ផ្នែកបច្ចុប្បន្ន model:
មេរៀន អ្នកដែលអល់ឡោះអនុគ្រោះដល់ពួកគេឲ្យផ្អាកបួស
អ្នកដែលអល់ឡោះអនុគ្រោះដល់ពួកគេឲ្យផ្អាកបួស
ដូចនេះ គេអនុញ្ញាតឲ្យពួកគេអាចផ្អាកបួស តែត្រូវបួសសងវិញបន្ទាប់ពីខែរ៉ម៉ាហ្ទនបានចប់ចំពោះអ្នកដែលសង្ឃឹមថា នឹងអាចជាសះស្បើយឡើងវិញ។
ដោយសារចាស់ជរា ឬមានជំងឺដែលគ្មានសង្ឃឹមថានឹងជាសះស្បើយឡើងវិញបាន។ ដូចនេះ គេអនុញ្ញាតឲ្យពួកគេអាចផ្អាកបួស តែត្រូវផ្ដល់ម្ហូបអាហារទៅឲ្យជនក្រីក្ររៀងរាល់ថ្ងៃចំនួនគីឡូកន្លះអំពីម្ហូបអាហារដែលអ្នកស្រុកបរិភោគប្រចាំថ្ងៃ។
ពិតណាស់ គេមិនអនុញ្ញាតឲ្យពួកគេទាំងពីរបួសឡើយ ហើយបើទោះជាគេទាំងពីរបួស ក៏ការបួសនោះមិនត្រឹមត្រូវដែរ។ ចាំបាច់លើគេទាំងពីរត្រូវបួសសងវិញបន្ទាប់ពីចប់ខែរ៉ម៉ាហ្ទន។
ប្រសិនបើពួកនាងខ្លាចមានគ្រោះថ្នាក់លើខ្លួនឯង ឬក៏ទៅលើកូនៗរបស់ពួកនាង គឺគេទាំងពីរអាចផ្អាកបួស ហើយត្រូវបួសសងវិញ។ អំពី អាណាស ពិន ម៉ាលិក រទអ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សូមអ្នកអង្គុយចុះ ខ្ញុំនឹងនិយាយប្រាប់អ្នកអំពីការបួស។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកលែង(អនុគ្រោះ)ចំពោះអ្នកដែលធ្វើដំណើរអាចសឡាតត្រឹមពាក់កណ្តាល(សឡាតដែលមានបួនរ៉ក្អាត់អាចបង្រួម(កសើរ)មកសឡាតត្រឹមពីររ៉ក្អាត់) ហើយទ្រង់ក៏បានលើកលែងផងដែរចំពោះអ្នកដំណើរ ស្ត្រីបំបៅកូន និងស្រ្តីមានផ្ទៃពោះអាចផ្អាកបួសបាន”។ (អ៊ិពនូម៉ាហ្ជះ៖១៦៦៧)
ក្នុងកំឡុងពេលធ្វើដំណើរ និងពេលស្នាក់នៅបណ្តោះអាសន្នរបស់គេដែលមានរយៈពេលតិចជាងបួនថ្ងៃ គឺច្បាប់អនុញ្ញាតឲ្យគេអាចផ្អាកបួស ហើយបួសសងវិញបន្ទាប់ពីចប់ខែរ៉ម៉ាហ្ទន។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ជនណាដែលមានជំងឺ ឬធ្វើដំណើរ(អាចផ្អាកបួសបាន) តែត្រូវបួសសងវិញនៅថ្ងៃផេ្សង(តាមចំនួនថ្ងៃដែលបានផ្អាកនោះ)។ អល់ឡោះចង់ឲ្យពួកអ្នកងាយស្រួល ហើយអល់ឡោះមិនចង់ឲ្យពួកអ្នកលំបាកនោះទេ”។ (អាល់ហ្ពាក៏រ៉ោះ៖១៨៥)