ផ្នែកបច្ចុប្បន្ន model:
មេរៀន សឡាតលើសព និងបញ្ចុះសព
កាតព្វកិច្ចសឡាតលើសពចំពោះក្រុមអ្នកមូស្លីមដែលមានវត្តមាន ពុំមែនចំពោះបុគ្គលម្នាក់ៗនៃពួកគេឡើយ។ វាគឺជាហ្វើរទូគីហ្វាយ៉ះដែលនៅពេលណាដែលមានអ្នកមួយចំនួនក្នុងចំណោមពួកគេអនុវត្តហើយនោះ អ្នកដទៃទៀតគឺរួចផុតពីបាបកម្មទាំងអស់គ្នា។ ពិតណាស់ ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានផ្តល់ដំណឹងរីករាយដល់អ្នកដែលបានសឡាតលើសពថា រូបគេនឹងទទួលបានផលបុណ្យយ៉ាងធំធេងប៉ុនភ្នំ។ លោកបានមានប្រសាសន៍ថា៖ "បុគ្គលណាមានវត្តមានជាមួយសពរហូតដល់គេសឡាតឲ្យសពនោះ គេនឹងទទួលបានផលបុណ្យមួយគីរ៉ត។ ហើយបុគ្គលណាមានវត្តមានរហូតដល់គេបញ្ចុះសព នោះគេនឹងទទួលបាន ផលបុណ្យពីរគីរ៉ត"។ មានគេសួរថា៖ "តើអ្វីទៅពីរគីរ៉តនោះ"? លោកបានឆ្លើយថា៖ "គឺស្មើនឹងភ្នំដ៏ធំពីរ"។ (ពូខរី៖១៣២៥, មូស្លីម៖៩៤៥)
ឧត្តមភាពនៃការចូលរួមមរណទុក្ខ
១. ស៊ូណិតប្រតិបត្តិសឡាតលើសពជាលក្ខណៈរួម(ជើម៉ាអះ)ដោយចាត់តាំងបុរសម្នាក់ធ្វើជាអ៊ីម៉ាំដឹកនាំសឡាត។
២. ដាក់សពនៅខាងគិបឡាត់ ពីមុខអ្នកសឡាតទាំងឡាយ។ ប្រសិនបើសពជាបុរស អ៊ីម៉ាំត្រូវឈរត្រង់ផ្នែកខាងក្បាលសព។ តែប្រសិនបើសពជាស្រ្តីវិញ អ៊ីម៉ាំត្រូវឈរត្រង់កណ្តាលខ្លួនសព ដូចដែលមានភស្តុតាងបញ្ជាក់ពីរ៉ស៊ូលុលឡោះ សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ។ (អាពូហ្ទាវូទ៖3194)
-
តឹកពៀរទីមួយ
តឹកពៀរទីពីរ
តឹកពៀរទីបី
តឹកពៀរទីបួន
គេអនុញ្ញាតឲ្យប្រតិបត្តិសឡាតលើសពនៅក្នុងម៉ាស្ជិត ឬកន្លែងដាច់ដោយឡែកណាមួយដែលគេរៀបចំសម្រាប់សឡាតលើសពនៅខាងក្រៅម៉ាស្ជិត ឬក៏សឡាតនៅឯទីផ្នូរតែម្តងក៏បាន ព្រោះទាំងនោះ គឺសុទ្ធតែមានភស្តុតាងបញ្ជាក់ពីព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ ។
តាមស៊ុណ្ណះ គប្បីរួសរាន់ក្នុងការរៀបចំសព សឡាតលើសព និងនាំសពទៅកាន់ទីបញ្ចុះសព ក៏ដូចជារួសរាន់ក្នុងការរៀបចំបញ្ចុះ។ អំពី អាពូ ហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ អំពីព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ លោកបានមានប្រសាសន៍ថា៖ "ចូរពួកអ្នកដើរអោយលឿនពេលដង្ហែរសពទៅបញ្ចុះ។ ប្រសិនបើសពនោះល្អ គឺជាការល្អដែលពួកអ្នកនាំគាត់ឲ្យទៅជួបប្រការល្អនោះ។ ប៉ុន្ដែផ្ទុយទៅវិញ ប្រសិនបើសពនោះមិនល្អវិញ គឺពួកអ្នកបានទម្លាក់ប្រការអាក្រក់នោះចេញអម្រែក របស់ពួកអ្នក"។ (ពូខរី៖១៣១៥, មូស្លីម៖៩៤៤)
បញ្ហាដែលគប្បីយកចិត្តទុកដាក់ក្នុងពេលបញ្ចុះសព
ចំពោះអ្នកដែលមានវត្តមាននៅកន្លែងបញ្ចុះសព ក្រោយពីគេបានបញ្ចុះសពរួចរាល់ ស៊ូណិតបួងសួងសុំទូអាឲ្យសពមានលំនឹងចិត្ត និងទទួលបានការអភ័យទោសពីអល់ឡោះ។ ពិតណាស់ ព្យាការី សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ នៅពេលលោករួចរាល់ពីការបញ្ចុះសព លោកបានឈរនៅទីនោះ ហើយលោកបានមានប្រសាសន៍ថា៖ "ចូរពួកអ្នកសុំការអភ័យទោសពីអល់ឡោះឲ្យបងប្អូនរបស់ពួកអ្នក និងសុំពីទ្រង់ឲ្យគាត់មានភាពនឹងនរ(ពេលឆ្លើយនឹងសំណួរ)ផង ព្រោះពេលនេះ គាត់កំពុងតែត្រូវបានគេសួរចម្លើយហើយ"។