បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

វ៉ាកាហ្វ(ទាយជ្ជទាន)

មេរៀន វ៉ាកាហ្វ(ទាយជ្ជទាន)

ព័ត៌មានរបស់មេរៀន

នៅក្នុងមេរៀននេះ យើងនឹងសិក្សាឈ្វែងយល់អំពីអ្វីទៅដែលជាការវ៉ាកាហ្វ ដូចជាច្បាប់របស់វា នៅក្នុងសាសនាអ៊ីស្លាម។

គោលបំណង

  • យល់ដឹងអំពីអត្ថន័យនៃការវ៉ាកាហ្វ ក៏ដូចជាមូលហេតុនៃការអនុញ្ញាតឱ្យមានការវ៉ាកាហ្វ នៅក្នុងសាសនាអ៊ីស្លាម
  • ស្វែងយល់អំពីច្បាប់វ៉ាកាហ្វ នៅក្នុងសាសនាអ៊ីស្លាម

អ្នកដែលអល់ឡោះបានប្រទានពរដល់ទ្រព្យសម្បត្តិ និងភាពងាយស្រួលខ្លះចង់រកលុយរបស់ពួកគេ - ដែលជាកន្លែងដែលដើមទុនដំបូងនៅដដែល ហើយអត្ថប្រយោជន៍នៅតែបន្ត - ជាអំណោយទានដែលប្រាក់ចំណូលដែលបានប្រើប្រាស់ក្នុងបុព្វហេតុសប្បុរសធម៌។ ដើម្បីបាននូវអំពើល្អក្នុងជីវិត និងក្រោយពេលស្លាប់ ហើយតាមរយៈអំណោយទាន ផលប្រយោជន៍ដ៏ធំគឺបានមកជួយអ្នកខ្វះខាត ។ មនុស្សមួយចំនួន នៅពេលដែលអល់ឡោះបានប្រទាននូវទ្រព្យសម្បត្តិ និងភាពងាយស្រួលដល់ពួកគេ ពួកគេក៏បានដកយកទ្រព្យសម្បត្តិមួយចំនួនដើម្បីធ្វើការវ៉ាកាហ្វ សម្រាប់ប្រើប្រាស់ក្នុងផ្លូវសប្បុរសធម៌ផ្សេងៗ។ ដើម្បីទទួលបានផលបុណ្យពីអល់ឡោះ បើទោះបីជាគេនៅរស់ ឬស្លាប់ទៅហើយក៏ដោយ ក៏ផលបុណ្យនឹងបានទៅដល់គេជានិច្ច។ ការធ្វើវ៉ាកាហ្វ ជាទង្វើដែលល្អប្រសើរបំផុត ព្រោះវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដែលមានតម្រូវការ។

អត្តន័យនៃពាក្យវ៉ាកាហ្វ

វ៉ាកាហ្វ គឺជាការដាក់នៅទ្រព្យសម្បត្តិអ្វីមួយ ដើម្បឱ្យគេប្រើប្រាស់ ឬទទួលយកប្រយោជន៍ពីវា ដើម្បីទទួលបានផលបុណ្យពីអល់ឡោះ ។

វ៉ាកាហ្វ គឺជាការដាក់នៅទ្រព្យសម្បត្តិអ្វីមួយ ដើម្បឱ្យគេប្រើប្រាស់ ឬទទួលយកប្រយោជន៍ពីវា  ដើម្បីទទួលបានផលបុណ្យពីអល់ឡោះ ។

ច្បាប់ស្តីអំពីការវ៉ាកាហ្វ

វ៉ាកាហ្វេជាប្រការស៊ូណិត ហើយវាគឺជាទម្រង់មួយនៃសប្បុរសធម៌ដ៏ល្អបំផុត និង ស្ថិតក្នុងចំណោមទង្វើដ៏ថ្លៃថ្នូរបំផុតក្នុងការខិតចូលទៅជិតអល់ឡោះ។ ជាវិធីដែលផ្តល់ប្រយោជន៍ដល់មនុស្សបំផុត។ ម្យាងទៀត វាជាទង្វើដែលអាចឱ្យគេទទួលផលបុណ្យរហូត មិនចេះចប់ បើទោះបីជាគេស្លាប់ទៅហើយក៏ដោយ។

មូលហេតុនៃការអនុញ្ញាតឱ្យមានការវ៉ាកាហ្វ

អល់ឡោះបានអនុញ្ញាតឱ្យមានការវ៉ាកាហ្វ ព្រោះតែវាមានអត្ថប្រយោជន៍ជាច្រើន សម្រាប់ជីវិតលោកិយ និងថ្ងៃបរលោក។ដោយពួកគេបង្កើនផលបុណ្យរបស់គេ ដោយការដាក់វ៉ាកាហ្វទ្រព្យសម្បត្តិរបស់គេ ដើម្បីទទួលបានការពេញចិត្តពីអល់ឡោះ និងទទួលផលបុណ្យរហូតមិនចេះចប់ បើទោះបីជាគេស្លាប់ទៅហើយក៏ដោយ។ ស្របពេល ជាមួយគ្នានេះដែរ វានាំឱ្យសហគមន៍របស់ពួកគេកាន់តែមានភាពជិតស្និទ្ធជាមួយគ្នា។ និង ជាទម្រង់នៃសប្បុរសធម៌ដ៏ល្អបំផុតមួយ។

ហើយវាជាទម្រង់នៃសប្បុរសធម៌ដ៏ល្អបំផុតមួយ។

អល់ឡោះមានបន្ទូលថា៖ “ ពួកអ្នកនឹងមិនអាចទទួលបានផលល្អឡើយ លុះត្រាតែ ពួកអ្នកបរិច្ចាគមួយចំនួននូវអ្វីដែលពួកអ្នកស្រឡាញ់ ហើយអ្វី ក៏ដោយដែលពួកអ្នកបរិច្ចាគនោះ ពិតប្រាកដណាស់អល់ឡោះ ដឹងបំផុតចំពោះវា ’’។ (ជំពូក អាល់ម៉ាអ៊ីហ្ទះ ៖ ៩២)

អ៊ិបនូ អ៊ូមើរ បានរាយការណ៍ថា៖ ពេលដែលអ៊ូមើរ ទទួលបានដីមួយចំណែក នៅខុយពើរ គាត់ក៏បានមករកព្យាការី ﷺ ដោយនិយាយថា៖ ខ្ញុំមានដីល្អមួយកន្លែង ដែលខ្ញុំមិនធ្លាប់មានពីមុនមកនោះទេ។ ដូច្នេះតើអ្នកផ្តល់យោបល់អ្វីដល់ខ្ញុំអំពីវាដែរទេ? ព្យាការី ﷺ បានមានប្រសាសន៍៖ « បើអ្នកបើអ្នកមានបំណងចង់ទុកវាជាវ៉ាកាហ្វ ដើម្បីប្រើប្រាស់ក្នុងគោលបំណងសប្បុរសធម៌ក៏ល្អ»។ ដូច្នេះ អ៊ូមើរបានដាក់ដីនោះ ជាវ៉ាកាហ្វ (ដោយមិនលក់ ឬផ្តល់ជាកម្មសិទ្ធិ និងមរតកដល់អ្នកណានោះទេ) ដោយត្រូវបានទុកប្រើសម្រាប់ជនក្រីក្រ ញាតិសន្ដាន ទាសករដែលចង់រំដោះខ្លួន សម្រាប់ភ្ញៀវ និងអ្នកធ្វើដំណើរ ហើយអ្នកគ្រប់គ្រងអាចដកសម្រាប់ចំណាយចាយ បរិភោគបានដោយសមរម្យ ហើយគាត់ក៏អាចផ្តល់វាដល់មិត្ដភក្ដិរបស់គាត់ផងដែរ ដោយគ្មានបំណងចង់ក្លាយជាអ្នកមានដោយមធ្យោបាយនេះឡើយ។ (ពូខរី ៖ ២៧៧២ និង មូស្លីម ៖ ១៦៣២)

ប្រភេទនៃការវ៉ាកាហ្វ

١
1. វ៉ាកាហ្វសម្រាប់ប្រើប្រាស់នៅក្នុងកិច្ចការសាសនា
٢
2. វ៉ាកាហ្វសម្រាប់ប្រើប្រាស់នៅក្នុងកិច្ចការលោកិយ

វ៉ាកាហ្វសម្រាប់ប្រើប្រាស់នៅក្នុងកិច្ចការសាសនា

ឧទាហរណ៍៖ បុគ្គលម្នាក់ដាក់វ៉ាកាហ្វម៉ាស្ចិត ឬសាលារៀន ឬផ្ទះសម្រាប់អ្នកទន់ខ្សោយ ក្រីក្រ កំព្រា ស្ត្រីមេម៉ាយជាដើម។

ឧទាហរណ៍៖  បុគ្គលម្នាក់ដាក់វ៉ាកាហ្វម៉ាស្ចិត ឬសាលារៀន ឬផ្ទះសម្រាប់អ្នកទន់ខ្សោយ ក្រីក្រ កំព្រា ស្ត្រីមេម៉ាយជាដើម។

វ៉ាកាហ្វសម្រាប់ប្រើប្រាស់នៅក្នុងកិច្ចការលោកិយ

ឧទាហរណ៍៖ សង់ផ្ទះ ហើយដាក់វាវ៉ាកាហ្វ សម្រាប់អ្នកស្នងមរតក ឬគាត់វ៉ាកាហ្វដីស្រែ និងបែងចែកទិន្នផលដល់ពួកគេ។

ឧទាហរណ៍៖ សង់ផ្ទះ ហើយដាក់វាវ៉ាកាហ្វ សម្រាប់អ្នកស្នងមរតក ឬគាត់វ៉ាកាហ្វដីស្រែ និងបែងចែកទិន្នផលដល់ពួកគេ។

វ៉ាកាហ្វអាចកើតឡើង និងមានភាពត្រឹមត្រូវបាន តាមវិធីមួយក្នុងចំណោមវិធីពីរយ៉ាង៖

١
1. តាមរយៈពាក្យពេចន៍៖ ដូចជានិយាយថា៖ ខ្ញុំដាក់វ៉ាកាហ្វ ឬខ្ញុំផ្តល់ជាអំណោយទានជាដើម។
٢
2. តាមរយៈសកម្មភាព៖ ដូចជាការសាងសង់ម៉ាស្ចិត ហើយអនុញ្ញាតឱ្យមនុស្សធ្វើការថ្វាយបង្គំនៅក្នុងនោះ ឬទុកទីបញ្ចុះសព ហើយអនុញ្ញាតឱ្យមនុស្សប្រើប្រាស់វា ឬបង្កើតសាលារៀន ហើយអនុញ្ញាតឱ្យមនុស្សទៅសិក្សានៅទីនោះ ឬជីកអណ្តូង ហើយអនុញ្ញាតឱ្យមនុស្សផឹកពីទីនោះ។

លក្ខខណ្ឌនៃការវ៉ាកាហ្វ

١
1. អ្នកដែលដាក់វ៉ាកាហ្វ ត្រូវតែជាអ្នកដែលមានសិទ្ធិសេរីភាពក្នុងការដាក់វ៉ាកាហ្វ ជាម្ចាស់កម្មសិទ្ធិននៃអ្វីដែលគេនឹងដាក់វ៉ាកាហ្វ។
٢
2. ទ្រព្យដែលដាក់វ៉ាកាហ្វ គឺជារបស់ដែលមានពិត ជាកម្មសិទ្ធិរបស់អ្នកដាក់វ៉ាកាហ្វ។
٣
3. ទ្រព្យដែលដាក់វ៉ាកាហ្វ គឺជារបស់ដែលគេស្គាល់ថាអាចប្រើប្រាស់បាន និងអាចរក្សាទម្រង់ដើមរបស់វា។
٤
4. ទ្រព្យដែលដាក់វ៉ាកាហ្វ គឺសម្រាប់ផ្លូវល្អមួយ ដូចជា សម្រាប់ម៉ាស្ចិត សម្រាប់សាច់ញាតិ និងជនក្រីក្រជាដើម។
٥
5. ទ្រព្យដែលដាក់វ៉ាកាហ្វ គឺត្រូវកំណត់ឱ្យបានច្បាស់ថាសម្រាប់ប្រើប្រាស់លើអ្វី សម្រាប់អ្នកណា ដូចជា សម្រាប់ម៉ាស្ចិតមួយនេះ ឬអ្នកក្រម្នាក់នេះ ឈ្មោះនេះ ជាដើម។
٦
6. ទ្រព្យដែលដាក់វ៉ាកាហ្វ គឺសម្រាប់ប្រើប្រាស់ជារាងរហូត មិនមែនបណ្ដោះអាសន្ន សកម្ម មិនជាប់គាំង ឬផ្អាក។ លើកលែងតែម្ចាស់របស់វាកំណត់ថាត្រូវផ្អាក នៅពេលគេស្លាប់ ក្នុងករណីនេះគឺត្រូវបានបញ្ចប់ ហើយវានឹងក្លាយជាទ្រព្យបណ្តាំវិញ។

ការដាក់វ៉ាកាហ្វ មិនត្រូវបានកំណត់ចំនួនជាក់លាក់ទេ ប៉ុន្តែវាស្របទៅតាមស្ថានភាពរបស់មនុស្សម្នាក់ៗ ទាក់ទងនឹងទ្រព្យសម្បត្តិ និងសមត្ថភាពរបស់ពួកគេ។ អ្នកដែលមាន ហើយគ្មានអ្នកទទួលមរតក នោះគេអាចដាក់វ៉ាកាហ្វទ្រព្យសម្បត្តិទាំងអស់របស់គេបាន។ ហើយអ្នកដែលមាន ប៉ុន្តែគេមានអ្នកដែលត្រូវទទួលមរតក នោះគេអាចដាក់វ៉ាកាហ្វខ្លះ ហើយសល់ទុកឲ្យអ្នកដែលត្រូវទទួលមរតក។

ការដាក់វ៉ាកាហ្វ គឺជាការដាក់ទ្រព្យសម្រាប់ជាប្រយោជន៍ជារៀងរហូតមិនកំណត់រយៈពេលរបស់វា សម្រាប់អល់ឡោះ។ អ្នកណាហើយដែលបានដាក់វ៉ាកាហ្វដី ផ្ទះសម្បែង ឬស្រែចំការ សម្រាប់អល់ឡោះ នោះគេគ្មានសិទ្ធិកាន់កាប់ និងចំណាយអ្វីទៀតនោះទេ។ គេមិនអាចលក់ បរិច្ចាគ ទទួលមរតក ឬយកមកវិញបានទេ ហើយអ្នកដែលត្រូវទទួលមរតកពីគេក៏គ្មានសិទ្ធិលក់វាដែរ ព្រោះវាមិនមែនជាចំណែកនៃកម្មសិទ្ធិរបស់អ្នកទទួលមរតកទៀតទេ។

ហើយប្រសិនបើបុគ្គលណាហើយ ដែលនិយាយពាក្យថាខ្ញុំដាក់វ៉ាកាហ្វ ឬបង្ហាញនូវសកម្មភាពដែលបញ្ជាក់ថា គេបានដាក់វ៉ាកាហ្វហើយនោះ គឺត្រូវតែដាក់វ៉ាកាហ្វ។ ដោយគេគ្មានសិទ្ធិចំណាយ ឬចាត់ចែងអ្វីទៀតនោះឡើយ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើវ៉ាកាហ្វ។

អល់ឡោះជាម្ចាស់ទ្រង់ គឺបរិសុទ្ធ ហើយទ្រង់មិនទទួលយកអ្វីក្រៅពីភាពបរិសុទ្ធឡើយ។ ដូច្នេះប្រសិនបើអ្នកមូស្លីមចង់វ៉ាកាហ្វអ្វីមួយដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះនោះ ជាការប្រសើរបំផុតសម្រាប់គាត់ក្នុងការជ្រើសរើសទ្រព្យសម្បត្តិដែលមានតម្លៃបំផុត និងជាទីស្រឡាញ់បំផុតចំពោះគាត់ ព្រោះវាបញ្ជាក់ពីភាពសុចរិត និងសេចក្តីសប្បុរសយ៉ាងពេញលេញ។

ទិដ្ឋភាពនៃការវ៉ាកាហ្វដ៏ល្អបំផុតនោះ គឺការវ៉ាកាហ្វនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនម៉ូស្លីមគ្រប់ពេលវ និងគ្រប់កន្លែង។ ដូចជាអំណោយសម្រាប់ម៉ាស្ចិត សម្រាប់និស្សិតរៀនសូត្រ អ្នកដែលតស៊ូ ដើម្បីបុព្វហេតុរបស់អល់ឡោះ សាច់ញាតិ ជនក្រីក្រ និងទន់ខ្សោយ និងផ្សេងៗទៀត។

អំពីច្បាប់នៃការវ៉ាកាហ្វរួមមាន៖

١
1. អាចដាក់វ៉ាកាហ្វសម្រាប់អ្នកមាន និងអ្នកក្រ អ្នកដែលនៅជិត និងនៅឆ្ងាយ សម្រាប់អង្គការ និងបុគ្គល។
٢
2. អនុញ្ញាតឱ្យដាក់វ៉ាកាហ្វដល់មនុស្សច្រើនជាងមួយផ្នែក ដូចជាអ្នកក្រ អ្នកប្រាជ្ញ និងសិស្ស ជាដើម។
٣
3. មិនអាចដាក់វ៉ាកាហ្វនូវអ្វីដែលមិនអាចទទួលបានប្រយោជន៍ជាបន្តបន្តាប់ទៅមុខនោះទេ ដូចជា លុយ អាហារ ភេសជ្ជៈ ឬរបស់ដែលលក់មិនបាន។ ដូចជា វត្ថុបញ្ចាំជាដើម។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ

ចាប់ផ្តើមប្រឡង