បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន រដូវរងា និងការជម្រះសម្អាត

ចំពោះការជម្រះសម្អាតនៅក្នុងរដូវងា គឺមានក្បួនច្បាប់ដោយឡែកជាច្រើន។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាពីចំណុចមួយចំនួនទាក់ទងនឹងបញ្ហានេះ។

  • ដឹងពីរបៀបជម្រះសម្អាតនៅក្នុងពេលអាកាសធាតុត្រជាក់នៃរដូវរងា
  • ដឹងអំពីក្បួនច្បាប់នៃការជូតលើស្បែកជើងឃ្លុប
  • ដឹងពីរបៀបតាយ៉ាំមុម

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

ការជម្រះសម្អាតនឹងទឹកភ្លៀង

ទឹកភ្លៀង គឺជាទឹកដែលជ្រះស្អាត ហើយអាចយកមកធ្វើការជម្រះសម្អាតបាន។ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានបញ្ចុះទឹកភ្លៀងដ៏ជ្រះស្អាតពីលើមេឃ”។ (អាល់ហ្វួរកន៖៤៨)។ ក៏ដូចគ្នាដែរ ទឹកសន្សើមនៅលើដី ឬតាមដងផ្លូវ ដែលជាប់នឹងសម្លៀកបំពាក់ និងស្បែកជើងរបស់អ្នកសឡាត គឺជ្រះស្អាត។

យកវូហ្ទុឲ្យបានសព្វល្អទោះជាក្នុងរដូវរងា

ការយកវូហ្ទុឲ្យបានសព្វល្អ មិនថាទឹកនោះត្រជាក់ ឬក្តៅនោះទេ គឺជាការគោរពសក្ការៈ ដែលនាំមនុស្សឱ្យខិតជិតអល់ឡោះជាម្ចាស់។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកចង់ឲ្យខ្ញុំចង្អុលបង្ហាញពីអ្វីដែលធ្វើឲ្យអល់ឡោះជម្រុះបាបកម្មរបស់ពួកអ្នក និងលើកតម្កើងឋានៈរបស់ពួកអ្នក(នៅក្នុងឋានសួគ៌)ឬទេ”? ពួកគេបានឆ្លើយថា៖ បាទចង់ ឱរ៉ស៊ូលុលឡោះ។ លោកបានមានប្រសាសន៍ថា៖ “ពួកអ្នកត្រូវយកវូហ្ទុឲ្យបានល្អ ទោះបីមានការលំបាកក៏ដោយ, ត្រូវដើរទៅសឡាតនៅម៉ាស្ជិតឲ្យបានច្រើន និងនៅរង់ចាំសឡាតបន្ទាប់ពីបានសឡាតរួច។ ទាំងនោះគឺជាការតស៊ូក្នុងផ្លូវអល់ឡោះ”។ (មូស្លីម៖២៥១៖)

ក្នុងចំណោមកំហុសឆ្គងដែលកើតមាន គឺការធ្វេសប្រហែសមិនបានលាងអវៈយវៈយកវូហ្ទុឲ្យបានសព្វល្អដើម្បីគេចពីទឹកត្រជាក់ដោយអ្នកសឡាតមួយចំនួនមិនបានលាងមុខឲ្យបានពេញលេញ ឬគ្រាន់តែជូតមុខ ឬក៏មិនបានលាងដៃឬលាងជើងឲ្យបានពេញលេញ សព្វល្អក្នុងពេលយកទឹកវូហ្ទុនោះឡើយ។ នេះគឺមិនត្រូវបានអនុញ្ញាតឡើយ។ ចាំបាច់(វ៉ាជិប)ត្រូវយកវូហ្ទុឲ្យបានពេញលេញសព្វល្អ ប្រសិនបើគេមានលទ្ធភាពក្នុងការធ្វើដូច្នោះ។ តែប្រសិនបើមិនអាចទេ គេអាចកម្តៅទឹកនោះឲ្យក្តៅឧនៗបន្តិចក៏បាន។

នៅក្នុងរដូវរងា គេអនុញ្ញាតឲ្យកម្តៅទឹកដើម្បីយកវូហ្ទុបាន ហើយការធ្វើដូចនេះ មិនបានកាត់បន្ថយផលបុណ្យអំពីគេនោះឡើយ។ ម្យ៉ាងទៀត គេអនុញ្ញាតឲ្យជូតអវៈយវៈវូហ្ទុក្រោយពេលយកវូហ្ទុរួចរាល់ ហើយការធ្វើដូចនេះ ក៏មិនបានកាត់បន្ថយផលបុណ្យអំពីគេនោះដែរ។ ហើយប្រសិនបើការមិនធ្វើដូចនោះ(កម្តៅទឹក ឬជូតអវៈយវៈវូហ្ទុ)នាំឲ្យគេមានគ្រោះថ្នាក់ ឬធ្វើឲ្យគេលាងអវៈយវៈវូហ្ទុមិនបានសព្វល្អនោះ គឺចាំបាច់លើគេត្រូវតែធ្វើដូចនោះតែម្តង។

តាយ៉ាំមុម

តាយ៉ាំមុម គឺជាការយកដៃទាំងពីរទះលើធូលីដី រួចយកមកជូតលើមុខ បន្ទាប់មកជូតប្រអប់ដៃស្តាំដោយដៃឆ្វេង រួចជូតប្រអប់ដៃឆ្វេងនឹងដៃស្តាំ។

តើពេលណាគេបង្គាប់ប្រើឲ្យតាយ៉ាំមុម?

គេបង្គាប់ប្រើឲ្យតាយ៉ាំមុមនៅពេលដែលគ្មានទឹកទាល់តែសោះ ឬទឹកមានតិច ខណៈដែលគេត្រូវការវាជាចាំបាច់ ហើយនៅជិតនោះគ្មានទឹក ឬក៏គេមិនអាចប្រើប្រាស់ទឹកបានដោយសារតែអាកាសធាតុត្រជាក់ពេក ឬមានជំងឺ។

ការជូតលើស្បែកជើងឃ្លុប(ឬស្រោមជើង)

ការជូតលើស្បែកជើងឃ្លុប៖ គឺគេត្រូវតែជាអ្នកដែលពាក់ស្បែកជើងឃ្លុប(សំដៅលើស្បែកជើងដែលធ្វើពីស្បែក និងអាចគ្របជិតជើងទាំងសងខាង) ឬស្រោមជើង ឬអ្វីដែលស្រដៀងវាទាំងពីរដែលអាចគ្របជិតជើងទាំងសងខាង ព្រមទាំងមានភាពជ្រះស្អាតពីហាហ្ទាសតូច និងហាហ្ទាសធំ។ ដូចនេះ នៅពេលដែលគេយកវូហ្ទុ គឺមិនតម្រូវឲ្យគេត្រូវដោះស្បែកជើងឃ្លុបរបស់គេ(ឬស្រោមជើង)ដើម្បីលាងជើងទាំងពីរនោះទេ។ ផ្ទុយទៅវិញ គឺគេអាចជូតខ្នងជើងទាំងពីររបស់គេពីលើស្បែកជើងឃ្លុប(ឬស្រោមជើង)នោះបាន។

លក្ខខណ្ឌដើម្បីឲ្យការជូតលើស្បែកជើងឃ្លុប ឬស្រោមជើងមានភាពត្រឹមត្រូវ

١
១. ស្បែកជើងឃ្លុប ឬស្រោមជើងទាំងពីរនោះ ត្រូវតែមានភាពជ្រះស្អាត
٢
២. ត្រូវគ្របជិតជើងទាំងសងខាង
٣
៣. គេត្រូវពាក់វា(ស្បែកជើងឃ្លុប ឬស្រោមជើង)ក្រោយពេលដែលគេបានយកវូហ្ទុយ៉ាងពេញលេញដោយមានការលាងជើងទាំងពីរ។

រយៈពេលនៃការជូតលើស្បែកជើងឃ្លុប ឬស្រោមជើង

• មួយថ្ងៃមួយយប់(២៤ម៉ោង)សម្រាប់អ្នកមិនធ្វើដំណើរ
• បីថ្ងៃបីយប់(៧២ម៉ោង)សម្រាប់អ្នកធ្វើដំណើរ

ពេលវេលានៃការជូត គិតចាប់ពីពេលជូតលើកដំបូងក្រោយពេលដែលគេបានដាច់ទឹកវូហ្ទុ។

គេមិនអនុញ្ញាតឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើងនោះឡើយចំពោះអ្នកដែលបានពាក់វាទាំងពីរក្នុងពេលដែលខ្លួនមិនមានភាពជ្រះស្អាតពេញលេញ(គ្មានទឹកវូហ្ទុ) អ្នកដែលផុតរយៈពេលជូត(ដូចបានបញ្ជាក់ខាងលើ) និងអ្នកដែលចាំបាច់លើគេត្រូវងូតទឺក(មិនថាជូនុប ឬអ្វីផ្សេង)ឡើយ។ ផ្ទុយទៅវិញ ចាំបាច់លើគេត្រូវដោះស្បែកជើងឃ្លុប ឬស្រោមជើងនោះចេញ ហើយត្រូវយកវូហ្ទុជាមួយនឹងត្រូវលាងជើងធម្មតា(មិនអាចជូតបានឡើយ)។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង