បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន គោលជំហរនៃសេចក្តីជំនឿជុំវិញរដូវរងា

អ្នកមូស្លីមត្រូវតែផ្សារភ្ជាប់ខ្លួន ហើយសញ្ជឹងគិតទៅលើសញ្ញាភស្តុតាងនៃការបង្កើតទាំងនេះ ដើម្បីកុំឱ្យធ្លាក់ខ្លួនទៅក្នុងចំណោមអ្នកដែលធ្វេសប្រហែស។ នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីទិដ្ឋភាពមួយចំនួនដែលឆ្លុះបញ្ចាំងអំពីសេចក្តីជំនឿចំពោះរដូវរងារ។

  • ដឹងអំពីគតិបណ្ឌិតរបស់អល់ឡោះដែលទាក់ទងទៅនឹងរដូវរងារ និងការផ្លាស់ប្តូររវាងរដូវកាលនានា
  • ត្រឹះរិះពិចារណាចំពោះស្ថានភាពនានានៅក្នុងរដូវរងារដែលនាំឱ្យមានការកើនឡើងនូវសេចក្តីជំនឿ និងការដឹងគុណទៅចំពោះទ្រង់។

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

រដូវរងារ គឺជារដូវមួយក្នុងចំណោមរដូវទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់វាប្រកបដោយគតិបណ្ឌិតដ៏ធំធេងជាច្រើន។

រដូវរងារក្នុងគម្ពីរគួរអាន

ពាក្យ “រដូវរងារ”(الشتاء) ត្រូវបានលើកឡើងចំនួនមួយដងគត់នៅក្នុងគម្ពីរគួរអាន គឺនៅក្នុងស៊ូរ៉ោះ គូរ័ស្ហ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉ស្ហ។ ទម្លាប់របស់ពួកគេ គឺការធ្វើដំណើរនៅរដូវរងារ និងនៅរដូវក្ដៅ”។ (គូរ័ស្ហ៖ ១-២)។ ការធ្វើដំណើរនៅរដូវរងារ គឺពួកគូរ័ស្ហធ្វើដំណើរដើម្បីធ្វើជំនួញឆ្ពោះទៅកាន់ប្រទេសយេមែន ហើយការធ្វើដំណើរនៅរដូវក្តៅ គឺពួកគេធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសស្ហាម។

រដូវរងាគឺផ្ទុុយនឹងរដូវក្តៅ ហើយរដូវស្លឹកឈើជ្រុះ និងរដូវផ្ការីក គឺដូចជាចន្លោះពេលរវាងរដូវទាំងពីរនេះ ដែលត្រូវបានចាត់ទុកថាជារយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ។ ហេតុនេះហើយទើបអ្នកប្រាជ្ញមួយចំនួនបាននិយាយថា៖ ពិតប្រាកដណាស់ ក្នុងមួយឆ្នាំមានពីររដូវ គឺរដូវក្តៅ និងរដូវរងា។

រដូវរងា គឺស្តែងឱ្យឃើញពីសមត្ថភាពរដ៏ធំធេងបស់អល់ឡោះជាម្ចាស់ គតិបណ្ឌិតរបស់ទ្រង់ និងក្តីមេត្តាករុណារបស់ទ្រង់

ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកផ្លាស់ប្តូររវាងពេលយប់និងពេលថ្ងៃ ក្តៅនិងត្រជាក់ រដូវក្តៅនិងរដូវត្រជាក់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយការផ្លាស់ប្ដូររវាងយប់និងថ្ងៃ គឺជាភស្ដុតាងយ៉ាងច្បាស់លាស់សម្រាប់បញ្ញាជនទាំងឡាយ”។ (អាលីអ៊ិមរ៉ន៖១៩០)។ ហើយបើទោះបីជាភាពខុសប្លែកគ្នានេះ គឺជាមូលហេតុធម្មជាតិក៏ដោយ ក៏អល់ឡោះជាម្ចាស់ជាអ្នកដែលបង្កើតនូវមូលហេតុទាំងនេះ។

រដូវរងា គឺជាឱកាសមួយដើម្បីប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងដើម្បីពិចារណាអំពិពរជ័យរបស់ទ្រង់

រដូវរងា ក៏ដូចជាពេលវេលាឬរដូវកាលដែលកន្លងផុតទៅ គឺជាឱកាសដើម្បីពិចារណាពីអតីតកាល និងដើម្បីកែប្រែកំហុស ឬការធ្វេសប្រហែសណាមួយ។ មនុស្សម្នានឹងចងចាំរដូវរងាកន្លងមក និងអ្វីដែលវាបានកន្លងផុតទៅយ៉ាងរហ័ស។ ហើយរដូវថ្មីគឺជាឱកាសមួយដើម្បីរៀបចំ និងបំពេញឱ្យបានល្អឡើងវិញនូវកំហុស ឬការធ្វេសប្រហែសក្នុងពេលកន្លងមក។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយទ្រង់គឺជាអ្នកដែលបានបង្កើតឱ្យមានពេលយប់និងពេលថ្ងៃដោយមានការឆ្លាស់គ្នាសម្រាប់អ្នកដែលចង់រំលឹក ឬចង់ថ្លែងអំណរគុណ(ចំពោះអល់ឡោះ)”។ (អាល់ហ្វួរកន៖៦២)។ អ៊ូមើរ ពិន អាល់ខត្តប រទអ បាននិយាយថា៖ “ចូរប្រើពេលយប់ដើម្បីបំពេញនូវអ្វីដែលអ្នកបានខកខានធ្វើវានៅពេលថ្ងៃ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតឱ្យមានពេលយប់និងពេលថ្ងៃដោយឆ្លាស់គ្នាសម្រាប់អ្នកដែលចង់រំឮក ឬចង់ថ្លែងអំណរគុណ(ចំពោះអល់ឡោះ)”។

រដូវរងា គឺជាឱកាសមួយសម្រាប់រំឮកពីឧបការគុណរបស់អល់ឡោះ និងមធ្យោបាយរបស់ទ្រង់ ដែលបានផ្តល់នូវភាពកក់ក្តៅ ដូចជារោមចៀម និងឧបករណ៍កំដៅជាដើម។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយសត្វពាហនៈជាច្រើនដែលទ្រង់បានបង្កើតវាសម្រាប់ពួកអ្នក ដែលសត្វទាំងនោះ(មានរោមធ្វើជាសំលៀកបំពាក់) ផ្ដល់ភាពកក់ក្ដៅ ហើយផ្ដល់ផលប្រយោជន៍ជាច្រើន ហើយវាមួយចំនួន ពួកអ្នកក៏អាចទទួលទានបានផងដែរ”។ (អាន់ណះល៍៖៥)។ ហើយចំពោះឧបរគុណទាំងនេះ គឺចាំបាច់ណាស់ដែលគេត្រូវថ្លែងអំណរគុណ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់ពួកអ្នកបានប្រកាសថា៖ ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកដឹងគុណ(នូវឧបការគុណរបស់យើង) យើងពិតជានឹងបន្ថែម(ការប្រោសប្រទាន)ដល់ពួកអ្នកទៀត។ តែប្រសិនបើពួកអ្នករមិលគុណវិញនោះ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់យើងគឺធ្ងន់ធ្ងរបំផុត”។ (អ៊ីព្រហ៊ីម៖៧)

រដូវរងា គឺជាឱកាសមួយដើម្បីរំឮកពីថ្ងៃបរលោក

ការត្រជាក់ខ្លាំង គឺបានបង្កប់នូវមេរៀនមួយដែលយើងអាចទាញចេញពីហាទីស្ហរ៉ស៊ូលុលឡោះ ﷺ ដែលលោកបានមានប្រាសាសន៍ថា៖ “ភ្លើងនរកបានត្អូញត្អែរទៅកាន់ម្ចាស់របស់វាថា ឱម្ចាស់របស់ខ្ញុំ! ផ្នែកផ្សេងៗរបស់ខ្ញុំបានស៊ីគ្នាទៅវិញទៅមក។ ដូច្នេះ ទ្រង់ក៏បានអនុញ្ញាតឱ្យវាមានពីររដូវ គឺមួយរដូវរងា និងមួយទៀតរដូវក្តៅ ដែលនេះគឺជាមូលហេតុដែលនាំឱ្យមានកំដៅខ្លាំង និងត្រជាក់ខ្លាំងដូចដែលអ្នកឃើញ(ចំពោះអាកាសធាតុ)”។ (ពូខរី៖៣២៦០, មូស្លីម៖៦១៧)

អ្នកដែលចូលឋាននរកនឹងត្រូវទទួលទណ្ឌកម្មដោយរងនូវភាពត្រជាក់ ដូចដែលគេដាក់ទណ្ឌកម្មពួកគេឲ្យទទួលរងនូវភាពក្តៅដូច្នោះដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពួកគេមិនដែលស្គាល់រសជាតិត្រជាក់នៅទីនោះឡើយ ហើយក៏គ្មានទឹកផឹកដែរ។ មានតែទឹកក្ដៅ និងខ្ទុះប៉ុណ្ណោះ។ ជាការតបស្នងដ៏សមហេតុផលបំផុត”។ (អាន់ណាហ្ពាក់៖២៤-២៦)។ នៅពេលដែលមនុស្សដែលនៅក្នុងនរកមានអារម្មណ៍ថាក្តៅខ្លាំងពេក ពួកគេក៏បានអំពាវនាវសុំជំនួយរកត្រជាក់វិញម្តង ហើយពួកគេទទួលខ្យល់ដ៏សែនត្រជាក់ដែលធ្វើឱ្យេពួកគេឈឺចាប់ឆ្អឹងជាខ្លាំង ដែលនាំឱ្យពួកគេសុំកំដៅម្តងទៀត។ សូមអល់ឡោះបញ្ចៀសយើងពីនរកផងចុះ។

អ្នកគោរពប្រណិប័តន៍ដ៏ខ្ជាប់ខ្ជូនម្នាក់បាននិយាយថា: ពេលណាដែលខ្ញុំឃើញព្រិលធ្លាក់ នោះខ្ញុំនឹកដល់ក្រាំងដែលហោះហើរនៅថ្ងៃរស់ឡើងវិញ។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង