បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

រគ្គសិក្សា

វេបសាយ(តាក)មានវគ្គសិក្សាផ្សេងៗ។ វគ្គសិក្សានីមួយៗមានមេរៀនដែលបានជ្រើសរើសពីផ្នែកផ្សេងៗនៅក្នុងគេហទំព័រ ដើម្បីជួយកសាងចំណេះដឹងផ្នែកច្បាប់របស់សិស្សស្របតាមតម្រូវការរបស់គេ។

មូស្លីមថ្មី

38 lessons
នៅពេលដែលមនុស្សម្នាក់ចូលសាសនាឥស្លាម គឺគេបានចាប់ផ្តើមដំណើរជិវីតផ្សេងមួយទៀតនៅក្នុងជីវិតលោកិយនេះ ខុសពីមុនចូលឥស្លាម។ ក្នុងដំណើរនេះ គេនឹងត្រូវការចំណេះដឹង និងកត្តាមួយចំនួនដើម្បីកែតម្រូវ និងរក្សាគោលជំនឿរបស់គេ ដើម្បីបំពេញកាតព្វកិច្ចដែលត្រូវបានគេដាក់មក។ ហើយពង្រឹង​គោលគ្រឹះ​នៃ​ជំនឿ និង​សាសនា​ឥស្លាម​បន្តិច​ម្តងៗ។ យើងបានរៀបចំសម្រាប់គេនៅក្នុងវគ្គសិក្សានេះ នូវចំណេះដឹងដែលនឹងសម្រេចបាននូវគោលដៅទាំងនេះ ​អ៊ីនស្ហាអល់ឡោះ។
សុជីវធម៌នៃការបន្ទោរបង់ និងការសម្អាតក្រោយបន្ទោបង់រួច ការយកវូហ្ទុ ហាហ្ទាសធំ និងការងូតទឹកសម្អាត និយមន័យ និងឧត្តមភាពនៃការសឡាត +34

ប្រតិបត្តិការហិរញ្ញវត្ថុ

2 lessons
សាសនាឥស្លាម គឺជាសាសនាដ៏ទូលំទូលាយសម្រាប់គ្រប់ផ្នែកនៃជីវិត ទាំងការគោរពប្រណិប័តន៍សាសនា និងកិច្ចប្រតិបត្តិការនានា។ ហើយអ្មនុស្សគ្រប់រូបត្រូវការអ្វីដែលណែនាំពួកគេអំពីក្បួនច្បាប់នៃសាសនាឥស្លាម(ហូកុមស្ហារ៉ក់)គ្រប់ផ្នែកទាំងអស់ ដើម្បីឱ្យកិច្ចការរបស់ពួកគេអាចទទួលបានការស្រឡាញ់ និងពេញចិត្តពីអល់ឡោះ។ ក្នុងគម្ពីរគួរអានមានការបញ្ជាក់ប្រាប់យ៉ាងលម្អិត និងជាក់លាក់ទាក់ទងនឹងកិច្ចប្រតិបត្តិការ និងកិច្ចសន្យាផ្សេងៗ។ ហើយព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាពកើតមានលើលោក)។ លោកបានបកស្រាយយ៉ាងច្បាស់ដល់ប្រជាជាតិរបស់លោកនូវអ្វីដែលពួកគេត្រូវការអំពីទំនាក់ទំនងនៅក្នុងការលក់ដូរ និងផ្សេងៗទៀត ដូចជា នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុជាដើម។ ហើយយើងនឹងបង្ហាញប្រាប់មួយចំនួនអំពីការណ៏នេះនៅក្នុងវគ្គសិក្សាមួយនេះ។
ហ្សាកាត់ ធាតុពិត និងគោលបំណងរបស់វា ទ្រព្យសម្បត្តិដែលចាំបាច់ត្រូវដកហ្សាកាត់

គ្រួសារស្ត្រីមូស្លីម

11 lessons
សាសនាឥស្លាមបានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គ្រួសារ និងការថែទាំយ៉ាងពេញលេញ ព្រោះថាច្បាប់ស្ហារ៉ក់ផ្អែកលើការដឹកនាំមនុស្សទៅរកអ្វីដែលមានផលប្រយោជន៍សម្រាប់ជីវិតលោកិយ និងថ្ងៃបរលោក។ ហើយសង្គមមួយនឹងមិនបានល្អនោះទេ លើកលែងតែតាមរយៈគ្រួសារដែលល្អជាមុនសិនដែលវាគឺជាបណ្តុំនៃសង្គម។ ច្បាប់ស្ហារីអាត់ បានភ្ជាប់មកជាមួយនូវបទប្បញ្ញត្តិយ៉ាង​លម្អិត សីលធម៌​ខ្ពង់ខ្ពស់ និងមាន​ច្បាប់ច្បាស់លាស់​ នៅក្នុងការបង្កើតគ្រួសារ និង​ការថែរក្សាវា ហើយ​បញ្ជាក់​ពី​កាតព្វកិច្ច​របស់​បុគ្គល​គ្រប់រូប​នៃ​សមាជិក​គ្រួសារ ក៏ដូច​ជា​ចែងអំពី​សិទ្ធិ​របស់​វា។
ឋានៈនៃគ្រួសារនៅក្នុងសាសនាឥស្លាម គោលការណ៍នៅក្នុងទំនាក់ទំនងរវាងភេទទាំងពីរ មូលដ្ឋាននៅក្នុងការជ្រើសរើសគូស្រករ សុជីវធម៌នៃការស្តីដណ្ដឹង +7

ស្ត្រីមូស្លីម

6 lessons
ច្បាប់ស្ហារ៉ក់ឥស្លាមបានផ្តល់នូវកិត្តិយសដល់ស្ត្រី។ មានភស្តុតាងជាច្រើននៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះរបស់ព្យាការីមូហាម៉ាត់ (សូមសុខចសន្តិភាពមានដល់លោក)។ ហើយអំពីការផ្តល់កិត្តិយសសម្រាប់ស្ត្រីនៅក្នុងឥស្លាមនោះគឺ បង្កើតច្បាប់សម្រាប់នាង ដោយគិតគូរពីរូបសម្បត្តិ និងលក្ខណៈសម្បត្តិរបស់នាង រក្សាសិទ្ធិរបស់នាង និងការពារនាងពីភាពមិនសមរម្យ និងអ្នកដែលមានចិត្តចង់បំពានលើរូបនាង និងចិត្តរបស់នាង។
ស្ត្រី និងការឃោសនានៅសម័យបច្ចុប្បន្ន ឋានៈនៃគ្រួសារនៅក្នុងសាសនាឥស្លាម គោលការណ៍នៅក្នុងទំនាក់ទំនងរវាងភេទទាំងពីរ ភាពជ្រះស្អាតរបស់ស្ត្រីមូស្លីម +2