ផ្នែកបច្ចុប្បន្ន model:
មេរៀន របៀបសឡាត
ព័ត៌មានរបស់មេរៀន
គោលបំណង
count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។
១. នៀត
អុ្នកសឡាតត្រូវឈរត្រង់ លើកដៃទាំងពីរដល់ស្មាទាំងពីរ ឬត្រចៀកទាំងពីរដោយដាក់បាតដៃបែរទៅទិសគិបឡាត់ ហើយពោលថា៖ الله أكبر។
អត្ថន័យតឹកពៀរ
៣. បន្ទាប់ពីតឹកពៀររួច ត្រូវដាក់ដៃស្ដាំលើដៃឆ្វេង ហើយដាក់នៅលើដើមទ្រូង និងត្រូវធ្វើបែបនេះជានិច្ចក្នុងពេលដែលគេនៅឈរ។
៧. សូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ។ ស៊ូរ៉ោះអាល់ហ្វាទីហះ ជាស៊ូរ៉ោះ ឬជាជំពូកដ៏ធំធេងជាងគេបំផុតនៅក្នុងគម្ពីរបស់អល់ឡោះជាម្ចាស់(គម្ពីរគួរអាន)។
ចាំបាច់លើជនមូស្លីមត្រូវតែសិក្សារៀនសូត្រវា(សូរ៉ោះអាល់ហ្វាតីហះ) ពិតប្រាកដណាស់ការសូត្រវាជារូកុននៃរូកុនសឡាត(ថ្វាយបង្គំ)សម្រាប់ជនណាដែលសឡាត(ថ្វាយបង្គំ)ម្នាក់ឯង ឬក៏ធ្វើជាម៉ាក់មុំរបស់គេនៅក្នុងសឡាត(ថ្វាយបង្គំ)ណាដែលអុីមាំសូត្រតិចៗមិនឱ្យលឺ។
ស៊ូរ៉ោះអាល់ហ្វាទីហះ
១០. បន្ទាប់មក ត្រូវតឹកពៀរឱនចុះទៅរូកុ ដោយត្រូវលើកដៃទាំងពីរស្មើស្មា ឬត្រចៀកទាំងពីរ និងត្រូវដាក់បាតដៃបែរទៅកាន់ទិសគិបឡាត់ ដូចដែលគេបានធ្វើក្នុងពេលតឹកពៀរលើកដំបូងដូច្នោះដែរ។
១១. ឱនរូកុ ដោយត្រូវបន្ទន់ខ្នងរបស់គេ ជាការលើកតម្កើងចំពោះអល់ឡោះជាម្ចាស់ សន្ធឹងខ្នងឲ្យបានស្មើ ហើយត្រូវដាក់ក្បាលស្មើនឹងខ្នង ហើយដាក់ដៃទាំងពីរលើជង្គង់ដោយញែកម្រាមដៃចេញពីគ្នា ហើយសូត្រថា៖ سبحان ربي العظيم ។ ស៊ូណិតគប្បីសូត្រវាចំនួនបីដងប៉ុន្តែចាំបាច់(វ៉ាជិប)តែមួយដងគត់។ ពេលរូកុ គឺជាកន្លែងបន្ធំ និងលើកតម្កើងដល់អល់ឡោះជាម្ចាស់។
អត្ថន័យរបស់ឃ្លា سبحان ربي العظيم (មហាបរិសុទ្ធម្ចាស់របស់ខ្ញុំដ៏មហាធំធេង) គឺបានន័យថា ខ្ញុំលើកតម្កើងដល់អល់ឡោះដ៏មហាធំធេង និងបញ្ជាក់ពីភាពបរិសុទ្ធ ស្អាតស្អំរបស់ទ្រង់ពីភាពខ្វះខាតទាំងឡាយ។
១២. ងើបពីរូកុ ហើយឈរត្រង់វិញដោយលើកដៃទាំងពីររបស់គេរហូតស្មើនឹងស្មាទាំងពីរ រួចសូត្រថា "سمِع اللَّه لمَنْ حَمِدَه" ប្រសិនបើគេជាអ៊ីម៉ាំ ឬអ្នកសឡាតម្នាក់ឯង។ បន្ទាប់មកសូត្រថា៖ ربنا ولك الحمد ទាំងអ៊ីម៉ាំ ម៉ាក់មុម និងអ្នកសឡាតម្នាក់ឯង។
ស៊ូណិតឲ្យបន្ថែមបន្ទាប់ពីនោះថា៖ حمداً كثيراً طيباً مباركاً فيه، ملءَ السماء وملء الأرض وملء ما شئت من شيء بعد
១៣. បន្ទាប់មកទៀត ត្រូវចុះទៅស៊ូជោតលើកទីមួយ ដោយនៅពេលចុះទៅស៊ូជោតនោះ ត្រូវថា “الله أكبر”។ ត្រូវស៊ូជោតលើអវៈយវៈទាំងប្រាំពីរ គឺថ្ងាសរួមនឹងច្រមុះ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ។ ញែកកែងដៃទាំងពីរចេញពីខ្លួន មិនត្រូវដាក់ដៃរាបស្មើលើដីឡើយ ហើយត្រូវដាក់ម្រាមដៃតម្រង់គិបឡាត់។
ការស៊ូជោត គឺជាកន្លែងដ៏ល្អបំផុតមួយសម្រាប់ការបួងសួងសុំទូអាទៅចំពោះអល់ឡោះជាម្ចាស់ដ៏ឧត្ដង្គឧត្ដម។ ដូចនេះ បន្ទាប់ពីអ្នកមូស្លីមបានសូត្រហ្ស៊ីកៀរដែលជាកាតព្វកិច្ចលើរូបគេត្រូវសូត្រក្នុងពេលស៊ូជោតរួច គឺគេអាចបួងសួងសុំនូវអ្វីដែលគេចង់បាននៃប្រការល្អទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ពេលដែលខ្ញុំបម្រើអល់ឡោះនៅជិតទ្រង់ជាងគេ គឺពេលស៊ូជោត។ ហេតុនេះ ចូរពួកអ្នកបង្កើននូវបួងសួងសុំឲ្យបានច្រើន(ក្នុងពេលស៊ូជោតនេះ)”។ (មូស្លីម៖៤៨២)
១៥. បន្ទាប់មកទៀត ងើបក្បាលរបស់គេពីស៊ូជោតមកវិញ ដោយសូត្រថា "الله أكبر" ហើយត្រូវអង្គុយចន្លោះរវាងស៊ូជោតទាំងពីរ។ ស៊ូណិតអង្គុយលើប្រអប់ជើងខាងឆ្វេង បញ្ឈរប្រអប់ជើងខាងស្តាំ ដៃទាំងពីរដាក់លើភ្លៅទាំងពីរជិតក្បាលជង្គង់។
របៀបអង្គុយនៅពេលសឡាត
១៦. នៅក្នុងពេលអង្គុយចន្លោះរវាងស៊ូជោតទាំងពីរ គេត្រូវសូត្រថា៖ ربي اغفر لي ហើយស៊ូណិតសូត្រវាចំនួនបីដង។
១៧. បន្ទាប់មក ត្រូវចុះទៅស៊ូជោតជាលើកទីពីរដូចគ្នានឹងការស៊ូជោតលើកទីមួយដែរ។
១៨. បន្ទាប់មកទៀត ត្រូវក្រោកពីស៊ូជោតលើកទីពីរនេះមកឈរត្រង់វិញ ដោយសូត្រថា “الله أكبر”។
១៩. ត្រូវសឡាតនៅរ៉ក្អាត់ទីពីរនេះ ដូចក្នុងរ៉ក្អាត់ទីមួយដែរ ទាំងការសូត្រ និងកាយវិការផ្សេងៗ លើកលែងតែទូអាអ៊ីសទីហ្វតះប៉ុណ្ណោះដែលមិនតម្រូវឲ្យសូត្រ។
២០. បន្ទាប់ពីបញ្ចប់រ៉ក្អាត់ទីពីរ(ក្រោយពីបានស៊ូជោតលើកទីពីររួច) គេត្រូវសូត្រតឹកពៀរ "الله أكبر" ហើយត្រូវអង្គុយសូត្រតះយិតដោយត្រូវអង្គុយដូចរបៀបដែលគេអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរដូច្នោះដែរ តែត្រូវក្តាប់ដៃស្តាំដាក់លើភ្លៅស្តាំជិតក្បាលជង្គង់ ហើយចង្អុលនឹងម្រាមចង្អុលទៅកាន់ទិសគិបឡាត់ និងសូត្រថា៖ التحيات لله والصلوات والطيبات، السلام عليك أيها النبي ورحمة الله وبركاته، السلام علينا وعلى عباد الله الصالحين، أشهد أن لا إله إلا الله، وأشهد أن محمدا عبده ورسوله ។
២២. បន្ទាប់មកទៀត នៅក្នុងរ៉ក្អាត់ចុងក្រោយ បន្ទាប់ពីស៊ូជោតលើកទីពីររួច គេត្រូវអង្គុយសូត្រតះយិតចុងក្រោយ ហើយរបៀបអង្គុយសូត្រតះយិតចុងក្រោយនេះ គឺត្រូវអង្គុយបញ្ឈរប្រអប់ជើងស្ដាំ ហើយប្រអប់ជើងឆ្វេងត្រូវដាក់ក្រោមជើងខាងស្ដាំបញ្ចេញមកខាងក្រៅ និងអង្គុយផ្ទាល់លើដី។ គេត្រូវសូត្រដូចក្នុងតះយិតទីមួយដែរ។ ក្រោយមក ត្រូវសឡាវ៉ាតលើណាពីដោយសូត្រថា៖ اللهم صلّ على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد، وبارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد
២៣. ជាចុងក្រោយ គេត្រូវងាកទៅខាងស្តាំ ហើយសូត្រថា៖ السلام عليكم ورحمة الله រួចងាកទៅខាងឆ្វេងវិញម្តង ហើយសូត្រដូចគ្នានេះដែរ។ ការសឡាតរបស់អ្នកមូស្លីមត្រូវបានបញ្ចប់ដោយការឲ្យសាឡាមនេះ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បម្រាមរបស់វា(សឡាត) គឺតឹកពៀរ ហើយការអនុញ្ញាតរបស់វា គឺការឲ្យសាឡាម”។ (អាពូហ្ទាវូទ៖៦១៨, (តៀរមីហ្ស៊ី៖៣)។ បានន័យថា ពិតណាស់ សឡាតចាប់ផ្ដើមដោយការតឹកពៀរលើកដំបូង(តឹកពៀរ៉តុលអៀហរ៉ម) ហើយបញ្ចាប់ដោយការឲ្យសាឡាម។
២៤. បន្ទាប់ពីឲ្យសាឡាមអំពីសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)រួច ស៊ូណិតសូត្រថា៖
ចាំបាច់លើគេត្រូវប្រឹងប្រែងព្យាយាមទន្ទេញស៊ូរ៉ោះអាល់ហ្វាទីហះជាភាសាអារ៉ាប់ ព្រោះថាសឡាតមិនត្រឹមត្រូវឡើយប្រសិនបើគេមិនបានសូត្រស៊ូរ៉ោះអាល់ហ្វាទីហះទេនោះ។ ក៏ដូចគ្នាដែរ ត្រូវព្យាយាមទន្ទេញហ្ស៊ីកៀរផ្សេងៗដែលចាំបាច់(វ៉ាជិប)ត្រូវសូត្រនៅក្នុងសឡាត។ អ្វីដែលគេត្រូវទន្ទេញចាំមានដូចជា ស៊ូរ៉ោះអាល់ហ្វាទីហះ តឹកពៀរ سبحان ربي العظيم، سمع الله لمن حمده، ربنا لك الحمد، سبحان ربي الأعلى، ربي اغفرلي សូត្រតះយិត សឡាវ៉ាតលើណាពី និង السلام عليكم ورحمة الله។
ប្រសិនបើគេមិនទាន់ទន្ទេញចាំនូវអ្វីដែលបានលើកឡើងខាងលើទេនោះ ចាំបាច់លើគេត្រូវសូត្រដដែលៗសាចុះសាឡើងនូវអ្វីដែលខ្លួនចងចាំខ្លីៗ ងាយៗ ដូចជា سبحان الله، الحمدلله، الله أكبر ឬសូត្រសាចុះឡើងនូវអាយ៉ាត់ដែលខ្លួនបានចាំនៅក្នុងពេលកំពុងឈរ ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះទៅតាមលទ្ធភាពរបស់ពួកអ្នកចុះ។ (អាត់តាហ្គ៏ពុន៖១៦)
នៅក្នុងអំឡុងនេះ គេគប្បីយកចិត្តទុកដាក់លើការសឡាតជាលក្ខណៈរួមគ្នា(ជើម៉ាអះ)តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីរៀនកែតម្រូវការការសឡាតខ្លួន ហើយម្យ៉ាងទៀត អ៊ីម៉ាំគឺទទួលរ៉ាប់រងនូវចំណុចនៃភាពខ្វះខាតមួយចំនួនរបស់ម៉ាក់មុមផងដែរ។