃ្វាលពពែឲ្យគេ បន្ទាប់មក ជាអ្នករកស៊ីជួញដូរ។ មុននឹងសាសនាឥស្លាមបានមកដល់ ព្យាការី ﷺ គឺជាអ្នកដែលមានគោលជំនឿដ៏បរិសុទ្ធដោយលោកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តាមលំអានរបស់ព្យាការីអ៊ីព្រហ៊ីម ហើយបដិសេធនូវការគោរពសក្ការៈចំពោះរូបបដិមា និងគោលលទ្ធិបដិមាករនិយម។
ក្រោយពេលដែលព្យាការី ﷺ លោកមានអាយុគម្រប់៤០ឆ្នាំ នៅខណៈពេលដែលលោកកំពុងត្រិះរិះពិចារណា និងគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់ក្នុងរូងភ្នំ “ហ៊ីរ៉ក” ស្ថិតនៅឯភ្នំ “នួរ” ពេលនោះ វ៉ាហ៊ី(រាជសារ)ពីអល់ឡោះជាម្ចាស់បានមកដល់លោក ពេលនោះគម្ពីរគួរអានក៏ត្រូវបានចាប់ផ្តើមបញ្ចុះទៅកាន់លោក។ ហើយវាក្យខណ្ឌដំបូងគេបង្អស់នៃនៃគម្ពីរគួរអានដែលទ្រង់បានបញ្ចុះទៅកាន់លោកនោះគឺ បន្ទូលរបស់អល់ឡោះ៖ اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ “ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(នូវអ្វីៗទាំងអស់)ចុះ” ដើម្បីជាការប្រកាសឲ្យដឹងថា ការតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារនេះ គឺជាការចាប់ផ្តើមនូវសករាជថ្មីនៃចំណេះដឹង អំណាន ពន្លឺ និងការចង្អុលបង្ហាញសម្រាប់មនុស្សលោក។ បន្ទាប់មក គម្ពីរគួរអានត្រូវបានបញ្ចុះមកជាបន្តបន្ទាប់ក្នុងអំឡុងពេលម្ភៃបីឆ្នាំ។
៤ . ការចាប់ផ្តើមការអំពាវនាវដំបូងរបស់លោក
រ៉ស៊ូលុលឡោះ ﷺ លោកបានចាប់ផ្តើមអំពាវនាវមនុស្សទៅកាន់សាសនារបស់អល់ឡោះដោយសម្ងាត់(លាក់បាំង)ចំនួនបីឆ្នាំ។ ក្រោយមក លោកបានអំពាវនាវមនុស្សដោយបើកចំហអស់រយៈពេលដប់ឆ្នាំទៀត។ ក្នុងអំឡុងពេលនោះ ព្យាការី ﷺ និងសហាហ្ពាត់(សហការី)របស់លោកបានទទួលរងនូវការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងក្លាពីសំណាក់កុលសម្ព័ន្ធរបស់លោក គឺកុលសម្ព័ន្ធគូរ៉័ស្ហ។ បន្ទាប់មក លោកបានចាប់ផ្តើមបង្ហាញសាសនាឥស្លាមទៅកាន់កុលសម្ព័ន្ធនានាដែលធ្វើដំណើរមកបំពេញធម្មយាត្រាហាជ្ជី។ ពេលនោះ អ្នកស្រុកម៉ាទីណះបានទទួលយកការអំពាវនាវរបស់លោក ហើយអ្នកឥស្លាមក៏បាននាំគ្នាធ្វើចំណាកស្រុក ភៀសខ្លួនបន្តិចម្តងៗទៅកាន់ក្រុងម៉ាទីណះ។
៥. ចំណាកស្រុករបស់លោក
ព្យាការី ﷺ លោកបានធ្វើចំណាកស្រុក ភៀសខ្លួនទៅកាន់ក្រុងម៉ាទីណះ ដែលនៅពេលនោះត្រូវបានគេហៅថា យ៉ាសរិប ក្នុងឆ្នាំ៦២២ នៃគ.ស ក្នុងពេលដែលលោកមានអាយុ៥៣ឆ្នាំ ក្រោយពីលោកប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាងពីសំណាក់ពួកមេដឹកនាំនៃកុលសម្ព័ន្ធគូរ៉័ស្ហដែលប្រឆាំងនឹងការអំពាវនាវរបស់លោក រហូតដល់ពួកគេព្យាយាមក្នុងការសម្លាប់លោក។ ព្យាការី ﷺ លោកបានរស់នៅក្នុងក្រុងម៉ាទីណះអស់រយៈពេលដប់ឆ្នាំដោយអំពាវនាវមនុស្សទៅកាន់សាសនាឥស្លាម ហើយលោកបានដាក់បទបញ្ជាឲ្យប្រតិបត្តិសឡាត បរិច្ចាគហ្សាកាត់ ក៏ដូចជាបទបញ្ញត្តិឥស្លាមផ្សេងទៀត។
រ៉ស៊ូលុលឡោះ ﷺ លោកបានចាប់ផ្តើមអំពាវនាវមនុស្សទៅកាន់សាសនារបស់អល់ឡោះដោយសម្ងាត់(លាក់បាំង)ចំនួនបីឆ្នាំ។ ក្រោយមក លោកបានអំពាវនាវមនុស្សដោយបើកចំហអស់រយៈពេលដប់ឆ្នាំទៀត។ ក្នុងអំឡុងពេលនោះ ព្យាការី ﷺ និងសហាហ្ពាត់(សហការី)របស់លោកបានទទួលរងនូវការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងក្លាពីសំណាក់កុលសម្ព័ន្ធរបស់លោក គឺកុលសម្ព័ន្ធគូរ៉័ស្ហ។ បន្ទាប់មក លោកបានចាប់ផ្តើមបង្ហាញសាសនាឥស្លាមទៅកាន់កុលសម្ព័ន្ធនានាដែលធ្វើដំណើរមកបំពេញធម្មយាត្រាហាជ្ជី។ ពេលនោះ អ្នកស្រុកម៉ាទីណះបានទទួលយកការអំពាវនាវរបស់លោក ហើយអ្នកឥស្លាមក៏បាននាំគ្នាធ្វើចំណាកស្រុក ភៀសខ្លួនបន្តិចម្តងៗទៅកាន់ក្រុងម៉ាទីណះ។
ក្នុងខែសហ្វើរ(ខែទីពីរនៃប្រតិទិនឥស្លាម) ឆ្នាំទី១១ នៃការធ្វើចំណាកស្រុករបស់ព្យាការី និងក្រោយពីលោកបានផ្សព្វផ្សាយនូវសាររបស់អល់ឡោះ និងបានបំពេញនូវទំនួលខុសត្រូវរបស់លោករួចរាល់។ ហើយអល់ឡោះបានបង្គ្រប់នូវឧបការគុណរបស់ទ្រង់ដល់មនុស្សលោកតាមរយៈការបំពេញនូវសាសនាឥស្លាមរួចមក ព្យាការី ﷺ ក៏ចាប់ផ្តើមមានជំងឺគ្រុនក្តៅ។ ជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់លោកទទួលមរណភាពនៅថ្ងៃច័ន្ទ ទី១២ ខែរ៉ពីអ៊ុលអាវវ៉ាល់(ខែទីបីនៃប្រតិទិនឥស្លាម) ឆ្នាំទី១១ បន្ទាប់ពីការធ្វើចំណាកស្រុក ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ៦៣២ នៃគ.ស ក្នុងជន្មាយុ៦៣ឆ្នាំ។ សពរបស់លោកត្រូវបានបញ្ចុះនៅក្នុងបន្ទប់អាអ៊ីស្ហះ(កន្លែងដែលលោកទទួលមរណភាព) ដែលនៅក្បែរម៉ាស្ជិតណាហ្ពាវី។