ផ្នែកបច្ចុប្បន្ន model:
មេរៀន ជំនឿចំពោះអ៊ូលូហ៊ីយ៉ះនៃអល់ឡោះ(ភាពជាម្ចាស់របស់អល់ឡោះតែមួយគត់ដែលត្រូវគោរពសក្ការៈ)
និយមន័យនៃតាវហេទអ៊ូលូហ៊ីយ៉ះ
គឺការជឿជាក់យ៉ាងដាច់ខាតថា អល់ឡោះតែមួយគត់ដែលសក្តិសមឲ្យគេគោរពសក្ការៈនូវគ្រប់ប្រភេទនៃការគោរពសក្ការៈទាំងអស់ ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង។ ដូចនេះ ពួកយើងទទួលយកអល់ឡោះជាម្ចាស់តែមួយអង្គគត់នូវគ្រប់ប្រភេទនៃការគោរពសក្ការៈទាំងអស់ ដូចជាការបួងសួងសុំ ការខ្លាច ការប្រគល់ការទុកចិត្ត ការសុំជំនួយ ការសឡាត(ថ្វាយបង្គំ) ការបរិច្ចាគហ្សាកាត់ និងការបួសតមអាហារ។ ពិតណាស់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះនោះឡើយ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែមួយគត់។ ដូចេ្នះ អ្នកណាហើយដែលសង្ឃឹមថា នឹងបានជួបម្ចាស់របស់គេ ចូរឱ្យគេសាងអំពើណាដែលល្អ ហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ។”។ (អាល់កះហ្វី៖១១០)
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលប្រាប់ថា ពិតណាស់ ព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈនោះ គឺមានតែមួយអង្គគត់។ ដូចនេះ ទ្រង់មិនអនុញ្ញាតឲ្យយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាម្ចាស់នោះឡើយ ហើយក៏មិនត្រូវគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់នោះដែរ។
សារៈសំខាន់នៃតាវហេទ អ៊ូលូហ៊ីយ៉ះ(ឯកទេពនិយមចំពោះការគោរពសក្ការៈ)
សារៈសំខាន់នៃតាវហេទ អ៊ូលូហ៊ីយ៉ះ គឺបានបង្ហាញឲ្យឃើញនៅក្នុងទិដ្ឋភាពជាច្រើនដូចខាងក្រោម៖
១. វាជាគោលបំណងនៃការបង្កើតជិន និងមនុស្សលោក
ព្រោះពួកគេ(មនុស្សលោកនិងជិន)មិនត្រូវបានគេ(អល់ឡោះ)បង្កើតឡើយ លើកលែងតែដើម្បីឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងមិនប្រព្រឹត្តស្ហ៊ីរិកចំពោះទ្រង់ឡើយ។ ទ្រង់បានមានបន្ទូលថា៖ “ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឲ្យពួកគេគោរពសក្ការៈមកចំពោះឡើយ”។ (អាសហ្សារីយ៉ាត៖៥៦)
២. វាជាគោលបំណងនៃការបញ្ជូនបណ្តាអ្នកនាំសារ និងបញ្ចុះនូវបណ្តាគម្ពីរទាំងឡាយ
ជាការពិតណាស់ គោលបំណងនៃការបញ្ជូនបណ្តាអ្នកនាំសារ និងបញ្ចុះបណ្តាគម្ពីរទាំងឡាយ គឺដើម្បីអំពាវនាវភាវៈ(ម៉ាខ្លូក)ទាំងអស់ទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយបដិសេធនូវអ្វីដែលគេគោរពសក្ការៈចំពោះវាក្រៅពីអល់ឡោះ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយជាការពិតណាស់ រាល់ប្រជាជាតិនីមួយៗយើងបានតែងតាំងអ្នកនាំសារម្នាក់ ដោយគេបង្គាប់ពួកគេឱ្យគោរពសក្ការៈចំពោះអល់ឡោះ និងចៀសវាងពីតហ្គ៊ូត។ (អាន់ណះល៍៖៣៦)
៣. ពិតណាស់ វាជាកាតព្វកិច្ចដំបូងគេបង្អស់ចំពោះមនុស្សលោក
ដូចដែលមាននៅក្នុងពាក្យផ្តាំផ្ញើរបស់ព្យាការី ﷺ ទៅកាន់មូអាស្ស ពិន ហ្ជាហ្ពាល់ នៅពេលដែលលោកបញ្ជូនគាត់ទៅកាន់ប្រទេស យេមែន ដោយលោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ “ពិតណាស់ អ្នកនឹងទៅដល់ពួកគម្ពីរជន(អះលីគីតាប)មួយក្រុម។ ហេតុនេះ ប្រការដំបូងគេដែលអ្នកត្រូវអំពាវនាវពួកគេទៅកាន់នោះ គឺការគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់)។ (ពូខរី៖១៤៥៨, មូស្លីម៖១៩)
៤. ជាការពិតណាស់ តាវហេទ អ៊ូលូហ៊ីយ៉ះ វាជានិយមន័យពិតប្រាកដរបស់ពាក្យ لا إله إلا الله
ពាក្យថា “ព្រះជាម្ចាស់” គឺអ្នកដែលត្រូវគេគោរពសក្ការៈ។ ហើយអត្ថន័យរបស់ពាក្យ لا إله إلا الله គឺ “គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ”។ ដូចនេះ យើងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយយើងមិនបង្វែរនូវប្រភេទណាមួយនៃការគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីទ្រង់ឡើយ។
៥. ការមានជំនឿចំពោះភាពជាព្រះជាម្ចាស់របស់អល់ឡោះដែលត្រូវគោរពសក្ការៈ គឺជាលទ្ធផលដែលសមហេតុផលចំពោះការជឿថា អល់ឡោះជាអ្នកបង្កើត ម្ចាស់ និងជាអ្នកគ្រប់គ្រង។
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.