ផ្នែកបច្ចុប្បន្ន model:
មេរៀន សឡាតជុមអាត់
អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ)នៅក្នុងពេលវេលាសឡាតហ្ស៊ូហូរនូវសឡាតមួយដែលជានិមិត្តសញ្ញាដ៏ធំបំផុតមួយរបស់សាសនាឥស្លាម និងបានសង្កត់ធ្ងន់បំផុតពីភាពកាតព្វកិច្ចរបស់វា ដោយអ្នកមូស្លីមប្រមូលផ្ដុំគ្នាម្ដងក្នុងមួយសប្ដាហ៍ ស្ដាប់ការណែនាំ និងការចង្អុលបង្ហាញពីសំណាក់អ៊ីម៉ាំជុមអាត់(ខទីប) បន្ទាប់មក ពួកគេប្រតិបត្តិសឡាតជុមអាត់។
ឧត្តមភាពថ្ងៃជុមអាត់
១. ពិតណាស់ អល់ឡោះទ្រង់បានជ្រើសរើសវាជាពិសេសសម្រាប់ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ខុសពីប្រជាជាតិផ្សេងៗ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់បានធ្វើឲ្យវង្វេងអំពីថ្ងៃជុមអាត់ចំពោះអ្នកជំនាន់មុនពួកយើង។ សម្រាប់ពួកយូដា(ថ្ងៃជុមអាត់របស់ពួកគេ) គឺថ្ងៃសៅរ៍ ហើយសម្រាប់ពួកគ្រឹស្ទានវិញ(ថ្ងៃជុមអាត់របស់ពួកគេ) គឺថ្ងៃអាទិត្យ។ នៅពេលដែលអល់ឡោះបាននាំពួកយើងមកដល់ ទ្រង់បានចង្អុលបង្ហាញយើងចំពោះនូវថ្ងៃសុក្រ(ជាថ្ងៃជុមអាត់)”។ (មូស្លីម៖៨៥៦)
២. ពិតណាស់ក្នុងថ្ងៃជុមអាត់(ថ្ងៃសុក្រ)នោះដែរ គឺជាថ្ងៃដែលគេបង្កើតព្យាការីអាហ្ទាំ ហើយក៏ជាថ្ងៃដែលថ្ងៃបរលោកកើតឡើងផងដែរ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ថ្ងៃដែលល្អបំផុតដែលព្រះអាទិត្យរះឡើង គឺថ្ងៃជុមអាត់។ នៅក្នុងថ្ងៃនេះ គេបានបង្កើតព្យាការីអាហ្ទាំ គេបានបញ្ជូលព្យាការីអាហ្ទាំទៅក្នុងឋានសួគ៌ និងបពោ្ចញលោកពីឋានសួគ៌វិញ ហើយថ្ងៃបរលោកក៏មិនកើតឡើងដែរ លើកលែងតែក្នុងថ្ងៃជុមអាត់”។ (មូស្លីម៖៨៥៤)
តើការសឡាតជុមអាត់ជាកាតព្វកិច្ចទៅលើជនណាខ្លះ?
ស៊ូណិតលើជនមូស្លីមគប្បីងូតទឹកមុនពេលសឡាតជុមអាត់ និងរួសរាន់ទៅកាន់ម៉ាស្ជិតមុនពេលដែលគេចាប់ផ្ដើមសូត្រឃុតហ្ពះ ហើយត្រូវប្រើគ្រឿងក្រអូប និងស្លៀកសម្លៀកបំពាក់ល្អស្អាត។
អ្នកមូស្លីមប្រមូលផ្ដុំគ្នានៅក្នុងម៉ាស្ជិតធំ ហើយអ៊ីម៉ាំឡើងទៅមុខ រួចឡើងលើមិមពើរ ហើយបែរមុខទៅកាន់អ្នកចូលរួមសឡាត និងសូត្រឃុតហ្ពះពីរដង ហើយត្រូវអង្គុយបន្តិចចន្លោះរវាងឃុតហ្ពះទាំងពីរ។ នៅក្នុងឃុតហ្ពះទាំងពីរនេះ ត្រូវរំលឹកអ្នកចូលរួមសឡាតទាំងអស់ឲ្យកោតខ្លាចអល់ឡោះជាម្ចាស់ ហើយផ្តល់នូវដំបូន្មាន និងការណែនាំដល់ពួកគេ។
ចាំបាច់លើអ្នកចូលរួមសឡាត ត្រូវស្ដាប់ឃុតហ្ពះ ហើយគេមិនអនុញ្ញាតឲ្យនិយាយគ្នា ឬធ្វើអ្វីមួយដែលរំខានរូបគេពីការទាញយកប្រយោជន៍អំពីឃុតហ្ពះនោះឡើយ សូម្បីតែការលេងក្រណាត់ក្រាលសឡាត ឬគ្រាប់ក្រួស ឬគ្រាប់ខ្សាច់ក៏ដោយ។
អ្នកដែលខកខានមិនបានចូលរួមសឡាតជុមអាត់
អ្នកដែលយឺតយ៉ាវក្នុងការចូលរួមសឡាតជុមអាត់
ចំពោះអ្នកទាំងឡាយដែលមិនជាប់កាតព្វកិច្ចត្រូវសឡាតជុមអាត់ទេនោះ ដូចជាស្រ្ដី និងអ្នកដំណើរជាដើម ប្រសិនបើពួកគេចូលរួមសឡាតជុមអាត់ជាមួយក្រុមអ្នកមូស្លីម ការសឡាតរបស់ពួកគេ គឺត្រឹមត្រូវ ហើយមិនចាំបាច់សឡាតហ្ស៊ូហូរម្តងទៀតនោះទេ។
កាតព្វកិច្ចត្រូវចូលរួមសឡាតជុមអាត់
តើព្យាការី ﷺ លោកព្រមានបែបណាចំពោះអ្នកដែលបោះបង់មិនចូលរួមសឡាតជុមអាត់?
មូលហេតុស្របច្បាប់ដែលគេអនុញ្ញាតក្នុងការមិនចូលរួមសឡាតជុមអាត់ចំពោះអ្នកដែលជាប់កាតព្វកិច្ចត្រូវចូលរួមសឡាតជុមអាត់៖ គឺរាល់អ្វីដែលបណ្តាលឲ្យមានផលលំបាកធ្ងន់ធ្ងរខុសប្រក្រតី ឬបារម្ភខ្លាចបង្កគ្រោះថ្នាក់ដល់ការរស់នៅ ឬសុខុមាលភាពរបស់អ្នកមូស្លីម។