ផ្នែកបច្ចុប្បន្ន model:
មេរៀន ការលក់ដូរ
និយមន័យនៃការលក់ដូរ
ច្បាប់នៃការលក់ដូរ
មូលហេតុនៃការអនុញ្ញាតឱ្យមានការលក់ដូរ នៅក្នុងសាសនាអ៊ីស្លាម
1. មនុស្សម្នាក់ៗ ត្រូវការអ្វីមួយដែលអ្នកដទៃមាន ដូចជា អាហារ ភេសជ្ជៈ សម្លៀកបំពាក់ ផ្ទះសម្បែង និងអ្វីៗផ្សេងទៀត។ ហើយដើម្បីបានរបស់ទាំងនោះ គឺចាំបាច់ត្រូវតែមានការដោះដូរ ឬចំណាយ។ ដូច្នេះហើយតាមរយៈការលក់ដូរ អ្នករាល់គ្នាអាចទទួលបានអ្វីដែលខ្លួនចង់បាន។ អ្នកលក់ទទួលបានតម្លៃ ហើយអ្នកទិញទទួលបានទំនិញដែលគាត់ត្រូវការ។
2. ការលក់ គឺជួយថែរក្សាជីវិតមនុស្សតាមមធ្យោបាយដ៏ល្អបំផុត ព្រោះមនុស្សម្នាក់ៗ មិនអាចបំពេញតម្រូវការរបស់ខ្លួនបានទាំងអស់ទេ លើកលែងតែមានការទិញ។
3. ការលក់ គឺការពារពីការលួច ការជំរិតយក ការក្លែងបន្លំ និងផ្សេងៗទៀត ដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម។ ដោយសារតែមនុស្សម្នាក់ៗ ត្រូវបំពេញតម្រូវការរបស់ខ្លួន ដោយចំណាយលើអ្វីដែលគេត្រូវការ។