ឱកាសពិសេសនានា
ឥស្លាម ជាសាសនាដែលមានលក្ខណៈទូលំទូលាយ ដែលមានគ្រប់ទម្រង់នៃប្រការល្អសម្រាប់មនុស្សជាតិ។ វាជាសារដ៏ទូលំទូលាយសម្រាប់មនុស្សនៅគ្រប់សម័យកាលដែលគេរស់នៅ។ ហេតុនេះហើយទើបបានជាវាស័ក្តិសមសម្រាប់គ្រប់ទីកន្លែង និងពេលវេលា។ ហើយប្រធានបទដែលយើងបានជ្រើសរើសក្នុងផ្នែកនេះ គឺទាក់ទងទៅនឹងអ្វីដែលអ្នកមូស្លីមត្រូវតែដឹងក្នុងឱកាសពិសេស និងកាលៈទេសៈផ្សេងទៀត។
ប្រធានបទរង
ក្បួនច្បាប់ក្នុងរដូវរងារ
ឥស្លាម ជាសាសនាដែលមានលក្ខណៈដ៏ទូលំទូលាយ។ វាកំណត់ទិដ្ឋភាពទាំងអស់នៃជីវិត ដើម្បីឲ្យជីវិតមួយនេះអាចផ្សារភ្ជាប់ជាមួយនឹងអ្នកបង្កើតវា(ព្រះជាម្ចាស់) ដែលមានបំណងដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃនៅក្នងការរៀចចំរបស់ទ្រង់។ អាស្រ័យហេតុនេះហើយទើបអ្នកមានជំនឿ នៅគ្រប់ពេលវេលាទាំងអស់ គឺចាំបាច់ត្រូវតែមានការគោរពសក្ការៈដែលវានឹងនាំរូបគេទៅកាន់ប្រការទាំងនោះ។ ហើយរដូវរងារ ក៏ជារដូវកាលមួយដែលមាននូវក្បួនច្បាប់ជាច្រើនដែលគេត្រូវប្រតិបត្តិទាក់ទងនឹងការជម្រះសម្អាត ការប្រតិបត្តិសឡាត សម្លៀកបំពាក់ និងការធ្លាក់ភ្លៀងជាដើម។ នៅក្នុងជំពូកនេះ អ្នកនឹងសិក្សាពីក្បួនច្បាប់មួយចំនួនទាក់ទងនឹងបញ្ហានេះ។
ក្បួនច្បាប់នៃការធ្វើដំណើរ
សាសនាឥស្លាម គឺជាមាគ៌ានៃជីវិត ព្រោះវាបានផ្សារភ្ជាប់ជាមួយនឹងគ្រប់ស្ថានភាពរបស់មនុស្ស មិនថាក្នុងពេលដែលគេនៅផ្ទះ ពេលដែលគេធ្វើដំណើរដើម្បីកម្សាន្ត ឬដើម្បីប្រកបការងារឡើយ។ ការធ្វើដំណើរ គឺជាផ្នែកមួយនៃរបៀបរស់នៅសង្គម។ ដូចនេះ វាគេចមិនផុតឡើយពីក្បួនច្បាប់ដែលទាក់ទងនឹងប្រការមួយចំនួនដែលអល់ឡោះជាម្ចាស់ទ្រង់ទាមទារឲ្យយើងប្រតិបត្តិ និងអនុវត្តវា ឬ ទាមទារឲ្យយើងចៀសវាង និងបោះបង់វា។ នៅក្នុងជំពូកនេះ យើងនឹងសិក្សាពីចំណុចមួយចំនួនទាក់ទងនឹងក្បួនច្បាប់នៃការធ្វើដំណើរ។
ជំងឺរាតត្បាត និងជំងឺដង្កាត់ផ្សេងៗ
ការទទួលការសាកល្បងនឹងជំងឺរាតត្បាតផ្សេងៗ គឺស្ថិតក្នុងចំណោមការកំណត់របស់អល់ឡោះជាម្ចាស់ដែលទ្រង់បានបញ្ចុះទៅលើមនុស្សលោកទូទៅ ទាំងអ្នកមូស្លីម និងទាំងអ្នកមិនមែនមូស្លីម។ ក៏ប៉ុន្តែស្ថានភាពរបស់អ្នកមូស្លីមជាមួយនឹងការសាកល្បងផ្សេងៗ គឺពុំដូចស្ថានភាពរបស់អ្នកផ្សេងនោះឡើយ។ ជាការពិតណាស់ ពួកគេប្រាស្រ័យទាក់ទង(ប្រឈមមុខ)ជាមួយនឹងការសាកល្បងទាំងនោះទៅតាមអ្វីដែលព្រះជាម្ចាស់របស់គេបានបង្គាប់ប្រើ ដូចជាការមានភាពអត់ធ្មត់ និងការប្រកាន់យកហេតុជាបច្ច័យក្នុងការការពារពីគ្រោះ ក៏ដូចជាជំងឺរាតត្បាតទាំងនោះមុនពេលដែលវាកើតឡើង និងស្វែងរកការព្យាបាលប្រសិនបើជំងឺនោះធ្លាក់ទៅលើរូបគេ។