បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន សឡាតរបស់អ្នកដំណើរ និងអ្នកជំងឺ

ឥស្លាមជាសាសនាដែលមានភាពងាយស្រួល ហើយដកចេញនូវការលំបាកទាំងឡាយ។ អាស្រ័យហេតុនេះ ទើបសាសនានេះបានបន្ធូរបន្ថយ និងសម្រាលនូវក្បួនច្បាប់មួយចំនួនទាក់ទងនឹងការសឡាតក្នុងពេលមានជំងឺ និងក្នុងពេលធ្វើដំណើរ។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីក្បួនច្បាប់ទាក់ទងនឹងការសឡាតរបស់អ្នកដំណើរ និងអ្នកជំងឺ។

  • យល់ដឹងពីក្បួនច្បាប់នៃការសឡាតរបស់អ្នកដែលធ្វើដំណើរ
  • យល់ដឹងពីក្បួនច្បាប់នៃការសឡាតរបស់អ្នកជំងឺ

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

សឡាត គឺជាកាតព្វកិច្ចទៅលើជនមូស្លីមនៅគ្រប់ស្ថានភាពទាំងអស់ ដរាបណាគេនៅមានសតិបញ្ញា និងស្មារតីពេញលេញ។ ប៉ុន្តែសាសនាឥស្លាមបានយកចិត្តទុកដាក់ចំពោះស្ថានភាពខុសៗគ្នារបស់មនុស្ស និងតម្រូវការរបស់ពួកគេ ក្នុងនោះ គឺពេលមានជំងឺ និងពេលធ្វើដំណើរ។

តើអ្វីទៅជាប្រការស៊ូណិតសម្រាប់អ្នកធ្វើដំណើរ?

ស៊ូណិតចំពោះអ្នកដែលធ្វើដំណើរដែលមានរយៈពេលតិចជាងបួនថ្ងៃគប្បីបង្រួមសឡាត(សឡាតកសើរ)ពីបួនរ៉ក្អាត់មកពីររ៉ក្អាត់វិញ ដោយត្រូវសឡាតហ្ស៊ូហូរ អាសើរ និងអ៊ីស្ហាចំនួនពីររ៉ក្អាត់ជំនួសឲ្យការសឡាតបួនរ៉ក្អាត់ លើកលែងតែក្នុងករណីដែលគេសឡាតជាមួយអ៊ីម៉ាំដែលមិនមែនជាអ្នកធ្វើដំណើរ គឺត្រូវសឡាតតាមអ៊ីម៉ាំដោយត្រូវសឡាតបួនរ៉ក្អាត់ដូចអ៊ីម៉ាំដែរ។

គេបង្គាប់ប្រើឲ្យអ្នកដែលធ្វើដំណើរបោះបង់សឡាតស៊ូណិតរ៉វ៉ាតិបទាំងអស់ លើកលែងតែរ៉វ៉ាតិបហ្វាជើរ(ស៊ូណិតហ្វាជើរ)ប៉ុណ្ណោះ ហើយគេក៏បង្គាប់ប្រើឲ្យថែរក្សាលើការសឡាតវីតៀរ ក៏ដូចជាគីយ៉ាមុលឡៃល៍ផងដែរ។

គេអនុញ្ញាតឲ្យអ្នកដែលធ្វើដំណើរអាចផ្តុំគ្នារវាងសឡាតហ្ស៊ូហូរនិងសឡាតអាសើរ ហើយនិងសឡាតម៉ាហ្រ្គិបនិងសឡាតអ៊ីស្ហានៅក្នុងពេលវេលាមួយក្នុងចំណោមពេលវេលារបស់វាទាំងពីរ ជាពិសេសនៅពេលដែលគេត្រូវផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយ ជាការសម្រាល និងបន្ធូរបន្ថយពីអល់ឡោះជាម្ចាស់សម្រាប់គេ និងជាក្តីមេត្តាករុណាអំពីទ្រង់ ក៏ដូចជាដកចេញនូវការលំបាកផ្សេងៗផងដែរ។

សឡាតរបស់អ្នកជំងឺ

ចំពោះអ្នកជំងឺដែលមិនអាចឈរសឡាតបាន ឬប្រសិនបើគេឈរនឹងធ្វើឲ្យមានបញ្ហាដល់ខ្លួន ឬធ្វើឲ្យជំងឺមិនងាយជាជាដើម គឺច្បាប់ឥស្លាមមិនដាក់កាតព្វកិច្ចឲ្យឈរសឡាតនោះទេ ដោយគេត្រូវសឡាតអង្គុយវិញ។ ប្រសិនបើគេមិនអាចសឡាតដោយអង្គុយបានទេ ចាំបាច់លើគេត្រូវសឡាតដោយដេកផ្អៀង។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវសឡាតដោយឈរ។ ប្រសិនបើអ្នកមិនអាចឈរបានទេ អ្នកត្រូវសឡាតដោយអង្គុយ។ ហើយប្រសិនបើមិនអាចទៀត ចូរសឡាតដោយដេកផ្អៀង”។ (ពូខរី៖១១១៧)

ក្បួនច្បាប់ដោយឡែកចំពោះការសឡាតរបស់អ្នកជំងឺ

١
១. អ្នកដែលមិនអាចឱនរូកុ ឬក្រាបស៊ូជោតបាន គឺគេអាចពត់តាមដែលអាចធ្វើទៅបាន។
٢
២. អ្នកដែលពិបាកក្នុងការអង្គុយនៅលើដី គឺគេអាចអង្គុយនៅលើកៅអី ឬអ្វីផ្សេងដែលស្រដៀងនេះបាន។
٣
៣. អ្នកដែលពិបាកក្នុងការជម្រះសម្អាត(យកវូហ្ទុ)រាល់ពេលសឡាតដោយមូលហេតុជំងឺ គឺគេអនុញ្ញាតឲ្យជននោះអាចផ្តុំគ្នារវាងសឡាតហ្ស៊ូហូរនិងសឡាតអាសើរ ហើយនិងរវាងសឡាតម៉ាហ្គ្រិបនិងសឡាតអ៊ីស្ហាបាន។
٤
៤. អ្នកដែលពិបាកក្នុងការប្រើប្រាស់ទឹកដោយមូលហេតុជំងឺ គេអនុញ្ញាតឲ្យរូបគេអាចតាយ៉ាំមុមនៅពេលសឡាតបាន។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង