ផ្នែកបច្ចុប្បន្ន model:
មេរៀន វ៉ាទីអះ
វ៉ាទីអះ គឺជាការដាក់ទ្រព្យអ្វីមួយជាមួយអ្នកដទៃ ដើម្បីរក្សាទុក ដោយគ្មានការផ្តល់សំណង ឬថ្លៃឈ្នួលណាមួយនោះឡើយ។ ឧទាហរណ៍ បុរសម្នាក់បានដាក់ឡាន ឬសាច់ប្រាក់ជាមួយអ្នកផ្សេង។
ច្បាប់នៃវ៉ាទីអះ
វ៉ាទីអះគឺជាព្រមព្រៀងដែលត្រូវបានអនុញ្ញាត ហើយភាគីកិច្ចសន្យានីមួយៗ អាចបញ្ចប់កិច្ចព្រមព្រៀងនៅពេលណាដែលពួកគេចង់បានគ្រប់ពេល។ ប្រសិនបើម្ចាស់របស់ទ្រព្យសុំមកវិញ នោះត្រូវតែប្រគល់ជូនគេវិញ។ ហើយប្រសិនបើគេប្រគល់ជូនម្ចាស់ដើមវិញ នោះម្ចាស់ដើមត្រូវតែទទួលយកវិញដូចគ្នា។ ដោយនេះគឺជាការជួយគ្នា ដោយភាពសុចរិត និងការគោរពកោតខ្លាចអល់ឡោះ។
មូលហេតុដែលវ៉ាទីអះត្រូវបានអនុញ្ញាត
មានហេតុផលខ្លះដែលធ្វើឲ្យបុគ្គលមួយចំនួនមិនអាចទុកដាក់ ឬថែរក្សាទ្រព្យរបស់គាត់ដោយខ្លួនឯងបាន។ ដោយសារតែគ្មានកន្លែងដែលសមរម្យ ឬដោយសារតែវាមិនអាចរក្សាខ្លួនឯងបាន ដោយសារភាពអសមត្ថភាព មានជំងឺ ឬមានការភ័យខ្លាចជាដើម។ ហើយអ្នកផ្សេងទៀតមានសមត្ថភាពរក្សាទ្រព្យរបស់គេជំនួសគេបាន។
ដែលទាំងនោះហើយជាមូលហេតុដែលអល់ឡោះបានអនុញ្ញាតឱ្យការបញ្ញើទ្រព្យ។ ដោយអ្នកដែលផ្ញើគឺទទួលបានការថែរក្សាទ្រព្យជូន ហើយអ្នកដែលទទួលបញ្ញើគឺទទួលបានផលបុណ្យពីអល់ឡោះ ។ ដូច្នេះ វាបានផ្តល់ភាពងាយស្រួលសម្រាប់មនុស្ស និងជួយបំពេញតម្រូវការរបស់ពួកគេ។
វ៉ាទីអះត្រូវបានច្បាប់អនុញ្ញាត ហើយមូលដ្ឋាននៃភាពស្របច្បាប់របស់វា គឺបានបញ្ជាក់ដោយ គម្ពីរគួរអាន ស៊ុណ្ណះ ហើយនិងការមូលមតិគ្នារបស់អ្នកប្រាជ្ញអ៊ីស្លាម និងការប្រៀបធៀប(គៀយ្ស)។ អល់ឡោះមានបន្ទូលថា៖ “ ពិតប្រាកដណាស់ អល់ឡោះបញ្ជាអ្នកឱ្យប្រគល់បញ្ញើទាំងឡាយទៅឲ្យម្ចាស់របស់ពួកគេវិញ ’’ ។ (ជំពូក អាន់នីសាក ៖ ៥៨)
អាពូហ៊ូរ៉យរ៉ោះ បានរាយការណ៍ថា ព្យាការី ﷺ មានប្រសាសន៍ថា៖ « ចូរប្រគល់បញ្ញើទៅអ្នកដែលគេបានផ្ញើវាជាមួយនឹងអ្នក ហើយកុំក្បត់អ្នកដែលក្បត់អ្នក »។ (អាពូដាវូឌ ៖ ៣៥៣៥)
ច្បាប់ស្តីពីការទទួលយកវ៉ាទីអះ
ការទទួលយកវ៉ាទីអះសម្រាប់អ្នកដែលដឹងថាពួកគេអាចរក្សាទុកវាបាន គឺជាប្រការស៊ូណិត។ ដោយសារតែវាគឺជាការជួយគ្នាក្នុងភាពសុចរិត និងការកោរពឲ្យកោតខ្លាចអល់ឡោះ និងការទទួលបានផលបុណ្យ ក្នុងការមើលថែវា។
ច្បាប់មូលដ្ឋាននៃវ៉ាទីអះ
ករណីដែលអ្នកទទួលវ៉ាទីអះត្រូវទទួលខុសត្រូវ(សង) ចំពោះទ្រព្យបញ្ញើ
ករណីដែលវ៉ាទីអះ ត្រូវតែទទួលខុសត្រូវ(សង) សម្រាប់អ្នកដែលទទួលទ្រព្យបញ្ញើ
ប្រសិនបើអ្នកទទួលទ្រព្យបញ្ញើបានធ្វើឱ្យខូចខាតដល់ទ្រព្យបញ្ញើ ដោយគេមិនបានប្រព្រឹត្តខុស ឬធ្វេសប្រហែសទេនោះ គេមិនត្រូវទទួលខុសត្រូវ ឬសងនោះទេ ដោយគេមានកាតព្វកិច្ចរក្សាវាទុកនៅកន្លែងដែលមានសុវត្ថិភាពសមរម្យសម្រាប់អ្វីមួយដែលគេបានផ្ញើនោះ។ ម៉្យាងវិញទៀត ប្រសិនបើម្ចាស់ទ្រព្យបញ្ញើអនុញ្ញាតឲ្យអ្នកទទួលទ្រព្យបញ្ញើចាត់ចែង នោះវានឹងក្លាយជាទ្រព្យកម្ចីដែលត្រូវតែសងគេវិញ។
ប្រសិនបើអ្នកទទួលទ្រព្យបញ្ញើមានការខ្លាចអ្វីមួយ ឬចង់ធ្វើដំណើរ នោះគេត្រូវតែប្រគល់ទ្រព្យបញ្ញើទៅម្ចាស់គេវិញ ឬក៏អ្នកតំណាងនៃម្ចាស់ទ្រព្យ ឬទៅកាន់ហាគីម(អភិបាល)ដែលយុត្តិធម៌ ឬ អ្នកណាដែលគេទុកចិត្តបាន ថាគេអាចប្រគល់ជូនម្ចាស់គេវិញ។
អ្នកណាហើយដែលទទួលបញ្ញើពីគេ ហើយគេយកវាចេញពីកន្លែងរក្សាទុករបស់វា ឬលាយឡំវាជាមួយរបស់ដែលមិនអាចបែងចែកបានថាមួយណារបស់គេ និងមួយណារបស់គេផ្ញើ បន្ទាប់មកទ្រព្យបញ្ញើទាំងមូលត្រូវបាត់ ឬត្រូវបំផ្លាញ នោះគេត្រូវទទួលខុសត្រូវ(សង)។
បុគ្គលដែលទទួលទ្រព្យបញ្ញើ គឺជាអ្នកដែលគេប្រគល់ការទុកចិត្ត ដោយគេមិនត្រូវទទួលខុសត្រូវ ឬសងឡើយ លុះត្រាតែគេចាត់ចែងវាខុស ឬមានការធ្វេសប្រហែស។ ពាក្យសម្តីរបស់គេត្រូវបានទទួលយក ជាមួយនិងការស្បថ នៅពេលប្រគល់ទ្រព្យបញ្ញើទៅគេវិញនិងនៅពេលវាមានស្ថានភាពខូចខាត ដោយមិនមែនជាការធ្វេសប្រហែស ប្រសិនបើគ្មានភស្តុតាងណាមួយដែលបញ្ជាក់ថាគេបាននិយាយ ឬស្បថផ្ទុយពីការពិតទេនោះ។
ច្បាប់នៃការប្រគល់វ៉ាទីអះទៅម្ចាស់គេវិញ
វ៉ាទីអះគឺជាការផ្ញើការទុកចិត្តជាមួយអ្នកទទួលបញ្ញើ ហើយត្រូវតែប្រគល់ជូនម្ចាស់គេវិញនៅពេលម្ចាស់គេស្នើសុំ។ អល់ឡោះមានបន្ទូលថា៖ “ ពិតប្រាកដណាស់ អល់ឡោះបញ្ជាអ្នកឱ្យប្រគល់បញ្ញើទាំងឡាយទៅឲ្យម្ចាស់របស់ពួកគេវិញ ’’ ។ (ជំពូក អាន់នីសាក ៖ ៥៨)
ប្រសិនបើទ្រព្យបញ្ញើជាកម្មសិទ្ធិរបស់មនុស្សលើសពីម្នាក់ ហើយម្នាក់ក្នុងចំណោមពួកគេសុំចំណែករបស់គេនៃអ្វីដែលបានវាស់វែង ថ្លឹង ឬរាប់ នោះនឹងត្រូវដកចំណែករបស់គេចេញ ហើយប្រគល់ឱ្យគេវិញ។