ផ្នែកបច្ចុប្បន្ន model:
មេរៀន ទ្រព្យសម្បត្តិដែលចាំបាច់ត្រូវដកហ្សាកាត់
តើទ្រព្យសម្បត្តិអ្វីខ្លះដែលចាំបាច់ត្រូវដកហ្សាកាត់?
អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចហ្សាកាត់ចំពោះប្រភេទទ្រព្យសម្បត្តិមួយចំនួនដែលជាធម្មជាតិរបស់វា គឺមានការកើនឡើង និងលូតលាស់ នោះគឺ៖
មាស និងប្រាក់មិនជាក់កាតព្វកិច្ចហ្សាកាត់នោះទេ លុះត្រាតែវាគ្រប់បរិមាណដែលច្បាប់ឥស្លាមបានកំណត់(នីសប) និងគម្រប់ខួបមួយឆ្នាំពេញ(គិតតាមឆ្នាំចន្ទគតិឥស្លាម)ដែលស្មើនឹង៣៥៤ថ្ងៃ។
បរិមាណកំណត់ដែលត្រូវដកហ្សាកាត់(នីសប)មាស និងប្រាក់គឺដូចខាងក្រោម៖
ប្រសិនបើមាស ឬប្រាក់ស្ថិតនៅក្នុងកម្មសិទ្ធិរបស់ជនមូស្លីមក្នុងបរិមាណនេះ(ឬច្រើនជាងនេះ) និងគម្រប់ខួបមួយឆ្នាំពេញ គឺត្រូវដកហ្សាកាត់ចំនួន ២.៥% នៃតម្លៃរបស់វា។
គេរាប់បញ្ចូលគ្រប់ប្រភេទរូបិយវត្ថុទាំងអស់ ទោះបីជាវាមានប្រភេទខុសៗគ្នា មិនថាវាស្ថិតនៅក្នុងដៃរបស់គេ ឬក៏នៅក្នុងធនាគារក៏ដោយ។
គេគណនាបរិមាណទ្រព្យធន់ និងរូបិយវត្ថុដែលត្រូវចេញហ្សាកាត់(នីសប)ដោយគិតទៅតាមតម្លៃមាស។ ប្រសិនបើគេមានរូបិយវត្ថុដែលមានតម្លៃស្មើនឹងបរិមាណកំណត់(នីសប)របស់មាស ពោលគឺ ៨៥ក្រាម ឬក៏ច្រើនជាងនេះ និងស្ថិតនៅក្នុងពេលវេលាដែលចាំបាច់ត្រូវដកហ្សាកាត់ ហើយគម្រប់ខួបមួយឆ្នាំពេញនៃឆ្នាំចន្ទគតិឥស្លាម ហើយវាស្ថិតនៅជាកម្មសិទ្ធិរបស់គេ គឺគេត្រូវដកហ្សាកាត់ចំនួន ២.៥% នៃតម្លៃរបស់វា។
ឧទាហណ៍ដើម្បីគណនាដឹងពីបរិមាណកំណត់(នីសប)ដែលត្រូវចេញហ្សាកាត់រូបិយវត្ថុ
សំដៅលើទ្រព្យដែលគេទុកសម្រាប់ជួញដូរ ដូចជាអចលនទ្រព្យ អគារ គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗ។
របៀបដកហ្សាកាត់ទ្រព្យសម្បត្តិជំនួញ
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរបរិច្ចាគទ្រព្យសម្បត្ដិល្អ(ស្របច្បាប់)មួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក”។ (អាល់ហ្ពាក៏រ៉ោះ៖២៦៧)
ចាំបាច់ត្រូវដកហ្សាកាត់ចំពោះប្រភេទដំណាំដែលច្បាប់ឥស្លាមបានកំណត់ជាក់លាក់ ពុំមែនគ្រប់ប្រភេទដំណាំទាំងអស់នោះទេ ដោយភ្ជាប់នឹងលក្ខខណ្ឌ គឺត្រូវគ្រប់បរិមាណ(នីសប)ដែលច្បាប់ឥស្លាមបានកំណត់។
ហើយគេបែងចែករវាងដំណាំដែលមិនចំណាយលើថ្លៃស្រោចស្រព ដូចជាការស្រោចស្រពដោយទឹកភ្លៀង និងដំណាំដែលចំណាយលើការស្រោចស្រព ដូចជាការស្រោចស្រពដោយបូមទឹកដាក់ជាដើម។
លក្ខខណ្ឌចាំបាច់ចំពោះហ្សាកាត់ដំណាំ និងផ្លែឈើ
១. ទិន្នផលដល់ចំនួនកំណត់ដែលត្រូវដកហ្សាកាត់(នីសប)
២. ដំណាំទាំងនោះត្រូវស្ថិតក្នុងប្រភេទដែលចាំបាច់ត្រូវដកហ្សាកាត់
៣. ប្រមូលផលរួចរាល់
អត្ថន័យនៃសត្វពាហនៈ គឺរាល់សត្វទាំងឡាយមនុស្សអាចទាញយកប្រយោជន៍ពីសត្វពាហនៈទាំងនោះ ហើយដែលសំដៅតែទៅលើសត្វអូដ្ឋ សត្វគោ និងសត្វចៀមប៉ុណ្ណោះ។
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រោសប្រទានដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់តាមរយៈការបង្កើតសត្វពាហនៈទាំងនោះដើម្បីឲ្យមនុស្សទទួលទានអំពីសាច់របស់វា យករោមរបស់វាមកធ្វើជាសម្លៀកបំពាក់ ហើយអាចជិះ និងផ្ទុកទំនិញនិងទ្រព្យសម្បត្តិរបស់ពួកគេនៅពេលធ្វើដំណើរលើពួកវាបាន។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយសត្វពាហនៈជាច្រើនដែលទ្រង់បានបង្កើតវាសម្រាប់ពួកអ្នក ដែលសត្វទាំងនោះ(មានរោមធ្វើជាសម្លៀកបំពាក់)ផ្ដល់ភាពកក់ក្ដៅ ហើយផ្ដល់ផលប្រយោជន៍ជាច្រើន ហើយវាមួយចំនួន ពួកអ្នកក៏អាចទទួលទានបានផងដែរ។ ហើយនៅក្នុងនោះដែរ វាក៏ផ្ដល់សោភ័ណភាពដល់ពួកអ្នកនៅពេលដែលពួកអ្នកនាំវាត្រឡប់មកក្រោលវិញនៅពេលល្ងាច និងនៅពេលដែលពួកអ្នកនាំវាទៅឃ្វាលវិញនាពេលព្រឹក។ ហើយវាថែមទាំងដឹកជញ្ជូនទំនិញធ្ងន់ៗរបស់ពួកអ្នកឆ្ពោះទៅកាន់ប្រទេសមួយដែលពួកអ្នកអាចទៅដល់ទាំងការលំបាកខ្លួន។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកមហាករុណា មហាអាណិត ស្រឡាញ់”។ (អាន់ណះល៍៖៥-៧)