ផ្នែកបច្ចុប្បន្ន model:
មេរៀន លក្ខខណ្ឌ និងក្បួនច្បាប់នៃការសឡាត
លក្ខខណ្ឌនៃការសឡាត
មានភាពជ្រះស្អាតអំពីហាហ្ទាស និងភាពកខ្វក់(ណាជិស)។ អាប់ទុលឡោះ ពិន អ៊ូមើរ រទអ បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់មិនទទួលយកសឡាតដែលគ្មានភាពជ្រះស្អាត(គ្មានទឹកវូហ្ទុ)ឡើយ”។ (មូស្លីម៖២២៤)
គឺត្រូវបិទបាំងកេរខ្មាសដោយសម្លៀកបំពាក់ដែលមិនអាចមើលឃើញរាងកាយរបស់គេដោយសារតែសម្លៀកបំពាក់នោះខ្លី ឬស្ដើង។
ចាប់ពីផ្ចិតដល់ជង្គង់។
ចំពោះស្ត្រីត្រូវបិទបាំងរាងកាយរបស់ខ្លួនទាំងមូល លើកលែងតែមុខ និងប្រអប់ដៃទាំងពីរ។ អំពី អាអ៊ីស្ហះ រទអ បាននិយាយថា៖ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះមិនទទួលយកការសឡាតរបស់ស្ត្រីដែលមានរដូវ(គ្រប់អាយុ)នោះទេ លុះត្រាតែនាងបិទបាំងកេរខ្មាសរបស់នាង”។ (អាពូហ្ទាវូទ៖៦៤១, តៀរមីហ្ស៊ី៖៣៧៧)
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយគ្រប់កន្លែងដែលអ្នកចេញដំណើរ(ហើយអ្នកចង់សឡាត) ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជិទអាល់ហារ៉មចុះ”។ (អាល់ហ្ពាក៏រ៉ោះ៖១៤៩)
គិបឡាត់របស់ជនមូស្លីម គឺកាក់ហ្ពះដ៏ឧត្ដុង្គឧត្ដមដែលត្រូវបានកសាងឡើងដោយបិតារបស់បណ្ដាព្យាការីទាំងឡាយ គឺព្យាការីអ៊ីព្រហ៊ីម អាឡៃហ៊ីស្សាឡាម ហើយបណ្ដាព្យាការីទាំងឡាយក៏បានបំពេញធម្មយាត្រាហាជ្ជីនៅទីនោះផងដែរ។ ពួកយើងដឹងថា វាគ្រាន់តែជាដុំថ្មប៉ុណ្ណោះដែលមិនអាចផ្តល់គ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីឡើយ ក៏ប៉ុន្តែអល់ឡោះទ្រង់បានបង្គាប់ប្រើពួកយើងឲ្យបែរតម្រង់ទិសទៅរកវានៅក្នុងពេលប្រតិបត្តិសឡាតដើម្បីបង្រួបបង្រួមអ្នកមូស្លីមទាំងអស់ឲ្យបែរទៅរកទិសដៅតែមួយ។ ដូច្នេះ យើងប្រតិបត្តិសឡាតទៅចំពោះអល់ឡោះក្នុងទិសដៅមួយនេះ។
របៀបបែរតម្រង់ទៅរកទិសគិបឡាត់
ក្នុងករណីនេះ ការបែរតម្រង់ទៅកាន់ទិសគិបឡាត់លែងជាកាតព្វកិច្ចលើរូបគេទៀតហើយ ដូចដែលកាតព្វកិច្ចផ្សេងៗទាំងអស់ត្រូវបានលើកលែងពីរូបគេដោយសារការអសមត្ថភាពក្នុងការអនុវត្តវាដូចគ្នាដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះទៅតាមលទ្ធភាពរបស់ពួកអ្នក”។ (អាត់តាហ្គ៏ពុន៖១៦)
គឺជាលក្ខខណ្ឌមួយដើម្បីឲ្យសឡាតមានភាពត្រឹមត្រូវ។ ដូចនេះ ការសឡាតនឹងមិនត្រឹមត្រូវឡើយប្រសិនបើគេប្រតិបត្តិវាមុនពេលវេលារបស់វាចូលមកដល់ ហើយគេហាមឃាត់(ហារ៉ាំ)ចំពោះការពន្យារពេលសឡាតរហូតផុតពេលវេលារបស់វា ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតណាស់ សឡាតជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមានជំនឿដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់”។ (អាន់នីសាក៖១០៣)
ជាការប្រសើរ គប្បីប្រតិបត្តិសឡាតក្នុងពេលដំបូងរបស់វា(ដើមពេល)។ អំពី អ៊ុមមូ ហ្វារវ៉ះ រទអ បាននិយាយថា៖ មានគេសួររ៉ស៊ូលុលឡោះ ﷺ ថា៖ តើទង្វើអ្វីដែលល្អប្រសើរជាងគេ? លោកបានឆ្លើយថា៖ “គឺការសឡាតក្នុងពេលដំបូងរបស់វា”។ (អាពូហ្ទាវូទ៖៤២៦)
ចាំបាច់ត្រូវប្រតិបត្តិសឡាតនៅក្នុងពេលវេលារបស់វា ហើយគេហាមឃាត់(ហារ៉ាំ)ចំពោះការពន្យារពេលសឡាតរហូតដល់ផុតពេលវេលារបស់វា លើកលែងតែក្នុងករណីដែលគេត្រូវផ្តុំគ្នារវាងសឡាតពីរ(ជម៉ក់)។
ចាំបាច់លើជននោះត្រូវប្រញាប់ប្រញាល់រួសរាន់ប្រតិបត្តិសឡាតនោះវិញនៅពេលណាដែលគេនឹកឃើញ។ អំពី អាណាស ពិន ម៉ាលិក រទអ បាននិយាយថា៖ ព្យាការីរបស់អល់ឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាហើយភ្លេចសឡាត ឬគេងលក់មិនបានសឡាត ពិតណាស់ការផាកពិន័យចំពោះគេ គឺត្រូវសឡាតឡើងវិញនៅពេលដែលគេនឹកឃើញវា”។ (មូស្លីម៖៦៨៤)
ភាពជាកាតព្វកិច្ចនៃការសឡាត
គេកំណត់ថាគ្រប់អាយុនៅពេលដែលមានសញ្ញាណាមួយក្នុងចំណោមសញ្ញាខាងក្រោម៖
សឡាតដែលជាកាតព្វកិច្ចទាំងប្រាំ និងពេលវេលារបស់វា
មានចំនួនពីររ៉ក្អាត់។ ពេលវេលារបស់វា ចាប់ផ្ដើមពីពេលសេតរុណ(ហ្វាជើរ)រះ គឺការចាប់ផ្ដើមនៃពន្លឺពណ៌សនៅឯជើងមេឃនាទិសខាងកើត រហូតដល់ថ្ងៃរះ។
មានចំនួនបួនរ៉ក្អាត់។ ពេលវេលារបស់វា ចាប់ផ្ដើមពីពេលថ្ងៃជ្រេ(ព្រះអាទិត្យជ្រេទៅទិសខាងលិចក្រោយពីវានៅនឹងចំពីលើមេឃ) រហូតដល់ពេលដែលស្រមោលនៃវត្ថុអ្វីមួយមានប្រវែងស្មើនឹងប្រវែងដើមនៃវត្ថុនោះវិញ។
មានចំនួនបួនរ៉ក្អាត់។ ពេលវេលារបស់វា ចាប់ផ្ដើមពីពេលផុតពេលវេលាសឡាតហ្ស៊ូហូរ គឺនៅពេលដែលស្រមោលនៃវត្ថុអ្វីមួយមានប្រវែងស្មើនឹងប្រវែងដើមនៃវត្ថុនោះ រហូតដល់ថ្ងៃលិច។ អ្នកមូស្លីមគប្បីរួសរាន់ប្រតិបត្តិសឡាតនេះមុនពេលដែលពន្លឺព្រះអាទិត្យចុះខ្សោយ ហើយប្រែទៅជាពណ៌លឿង។
មានចំនួនបីរ៉ក្អាត់។ ពេលវេលារបស់វា ចាប់ផ្ដើមពីពេលព្រះអាទិត្យលិចបាត់ពីជើងមេឃ រហូតដល់ពេលដែលពន្លឺពណ៌ក្រហមដែលកើតមានបន្ទាប់ពីព្រះអាទិត្យលិចនោះបានបាត់អស់ពីជើងមេឃនាទិសខាងលិច។
មានចំនួនបួនរ៉ក្អាត់។ ពេលវេលារបស់វា ចាប់ផ្ដើមពីពេលដែលពន្លឺពណ៌ក្រហម(នៅទិសខាងលិច)លិចបាត់ រហូតដល់ពាក់កណ្ដាលយប់ ឬរហូតដល់សេតារុណ(ហ្វាជើរ)រះក្នុងករណីចាំបាច់។