បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ករណីពិសេសនៅក្នុងការជម្រះសម្អាត

សាសនាឥស្លាមបង្គាប់ប្រើឲ្យធ្វើការជូតលើស្រោមជើង ស្បែកជើងឃ្លុប និងបង់រុំ។ ហើយក៏បានបង្គាប់ប្រើឲ្យធ្វើការតាយ៉ាំមុមផងដែរ នៅក្នុងករណីជាក់លាក់ ដើម្បីជួយសម្រួល និងបន្ធូរបន្ថយចំពោះបុគ្គលដែលត្រូវជាប់កាតព្វកិច្ចត្រូវទទួលខុសត្រូវ។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីក្បួនច្បាប់នៃការជូតលើស្រោមជើង ស្បែកជើងឃ្លុប និងបង់រុំ ហើយអ្នកក៏នឹងសិក្សាអំពីការតាយ៉ាំមុម និងរបៀបនៃការតាយ៉ាំមុមផងដែរ។

  • យល់ដឹងពីករណីនៃការជូតលើស្រោមជើង និងស្បែកជើងឃ្លុប
  • យល់ដឹងពីក្បួនច្បាប់នៃការជូតលើបង់រុំ
  • យល់ដឹងពីការតាយ៉ាំមុម និងរបៀបនៃការតាយ៉ាំមុម

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

ការជូតលើស្រោមជើង និងស្បែកជើងឃ្លុប

ក្នុងចំណោមការអនុគ្រោះរបស់សាសនាឥស្លាម គឺសាសនានេះបានអនុញ្ញាតឲ្យជនមូស្លីមអាចធ្វើការជូតទៅលើស្រោមជើង ឬស្បែកជើងឃ្លុបរបស់ខ្លួនបាននៅពេលយកទឹកវូហ្ទុជំនួសឲ្យការលាងជើងទាំងពីរ ដោយគ្រាន់តែផ្សើមដៃរបស់គេនឹងទឹក រួចយកទៅជូតពីលើស្រោមជើង ឬស្បែកជើងឃ្លុបដែលគេពាក់គ្របជិតជើងទាំងពីររបស់គេនោះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួន។

តើពេលណាដែលគេបង្គាប់ប្រើឲ្យធ្វើការជូតលើស្បែកជើងឃ្លុប?

គេបង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុបនិងស្រោមជើងនៅពេលដែលគេយកវូហ្ទុ ប្រសិនបើរូបគេបានពាក់វា(ស្បែកជើងឃ្លុប ឬស្រោមជើង)ក្នុងពេលដែលគេមានភាពជ្រះស្អាតពីហាហ្ទាសធំ ឬហាហ្ទាសតូច(បានងូតទឹកសម្អាតកាយ ប្រសិនបើគេមានហាហ្ទាសធំ និងបានយកទឹកវូហ្ទុ ប្រសិនបើគេមានហាហ្ទាសតូច)។

រយៈពេលនៃការជូតលើស្បែកជើងឃ្លុប និងស្រោមជើង

មួយថ្ងៃមួយយប់(២៤ម៉ោង)សម្រាប់អ្នកមិនធ្វើដំណើរ
បីថ្ងៃបីយប់(៧២ម៉ោង)សម្រាប់អ្នកធ្វើដំណើរ

ការជូតលើស្បែកជើងឃ្លុប និងស្រោមជើង គឺត្រឹមត្រូវតែចំពោះការយកវូហ្ទុប៉ុណ្ណោះ។ ចំណែកឯនៅក្នុងការងូតទឹកសម្អាតខ្លួនពីជូនុបវិញ គឺចាំបាច់(វ៉ាជិប)ត្រូវលាងជើងទាំងពីរគ្រប់ស្ថានភាពទាំងអស់(មិនអាចជំនួសដោយការជូតបានឡើយ)។

ពេលវេលានៃការជូតលើស្បែកជើងឃ្លុបនិងស្រោមជើង គឺចាប់ផ្ដើមរាប់ចាប់ពីពេលជូតលើកទីមួយក្រោយពេលដែលគេមានហាហ្ទាស(ដាច់ទឹកវូហ្ទុ ឬមានជូនុប)។

ការជូតលើបង់រុំរបួស

បង់រុំ គឺសំដៅលើអ្វីដែលគេដាក់លើឬរុំលើអវៈយវៈ(ដែលត្រូវយកវូហ្ទុ)នៅពេលដែលមានការរងរបួសដោយការបាក់ ឬក៏របួស ដើម្បីឲ្យឆាប់ជាសះស្បើយ និងកាត់បន្ថយការឈឺចុកចាប់។

គ្រប់គ្រាន់ហើយដោយគ្រាន់តែយកដៃដែលសើមជូតពីលើបង់រុំរបួសនៅពេលដែលតម្រូវឲ្យធ្វើដូច្នោះ ទោះបីជានៅក្នុងការយកវូហ្ទុ ឬក៏នៅក្នុងការងូតទឹកសម្អាតកាយពីជូនុបក៏ដោយ។

តើគេត្រូវជូតលើបង់រុំរបួសដោយរបៀបណា?

ចាំបាច់លើគេត្រូវលាងត្រង់កន្លែងដែលមិនមានបិទបង់រុំរបួស ហើយត្រូវជូតដោយដៃដែលផ្សើមដោយទឹកទៅលើកន្លែងដែលរុំដោយបង់រុំរបួសនោះ។

រយៈពេលនៃការជូតលើបង់រុំរបួស

ការជូតលើបង់រុំរបួសអាចបន្តជូតបានរហូត ដរាបណាគេចាំបាច់ត្រូវធ្វើដូច្នោះ ទោះបីជាយូរយ៉ាងណាក៏ដោយ តែចាំបាច់ត្រូវយកបង់រុំរបួសនោះចេញ ហើយលាងអវៈយវៈនោះដូចធម្មតានៅពេលដែលគេលែងត្រូវការវា(របួសជាសះស្បើយ)ហើយនោះ។

តាយ៉ាំមុម

នៅពេលដែលអ្នកមូស្លីមមិនអាចប្រើប្រាស់ទឹកនៅក្នុងការយកវូហ្ទុ ឬក៏មិនអាចងូតទឹកសម្អាតខ្លួនបានដោយសារមានជំងឺមិនអាចប៉ះទឹកបាន ឬគ្មានទឹក ឬក៏មានសម្រាប់គ្រាន់តែផឹកប៉ុណ្ណោះ ដូច្នេះ គេបង្គាប់ប្រើឲ្យធ្វើការតាយ៉ាំមុមជាមួយនឹងទឹកស្អាត រហូតទាល់តែមានទឹក ឬក៏គេអាចប្រើប្រាស់ទឹកបានវិញ។

របៀបតាយ៉ាំមុម

១.

ជនមូស្លីមត្រូវយកដៃទាំងពីររបស់គេទះទៅលើដីចំនួនមួយដងគត់

២.

យកដៃទាំងពីរដែលជាប់ដោយធូលីនោះជូតទៅលើមុខ

៣.

ជូតខ្នងដៃខាងស្ដាំដោយបាតដៃឆ្វេង រួចជូតខ្នងដៃឆ្វេងដោយដៃស្ដាំវិញ។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង