ផ្នែកបច្ចុប្បន្ន model:
មេរៀន គោលការណ៍នៅក្នុងទំនាក់ទំនងរវាងភេទទាំងពីរ
ព័ត៌មានរបស់មេរៀន
គោលបំណង
count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។
ច្បាប់បញ្ញត្តិឥស្លាមបានយកចិត្តទុកដាក់លើការរៀចំកិច្ចការរបស់មនុស្សក្នុងគ្រប់ទិដ្ឋភាពនៃជីវិតដែលក្នុងនោះ រួមមានទាំងទិដ្ឋភាពនៃទំនាក់ទំនងរវាងបុរស និងស្ត្រីផងដែរ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតបុរស និងស្ត្រីឱ្យមានចំណង់រវាងគ្នាទៅវិញទៅមក ហើយលទ្ធផលនៃការចំណង់នេះត្រូវតែមានការកំណត់ និងធ្វើឱ្យស្របច្បាប់តាមរយៈការរៀបអាពាហ៍ពិពាហ៍។ បើមិនដូច្នេះទេ វាក្លាយជាច្រកទៅកាន់ប្រការអាក្រក់ និងជាភាពវឹកវ(ហ្វិតណះ)ដ៏ធ្ងន់ធ្ងរបំផុតមួយ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បន្ទាប់ពីខ្ញុំស្លាប់ទៅ ខ្ញុំមិនបានបន្សល់ទុកនូវភាពវឹកវរ(ហ្វិតណះ)ណាមួយដែលគ្រាះថ្នាក់ចំពោះបុរសជាងស្ដ្រីឡើយ”។ (ពូខរី៖៥០៩៦, មូស្លីម៖២៧៤១)
អ្វីដែលគ្រោះថ្នាក់បំផុតដែលកើតចេញពីទំនាក់ទំនងរវាងបុរសនិងស្ត្រីនោះ គឺការធ្លាក់ខ្លួនទៅក្នុងអំពើហ្ស៊ីណា។ សាសនាឥស្លាមមិនត្រឹមតែបានហាមឃាត់មិនឲ្យប្រព្រឹត្តទង្វើអសីលធម៌មួយនេះប៉ុណ្ណោះទេ តែផ្ទុយទៅវិញ សាសនានេះថែមទាំងបានព្រមានមិនឲ្យទៅជិតវា និងមិនឲ្យប្រព្រឹត្តនូវប្រការទាំងឡាយណាដែលនាំទៅរកអំពើហ្ស៊ីណានេះផងដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកកុំទៅក្បែរប្រការហ្ស៊ីណាឱ្យសោះ។ ពិតប្រាកដណាស់ វាជាអំពើអសីលធម៌ និងជាមាគ៌ាមួយដ៏អាក្រក់បំផុត”។ (អាល់អ៊ិសរ៉ក៖៣២)។ ហើយព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “ចំពោះភ្នែកទាំងពីរ ការហ្សីណារបស់វា គឺការមើល។ ត្រចៀកទាំងពីរ ការហ្សីណារបស់វា គឺការស្ដាប់។ អណ្ដាត ការហ្សីណារបស់វា គឺការនិយាយ។ ដៃ ការហ្សីណារបស់វា គឺការស្ទាប។ ចំណែកជើង ការហ្សីណារបស់វា គឺការដើរ។ រីឯចិត្ដ គឺមានទំនោរនិងប៉ងប្រាថ្នា ហើយប្រដាប់ភេទជាអ្នកបញ្ជាក់ថា ត្រឹមត្រូវ ឬមិនត្រឹមត្រូវ”។ (ពូខរី៖៦២៤៣, មូស្លីម៖២៦៥៧)
ដើម្បីចៀសវាងពីការងាកចេញពីផ្លូវត្រូវ ឬចៀសពីកំហុសឆ្គងដែលអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ច្បាប់បញ្ញត្តិឥស្លាមដ៏ស្អាតស្អំបានយកចិត្តទុកដាក់ដាក់ចេញនូវគោលការណ៍ជាច្រើននៅក្នុងការទំនាក់ទំនងរវាងបុរសនិងស្ត្រី នៅពេលដែលតម្រូវការកើតឡើង ដូចជាការលក់ដូរ និងប្រតិបត្តិបានផ្សេងទៀត ដែលត្រូវបានអនុញ្ញាត ឬនៅពេលដែលមានភាពចាំបាច់ខ្លាំង ដូចជាការព្យាបាលស្ត្រីពីសំណាក់គ្រូពេទ្យបុរសនៅពេលដែលគ្មានគ្រូពេទ្យស្រ្តី។ ក្នុងចំណោមគោលការណ៍ទាំងនោះមាន៖
ទម្លាក់ភ្នែកចុះ
ចៀសវាងការប៉ះ និងចាប់ដៃ
ចៀសវាងពីការនៅកន្លែងស្ងាត់តែពីរនាក់
មានគោលការណ៍ដោយឡែកមួយចំនួនសម្រាប់ស្ត្រីមូស្លីមដែលចាំបាច់លើនាងត្រូវប្រកាន់ខ្ជាប់នៅពេលកាលៈទេសៈតម្រូវឲ្យនាងត្រូវប្រាស្រ័យទាក់ទងជាមួយបុរស។
ចាំបាច់លើស្ត្រីមូស្លីមត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សម្លៀកបំពាក់តាមបែបឥស្លាមដើម្បីជាការអនុវត្តតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ ក៏ដូចជាដើម្បីឲ្យបុរសទាំងឡាយមានការគោរពឲ្យតម្លៃនាង និងមិនបៀតបៀនចំពោះនាង មិនថាតាមរយៈពាក្យសម្តី កាយវិការ ឬការសម្លឹងមើល។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាស្ដ្រីដែលមានជំនឿឱ្យពួកនាងដាក់ក្រសែភ្នែករបស់ពួកនាងចុះពីការសម្លឹងមើល(បុរសនិងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់) ហើយឱ្យពួកនាងថែរក្សាប្រដាប់ភេទរបស់ពួកនាង(អំពីប្រការហ្ស៊ីណា)។ ហើយកុំឱ្យពួកនាងបង្ហាញសម្រស់របស់នាង លើកលែងតែអ្វីដែលបានស្ដែងចេញជាធម្មតា(មុខ ប្រអប់ដៃប្រអប់ជើង)។ ហើយឱ្យពួកនាងយកស្បៃគ្របឱ្យជិតនៅបរិវេណដើមទ្រូង និងករបស់នាង”។ (អាន់នួរ៖៣១)។ ទ្រង់បានមានបន្ទូលទៀតថា៖ “ឱព្យាការី! ចូរអ្នកប្រាប់ទៅកាន់បណ្ដាភរិយារបស់អ្នក និងកូនស្រីទាំងឡាយរបស់អ្នក ហើយនិងស្ដ្រីរបស់បណ្ដាអ្នកមានជំនឿឱ្យបិទបាំងទៅលើរាងកាយរបស់ពួកនាងដោយស្បៃរបស់ពួកនាង(គឺត្រូវគ្រប ពីក្បាលរហូតដល់ក្រោមទ្រូងនៃរាងកាយ)។ ធ្វើដូច្នោះងាយស្រួល បំផុតដែលពួកនាងនឹងត្រូវគេស្គាល់(ថាជាស្ដ្រីមូស្លីមដែលមានសេរី ភាព) ហើយពួកនាងក៏មិនអាចត្រូវគេមើលងាយដែរ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់”។ (អាល់អះហ្សាប៖៥៩)