ផ្នែកបច្ចុប្បន្ន model:
មេរៀន ស្ហ៊ីរិក(ពហុទេពនិយម)
និយមន័យស្ហ៊ីរិក(ពហុទេពនិយម)
ស្ហ៊ីរិក៖ គឺជាការបង្កើតអ្នកដទៃជាដៃគូរួមជាមួយនឹងអល់ឡោះជាម្ចាស់ចំពោះភាពជាម្ចាស់នៃការបង្កើត ឬភាពជាម្ចាស់ក្នុងការគោរពសក្ការៈ ឬជាដៃគូរួមនឹងអល់ឡោះចំពោះបណ្តានាម និងលក្ខណៈសម្បត្តិរបស់ទ្រង ។
ឧទាហរណ៍នៃអំពើស្ហ៊ីរិក
គ្រោះថ្នាក់នៃអំពើស្ហ៊ីរិក
ស្ហ៊ីរិក ឬអំពើពហុទេពនិយម គឺផ្ទុយទៅនឹងជំនឿចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់ដែលត្រូវគោរពសក្ការៈ។ ខណៈដែលការមានជំនឿចំពោះភាពជាម្ចាស់តែមួយគត់(ឯកទេពនិយម)របស់អល់ឡោះជាម្ចាស់ដែលត្រូវគោរពសក្ការៈ ហើយនិងការប្រគល់ជូនអល់ឡោះជាម្ចាស់តែមួយគត់ចំពោះការគោរពសក្ការៈ គឺជាកាតព្វកិច្ចដ៏សំខាន់ជាងគេបំផុត និងធំធេងជាងគេបំផុត ដូច្នេះ អំពើស្ហ៊ីរិក(ពហុទេពនិយម) ក៏ជាអំពើល្មើសដែលធំធេងជាងគេបំផុតផងដែរចំពោះអល់ឡោះជាម្ចាស់។ ពិតណាស់ វាជាបាបកម្មតែមួយគត់ដែលអល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឲ្យជាដាច់ខាត លើកលែងតែរូបគេសារភាពកំហុស(តាវហ្ពាត់) ដូចដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឲ្យចំពោះបាបកម្មផ្សេងៗពីនោះ ចំពោះអ្នកណាដែលទ្រង់មានចេតនា”។ (អាន់នីសាក៖៤៨)។ នៅពេលដែលមានគេសួររ៉ស៊ូលុលឡោះ ﷺ ថា៖ តើបាបកម្មអ្វីដែលធំធេងជាងគេបំផុតចំពោះអល់ឡោះ? លោកបានឆ្លើយថា៖ “គឺការដែលអ្នកបង្កើតដៃគូសម្រាប់អល់ឡោះ ខណៈដែលទ្រង់ជាអ្នកបង្កើតរូបអ្នក”។ (ពូខរី៖៤៤៧៧, មូស្លីម៖៨៦)
ស្ហ៊ីរិកធ្វើឲ្យខូចនូវការគោរពប្រតិបត្តិ(ចំពោះអល់ឡោះ) និងធ្វើឲ្យវាក្លាយជាអសារបង់ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ប្រសិនបើពួកគេ(បណ្តាព្យាការី)បានធ្វើស្ហ៊ីរិកនោះ អ្វីដែលពួកគេបានសាងពិតជាអសារបង់ពីពួកគេជាមិនខាន”។ (អាល់អាន់អាម៖៨៨)
ស្ហ៊ីរិកធ្វើឲ្យបុគ្គលដែលប្រព្រឹត្តវាធ្លាក់ចូលទៅក្នុងឋាននរករបស់អល់ឡោះជាអមតៈ។ ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ជនណាដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះ អល់ឡោះពិតជាបានហាមឃាត់រូបគេអំពីឋានសួគ៌ ហើយកន្លែងស្នាក់នៅរបស់គេ គឺឋាននរក”។ (អាល់ម៉ាអ៊ីហ្ទះ៖៧២)
ប្រភេទនៃអំពើស្ហ៊ីរិក
គឺជាការថ្វាយនូវការគោរពសក្ការៈណាមួយក្នុងចំណោមការគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។ ដូចនេះ រាល់ពាក្យសម្តី ឬទង្វើទាំងឡាយណាដែលជាការគោរពសក្ការៈ ប្រសិនបើគេបង្វែរវាទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់នោះ គឺគេពិតជាបានប្រព្រឹត្តអំពើស្ហីរិក និងអជំនឿ(កាហ្វៀរ)នឹងអល់ឡោះ។ ឧទាហរណ៍ដូចជា គេបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះឲ្យបានជាសះស្បើយពីជំងឺរបស់ខ្លួន ឬក៏សុំឲ្យទទួលបានលាភសក្ការៈទូលំទូលាយ។ ក៏ដូចគ្នាដែរ ប្រសិនបើគេប្រគល់ការទុកចិត្តលើអ្នកផ្សេងក្រៅពីអល់ឡោះ ឬក៏ថ្វាយបង្គំ(សឡាត)ទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ ឬក៏សំឡេះសត្វថ្វាយជូនអ្នកផ្សេងក្រៅពីអល់ឡោះ។
ដូចនេះ ការថ្វាយនូវការបួងសួង ឬទង្វើណាមួយ ឬអ្វីដែលស្រដៀងគ្នានេះទៅកាន់អ្វីផ្សេងក្រៅពីអល់ឡោះ គឺជាអំពើស្ហ៊ីរិក និងជាភាពគ្មានជំនឿ(កាហ្វៀរ) ព្រោះថាការឲ្យជាសះស្បើយ និងលាភសក្ការៈ គឺស្ថិតក្នុងចំណោមលក្ខណៈពិសេសរបស់ព្រះជាម្ចាស់ដែលបង្កើត(តាវហេទរូពូពីយ៉ះ) ហើយការប្រគល់ការទុកចិត្ត ការប្រតិបត្តិសឡាត និងការសំឡេះសត្វចំពោះអល់ឡោះ គឺជាស្ថិតក្នុងឯកទេពនិយមចំពោះការគោរពសក្ការៈ(តាវហេទអ៊ូលូហ៊ីយ៉ះ)។
២. ស្ហ៊ីរិកតូច ឬពហុទេពនិយមកម្រិតស្រាល
គឺរាល់ពាក្យសម្តី និងទង្វើទាំងឡាយដែលជាផ្លូវនាំទៅកាន់ស្ហ៊ីរិកធំ ឬជាមធ្យោបាយនាំឲ្យធ្លាក់ទៅក្នុងស្ហ៊ីរិកធំ។
ឧទាហរណ៍មួយចំនួននៃអំពើស្ហ៊ីរិកតូច
តើគេចាត់ទុកការសុំពីមនុស្សជាអំពើស្ហ៊ីរិកដែរឬទេ?
សាសនាឥស្លាមបានមកដល់ដើម្បីរំដោះមនុស្សចេញពីអបិយជំនឿ និងការបោកបញ្ឆោត និងរំដោះខ្លួនគេចេញពីការឱនលំទោនចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ។ ដូចនេះ គេមិនអាចអនុញ្ញាតឱ្យសុំពីអ្នកដែលស្លាប់ ឬវត្ថុគ្មានជីវិត ហើយបន្ទាបខ្លួន និងឱនលំទោនចំពោះប្រការទាំងនោះនោះឡើយ ព្រោះទាំងនេះ ស្ថិតក្នុងចំណោមអបិយជំនឿ និងពហុទេពនិយម(ស្ហ៊ីរិក)។ រីឯការសុំពីអ្នកនៅមានជីវិតដែលនៅមានវត្តមានចំពោះមុខនូវអ្វីដែលគេមានលទ្ធភាពអាចជួយបាន ដូចជាសុំំគេឲ្យជួយគាត់ ឬសង្គ្រោះគាត់ពីការលង់ទឹក ឬសុំគេឲ្យជួយសុំទូអាបួងសួងពីអល់ឡោះឲ្យគាត់ នេះគឺត្រូវបានអនុញ្ញាត។
ការសុំពីវត្ថុគ្មានជីវិត និងពីអ្នកស្លាប់ គឺត្រូវបានចាត់ទុកជាអំពើស្ហ៊ីរិកដែលផ្ទុយពីវិចារណញាណ ឥស្លាម និងជំនឿ(អ៊ីម៉ាន់) ពីព្រោះអ្នកដែលបានស្លាប់ទៅហើយ និងវត្ថុដែលគ្មានជីវិត គឺមិនមានសមត្ថភាពអាចស្តាប់ឮនូវការសុំរបស់គេនោះឡើយ ហើយក៏មិនអាចឆ្លើយតបនឹងគេនោះដែរ និងដោយសារតែការបួងសួងសុំ គឺជាការគោរពសក្ការៈ ហើយការបង្វែរនូវការគោរពសក្ការៈទៅកាន់អ្នកផ្សេងពីអល់ឡោះ គឺជាអំពើស្ហ៊ីរិក។ ពិតណាស់ ការធ្វើស្ហ៊ីរិករបស់ពួកអារ៉ាប់នៅពេលដែលគេតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារនោះ គឺការបួងសួងសុំពីវត្ថុគ្មានជីវិត និងពីអ្នកស្លាប់នេះឯង។