ក្នុងចំណោមទូអាដែលមានបញ្ជាក់ត្រឹមត្រូវពីស៊ុណ្ណះនៅពេលទៅមើលផ្នូរនោះគឺ៖
«السلام عليكم دار قوم مؤمنين، وإِنا إِن شاء الله بكم لاحقون»
មានន័យថា៖ "សូមសន្តិភាពកើតមានដល់អ្នកទាំងអស់គ្នា ឱអ្នកដែលនៅក្នុងផ្នូរទាំងឡាយនៃអ្នកដែលមានជំនឿ។ ជាការពិតណាស់ ពួកយើងខ្ញុំ ប្រសិនបើអល់ឡោះទ្រង់មានចេតនានោះ ច្បាស់ជានឹង(ស្លាប់)ទៅតាមពួកអ្នកជាមិនខានឡើយ"។ (មូស្លីម៖២៤៩)
ឬក៏ពោលថា៖
«السلام على أهل الديار من المؤمنين والمسلمين، ويرحم الله المستقدمين منا والمستأخرين، وإِنا إِن شاء الله بكم للاحقون»
មានន័យថា៖ "សូមសន្តិភាពកើតមានដល់អ្នកដែលនៅក្នុងផ្នូរទាំងឡាយនៃអ្នកដែលមានជំនឿ និងអ្នកមូស្លីម។ ហើយសូមអល់ឡោះមេត្តាអាណិតស្រឡាញ់អ្នកដែលទៅមុន និងអ្នកដែលទៅក្រោយក្នុងចំណោមពួកយើងផង។ ជាការពិតណាស់ ពួកយើងខ្ញុំ ប្រសិនបើអល់ឡោះទ្រង់មានចេតនានោះ ច្បាស់ជានឹង(ស្លាប់)ទៅតាមពួកអ្នកជាមិនខានឡើយ"។ (មូស្លីម៖៩៧៤)
ឬក៏ពោលថា៖
« السلام عليكم أهل الديار من المؤمنين والمسلمين، وإنا إن شاء الله للاحقون، أسأل الله لنا ولكم العافية »
មានន័យថា៖ "សូមសន្តិភាពកើតមានដល់អ្នកទាំងអស់គ្នា ឱអ្នកដែលនៅក្នុងផ្នូរទាំងឡាយនៃអ្នកដែលមានជំនឿ និងអ្នកមូស្លីម។ ជាការពិតណាស់ ពួកយើងខ្ញុំ ប្រសិនបើអល់ឡោះទ្រង់មានចេតនានោះ ច្បាស់ជានឹង(ស្លាប់)ទៅតាមពួកអ្នកជាមិនខានឡើយ។ ខ្ញុំសូមបួងសួងសុំពីអល់ឡោះឲ្យពួកយើងនិងពួកអ្នកទទួលបាននូវភាពសុខសាន្ត"។ (មូស្លីម៖៩៧៥)