បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

ការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ

មេរៀន ការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ

ព័ត៌មានរបស់មេរៀន

សាសនាឥស្លាមបានកំណត់ផ្តល់សក្ខីកម្មនៃជំនឿ (កាលីម៉ះស្ហាហាហ្ទះ)ទាំងពីរ គឺ أشهد أن لا إله إلا الله وأشهد أن محمداً رسول الله" នូវឋានៈដ៏ធំធេង និងខ្ពង់ខ្ពស់បំផុត។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីអត្ថន័យនៃពាក្យ لا إله إلا الله ក៏ដូចជាឋានៈ និងគោលគ្រឹះ(រូកុន)របស់វា។

គោលបំណង

  • ដឹងពីអត្ថន័យនៃពាក្យ لاإله إلاالله
  • ដឹងពីឋានៈនៃពាក្យ لاإله إلاالله
  • ដឹងពីគោលគ្រឹះនៃពាក្យ لاإله إلاالله

សាសនាឥស្លាមបានកំណត់ផ្តល់សក្ខីកម្មនៃជំនឿចំពោះពាក្យ لاإله إلاالله នូវឋានៈដ៏ធំធេង និងខ្ពង់ខ្ពស់បំផុត។

ឋានៈរបស់ពាក្យ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ)

١
១. វាជាកាតព្វកិច្ចដំបូងគេបង្អស់ចំពោះអ្នកមូស្លីម។ ដូច្នេះ ជនណាដែលមានបំណងចង់ចូលកាន់សាសនាឥស្លាម គឺចាំបាច់លើបុគ្គលនោះត្រូវជឿជាក់លើពាក្យនេះ និងពោលវាចេញពីមាត់។
٢
២. ជនណាដែលបានពោលវាដោយការជឿប្រាកដក្នុងចិត្ត និងស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ នោះវានឹងក្លាយជាមូលហេតុមួយក្នុងការរួចផុតពីភ្លើងនរក ដូចដែលព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមលើភ្លើងនរកចំពោះអ្នកដែលបានពោលថា لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ដោយស្វែងរកការពញចិត្តពីអល់ឡោះ”។ (ពូខរី៖៤២៥, មូស្លីម៖៣៣)
٣
៣. ជនណាដែលបានស្លាប់នៅនៅលើពាក្យនេះ ជាមួយនឹងការមានជំនឿនឹងវា ពិតណាស់ រូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលចូលឋានសួគ៌។ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលបានស្លាប់ ហើយគេដឹងថា ពិតប្រាកដណាស់ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវមានតែអល់ឡោះ គឺបុគ្គលនោះនឹងបានចូលឋានសួគ៌”។ (អះម៉ាត់៖៤៦៤)

អាស្រ័យហេតុនេះ ពាក្យសក្ខីកម្ម " لا إله إلا الله" (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) គឺជាកាតព្វកិច្ចដ៏ធំធេង និងមានសារៈសំខាន់បំផុត។

អត្ថន័យនៃពាក្យ لا إله إلا الله

ពោលគឺ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ វាជាការបដិសេធចំពោះភាពជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ ហើយទទួលស្គាល់អល់ឡោះតែមួយ(ថាជាព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ។

“ព្រះជាម្ចាស់” គឺសំដៅលើអ្នកដែលត្រូវគេគោរពសក្ការៈ ឱនលំទោន លើកតម្កើង សុំបួងសួង កោតខ្លាច និងមានក្តីសង្ឃឹមទៅចំពោះទ្រង់។ ហេតុនេះ បុគ្គលណាដែលឱនលំទោនទៅចំពោះអ្វីមួយ ហើយបន្ទាបខ្លួនទៅចំពោះរបស់នោះ ស្រឡាញ់របស់នោះ មានក្តីសង្ឃឹមលើរបស់នោះ គឺគេពិតជាបានយករបស់នោះធ្វើជាព្រះជាម្ចាស់គោរពសក្ការៈហើយ។ ហើយអ្វីដែលត្រូវបានគេគោរពសក្ការៈទាំងអស់នោះ គឺជាព្រះក្លែងក្លាយ លើកលែងតែព្រះជាម្ចាស់តែមួយគត់ នោះគឺអល់ឡោះជាម្ចាស់ ជាព្រះដែលជាអ្នកបង្កើតអ្វីៗទាំងអស់ដ៏មហាខ្ពង់ខ្ពស់។

ពិតណាស់ ទ្រង់ជាព្រះជាម្ចាស់ដែលសក្តិសមនឹងឲ្យគេគោរពសក្ការៈតែមួយគត់ គ្មានព្រះឯណាផ្សេងក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកដែលគេត្រូវគោរពសក្ការៈដោយក្តីស្រឡាញ់ លើកតម្កើង បន្ទាបខ្លួន កោតខ្លាច ប្រគល់ការទុកចិត្ត និងបួងសួងសុំអំពីទ្រង់។ ដូចនេះ គេមិនត្រូវបួងសួងសុំពីនរណាក្រៅពីអល់ឡោះឡើយ ហើយក៏មិនត្រូវសុំជំនួយពីនរណាក្រៅពីទ្រង់នោះដែរ។ មិនត្រូវប្រគល់ការទុកចិត្តលើនរណាក្រៅពីទ្រង់ មិនត្រូវប្រតិបត្តិសឡាត(ថ្វាយបង្គំ)ទៅចំពោះនរណាក្រៅពីទ្រង់ និងមិនត្រូវសំឡេះសត្វដើម្បីបញ្ជិតខ្លួនទៅចំពោះនរណាក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចាំបាច់ត្រូវមានចិត្តស្មោះស ជ្រះថ្លាក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធើ្វអ្វីក្រៅពីឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ដស្មោះស និងត្រឹមត្រូវចំពោះទ្រង់ឡើយ”។ (អាល់ហ្ពៃយីណះ៖៤)

ជនណាដែលគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់ដោយចិត្តស្មោះសចំពោះទ្រង់ ស្របទៅនឹងអត្ថន័យរបស់ពាក្យ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគេគោពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ពេលនោះ គេនឹងទទួលបានសុភមង្គលដ៏ធំធេង ស្ងប់សុខ រីករាយ និងទទួលបាននូវជីវិតរស់នៅមួយដ៏ល្អប្រសើរ។ ជាការពិតណាស់ ដួងចិត្តនឹងគ្មានសេចក្តីស្ងប់សុខពិតប្រាកដន គ្មានភាពនឹងនររនោះឡើយ លើកលែងតែមានការទទួលយកអល់ឡោះតែមួយគត់ នៅក្នុងការគោរពសក្ការៈប៉ុណ្ណោះ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ជនណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរស ឬស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ យើងពិតជានឹងធ្វើឱ្យគេមានជីវិតរស់នៅដ៏ល្អប្រសើរ”។ (អាន់ណះល៍៖៩៧)

គោលគ្រឹះ(រូកុន)របស់ពាក្យ لاإله إلاالله

١
១. គោលគ្រឹះទីមួយ៖ (لا إله) (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ) គឺបដិសេធនូវការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះជាម្ចាស់ និងចាត់ទុកជាមោឃៈចំពោះពហុទេពនិយម(ស្ហ៊ីរិក) ហើយចាំបាច់ត្រូវប្រឆាំង និងបដិសេធចំពោះរាល់អ្វីដែលគេគោរពសក្ការៈទៅចំពោះវាក្រៅពីអល់ឡោះជាម្ចាស់ ទោះបីជាមនុស្ស សត្វ រូបបដិមា ឬផ្កាយជាដើម។
٢
២. គោលគ្រឹះទីពីរ៖ (إلا الله) (លើកលែងតែអល់ឡោះ) គឺទទួលស្គាល់នូវការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់ ហើយត្រូវប្រគល់ជូនទ្រង់តែមួយគត់ចំពោះរាល់ប្រភេទនៃការគោរពសក្ការៈទាំងអស់ ដូចជាការសឡាត(ថ្វាយបង្គំ) ការបួងសួងសុំ និងការប្រគល់ការទុកចិត្តជាដើម។
រាល់ប្រភេទនៃការគោរពសក្ការៈទាំងអស់ គឺត្រូវថ្វាយជូនចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពុំមានដៃគូរួមជាមួយទ្រង់ឡើយ។ ដូច្នេះ បុគ្គលណាដែលបានបង្វែរនូវការគោរពសក្ការៈណាមួយទៅចំពោះអ្វីមួយក្រៅពីអល់ឡោះ ពិតណាស់បុគ្គលនោះពិតជាបានប្រព្រឹត្តអំពើពហុទេពនិយម(ស្ហ៊ីរិក)ចំពោះអល់ឡោះជាម្ចាស់ហើយ។ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ជនណាហើយគោរពសក្ការៈម្ចាស់ផេ្សងរួមជាមួយអល់ឡោះដែលគ្មានភស្ដុតាងបញ្ជាក់សម្រាប់គេចំពោះការគោរពនោះ ពិតប្រាកដណាស់ ការទូទាត់(ទង្វើអាក្រក់)របស់គេ គឺស្ថិតនៅលើម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនោះពុំទទួលបានជោគជ័យឡើយ”។ (អាល់មុមីនូន៖១១៧)
អត្ថន័យនៃពាក្យ لا إله إلا الله និងគោលគ្រឹះរបស់វានេះ គឺមាននៅក្នុងបន្ទូលរបស់អល់ឡោះជាម្ចាស់៖ “ហេតុនេះ បុគ្គលណាដែលគ្មានជំនឿលើតហ្គ៊ូត តែមានជំនឿលើអល់ឡោះនោះ គេប្រាកដជាបានប្រកាន់ខ្ជាប់នូវខ្សែដ៏រឹងមាំ(សាសនាឥស្លាម)”។ (អាល់ហ្ពាក៏រ៉ោះ៖២៥៦)។ និងបន្ទូលរបស់ទ្រង់៖ “បុគ្គលណាដែលគ្មានជំនឿលើតហ្គ៊ូត” គឺបញ្ជាក់ពីអត្ថន័យរបស់គោលគ្រឹះទីមួយ(لا إله)។ ហើយបន្ទូលរបស់ទ្រង់៖ “តែមានជំនឿលើអល់ឡោះ” គឺបញ្ជាក់ពីអត្ថន័យរបស់គោលគ្រឹះទីពីរ (إلا الله)។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ

ចាប់ផ្តើមប្រឡង