ផ្នែកបច្ចុប្បន្ន model:
មេរៀន ប្រការដែលនាំឲ្យខូចបួស
ប្រការដែលនាំឲ្យខូចបួស
គឺជាប្រការទាំងឡាយណាដែលចាំបាច់លើអ្នកបួសត្រូវចៀសវាងអំពីវា ព្រោះវាធ្វើឲ្យបួសរបស់គេត្រូវខូច(ដាច់បួស)។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកបរិភោគនិងផឹក រហូតទាល់តែផ្ទៃមេឃមានពន្លឺពណ៌សចេញពីផ្ទៃមេឃពណ៌ខ្មៅងងឹតនៅពេលទៀបភ្លឺ។ បន្ទាប់មក ចូរពួកអ្នកបន្ដការបួសរហូតដល់ពេលយប់”។ (អាល់ហ្ពាក៏រ៉ោះ៖១៨៧)
ជនណាដែលបានបរិភោគ ឬផឹកដោយភ្លេចភ្លាំង ពិតណាស់ការបួសរបស់គេ គឺត្រឹមត្រូវ ហើយក៏គ្មានបាបកម្មអ្វីចំពោះគេនោះដែរ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាហើយបានភ្លេចខណៈដែលរូបគេជាអ្នកដែលបួស ហើយគេបានបរិភោគ ឬផឹកនោះ ចូរឲ្យគេបន្តការបួសរបស់គេចុះ។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់អាហារ និងទឹកផឹកដល់រូបគេ”។ (ពូខរី៖១៩៣៣, មូស្លីម៖១១៥៥)
២. រាល់អ្វីដែលចូលក្នុងអត្ថន័យនៃការបរិភោគ ឬផឹក
៣. ការរួមភេទ ទោះបីចេញទឹកកាម ឬមិនចេញក៏ដោយ។
៤. ធ្វើឲ្យចេញទឹកកាមដោយជម្រើស តាមរយៈការស្ទាបអង្អែល ឬសម្រេចកាមដោយខ្លួនឯង
ចំណែកឯសុបិនសើមនៅពេលថ្ងៃ វាមិនស្ថិតក្នុងប្រការដែលនាំឲ្យខូចបួសទេ។ ហើយគេអនុញ្ញាតឲ្យបុរសអាចថើបភរិយារបស់ខ្លួនបាន ប្រសិនបើគេអាចទប់អារមុ្មណ៍ខ្លួនឯងបាន។ តែប្រសិនបើមិនអាចទប់អារម្មណ៍ខ្លួនឯងបានទេនោះ គឺគេមិនអនុញ្ញាតឲ្យធ្វើដូច្នោះឡើយដើម្បីការពារកុំឲ្យខូចបួស។
៥. ក្អួតដោយចេតនា
រីឯអ្នកដែលក្អួតដោយអចេតនាដោយគ្មានជម្រើសវិញ គឺគ្មានបញ្ហាឡើយ។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលក្អួតដោយអចេតនា គឺមិនតម្រូវឲ្យគេបួសសងឡើយ។ តែជនណាដែលក្អួតដោយចេតនា ចូរឲ្យគេបួសសងឡើងវិញ”។ (តៀរមីហ្ស៊ី៖៧២០, អាពូហ្ទាវូទ៖២៣៨០)
៦. មានឈាមរដូវ និងឈាមឆ្លងទន្លេ(នីហ្វាស)
កាលណាស្រ្តីឃើញមានឈាមរដូវ ឬឈាមឆ្លងទន្លេ(នីហ្វាស)នៅក្នុងពេលថ្ងៃ ពិតណាស់ បួសរបស់នាងត្រូវខូច។ ហើយបើទោះបីជាស្ត្រីមានរដូវ ហើយនាងបានជ្រះស្អាតបន្ទាប់ពីថ្ងៃរះក៏ដោយ ក៏ការបួសរបស់នាងនាថ្ងៃនោះមិនត្រឹមត្រូវដែរ ដោយយោងតាមប្រសាសន៍របស់ព្យាការី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “តើពុំមែនទេឬ នៅពេលដែលនាងមករដូវ នាងមិនត្រូវសឡាត និងមិនត្រូវបួសនោះ”។ (ពូខរី៖១៩៥១)
ចំណែកឯឈាមដែលចេញអំពីស្រ្តីដោយមូលហេតុជំងឺដោយវាមិនមែនជាឈាមរដូវដែលធ្លាក់មកជាធម្មតាក្នុងរយៈពេលប៉ុន្មានថ្ងៃនៅក្នុងមួយខែ ហើយក៏មិនមែនឈាមឆ្លងទន្លេដែលធ្លាក់មកបន្ទាប់ពីឆ្លងទន្លេដែរនោះ គឺគេមិនហាមឃាត់ស្ត្រីអំពីការបួសនោះទេ។