បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ការរកស៊ី និងការស្វែងរករ៉ីសគី

នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីអ្វីទៅដែលហៅថា ការរកស៊ី និងការស្វែងរករ៉ីសគី ក៏ដូចជាក្បួនច្បាប់ ហើយនឹងសីលធម៍នៅក្នុងរកស៊ីផងដែរ។

  • យល់ដឹងអំពីអត្ថន័យនៃការ​រក​ស៊ី​​ និង​ការ​ស្វែង​រក​រ៉ីសគី នៅក្នុងអ៊ីស្លាម
  • ស្វែងយល់អំពីក្បួនច្បាប់ ហើយនឹងក្រមសីលធម៍នៅដែលទាក់ទងទៅនឹងការរក​ស៊ីផងដែរ

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

សារៈសំខាន់នៃទ្រព្យសម្បត្តិ

មនុស្សគ្រប់គ្នាត្រូវការលុយកាក់ដើម្បីបំពេញតម្រូវការចម្បងរបស់ខ្លួន ដូចជា៖ អាហារ ភេសជ្ជៈ កន្លែងស្នាក់នៅ និងសំលៀកបំពាក់ជាដើម។ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីធ្វើឲ្យជីវិតរបស់គាត់ប្រសើរឡើង។ សាសនាអ៊ីស្លាមបានផ្ដល់សារៈសំខាន់យ៉ាងធំធេងចំពោះលុយកាក់ ហើយបានបង្កើតច្បាប់ជាច្រើនទាក់ទងនឹងការទទួល ឫស្វែងរក និងចំណាយវាផងដែរ។

និយមន័យនៃការរកស៊ី និងការស្វែងរករ៉ីសគី

ការរកស៊ី និងការស្វែងរករ៉ីសគី គឺសំដៅលើមធ្យោបាយ និងសកម្មភាពទាំងឡាយដែលមនុស្សគ្រប់គ្នាធ្វើឡើង ដើម្បីទទួលបានប្រាក់កាក់ និងរបស់ដែលគេត្រូវការនៅក្នុងជីវិត។ មិនថាតាមរយៈការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងផ្សេងៗទៀត។

ច្បាប់នៃការរកស៊ី និងការស្វែងរករ៉ីសគី

١
1. វ៉ាជិប(កាតព្វកិច្ច) របស់បុគ្គលមូស្លីមក្នុងករណីដូចខាងក្រោម - ដើម្បីទទួលបាននូវតម្រូវការចម្បងសម្រាប់ខ្លួនគេ និងអ្នកដែលនៅក្នុងបន្ទុក។ - ដើម្បីចំណាយលើអ្នកដែលគេត្រូវតែថែរក្សា។ - ដើម្បីសងបំណុល។ - ដើម្បីជៀសវាងការសុំជំនួយពីអ្នកដទៃ។
٢
2. ស៊ូណិត(ណែនាំ) ប្រសិនបើវាគឺដើម្បីបំពេញនូវទង្វើដែលមិនមែនជាប្រការវ៉ាជិប(ជាកាតព្វកិច្ច) នៃការគោរពប្រតិបត្តិ និងការបញ្ជិតខ្លួនទៅចំពោះអល់ឡោះ។ ដូចជាការរក្សាចំណងមិត្តភាព ឬការសម្រាលទុក្ខអ្នកក្រជាដើម។
٣
3. មូប៉ាស្ហ (អនុញ្ញាត) ប្រសិនបើវាគឺសម្រាប់ការរីករាយជាមួយនឹងអាហារ ភេសជ្ជៈ និងសំលៀកបំពាក់ និងអ្វីផ្សេងទៀត ដែលមិនមែនជាតម្រូវការចម្បង ដែលត្រូវបានអល់ឡោះអនុញ្ញាត។
٤
4. ហារ៉ម (ហាមឃាត់) ប្រសិនបើទទួលបានតាមរយៈមធ្យោបាយដែលត្រូវបានហាមឃាត់ ឬប្រសិនបើវាបណ្តាលឱ្យគេធ្វេសប្រហែសចំពោះប្រការវ៉ាជិប(កាតព្វកិច្ច) ឬធ្លាក់ចូលទៅក្នុងប្រការហារ៉ម(ហាមឃាត់)។
٥
5. ម៉ាក្រួស (មិនពេញចិត្ត) ប្រសិនបើវាមិនផ្សេងពីអ្វីដែលបានរៀបរាប់ខាងលើ និងធ្វើឲ្យគេរវល់ពីសកម្មភាពនៃការគោរពសក្ការៈផ្សេងៗ ដែលមិនមែនជាប្រការវ៉ាជិប(កាតព្វកិច្ច)។

ប្រសិនបើគោលបំណងនៃការរកស៊ីគឺដើម្បីអួតនិងគុណនោះ វាគឺម៉ាក្រួស (មិនពេញចិត្ត) ហើយសាសនិកវិទូឥស្លាមមួយចំនួនយល់ថាវាត្រូវបានហាមឃាត់។

សម្រាប់ជនមូស្លីមដែលធ្វើការរកស៊ី និងស្វែងរករ៉ីសគីត្រូវតែមានចំណេះដឹងពាក់ព័ន្ធ និងការយល់ដឹងអំពីច្បាប់នៃប្រតិបត្តិការហិរញ្ញវត្ថុ ដូចជា ច្បាប់នៃការលក់ ជួល បើកអាជីវកម្ម ភាគហ៊ុន និងប្រតិបត្តិការផ្សេងទៀត ដែលគេកំពុងតែធ្វើ ដើម្បីកុំឲ្យរូបគេធ្លាក់ចូលទៅក្នុងការរកស៊ី ដែលអល់ឡោះបានហាមឃាត់។

សីលធម៍នៃការរកស៊ី និងការស្វែងរករ៉ីសគី

1. មិនត្រូវបណ្តោយឲ្យការរកស៊ីពន្យារពេល ឬបញ្ឈប់កាតព្វកិច្ចណាមួយដែលអល់ឡោះបានកំណត់នោះទេ ព្រោះកាតព្វកិច្ចរបស់អល់ឡោះគឺជារឿងចម្បងបង្អស់ដែលជនមូស្លីម ត្រូវរៀបចំពេលវេលា និងយកចិត្តទុកដាក់បំផុត។

2. មិនត្រូវបង្កគ្រោះថ្នាក់ ឫផលប៉ះពាល់ដល់អ្នកដទៃនោះឡើយ ។

3. ត្រូវតែមានចេតនាល្អ ដូចជា រកស៊ីដើម្បីកុំឲ្យរូបគេ និងអ្នកដែលនៅក្នុងបន្ទុករបស់គេក្រលំបាក សុំជំនួយពីអ្នកដ៏ទៃ និងដើម្បីសម្រួលដល់ការគោរពប្រតិបត្តិទៅចំពោះអល់ឡោះ។ ដោយគេគ្មានបំណងដើម្បីប្រមូលទ្រព្យសម្បត្តិ ឫប្រកួតប្រជែង និងអួតអ្នកដទៃ ឬមានគោលបំណងមិនល្អផ្សេងទៀតនោះឡើយ។

នៅពេលដែលអ្នកមូស្លីមមានភាពស្មោះសក្នុងការស្វែងរករ៉ីសគី និងមានបំណងផ្តល់សប្បុរសធម៌ដល់អ្នកដ៏ទៃនូវអ្វីដែលគេទទួលបាន និងដើម្បីធ្វើឱ្យជីវិតរបស់គេប្រសើរឡើង។ ការស្វែងរករ៉ីសគីបែបនេះគឺជាទម្រង់មួយនៃការគោរពសក្ការៈ ហើយគាត់នឹងទទួលបានឋានៈខ្ពស់។ ព្យាការី ﷺ បាននិយាយថា៖ «មនុស្សដែលជាទីស្រឡាញ់បំផុតចំពោះអល់ឡោះ គឺជាអ្នកដែលផ្តល់ប្រយោជន៍ដល់អ្នកដទៃបំផុត»។ (ទុបរ៉នី ៖ ៦០២៦)

4. រក្សាតុល្យភាពរវាងការរកប្រាក់ចិញ្ចឹមជីវិតជាមួយនឹងតម្រូវការផ្ទាល់ខ្លួនផ្សេងទៀតទាំងអស់ ដើម្បីកុំឱ្យការប្រមូលទ្រព្យសម្បត្តិ ក្លាយជាគោលដៅចម្បងនៃជីវិត។ សាល់ម៉ានបាននិយាយទៅកាន់អាពូទើរទើថាៈ "ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមានសិទ្ធិលើអ្នក រូបកាយរបស់អ្នកមានសិទ្ធិលើអ្នក ហើយគ្រួសាររបស់អ្នកមានសិទ្ធិលើអ្នក ដូច្នេះ ចូរផ្តល់អ្វីៗគ្រប់យ៉ាង និងសិទ្ធិរបស់ពួកគេទាំងអស់គ្នា។ គាត់បានទៅជួបព្យាការី ﷺ ហើយបានរៀបរាប់បែបនោះចំទៅកាន់ព្យាការី ﷺ ហើយលោកក៏បានមានប្រសាសន៍ថា៖ « អ្នកនិយាយត្រឹមត្រូវណាស់ សាល់ម៉ាន » ។ (ពូខរី ៖ ១៩៦៨)។

5. ផ្តល់ការទុកចិត្តលើអល់ឡោះក្នុងការស្វែងរក រ៉ីសគី៖ ដោយត្រូវប្រើមធ្យោបាយស្របច្បាប់នៅក្នុងការរកស៊ី រួមជាមួយនឹងដួងចិត្តរបស់គេត្រូវភ្ជាប់ទៅនឹងអល់ឡោះ (ដោយទំនុកចិត្ត)។

6. ត្រូវតែប្រាកដក្នុងចិត្តថា រ៉ីសគីរបស់គេបានមកពីអល់ឡោះតែមួយគត់ ដោយមិនមែនបានមកពីសមត្ថភាពខ្លួនឯងនោះទេ ព្រោះពេលខ្លះ គេបានប្រើមធ្យោបាយស្វែងរករ៉ីសគី តែក៏មិនបានសម្រេចដោយសារប្រាជ្ញាញាណ និងហេតុផល ដែលគ្មានអ្នកណាមួយអាចដឹងក្រៅពីទ្រង់នោះឡើយ។

7. ការស្កប់ចិត្តនឹងអ្វីដែលអល់ឡោះបានកំណត់ និងបានផ្តល់ឱ្យ។ អ្នកមូស្លីមត្រូវស្វែងរករ៉ីសគីដោយសុជីវធម៌ និងស្កប់ស្កល់ជាមួយនឹងអ្វីដែលអល់ឡោះបានកំណត់សម្រាប់គេ។ រកអ្វីដែលអល់ឡោះអនុញ្ញាត និងជៀសឱ្យឆ្ងាយពីអ្វីដែលត្រូវបានហាមឃាត់ ព្យាការី ﷺ មានប្រសាសន៍ថាៈ « ឱមនុស្សលោកទាំងឡាយអើយ! ចូរកោតខ្លាចអល់ឡោះ ហើយចូរមានកម្រិតមធ្យមក្នុងការស្វែងរករ៉ីសគី ដោយគ្មានអ្នកណាម្នាក់ដែលនឹងត្រូវស្លាប់នោះឡើយ រហូតដល់គេបានទទួលនូវរ៉ីសគីទាំងអស់ដែលអល់ឡោះបានកំណត់សម្រាប់គេជាមុនសិន ទោះបីជាពេលខ្លះមកយឺតក៏ដោយ។ ដូច្នេះ ចូរកោតខ្លាចអល់ឡោះ ហើយត្រូវមានកម្រិតមធ្យមក្នុងការស្វែងរករ៉ីសគី។ ចូរយករបស់ណាដែលគេអនុញ្ញាត ហើយទុករបស់ណាដែលគេហាមឃាត់ »។ (អិបនូ ម៉ាហ្ជះ ៖ ២១៤៤)។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង