ផ្នែកបច្ចុប្បន្ន model:
មេរៀន ការភ្ជាប់ចំណងសាច់សាលោហិត
វាគឺជាការចូលរួមរបស់ញាតិសន្តានក្នុងទង្វើសប្បុរស និងអំពើល្អទៅកាន់ពួកគេ ទន់ភ្លន់ចំពោះពួកគេ សួរសុខទុក្ខពួកគេ ពិនិត្យមើលស្ថានភាពរបស់ពួកគេ និងជួយផ្គត់ផ្គង់ដល់ពួកគេប្រសិនបើពួកគេមានការខ្វះខាត។
ជាការពិតណាស់ មានភស្តុតាងជាច្រើនពីគម្ពីរគួរអាន និងស៊ុណ្ណះដែលជំរុញឲ្យធ្វើការភ្ជាប់ចំណងសាច់សាលោហិត និងបានព្រមានចំពោះការកាត់ផ្តាច់វា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលពណ៌នាពីលក្ខណៈរបស់ពួកគ្មានជំនឿថា៖ “ពួកដែលក្បត់នឹងកិច្ចសន្យារបស់អល់ឡោះបន្ទាប់ពីមានការព្រមព្រៀងវារួច ហើយពួកគេកាត់ផ្ដាច់នូវអ្វីដែលអល់ឡោះបានបញ្ជានឹងវាឱ្យផ្សារភ្ជាប់សាច់សាលោហិត ហើយពួកគេបង្កវិនាសកម្មនៅលើផែនដី។ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់”។ (អាល់ហ្ពាក៏រ៉ោះ៖២៧)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ដូចេ្នះ តើពួកអ្នកនឹងទៅជាយ៉ាងណា ប្រសិនបើពួកអ្នកបែរចេញ(ពីការប្រតិបត្ដិតាមអល់ឡោះ)ទៅបង្កវិនាសកម្មនៅ លើផែនដី និងផ្ដាច់ចំណងសាច់ញាតិរបស់ពួកអ្នកវិញនោះ”។ (មូហាំម៉ាត់៖២២)
ព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួន”។ (ពូខរី៖៦១៣៨)។ លោកបានមានប្រសាសន៍ផងដែរថា៖ “អល់ឡោះទ្រង់បានបង្កើតអ្វីៗទាំងអស់។ នៅពេលដែលទ្រង់បានបង្កើតរួចរាល់ហើយ ចំណងសាច់សាលោហិតបាននិយាយថា៖ “នៅកន្លែងនេះ ខ្ញុំសុំពីទ្រង់បញ្ជៀសអំពីការកាត់ផ្ដាច់”។ អល់ឡោះបានតបថា៖ “បាន។ តើអ្នកមិនពេញចិត្ដឲ្យយើងផ្សារភ្ជាប់ចំពោះអ្នកដែលផ្សារភ្ជាប់នឹងអ្នក ហើយផ្ដាច់ទំនាក់ទំនងអំពីអ្នកដែលផ្ដាច់ទំនាក់ទំនងពីអ្នកទេឬ”? ចំណងសាច់សាលោហិតបាននិយាយថា៖ “បាទពេញចិត្ដ ឱព្រះជាម្ចាស់”។ ទ្រង់បានមានបន្ទូលថា៖ “នោះគឺសម្រាប់អ្នក”។ បន្ទាប់មក រ៉ស៊ូលុលឡោះ សអវ បានមានប្រសាសន៍ថា៖ “ប្រសិនបើពួកអ្នកចង់ដឹងអំពីបញ្ហានេះ ពួកអ្នកអាចអានបន្ទូលរបស់អល់ឡោះដែលថា៖ “ដូចេ្នះ តើពួកអ្នកនឹងទៅជាយ៉ាងណា ប្រសិនបើពួកអ្នកបែរចេញ(ពីការប្រតិបត្ដិតាមអល់ឡោះ)ទៅបង្កវិនាសកម្មនៅលើផែនដី និងផ្ដាច់ចំណងសាច់ញាតិរបស់ពួកអ្នកវិញនោះ? ពួកនេះ គឺជាអ្នកដែលអល់ឡោះបានដាក់បណ្ដាសា ធ្វើឲ្យថ្លង់ និងពិការភ្នែក” (មូហាំម៉ាត់៖២២)។ (ពូខរី៖៥៩៨៧, មូស្លីម៖២៥៥៤)
ជាការពិតណាស់ ច្បាប់បញ្ញត្តិឥស្លាមបានបង្គាប់ប្រើឲ្យភ្ជាប់ចំណងសាច់សាលោហិតអាស្រ័យទៅតាមលំដាប់ជិតឆ្ងាយនៃការជាប់សាច់ញាតិ។
ការភ្ជាប់ចំណងសាច់សាលោហិតដែលជាកាតព្វកិច្ច(វ៉ាជិប)
គឺការភ្ជាប់ចំណងសាច់សាលោហិតទៅកាន់សាច់ញាតិបង្កើតដែលមិនអាចរៀបការនឹងគ្នាបាន(ម៉ះរិម) ដូចជាឪពុកម្តាយ កូនៗប្រុសស្រី បងប្អូនប្រុសស្រី អ៊ំ ពូ មា មីង។
ការភ្ជាប់ចំណងសាច់សាលោហិតដែលគួរគប្បី(ស៊ូណិត)
គឺការភ្ជាប់ចំណងសាច់សាលោហិតទៅកាន់សាច់ញាតិក្រៅពីអ្នកដែលមិនអាចរៀបការនឹងគ្នាបាន ដូចជាកូនៗរបស់អ៊ំ កូនរបស់ពូ កូនរបស់មា កូនរបស់មីង(ជីដូនមួយ)ជាដើម។
របៀបភ្ជាប់ចំណងសាច់សាលោហិត
ការភ្ជាប់ចំណងសាច់សាលោហិត គឺតាមរយៈការផ្តល់ឲ្យសាច់ញាតិនូវប្រការល្អតាមដែលអាចធ្វើទៅបាន និងការពារប្រការអាក្រក់កុំឱ្យកើតមានចំពោះពួកគេតាមលទ្ធភាពដែលអាចធ្វើបាន។ ដូចនេះ វាអាចធ្វើបានតាមរយៈការឲ្យសាឡាម ពាក្យសម្តី ប្រាក់កាក់ ជួយបំពេញសេចក្តីត្រូវការ ការពារពីគ្រោះថ្នាក់ ទឹកមុខញញឹម ឬតាមរយៈការបួងសួងសុំទូអាឲ្យជាដើម។
ឧទាហរណ៍ខ្លះៗនៃការភ្ជាប់ចំណងសាច់សាលោហិត
ឧត្តមភាពមួយចំនួននៃការភ្ជាប់ចំណងសាច់សាលោហិត
១. ទទួលបានក្តីស្រឡាញ់ និងពង្រឹងចំណងគ្រួសាររវាងសាច់ញាតិ
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកសិក្សាឱ្យបានគ្រប់គ្រាន់អំពីខ្សែស្រឡាយ ពូជពង្សរបស់ពួកអ្នក ដើម្បីផ្សារភ្ជាប់សាច់សាលោហិតជាមួយពួកគេ។ ជាការពិតណាស់ ការផ្សារភ្ជាប់ចំណងសាច់សាលោហិត នឹងជួយពង្រឹងចំណងសាច់សាលោហិត បង្កើនទ្រព្យសម្បត្តិ និងចម្រើនអាយុជីវិត”។ (តៀរមីហ្ស៊ី៖១៩៧៩)
២. ទទួលបានលាភសក្ការៈ និងមានអាយុវែង
រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណារីករាយចង់ឲ្យគេបង្កើនលាភសក្ការៈ និងបង្កើនអាយុរបស់គាត់ឲ្យបានយឺនយូរ ចូរឲ្យគាត់ផ្សារភ្ជាប់ចំណងសាលោហិតរបស់គាត់”។ (ពូខរី៖២០៦៧, មូស្លីម៖២៥៥៧)
៣. អល់ឡោះជាម្ចាស់ទ្រង់ភ្ជាប់ទំនាក់ទំនងនឹងអ្នកដែលភ្ជាប់ទំនាក់ទំនងរវាងសាច់ញាតិ
រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះទ្រង់បានបង្កើតអ្វីៗទាំងអស់។ នៅពេលដែលទ្រង់បានបង្កើតរួចរាល់ហើយ ចំណងសាច់សាលោហិតបាននិយាយថា៖ “នៅកន្លែងនេះ ខ្ញុំសុំពីទ្រង់បញ្ជៀសអំពីការកាត់ផ្ដាច់”។ អល់ឡោះបានតបថា៖ “បាន។ តើអ្នកមិនពេញចិត្ដឲ្យយើងផ្សារភ្ជាប់ចំពោះអ្នកដែលផ្សារភ្ជាប់នឹងអ្នក ហើយផ្ដាច់ទំនាក់ទំនងអំពីអ្នកដែលផ្ដាច់ទំនាក់ទំនងពីអ្នកទេឬ”? ចំណងសាច់សាលោហិតបាននិយាយថា៖ “បាទពេញចិត្ដ ឱព្រះជាម្ចាស់”។ ទ្រង់បានមានបន្ទូលថា៖ “នោះគឺសម្រាប់អ្នក”។ (ពូខរី៖៥៩៨៧, មូស្លីម៖២៥៥៤)
៤. ជាមូលហេតុទទួលបាននូវឋានសួគ៌
ពិតណាស់មានបុរសម្នាក់បានសួរព្យាការី សអវ ពីទង្វើដែលនាំឲ្យរូបគេបានចូលឋានសួគ៌។ ពេលនោះ លោកបានឆ្លើយថា៖ “អ្នកត្រូវគោរពសក្ការៈទៅចំពោះអល់ឡោះ ហើយកុំធ្វើស្ហ៊ីរិកអ្វីមួយទៅចំពោះទ្រង់ ហើយត្រូវប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ និងភ្ជាប់ចំណងសាច់សាលោហិត”។ (ពូខរី៖១៣៩៦, មូស្លីម៖១៣)
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.