មេរៀន សុជីវធម៌នៃការរៀបអាពាហ៍ពិពាហ៍
ព័ត៌មានរបស់មេរៀន
ក្នុងមេរៀននេះ អ្នកនឹងបានដឹងពីសុជីវធម៌មួយចំនួនក្នុងការរៀបអាពាហ៍ពិពាហ៍។
គោលបំណង
- បញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នឹងសុជីវធម៌នៃការរៀបអាពាហ៍ពិពាហ៍ពីសំណាក់គូស្វាមីភរិយាទាំងពីរ
- យល់ដឹងពីសុជីវធម៌សំខាន់ៗមួយចំនួននៃការរៀបអាពាហ៍ពិពាហ៍ដែលឥស្លាមបានចង្អុលបង្ហាញ និងណែនាំ
count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។
បកប្រែមេរៀននេះទៅជាភាសាដូចខាងក្រោម៖
បន្ថែមទៅលើច្បាប់បញ្ញត្តិដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ ដែលក្នុងនោះ មានក្បួនច្បាប់ខ្លះត្រូវអនុវត្តមុនរៀបការ ក្បួនច្បាប់ខ្លះត្រូវអនុវត្តក្នុងអំឡុងពេលនៃការរៀបការ និងក្បួនច្បាប់ខ្លះទៀតត្រូវអនុវត្តក្រោយពេលរៀបការ គឺសាសនាឥស្លាមបានហ៊ុំព័ទ្ធអាពាហ៍ពិពាហ៍ដោយក្រមសីលធម៌ជាច្រើនដែលភាគីនីមួយៗគប្បីថែរក្សាដើម្បីទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់ ក៏ដូចជាសង្ឃឹមក្នុងការរក្សាបាននូវភាពរឹងមាំ និងយូរអង្វែងនៃចំណងអាពាហ៍ពិពាហ៍។
១. នៀត
ការនៀត គឺមានឋានៈធំធេងណាស់នៅក្នុងសាសនាឥស្លាម។ ភស្តុតាងដែលបង្ហាញដូចនេះ គឺហាទីស្ហដ៏ល្បីល្បាញមួយ៖ “ពិតប្រាកដណាស់ រាល់ទង្វើទាំងឡាយ គឺអាស្រ័យទៅតាមការនៀត(ប៉ង) ហើយបុគ្គលគ្រប់រូបនឹងទទួលបានផលតាមអ្វីដែលខ្លួនបាននៀត”។ (ពូខរី៖១, មូស្លីម៖១៩០៧)។ ដូចនេះ គប្បីលើភាគីទាំងពីរ ស្វាមី-ភរិយា ត្រូវមានការនៀតឲ្យបានល្អចំពោះការរៀបការរបស់ខ្លួន។ ជាងនេះទៅទៀត គប្បីនៀតឲ្យបានច្រើនដើម្បីទទួលបានផលបុណ្យកាន់តែច្រើន។ ក្នុងចំណោមការនៀតដែលល្អត្រឹមត្រូវចំពោះការរៀបការនោះ គឺដើម្បីបង្ហាញពីសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ ជាការអនុវត្តតាមបទបញ្ជារបស់ទ្រង់ដែលជំរុញឲ្យរៀបការ សង្ឃឹមថានឹងបង្កើតបានកូនចៅ ពូជពង្សដែលល្អ(សឡេះ)ដែលមានជំនឿ និងគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយ ដើម្បីថែរក្សាភាពបរិសុទ្ធរបស់ខ្លួន ក៏ដូចជាដើម្បីការពារខ្លួនពីភាពវឹកវរ(ហ្វិតណះ)ជាដើម។
៤. ការច្រៀងលេងរបស់ស្ត្រីក្នុងពិធីមង្គលការ
វាត្រូវបានអនុញ្ញាតសម្រាប់ស្ត្រីតែប៉ុណ្ណោះដែលអាចច្រៀងលេង ដោយពាក្យសម្តីដែលល្អៗដែលគេអនុញ្ញាត និងកាយវាយទុហ្វ((ឧបករណ៍ស្គរបុរាណមួយដែលធ្វើពីឈើ ហើយគ្របដោយស្បែកត្រី ឬស្បែកពពែយ៉ាងតឹង) និងគ្មានការលាយឡំជាមួយបុរស ហើយក៏មិនប្រើឧបករណ៍ភ្លេង។ ជាការពិតណាស់ ការបង្ហាញនូវភាពសប្បាយរីករាយក្នុងឱកាសដ៏ល្អនេះ គឺត្រូវបានអនុញ្ញាតនៅក្នុងសាសនាឥស្លាម។
៥. រួមរស់ជាមួយគ្នាដោយល្អប្រសើរ
ក្នុងចំណោមសុជីវធម៌នៃការរៀបអាពាហ៍ពិពាហ៍ដែលគេសង្កត់ធ្ងន់នោះ គឺការរួមរស់ជាមួយគ្នាដោយល្អប្រសើរ។ ដើម្បីធានាថាបាននូវការស្រលាញ់គ្នាទៅវិញទៅមកក្នុងការរស់នៅរវាងប្តីប្រពន្ធដែលនាំទៅរកសុភមង្គលពេញមួយជីវិត។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នករួមរស់ជាមួយពួកនាងដោយគុណធម៌”។ (អាន់នីសាក៖១៩)