ផ្នែកបច្ចុប្បន្ន model:
មេរៀន សឡាតស៊ូណិត(សឡាតស្ម័គ្រចិត្ត)
គេឲ្យឈ្មោះវាដូចនេះ ពីព្រោះវានៅអមនឹងសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច) និងដោយសារតែជនមូស្លីមតែងព្យាយាមថែរក្សាចំពោះវា។
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកអ៊ីស្លាមគ្រប់រូបដែលសឡាតដើម្បីអល់ឡោះរៀងរាល់ថ្ងៃចំនួន១២រ៉ក្អាត់ដោយស្ម័គ្រចិត្ដ ក្រៅពីសឡាតដែលជាកាតព្វកិច្ច នោះអល់ឡោះនឹងសង់ផ្ទះមួយសម្រាប់គេនៅក្នុងឋានសួគ៌”។ (មូស្លីម៖៧២៨)
ស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមហ្វើរទូ)
គេឲ្យឈ្មោះវាដូចនេះ ពីព្រោះចំនួនរ៉ក្អាត់របស់វា ជាចំនួនសេស(“វីតៀរ”ប្រែថា សេស) ហើយវាជាសឡាតស៊ូណិតដែលល្អប្រសើរជាងគេបំផុត។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកសឡាតវីតៀរចុះ ឱក្រុមអ្នកអាល់គួរអានទាំងឡាយ”។ (តៀរមីហ្ស៊ី៖៤៥៣, អ៊ិពនូម៉ាហ្ជះ៖១១៧០)
ពេលវេលាដែលល្អប្រសើរបំផុតសម្រាប់សឡាតវីតៀរ គឺនៅពេលចុងរាត្រី(មុននឹងហ្វាជើររះ) ហើយជនមូស្លីមអាចសឡាតនៅក្នុងកំឡុងពេលណាក៏បានដែរបន្ទាប់ពីសឡាតអ៊ីស្ហារួច រហូតដល់ហ្វាជើរ(សេតារុណ)រះ។
ចំនួនរ៉ក្អាត់នៃសឡាតវីតៀរ
កម្រិតទាបជាងគេបំផុតនៃការសឡាតវីតៀរដែលមានលក្ខណៈពេញលេញនោះ គឺត្រូវសឡាតចំនួនបីរ៉ក្អាត់ ដោយត្រូវសឡាតពីររ៉ក្អាត់ រួចឲ្យសាឡាម បន្ទាប់មក សឡាតមួយរ៉ក្អាត់ទៀត ហើយឲ្យសាឡាមម្តងទៀត។ ហើយនៅក្នុងមួយរ៉ក្អាត់ចុងក្រោយនោះ (មុនពេលរូកុ ឬបន្ទាប់ពីងើបពីរូកុ) គេបង្គាប់ប្រើឲ្យលើកដៃទាំងពីរបួងសួងសុំទូអាពីអល់ឡោះ ដែលគេឲ្យឈ្មោះថា ទូអាគូនុត។
ជាសឡាតមួយដែលអល់ឡោះជាម្ចាស់ទ្រង់ដាក់ច្បាប់បញ្ញត្តិឲ្យប្រតិបត្តិវានៅពេលជួបប្រទះគ្រោះរាំងស្ងួត ហើយមានផលប៉ះពាល់ដល់មនុស្សដោយសារមានភ្លៀងតិចតួច។ គេបង្គាប់ប្រើឲ្យប្រតិបត្តិសឡាតនេះនៅទីវាល និងកន្លែងដែលល្ហល្ហេវ ប្រសិនបើអាច ហើយគេក៏អនុញ្ញាតឲ្យប្រតិបត្តិវានៅក្នុងម៉ាស្ជិតផងដែរ។
គេបង្គាប់ប្រើឲ្យអ្នកដែលទៅសឡាតទាំងអស់ចាកចេញទៅកាន់កន្លែងសឡាតដោយការកោតខ្លាច បន្ទាបខ្លួន ទទូចអង្វរករទៅកាន់អល់ឡោះជាម្ចាស់ប្រកបដោយការសារភាពកំហុសទៅចំពោះទ្រង់ និងត្រូវធ្វើនូវប្រការទាំងឡាយណាដែលជាមូលហេតុទទួលបាននូវក្តីមេត្តាករុណា និងការអាណិតអាសូរពីអល់ឡោះជាម្ចាស់ ដូចជាការសុំការអភ័យទោស បង្វិលត្រឡប់ទៅឲ្យអ្នកដែលខ្លួនបានបំពានវិញនូវសិទ្ធិរបស់ពួកគេ បរិច្ចាគទាន និងធ្វើល្អទៅចំពោះមនុស្ស។ -ល-។
របៀបសឡាតសុំទឹកភ្លៀង
វាជាសឡាតដែលគេដាក់ច្បាប់បញ្ញត្តិលើជនមូស្លីមនៅពេលដែលគេមានទុក្ខកង្វល់ពីរឿងអ្វីមួយ ហើយគេមិនដឹងថា តើវាល្អ ឬមិនល្អសម្រាប់រូបគេ។
ការដាក់ច្បាប់បញ្ញត្តិឲ្យប្រតិបត្តិវា
ស្ថិតក្នុងចំណោមសឡាតស៊ូណិតដែលមានភស្តុតាងបញ្ជាក់ពីឧត្ដមភាព និងផលបុណ្យដ៏ធំធេងរបស់វា។ ចំនួនតិចបំផុតនៃសឡាតហ្ទូហា គឺពីររ៉ក្អាត់។ រីឯពេលវេលារបស់វា គឺបន្ទាប់ពីព្រះអាទិត្យរះឡើងកម្ពស់មួយថ្នោល(ប្រហែល១៥នាទីក្រោយថ្ងៃរះ) រហូតដល់មុនថ្ងៃជ្រេបន្តិច ហើយចូលពេលវេលាសឡាតហ្ស៊ូហូរ។
សូរ្យគ្រាស ឬចន្ទគ្រាស គឺជាបាតុភូតតារាសាស្ត្រដែលកើតមានខុសពីធម្មតានៅពេលដែលពន្លឺនៃព្រះអាទិត្យ ឬព្រះចន្ទត្រូវបានបាត់ទាំងស្រុង ឬដោយផ្នែក។ វាជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងនានារបស់អល់ឡោះជាម្ចាស់ដែលបង្ហាញពីសមត្ថភាពនិងព្រះចេស្តារបស់ទ្រង់ និងជាការដាស់តឿនព្រមានដល់មនុស្សលោកដែលលង់លក់ក្នុងការភ្លេចភ្លាំង ធ្វេសប្រហែសឲ្យខ្លាចចំពោះអល់ឡោះ និងរំពឹងផលបុណ្យអំពីទ្រង់។
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ ”ពិតប្រាកដណាស់ព្រះអាទិត្យ(សូរ្យគ្រាស) និងព្រះចន្ទ(ចន្ទគ្រាស)មិនមែនកើតឡើងដោយសារការស្លាប់របស់មនុស្ស(អ្នកមានបុណ្យ)ណាម្នាក់ឡើយ ក៏ប៉ុន្តែ វាទាំងពីរគឺជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងនានារបស់អល់ឡោះជាម្ចាស់។ ហេតុនេះ ប្រសិនបើពួកអ្នកបានឃើញវាទាំងពីរ(សូរ្យគ្រាស ឬចន្ទគ្រាស) ចូរក្រោកឈរ ហើយប្រតិបត្តិសឡាត(ស៊ូណិតសូរ្យគ្រាស ឬចន្ទគ្រាស)”។ (ពូខរី៖១០៤១)