ផ្នែកបច្ចុប្បន្ន model:
មេរៀន ស៊ូណិតហ្វិតត្រោះ
ស៊ូណិតហ្វិតត្រោះ
គឺជាគុណលក្ខណៈពីធម្មជាតិដែលអល់ឡោះបានកំណត់ទុកជាមុនដល់មនុស្ស ហើយធ្វើឲ្យជនមូស្លីមមានលក្ខណៈពេញលេញនៅពេលណាដែលគេបានអនុវត្តវា ហើយវាធ្វើឲ្យរូបគេមានភាពស្អាតបាត និងផាសុកភាព។ នេះក៏ព្រោះតែឥស្លាម គឺជាសាសនាដែលយកចិត្តទុកដាក់លើទិដ្ឋភាពនៃភាពស្អាតបាត និងភាពល្អឥតខ្ចោះសម្រាប់មូស្លីម ទាំងខាងក្នុង និងខាងក្រៅ។
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ហ្វិតត្រោះមានប្រាំ៖ កាត់ស្បែកចុងលឹង្គ កោររោមប្រដាប់ភេទ កាត់តម្រឹមពុកមាត់ កាត់ក្រចកដៃ និងដករោមក្លៀក”។ (ពូខរី៖៥៨៩១, មូស្លីម២៥៧)។ លោកបានមានប្រសាសន៍ផងដែរថា៖ “ដប់ប្រការនៃហ្វិតត្រោះ៖ កាត់តម្រឹមពុកមាត់ ទុកពុកចង្ការ ប្រើប្រាស់ស៊ីវ៉ាក បឺតទឹកបញ្ចូលច្រមុះ(រួចញើសចេញមកវិញ) កាត់ក្រចកដៃ លាងគន្លាក់ម្រាមដៃ ដករោមឃ្លៀក កោររោមជុំវិញប្រដាប់ភេទ និងការប្រើទឹកសម្អាតពេលបន្ទោបង់។ (អ្នករាយការណ៍ហាទីស្ហបាននិយាយថា៖) ហើយខ្ញុំបានភ្លេចចំណុចទីដប់ អាចជាការខ្ពុរមាត់”។ (មូស្លីម៖២៦១)
កាត់ស្បែកចុងលឹង្គ
គឺជាការកាត់ចេញនូវស្បែកដែលគ្របក្បាលលឹង្គ។ ជាទម្លាប់ធម្មតា គេកាត់វានៅថ្ងៃដំបូងនៃកំណើត(នៅពេលកើត)។ វាជាស៊ូណិតហ្វិតត្រោះមួយដែលជាកាតព្វកិច្ច(វ៉ាជិប)លើបុរស ហើយវាផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើនខាងផ្នែកសុខភាព។
កាត់ ឬកោររោមប្រដាប់ភេទ
គឺជាការជម្រុះចេញនូវរោមដែលមាននៅលើថ្ងាសនៃប្រដាប់ភេទដោយការកោរ ឬដោយវិធីសាស្រ្តផ្សេងទៀត។
កាត់តម្រឹមពុកមាត់
ការទុកពុកមាត់ស្ថិតក្នុងចំណោមប្រការដែលច្បាប់អនុញ្ញាត(ហារូស) ពុំមែនជាប្រការគួរគប្បី(ស៊ូណិត)ឡើយ។ តែប្រសិនបើអ្នកមូស្លីមទុកវា គឺមិនត្រូវទុកឲ្យវែងហួសហេតុហើយ ចាំបាច់ត្រូវតែកាត់តម្រឹមវាឲ្យខ្លី។
ទុកពុកចង្ការ
សាសនាឥស្លាមជំរុញឲ្យរក្សាទុកពុកចង្ការ គឺសំដៅលើរោមដែលដុះនៅលើថ្ពាល់ទាំងពីរ និងចង្ការ បានន័យថា ត្រូវរក្សាវាទុកដោយមិនត្រូវកោរវាចេញឡើយ ដើម្បីជាការអនុវត្តតាមស៊ុណ្ណះ(លំអាន)របស់ព្យាការីមូហាំម៉ាត់ ﷺ។
ប្រើប្រាស់ស៊ីវ៉ាក
សំដៅលើការប្រើប្រាស់ស៊ីវ៉ាកដែលជាប្រភេទឈើម្យ៉ាង ឬក៏អ្វីផ្សេងទៀតក្នុងការសម្អាតធ្មេញ ហើយវាស្ថិតក្នុងចំណោមប្រការដែលគួរគប្បីធ្វើ(ប្រការស៊ូណិត)។
កាត់ក្រចក
គប្បីលើជនមូស្លីមត្រូវកាត់ក្រចករបស់ខ្លួនឲ្យខ្លី មិនថាក្រចកដៃ ឬក្រចកជើង ដើម្បីកុំឲ្យវាក្លាយជាកន្លែងសម្រាប់ប្រការកខ្វក់ និងរបស់ស្មោគគ្រោកផ្សេងៗ។
ដករោមឃ្លៀក
គប្បីលើជនមូស្លីមត្រូវជម្រុះរោមឃ្លៀករបស់ខ្លួនមិនថាតាមវិធីសាស្ត្រណាមួយឡើយ(ដក កាត់...)ដើម្បីកុំឲ្យមានក្លិនមិនល្អចេញពីខ្លួនរបស់គេ។
លាងគន្លាក់ម្រាមដៃ
ការលាងគន្លាក់ម្រាមដៃ ឬថ្នាំងដៃ គឺជាប្រការគួរគប្បីធ្វើ(ប្រការស៊ូណិត)។
ប្រើប្រាស់ទឹកក្នុងការសម្អាតពេលបន្ទោបង់ ខ្ពុរមាត់ និងបឺតទឹកបញ្ចូលច្រមុះ រួចញើសបញ្ចេញមកវិញ។
យើងបានលើកឡើងពីប្រការទាំងបីនេះរួចមកហើយនៅក្នុងមេរៀនសុជីវធម៌នៃការបន្ទោបង់ និងការសម្អាតក្រោយបន្ទោបង់ ហើយនិងមេរៀនការយកវូហ្ទុ។