ផ្នែកបច្ចុប្បន្ន model:
មេរៀន ការប្រាក់
ដោយប្រាជ្ញាញាណរបស់អល់ឡោះ ទ្រង់បានចាត់ថាការប្រាក់ គឺជាអំពើបាបដ៏ធ្ងន់ធ្ងរមួយនៅក្នុងសាសនាអ៊ីស្លាម។ ហើយវាក៏ត្រូវបានហាមឃាត់ចំពោះប្រជាជាតិនានាមុនយើង(មុនប្រជាជាតិមូហាំម៉ាត់)ដូចគ្នាដែរ។ ដោយសារតែវាបានបំផ្លិចបំផ្លាញ និងបង្កគ្រោះមហន្តរាយដ៏ធំ ទៅដល់បុគ្គល និងសង្គម។ អល់ឡោះមានបន្ទូលថា៖ “ដោយសារតែការបំពានពីពួកយ៉ាហ៊ូទីនោះ យើងបានដាក់បម្រាមលើពួកគេនូវចំណីអាហារដ៏ល្អៗដែលទ្រង់ធ្លាប់អនុញ្ញាតឱ្យពួកគេ និងដោយសារតែការរារាំងរបស់ពួកគេដ៏ច្រើនពីមាគ៌ារបស់អល់ឡោះ។ ហើយយើងបានរៀបចំសម្រាប់អ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់។ និងដោយសារតែពួកគេទទួលយការប្រាក់ ដែលអល់ឡោះបានហាមឃាត់ពួកគេអំពីវា’’។ (ជំពូក អាន់នីសាក ៖ ១៦០-១៦១)
ភាពគ្រោះថ្នាក់នៃការប្រាក់ត្រូវបានបញ្ជាក់ និងត្រូវបានប្រមានយ៉ាងធ្ងន់ធ្ងរ។ ដោយអល់ឡោះមានបន្ទូលថា៖ “ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាច អល់ឡោះ និងបោះបង់ចោលនូវអ្វីដែលនៅសេសសល់ពីការប្រាក់ (ដែលគេជំពាក់) ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។ ហើយប្រសិនបើពួកអ្នកមិនព្រមបោះបង់ចោល(ការប្រាក់)ទេ ពួកអ្នកត្រូវដឹងថា នឹងមានសង្គ្រាមមកពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២៧៨-២៧៩)
ព្យាការី ﷺ ក៏បានសង្គត់ធ្ងន់អំពីលក្ខណៈខុសច្បាប់នៃការប្រាក់ដូចដែលបានរាយការណ៍ដោយ ចាពៀរថា៖ « រ៉សូលុលឡោះ ﷺ បានដាក់បណ្តាសាដល់អ្នកដែលទទួលយកការប្រាក់ អ្នកដែលបានបង់វា អ្នកដែលកត់ត្រាវា និងសាក្សីទាំងពីរនាក់នោះ ដោយលោកមានប្រសាសន៍ថា ពួកគេសុទ្ធតែដូចគ្នាទាំងអស់ »។ (មូស្លីម ៖ ១៥៩៨)
និយមន័យនៃការប្រាក់
និយមន័យនៃការប្រាក់
ប្រភេទនៃការប្រាក់
ការប្រាក់អាល់ហ្វាទុល
ការប្រាក់អាន់ណាស៊ីអ៉ះ
ច្បាប់អ៊ីស្លាមស្តីអំពីការប្រាក់
មូលហេតុនៅពីក្រោយការហាមឃាត់អំពីការប្រាក់
2. ទប់ស្កាត់ការរកប្រាក់ចំណូលដោយមិនផ្តល់អ្វីមកវិញ៖ សាសនាអ៊ីស្លាមបានគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុតាមរបៀបដែលជួយឱ្យសម្រេចបាននូវផលប្រយោជន៍របស់ភាគីទាំងពីរ។
3. ការប្រាក់បានកាត់ផ្តាច់អំពើល្អចំពោះគ្នាទៅវិញទៅមក៖ នេះគឺផ្ទុយទៅនឹងគោលបំណងនៃសាសនាឥស្លាមក្នុងការផ្សព្វផ្សាយសេចក្តីល្អ និងសេចក្តីមេត្តាដល់ពួកគេ។
4. ទប់ស្កាត់ការកេងប្រវ័ញ្ច៖ អ្នកឱ្យគេខ្ចីជាធម្មតាតែងកេងប្រវ័ញ្ចលើតម្រូវការរបស់អ្នកដែលគេឱ្យខ្ចីដោយការយកការប្រាក់។
5. ការពារភាពអយុត្តិធម៌៖ ការយកការប្រាក់គឺជាអំពើអយុត្តិធម៌ចំពោះភាគីណាមួយ ហើយអល់ឡោះបានហាមប្រាមនូវភាពអយុត្តិធម៌គ្រប់រូបភាព។
គ្រោះថ្នាក់នៃការប្រាក់
1. គ្រោះថ្នាក់ចំពោះផ្នែកសីលធម៌ និងវិញ្ញាណ
ការប្រាក់ គឺជាកត្តាដែលបង្កការបំផ្លិចបំផ្លាញដល់សង្គម ព្រោះវាធ្វើឱ្យពួកគេទាស់ទែង និងបែកបាក់គ្នា។ ក្នុងសង្គមបែបនេះ អ្នកខ្លាំងស៊ីទ្រព្យសម្បត្តិអ្នកទន់ខ្សោយ ហើយគ្មានការជួយគ្នាឡើយ លើកលែងតែអាចទទួលបានផលប្រយោជន៌មកវិញតែប៉ុណ្ណោះ។