គម្ពីរគួរអានដ៏ឧត្តុង្គឧត្តម
អល់ឡោះដ៏ឧត្តុង្គឧត្តម បានបញ្ចុះគម្ពីរគួរអាន ទៅលើបុគ្គលដែលល្អបំផុត និងក៏ជាព្យាការីចុងក្រោយរបស់ទ្រង់ផងដែរ នោះគឺព្យាការីមូហាំម៉ាត់ ﷺ ដើម្បីឱ្យលោកដឹកនាំមនុស្សជាតិ និងរំដោះពួកគេចេញពីភាពងងឹតទៅរកពន្លឺ។ អល់ឡោះបានមានបន្ទូលថាៈ “ពន្លឺ(មូហាំម៉ាត់)និងគម្ពីរ(គួរអាន)ដ៏ជាក់ច្បាស់មកពីអល់ឡោះពិតជាបានមកដល់ពួកអ្នក។ អល់ឡោះនឹងចង្អុលបង្ហាញតាមរយៈគម្ពីរគួរអានចំពោះអ្នកដែលដើរតាមការយល់ព្រមរបស់ទ្រង់ឆ្ពោះទៅរកផ្លូវដែលមានសុវត្ថិភាព ហើយទ្រង់នឹងបពោ្ចញពួកគេពីភាពងងឹតទៅរកភាពភ្លឺស្វាងដោយការអនុញ្ញាតអំពីទ្រង់ ព្រមទាំងចង្អុលបង្ហាញពួកគេទៅរកផ្លូវដ៏ត្រឹមត្រូវ”។(អាល់ម៉ាអ៊ីហ្ទះ ៖ ១៥-១៦)