ផ្នែកបច្ចុប្បន្ន model:
មេរៀន ប្រាក់ចំណូលកខ្វក់ និងប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់
ប្រាក់ចំណូលខ្លះអាចល្អបរិសុទ្ធ និងត្រូវបានអនុញ្ញាត ហើយខ្លះទៀតក៏មិនល្អបរិសុទ្ធ និងត្រូវបានហាមឃាត់។ អល់ឡោះមានបន្ទូលថា៖ “ ឱបណ្ដាអ្នកដែលមានជំនឿ! ចូរបរិច្ចាគទ្រព្យសម្បត្ដិល្អ(ស្របច្បាប់)មួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក។ ហើយពួកអ្នកមិនត្រូវជ្រើសរើសអ្វីដែលអាក្រក់អំពីទ្រព្យនោះដើម្បីបរិច្ចាគនោះឡើយ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៦៧)
អាពូហ៊ូរ៉យរ៉ោះបាននិយាយប្រាប់នៅក្នុងហាទីសមួយថា ព្យាការី ﷺ បាននិយាយថា៖ « ពិតប្រាកដណាស់ ពេលវេលាមួយនោះនឹងមកដល់ ជាពេលដែលមនុស្សនឹងមិនខ្វល់ឡើយថាពួកគេបានប្រាក់មកដោយមធ្យោបាយស្របច្បាប់ឬខុសច្បាប់នោះទេ »។ (ពូខរី ៖ ២០៨៣)
គឺជាការស៊ីលុយអ្នកដ៏ទៃដោយអយុត្តិធម៌ ឬស្វែងរកចំណូលក្នុងលក្ខណៈដែលច្បាប់អ៊ីស្លាមបានហាមឃាត់។
ផ្លូវដែលធ្លាក់ចូលទៅក្នុងប្រាក់ចំណូលខុសច្បាប់
មូលហេតុមួយចំនួនដែលនាំទៅរកប្រាក់ចំណូលខុសច្បាប់
គ្រោះថ្នាក់នៃការស្វែងរកប្រាក់ចំណូលខុសច្បាប់
ប្រភេទនៃប្រការដែលត្រូវបានហាមឃាត់ក្នុងប្រតិបត្តិការហិរញ្ញវត្ថុ
វត្ថុនោះផ្ទាល់ត្រូវបានគេហាមឃាត់
រាល់ប្រតិបត្តិការដែលបំពានច្បាប់ ដូចជា ការយកការប្រាក់ ល្បែងស៊ីសង ការក្លែងបន្លំ ការស្តុកទុក ការបោកបញ្ឆោត និងផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងភាពអយុត្តិធម៌ចំពោះអ្នកដ៏ទៃ និងការប្រើប្រាស់លុយរបស់អ្នកដ៏ទៃ ដោយអយុត្តិធម៌។ ដូច្នេះវាត្រូវការ ការរារាំង ការស្តីបន្ទោស និងការដាក់ទណ្ឌកម្ម ដើម្បីរារាំងមនុស្សមិនឱ្យធ្លាក់ចូលទៅក្នុងវា។ អល់ឡោះមានបន្ទូលថា៖ “ពិតប្រាកដណាស់ពួកដែលស៊ីទ្រព្យសម្បត្ដិកេ្មងកំព្រាដោយបំពាន គឺពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេ ហើយពួកគេនឹងចូលនរកដែលឆេះសន្ធោសន្ធៅ’’។ (ជំពូក អាន់នីសាក ៖ ១០)។ ហើយទ្រង់មានបន្ទូលដែរថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងបោះបង់ចោលនូវអ្វីដែលនៅសេសសល់ពីការប្រាក់ (ដែលគេជំពាក់) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។ ហើយប្រសិនបើពួកអ្នកមិនព្រមបោះបង់ចោល(ការប្រាក់)ទេ ពួកអ្នកត្រូវដឹងថា នឹងមានសង្គ្រាមមកពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៧៨-២៧៩)