ផ្នែកបច្ចុប្បន្ន model:
មេរៀន ឧត្ដមភាពនៃទីក្រុងម៉ាក្កះ និងម៉ាស្ជិតអាល់ហារ៉ម
អាប់ទុលឡោះ ពិន អាទី ពិន អាល់ហាំរ៉ក រទអ បាននិយាយថា៖ ខ្ញុំបានឃើញរ៉ស៊ូលុលឡោះ ﷺ ឈរនៅឯ អាល់ហាហ្ស៊ូរ៉ោះ(ឈ្មោះទីតាំងមួយនៅទីក្រុងម៉ាក្កះ) ហើយលោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអល់ឡោះ! ជាការពិតណាស់ អ្នក(ទឹកដីម៉ាក្កះ)គឺជាទឹកដីដែលល្អបំផុតរបស់អល់ឡោះ ហើយក៏ជាទឹកដីដែលអល់ឡោះស្រឡាញ់ជាងគេបំផុតដែរ។ ប្រសិនបើខ្ញុំមិនត្រូវបានគេបណ្តេញឲ្យចាកចេញពីអ្នកទេនោះ ខ្ញុំពិតជានឹងមិនចាកចេញពីអ្នកឡើយ”។ (តៀរមីហ្សី៖៣៩២៥)។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ “ហើយក៏ជាទឹកដីរបស់អល់ឡោះដែលជាទីស្រឡាញ់បំផុតចំពោះខ្ញុំជាងគេដែរ”។ (អ៊ិពនូម៉ាហ្ជះ៖៣១០៨)
២. វាជាទឹកដីបម្រាមរបស់អល់ឡោះ
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនមែនជាមនុស្សទេដែលបានដាក់ក្រុងម៉ាក្កះជាទឹកដីពិសិដ្ឋ(ទឹកដីហារ៉ម)។ ដូចនេះ វាមិនត្រូវបានអនុញ្ញាតឲ្យបុគ្គលណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក បង្ហូរឈាមគ្នា ឬកាប់ដើមឈើនៅក្នុងទឹកដីនេះនោះឡើយ”។ (ពូខរី៖១០៤, មូស្លីម៖១៣៥៤)
សហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ គឺ អាពូហ្សើរិន អាល់ហ្គ៏ហ្វហ្វារី រទអ បានសួរព្យាការី ﷺ ថា៖ ឱរ៉ស៊ូលុលឡោះ! តើម៉ាស្ជិតណាមួយដែលមានវត្តមាននៅលើផែនដីមុនគេបង្អស់? លោកបានមានប្រសាសន៍ថា៖ “គឺម៉ាស្ជិតអាល់ហារ៉ម”។ ខ្ញុំបានសួរទៀតថា៖ បន្ទាប់មក តើម៉ាស្ជិតណា? លោកបានឆ្លើយថា៖ “គឺម៉ាស្ជិតអាល់អឹកសរ”។ ខ្ញុំក៏បានសួរទៀតថា៖ តើមានរយៈពេលប៉ុន្មានរវាង(ការកសាង)ម៉ាស្ជិតទាំងពីរនេះ? លោកបានឆ្លើយថា៖ “គឺសែសិបឆ្នាំ។ ប៉ុន្តែផែនដីទាំងមូលគឺជាម៉ាស្ជិតសម្រាប់អ្នក ដូច្នេះចូរសឡាតនៅកន្លែងណាក៏បាន នៅពេលដែលពេលវេលានៃការសឡាតមកដល់”។ (ពូខរី៖៣៣៦៦, មូស្លីម៖៥២០)
ខ. នៅក្នុងម៉ាស្ជិតនោះ គឺមានកាក់ហ្ពះក៏ឧត្តុង្គឧត្តម
គ. ការប្រតិបត្តិសឡាតនៅក្នុងម៉ាស្ជិតនេះ គឺទទួលបានផលបុណ្យទ្វេដង
៤. អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចឲ្យទៅបំពេញធម្មយាត្រាហាជ្ជីនៅទីនោះចំពោះអ្នកដែលមានលទ្ធភាព
ឧត្ដមភាពរបស់ទីក្រុងម៉ាក្កះ៖ សម្រាប់ទឹកដីដ៏ស្អាតស្អំនេះ គឺមានឋានៈដ៏ខ្ពង់ខ្ពស់ និងឧត្តមភាពជាច្រើន ក្នុងចំណោមនោះ៖