ផ្នែកបច្ចុប្បន្ន model:
មេរៀន ហាហ្ទាសធំ និងការងូតទឹកសម្អាត
ប្រការដែលចាំបាច់(វ៉ាជិប)ត្រូវងូតទឹក
១. ចេញទឹកកាម
២. រួមភេទ
៣. មានឈាមរដូវ និងឈាមឆ្លងទន្លេ(នីហ្វាស)
គេបានបន្ធូរបន្ថយដល់ស្ត្រីដែលមករដូវ និងស្ត្រីដែលមានឈាមឆ្លងទន្លេ ដោយការប្រតិបត្តិសឡាត និងការកាន់អំណត់បួសត្រូវបានលើកលែងចំពោះពួកនាងក្នុងកំឡុងពេលនៃការមករដូវ និងមានឈាមឆ្លងទន្លេរបស់ខ្លួន ហើយគេត្រូវបួសសងវិញបន្ទាប់ពីខ្លួនបានជ្រះស្អាត តែមិនចាំបាច់សឡាតសងវិញនោះទេ។
ការរួមភេទរបស់ស្ត្រីដែលមករដូវ និងស្ត្រីដែលមានឈាមឆ្លងទន្លេ
គ្រប់គ្រាន់ហើយដោយអ្នកមូស្លីមគ្រាន់តែនៀតងូតទឹកសម្អាតខ្លួនពីជូនុប និងងូតទឹកឲ្យសព្វខ្លួនប្រាណនឹងទឹក។
ការងូតទឹកសម្អាតខ្លួនដែលមានលក្ខណៈពេញលេញ គឺគេត្រូវងូតទឹកដូចដែលព្យាការី ﷺ លោកបានងូត។ ពិតណាស់ នៅពេលដែលព្យាការី ﷺ លោកចង់ងូតទឹកសម្អាតខ្លួនពីជូនុប គឺលោកលាងប្រអប់ដៃទាំងពីររបស់លោក។ បន្ទាប់មក លោកលាងប្រដាប់ភេទរបស់លោក ហើយនិងកន្លែងដែលមានប្រលាក់ទឹកកាម។ បន្ទាប់មកទៀត លោកយកទឹកវូហ្ទុនូវការយកវូហ្ទុមួយដ៏ពេញលេញ។ ក្រោយមក លោកលាងក្បាលរបស់លោកនឹងទឹកចំនួនបីដង។ ក្រោយមកទៀត ទើបលោកងូតទឹកសម្អាតខ្លូនប្រាណរបស់លោកទាំងមូល។
នៅពេលដែលជនមូស្លីមងូតទឹកសម្អាតខ្លួនពីជូនុប ការងូតទឹកនោះ គឺគ្រប់គ្រាន់ហើយសម្រាប់គេដោយមិនចាំបាច់យកទឹកវូហ្ទុជាមួយនឹងការងូតទឹកទៀតនោះទេ។ ក៏ប៉ុន្តែជាការប្រសើរសម្រាប់គេ បើសិនជាងូតទឹកជាមួយនឹងការយកវូហ្ទុ ដូចដែលមាននៅក្នុងស៊ុណ្ណះរបស់ព្យាការីមូហាំម៉ាត់។