ផ្នែកបច្ចុប្បន្ន model:
មេរៀន ក្បួនច្បាប់ទូទៅដែលកើតមានញឹកញាប់ក្នុងរដូវរងា
ព័ត៌មានរបស់មេរៀន
គោលបំណង
count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។
គប្បីពន្លត់ភ្លើងដែលជាទូទៅគេតែងតែដុតកម្តៅនៅក្នុងរដូវរងានោះមុននឹងគេចូលគេង ក៏ដូចជាឧបករណ៍កម្តៅផ្សេងៗទៀត ដែលអាចជាហេតុបង្កជាអគ្គីភ័យបាន។ អំពី អាពូមូសា អាល់អាស្ហអារី រទអ បាននិយាយថា៖ មានផ្ទះមួយត្រូវបានឆេះនៅម៉ាឌីណះនៅពេលយប់ខណៈពេលដែលក្រុមគ្រួសាររបស់គេកំពុងដេកលក់នៅក្នុងនោះ។ ហើយគាត់បាននិយាយអំពីរឿងនេះប្រាប់ព្យាការី ﷺ ហើយលោកក៏បានមានប្រសាសន៍ថា៖ “ជាការពិតណាស់ភ្លើងនេះ តាមពិត វាគឺជាសត្រូវរបស់ពួកអ្នក។ ហេតុនេះ នៅពេលពួកអ្នកចូលគេង ចូរពួកអ្នកពន្លត់វា”។ (ពូខរី៖៦២៩៤, មូស្លីម៖២០១៦)។ ចំណែកឯនៅក្នុងហាទីស្ហមួយផ្សេងទៀត លោកបានមានប្រសាសន៍ថា៖ “ចូរពូកអ្នកកុំទុកភ្លើងចោលនៅក្នុងផ្ទះរបស់ពួកអ្នក(ដោយមិនបានពន្លត់)នៅពេលពួកអ្នកគេងលក់ឲ្យសោះ”។ (ពូខរី៖៦២៩៣, មូស្លីម៖២០១៥)
១. គេត្រូវនឹកឃើញពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់ដ៏មានមហិទ្ធិឫទ្ធិអស្ចារ្យនៅក្នុងការគ្រប់គ្រងខ្យល់ ដោយទ្រង់ធ្វើឲ្យវាក្តៅ ឲ្យវាត្រជាក់ ឲ្យវាបក់ធម្មតា ឲ្យវាបក់ខ្លាំង ឲ្យវាបក់ទៅខាងកើត ឲ្យវាបក់ទៅខាងលិច ជាខ្យល់នាំទឹកភ្លៀង ឬជាខ្យល់ស្ងួតជាដើម។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាដកណាស់ ការបង្កើតមេឃជាច្រើនជាន់ និងផែនដី, ការផ្លាស់ប្ដូរគ្នារវាងយប់និងថ្ងៃ, នាវាដែលធ្វើដំណើរលើផ្ទៃសមុទ្រដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សលោក, ទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនេះទ្រង់បានធ្វើឱ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីការស្លាប់(គ្មានជីជាតិ)របស់វា, ហើយទ្រង់បានពង្រាយនៅលើផ្ទៃដីនេះនូវសត្វគ្រប់ប្រភេទ ហើយនិងការផ្លាស់ប្ដូរទិសរបស់ខ្យល់និងពពកដែលធ្វើចលនារវាងមេឃនិងផែនដី គឺជាភស្ដុតាងៗសម្រាប់ក្រុមដែលឈ្វេងយល់”។ (អាល់ហ្ពាក៏រ៉ោះ៖១៦៤)
អំពី អាប់ទុលឡោះ ពិន អាសហ្ស៊ូពៀរ ពិតណាស់ នៅពេលណាដែលគាត់ឮសំឡេងផ្គររន្ទះ គឺគាត់ឈប់និយាយគ្នាសិន ហើយសូត្រថា៖ “سبحان الذي يُسَبِّحُ اﻟﺮﻋﺪ ﺑﺤﻤﺪه. ﻭاﻟﻤﻼﺋﻜﺔ ﻣﻦ ﺧﻴﻔﺘﻪ”។ ពាក្យពេចន៍នេះ គឺមានក្នុងអាយ៉ាត់៖ {وَيُسَبِّحُ الرَّعْدُ بِحَمْدِهِ وَالْمَلَائِكَةُ مِنْ خِيفَتِهِ وَيُرْسِلُ الصَّوَاعِقَ فَيُصِيبُ بِهَا مَنْ يَشَاءُ وَهُمْ يُجَادِلُونَ فِي اللَّهِ وَهُوَ شَدِيدُ الْمِحَالِ} “ហើយផ្គរលាន់និងម៉ាឡាអ៊ីកាត់លើកតម្កើង(អល់ឡោះ)ជាមួយនឹងការកោតសរសើរចំពោះទ្រង់ ដោយសារតែការកោតខ្លាចចំពោះទ្រង់។ ហើយទ្រង់បញ្ជូនរន្ទះជាច្រើន រួចទ្រង់ក៏ធ្វើឱ្យរងគ្រោះដោយសារវាចំពោះនរណាដែលទ្រង់មានចេតនា ដោយពួកគេ(ពួកគ្មានជំនឿ)ឈ្លោះប្រកែកគ្នាពីរឿងអល់ឡោះ ហើយទ្រង់ជាអ្នកដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត”។ (អើររ៉ក់ទ៍៖១៣)
អល់ឡោះជាម្ចាស់ទ្រង់បានពិពណ៌នាទឹកភ្លៀងថាជា“ពរជ័យ”។ ទ្រង់បានមានបន្ទូលថា៖ “ហើយយើងបានបញ្ចុះពីលើមេឃមកនូវទឹក(ភ្លៀង)ដែលប្រកបដោយពរជ័យ”។ (ក៏ហ្វ៖៩)។ ក្នុងចំណោមប្រការដែលគេត្រូវធ្វើនៅពេលមានភ្លៀងធ្លាក់គឺ៖ ១) គប្បីឲ្យផ្នែកណាមួយនៃខ្លួនប្រាណរបស់គេត្រូវទឹកភ្លៀង។ អំពី អាណាស រទអ បាននិយាយថា៖ “ពួកយើង ជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ បានត្រូវទឹកភ្លៀង”។ គាត់បានបន្តថា៖ “ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានត្រដាងអាវរបស់លោក រហូតដល់វាត្រូវទឹកភ្លៀង។ ពេលនោះ ពួកយើងបានសួរថា៖ “ឱរ៉ស៊ូលុលឡោះ! ហេតុអ្វីបានជាលោកធ្វើបែបនេះ”? លោកបានឆ្លើយថា៖ “វាជាការលាភសក្ការៈថ្មីដែលអល់ឡោះបានទម្លាក់ចុះមក”។ (មូស្លីម៖៨៩៨)
២) បួងសួងសុំទូអា៖ ព្រោះមានភស្តុតាងជាច្រើនបញ្ជាក់ថា វាជាពេលវេលាដែលគេទទួលយកការសុំទូអា។
ទូអានៅពេលភ្លៀងធ្លាក់ និងបន្ទាប់ពីភ្លៀងធ្លាក់
ប្រសិនបើភ្លៀងធ្លាក់ច្រើន ហើយគេបារម្ភខ្លាចមានគ្រោះថ្នាក់អំពីវានោះ ស៊ូណិតឲ្យគេសុំទូអាបួងសួងដោយលើកដៃទាំងពីរ ហើយក្នុងចំណោមទូអាដែលមានភស្តុតាងបញ្ជាក់នោះគឺ៖ "اللَّهُمَّ حَوَالَيْنَا وَلاَ عَلَيْنَا، اللَّهُمَّ عَلَى الآكَامِ وَالظِّرَابِ، وَبُطُونِ الأَوْدِيَةِ، وَمَنَابِتِ الشَّجَرِ". (البخاري 1014، ومسلم 897). មានន័យថា៖ “ឱ អល់ឡោះ សូមឲ្យភ្លៀងធ្លាក់មកជុំវិញយើង ហើយកុំធ្លាក់មកលើពួកយើង ឱ អល់ឡោះ (សូមឱ្យវាធ្លាក់) នៅលើវាលស្មៅ ទីទួល ជ្រលងភ្នំ និងកន្លែងដែលមានដើមឈើដុះចុះ”។ (ពូខរី៖១០១៤, មូស្លីម៖៨៩៧)