ផ្នែកបច្ចុប្បន្ន model:
មេរៀន ថ្ងៃរ៉យ៉ាហ្វិតត្រោះ និងថ្ងៃរ៉យ៉ាអ័ទហា
រ៉យ៉ាហ្វិតត្រោះ
តើគេបង្គាប់ប្រើឲ្យធ្វើអ្វីខ្លះនៅថ្ងៃរ៉យ៉ាហ្វិតត្រោះ?
អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចលើអ្នកដែលមានចំណីអាហារលើសពីតម្រូវការរបស់ខ្លួន និងក្រុមគ្រួសារនៅក្នុងថ្ងៃរ៉យ៉ានិងយប់រ៉យ៉ា គឺត្រូវបរិច្ចាគមួយកន្តាំងអំពីចំណីអាហារដែលអ្នកស្រុកបរិភោគប្រចាំថ្ងៃ ដូចជាអង្ករ ស្រូវសាឡី ឬផ្លែល្មើ ទៅឲ្យអ្នកក្រីក្រ ខ្វះខាតនៃអ្នកមូស្លីម ដើម្បីកុំឲ្យមានអ្នកអត់ឃ្លាននៅក្នុងថ្ងៃរ៉យ៉ា។
ចាប់ពីពេលថ្ងៃលិចនាថ្ងៃចុងក្រោយនៃខែរ៉ម៉ាហ្ទន រហូតដល់ពេលសឡាតរ៉យ៉ា ហើយគេអនុញ្ញាតឲ្យបរិច្ចាគវាមុនថ្ងៃរ៉យ៉ាមួយថ្ងៃ ឬពីរថ្ងៃ។
គឺមួយកន្ដាំងអំពីចំណីអាហារដែលអ្នកស្រុកបរិភោគប្រចាំថ្ងៃ ដូចជាស្រូវសាឡី អង្ករ ឬផ្លែល្មើជាដើម ដែលស្មើនឹង៣គីឡូក្រាមលើសខ្វះ។
គឺជាកាតព្វកិច្ចចាំបាច់លើអ្នកដែលមានចំណីអាហារលើសពីតម្រូវការរបស់ខ្លួន និងអ្នកដែលចាំបាច់លើគេត្រូវផ្គត់ផ្គង់ជីវភាពនៅក្នុងថ្ងៃរ៉យ៉ា និងយប់រ៉យ៉ា ដូចជាប្រពន្ធ និងកូនៗរបស់គេជាដើម។ ហើយគេពេញចិត្ត(ស៊ូណិត)ឲ្យបរិច្ចាគឲ្យគភ៌ដែលនៅក្នុងផ្ទៃម្តាយផងដែរ។ ត្រូវបរិច្ចាគហ្សាកាត់ហ្វិតត្រោះក្នុងម្នាក់ៗចំនួនមួយកន្តាំងអំពីចំណីអាហារដែលអ្នកស្រុកបរិភោគប្រចាំថ្ងៃ ដែលស្មើនឹង៣គីឡូក្រាមលើសខ្វះ។
បុព្វហេតុនៃការបរិច្ចាគហ្សាកាត់ហ្វិតត្រោះ
វាជាថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)ទីពីរសម្រាប់អ្នកមូស្លីមដែលគេប្រារព្ធឡើងនៅថ្ងៃទីដប់នៃខែហ្ស៊ុលហ៊ិជ្ជះ(ខែទីដប់ពីរនៃប្រតិទិនឥស្លាម)។ នៅក្នុងថ្ងៃនេះ គឺប្រមូលផ្តុំទៅដោយឧត្តមភាព និងលក្ខណៈពិសេសជាច្រើនដូចជា ៖
១. ពិតណាស់ វាស្ថិតក្នុងចំណោមបណ្តាថ្ងៃដែលល្អជាងគេបំផុតក្នុងមួយឆ្នាំ
នៅក្នុងថ្ងៃនោះ មានកិច្ចការហាជ្ជីដ៏ចម្បងៗ សំខាន់ៗ និងឧត្តុង្គឧត្តមជាច្រើនដូចជា ការតវ៉ាហ្វ(ប្រទក្សិណ)ជុំវិញកាក់ហ្ពះ សំឡះសត្វជំនូន និងគប់គោលអាក៏ហ្ពះ។
តើគេបង្គាប់ប្រើឲ្យធ្វើអ្វីខ្លះនៅថ្ងៃរ៉យ៉ាអ័ទហា?
គឺសំដៅលើសត្វអូដ្ឋ សត្វគោ ឬសត្វពពែដែលគេសំឡេះវានៅថ្ងៃរ៉យ៉ាអ័ទហាដើម្បីបញ្ជិតខ្លួនទៅចំពោះអល់ឡោះជាម្ចាស់បន្ទាប់ពីសឡាតរ៉យ៉ារួច រហូតដល់ពេលថ្ងៃលិចនាថ្ងៃទីដប់បីនៃខែហ្ស៊ុលហ៊ិជ្ជះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរអ្នកសឡាត និងសំឡេះសត្វដើម្បីម្ចាស់របស់អ្នកចុះ”។ (អាល់កាវសើរ៖២)។ គេបានបកស្រាយថា គឺសំដៅលើសឡាតរ៉យ៉ា និងសំឡេះគួរហ្ពាន។
ច្បាប់របស់វា
ចំពោះអ្នកដែលមានបំណងចង់ធ្វើគួរហ្ពាន គឺមិនត្រូវកាត់សក់ ក្រចក ឬរោមអ្វីមួយឡើយ ចាប់ពីថ្ងៃដំបូងនៃខែហ្ស៊ុលហ៊ិជ្ជះ រហូតដល់សំឡេះគួរហ្ពានរួចរាល់។
លក្ខខណ្ឌសត្វដែលយកមកធ្វើគួរហ្ពាន
ដែលសំដៅលើសត្វចៀមឬពពែ សត្វគោ និងសត្វអូដ្ឋ ហើយការធ្វើគួរហ្ពាននោះមិនត្រឹមត្រូវឡើយ ប្រសិនបើគេយកសត្វណាផ្សេងក្រៅពីពពួកសត្វទាំងនេះមកធ្វើគួរហ្ពាន ឬក៏សត្វបក្សី។ សត្វចៀមឬពពែមួយក្បាល គឺគ្រប់គ្រាន់សម្រាប់រូបគេ និងក្រុមគ្រួសាររបស់គេ។ ហើយគេក៏អនុញ្ញាតឲ្យចូលរួមជាមួយគ្នាប្រាំពីរនាក់ក្នុងសត្វគោមួយក្បាល ឬសត្វអូដ្ឋមួយក្បាលផងដែរ។