ផ្នែកបច្ចុប្បន្ន model:
មេរៀន ឋានៈនៃគ្រួសារនៅក្នុងសាសនាឥស្លាម
អ៊ុំម៉ះជាបណ្តុំដែលកើតចេញពីបុគ្គលរួមគ្នាដែលមានដូចជា ឫសគល់ ភាសា ប្រវត្តិសាស្ត្រ ហើយដែលសំខាន់បំផុតគឺសាសនា។ បុគ្គលទាំងនេះកើតចេញពីការរៀបអាពាហ៍ពិពាហ៍។ បន្ទាប់មកទៀត ពួកគេនឹងបង្កើតគ្រួសារថ្មីដែលនឹងបង្កើតកូនប្រុសស្រីជាបន្តបន្ទាប់រហូតទៅ ដើម្បីធានាបាននូវការរស់រានមានជីវិត និងវិបុលភាពនៃប្រជាជាតិ។
ជីវិតអាពាហ៍ពិពាហ៍ដែលល្អប្រពៃគឺជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតរស់នៅរបស់ប្រជាជាតិ។ ដូច្នេះចាំបាច់ត្រូវយកចិត្តទុកដាក់លើមូលដ្ឋានគ្រឹះមួយនេះ ដែលវានោះគឺគ្រួសារ។
ទោះបីជាមនុស្សជាបណ្តុំនៃសង្គមក៏ដោយ ក៏ពួកគេមិនទទួលបាននូវសេចក្តីសុខបានឡើយ លើកលែងតែការរស់នៅក្នុងសង្គមនោះមានការផ្សាភ្ជាប់រវាងពួកគេតាមរយៈទំនាក់ទំនងផ្សេងៗ។ លើសពីនេះទៀត ពួកគេត្រូវចេះគ្រប់គ្រងអារម្មណ៍ និងមានការយល់ដឹងចំពោះបុគ្គលនីមួយៗទៅតាមកម្រិតរបសពួកគេ ជាពិសេសអ្នកដែលជាសមាជិកគ្រួសារ។ គ្រួសារនៅក្នុងសាសនអ៊ីស្លាម គឺជាកោសិកាមួយនៃសង្គមដែលមានបុរស និងស្ត្រីដែលរួមរស់ជាមួយគ្នាតាមរយៈចំណងអាពាហ៍ពិពាហ៍ដែលស្របតាមច្បាប់បញ្ញត្តិឥស្លាម ហើយនិងពូជពង្សដែលកើតចេញពីអាពាហ៍ពិពាហ៍នោះ។
សាសនាឥស្លាមបានថែរក្សាកោសិកានៃសង្គមមួយនេះ ដោយចាប់ផ្តើមជាមួយនឹងការជំរុញមនុស្សឱ្យរៀបអាពាហ៍ពិពាហ៍ និងថែរក្សាសិទ្ធិរបស់ក្មេង ដោយត្រូវតែមានការគ្រប់គ្រងទំនាក់ទំនងរវាងសមាជិកទាំងអស់នៃគ្រួសារមួយនេះឱ្យបានត្រឹមត្រូវ។ រចនាសម្ព័នគ្រួសារដែលល្អ នឹងផ្តល់នូវភាពមនុស្សជាតិដ៏ល្អ ដូចដែលអល់ឡោះប្រាថ្នាចង់បាន។
ឋានៈនៃគ្រួសារនៅក្នុងសាសនាឥស្លាម
អល់ឡោះបានដាំនៅក្នុងដួងចិត្តរបស់បុរស និងស្ត្រីឱ្យមានទំនោរទៅរកគ្នា។ ហើយទ្រង់បានចាត់ទុកការរៀបអាពាហ៍ពិពាហ៍ គឺជាមធ្យោបាយស្របច្បាប់មួយដើម្បីបំពេញនូវទំនោរនេះ និងដើម្បីបន្តពូជពង្សមនុស្ស ក៏ដូចជារក្សានូវប្រភេទរបស់ខ្លួន។ ជាការពិតណាស់ នៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ(លំអានព្យាការី) គឺសាសនាឥស្លាមបានជំរុញមនុស្សឲ្យរៀបអាពាហ៍ពិពាហ៍។
ការកសាងគ្រួសារនៅក្នុងឥស្លាម គឺផ្អែកលើគោលគ្រឹះសំខាន់ពីរដើម្បីគាំទ្រ៖
ការគាំទ្រផ្នែកផ្លូវចិត្ត
គឺតម្រូវឱ្យមានការលួងលោមផ្លូវចិត្ត ក៏ដូចជាសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាចំពោះគ្នាទៅវិញទៅមក ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតឱ្យពួកអ្នកនូវភរិយាចេញពីខ្លួនពួកអ្នក ដើម្បីឱ្យពួកអ្នកមានភាពកក់ក្ដៅជាមួយនាង។ ហើយទ្រង់បានបង្កើតឱ្យមានការស្រឡាញ់ និងអាណិតអាសូររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា”។ (អើររូម៖២១)
ការគាំទ្រផ្នែកសម្ភារៈ
នៅក្នុងការៀបអាពាហ៍ពិពាហ៍ គឺភាគីនីមួយៗត្រូវគោរពតាម លក្ខខណ្ឌដែលបានព្រមព្រៀង និងមានការប្តេជ្ញាចិត្ត ទំនួលខុសត្រូវចំពោះកាតព្វកិច្ចរៀងៗខ្លួន ដូចជាការផ្គត់ផ្គង់ជីវភាព ការថែទាំ និងរៀបចំកិច្ចការផ្ទះ និងអ្វីដែលផ្តល់ភាពសុខដុមដល់កុមារ។
សាសនាឥស្លាមជំរុញភាគីទាំងពីរ ទាំងស្វាមី ទាំងភរិយាត្រូវយកចិត្តទុកដាក់លើសំណង់គ្រួសារនេះ និងត្រូវថែរក្សាវាដើម្បីកុំឲ្យវាដួលរលំ ដែលជាហេតុធ្វើឲ្យអ្នកទាំងឡាយដែលជ្រកក្នុងម្លប់គ្រួសារនេះត្រូវបែកខ្ញែកគ្នា។ អាស្រ័យហេតុនេះហើយទើបសាសនាឥស្លាមជំរុញឱ្យមានការអត់ធ្មត់ និងបន្តរក្សាចំណងអាពាហ៍ពិពាហ៍ បើទោះបីជាភាពល្អូកល្អិនរវាងភាគីទាំងពីរ ហាក់ត្រូវបានបាត់បង់ ឬធ្លាក់ចុះក៏ដោយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នករួមរស់ជាមួយពួកនាង(ភរិយា)ដោយគុណធម៌។ ប្រសិនបើពួកអ្នកមិនពេញចិត្ដពួកនាង (ចូរអត់ធ្មត់) ជួនកាល ការមិនពេញចិត្ដរបស់ពួកអ្នកលើអ្វីមួយនោះ អល់ឡោះអាចនឹងធ្វើឱ្យវាល្អប្រសើរលើសលប់វិញក៏ថាបាន”។ (អាន់នីសាក៖១៩)
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.