ផ្នែកបច្ចុប្បន្ន model:
មេរៀន សុជីវធម៌នៃការបន្ទោរបង់ និងការសម្អាតក្រោយបន្ទោបង់រួច
សុជីវធម៌ក្នុងការបន្ទោបង់
ចាំបាច់លើអ្នកមូស្លីមត្រូវបិតបាំងកេរខ្មាសរបស់ខ្លួនពីភ្នែកមនុស្សនៅពេលបន្ទោបង់។
គេហាមឃាត់មិនឲ្យបន្ទោបង់នៅកន្លែងដែលប៉ះពាល់ដល់មនុស្សឡើយ។
គេហាមឃាត់អំពីការបន្ទោបង់ដាក់ក្នុងរន្ធដី(ឬក្រហែងដី) ព្រោះអាចមានសត្វនៅក្នុងនោះដែលអាចរំខានដល់វា ឬក៏វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់គេវិញ។
ចាំបាច់ត្រូវប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឲ្យមានប្រការកខ្វក់(ណាជិស)ខ្ទាតប្រលាក់សម្លៀកបំពាក់ ឬក៏ខ្លួនប្រាណ ហើយចាំបាច់ត្រូវលាងសម្អាតប្រសិនបើមានប្រលាក់។
នៅពេលបន្ទោបង់រួច គេអាចសម្អាតដោយប្រើរបៀបមួយណាក៏បានក្នុងចំណោមរបៀបពីរខាងក្រោម៖
គឺជាការសម្អាតទ្វារមុខ និងទ្វារក្រោយ(ប្រដាប់ភេទ និងរន្ធគូទ)ដោយប្រើទឹក។
គឺជាការសម្អាតទ្វារមុខ និងទ្វារក្រោយ(ប្រដាប់ភេទ និងរន្ធគូទ)ចំនួនបីដង ឬច្រើនជាងនេះដោយប្រើក្រដាស ឬដុំថ្ម ឬអ្វីផ្សេងទៀតដែលអាចសម្អាតបានស្អាតអំពីភាពកខ្វក់នោះបាន។
ហាហ្ទាស
ហាហ្ទាសត្រូវបានបំបាត់នៅពេលអ្នកមូស្លីមយកទឹកវូហ្ទុ ឬក៏ងូតទឹកសម្អាតខ្លួនដោយទឹកស្អាត ហើយទឹកស្អាត គឺសំដៅលើទឹកដែលមិនលាយឡំជាមួយនិងភាពកខ្វក់(ណាជិស)ដែលប៉ះពាល់ធ្វើឲ្យប្រែប្រួលពណ៌ រសជាតិ ឬក៏ក្លិនរបស់ទឹកនោះ។
គេបែងចែកហាហ្ទាសជាពីរប្រភេទ
ហាហ្ទាសតូច និងការយកទឹកវូហ្ទុ
៣. បរិភោគសាច់អូដ្ឋ៖ ពិតណាស់មានគេសួរព្យាការី ﷺ ថា៖ “ខ្ញុំត្រូវយកវូហ្ទុដោយសារតែការហូបសាច់អូដ្ឋដែរឬទេ”? លោកបានឆ្លើយថា៖ ”បាទ(ត្រូវយក)”។ (មូស្លីម៖៣៦០)
៤. បាត់បង់ស្មារតីដោយសារដេកលក់ ឆ្កួត សន្លប់ ឬស្រវឹង។