ផ្នែកបច្ចុប្បន្ន model:
មេរៀន ជំនឿចំពោះព្រះនាមរបស់អល់ឡោះ និងលក្ខណៈសម្បត្តិ(ស៊ីហ្វាត)របស់ទ្រង់
ជំនឿចំពោះបណ្តាព្រះនាម និងលក្ខណៈសម្បត្តិរបស់អល់ឡោះ
គម្ពីរគួរអានបានសង្ក់តធ្ងន់លើការណែនាំខ្ញុំបម្រើអល់ឡោះឲ្យស្គាល់ព្រះជាម្ចាស់របស់ពួកគេ ដែលជាអ្នកបង្កើតពួកគេ និងបានលើកឡើងដដែលៗអំពីបញ្ហានេះនៅក្នុងវាក្យខណ្ឌជាច្រើននៃគម្ពីរគួរអាន ពីព្រោះវាចាំបាច់ណាស់សម្រាប់ជនមូស្លីមក្នុងការស្គាល់ព្រះជាម្ចាស់របស់ខ្លួនតាមរយៈបណ្តាព្រះនាមទាំងឡាយរបស់អល់ឡោះដ៏ល្អប្រពៃ និងលក្ខណៈសម្បត្តិដ៏ឧត្តុង្គឧត្តមរបស់ទ្រង់។ ទាំងនេះគឺដើម្បីឲ្យខ្ញុំបម្រើរបស់ទ្រង់បានយល់ច្បាស់អំពីការគោរពសក្ការៈទៅចំពោះទ្រង់ ស្របទៅតាមព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់ និងទទួលឥទ្ធិពលពីវានៅក្នុងជីវិតរស់នៅ និងការគោរពសក្ការៈរបស់គេ។
ដូច្នេះ អ្នកមូស្លីមត្រូវមានជំនឿចំពោះអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ទទួលស្គាល់ដោយខ្លួនទ្រង់ផ្ទាល់នៅក្នុងគម្ពីរបស់ទ្រង់ ឬនៅក្នុងស៊ុណ្ណះ(មាគ៌ា)អ្នកនាំសាររបស់ទ្រង់ នៃបណ្តាព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់ក្នុងលក្ខណៈដែលសក្តិសមនឹងទ្រង់ដ៏មហាខ្ពង់ខ្ពស់។
សម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ និងលក្ខណៈសម្បត្តិដ៏ពេញលេញជាច្រើន ហើយគ្មានអ្វីមួយដែលអាចមកប្រដូចនឹងបណ្តាព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់នោះឡើយ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “គ្មានអ្វីមកប្រដូចនឹងទ្រង់បានឡើយ។ ហើយទ្រង់មហាឮ មហាឃើញ”។ (អាស្ហ ស្ហ៊ូរ៉៖១១)។ ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់បរិសុទ្ធ ជ្រះស្អាតអំពីការប្រៀបប្រដូចពីសំណាក់អ្វីមួយនៃភាវៈទាំងឡាយដែលទ្រង់បានបង្កើត ចំពោះបណ្តានាម និងលក្ខណៈសម្បត្តិទាំងអស់របស់ទ្រង់។
តទៅនេះ យើងនឹងបង្ហាញនូវបណ្តាព្រះនាមមួយចំនួនរបស់អល់ឡោះជាម្ចាស់៖
អើររ៉ោះម៉ាន អើររ៉ោះហ៊ីម (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់)
ព្រះនាមទាំងពីរនេះ គឺជានាមដែលអល់ឡោះជាម្ចាស់ទ្រង់បានយកវាទាំងពីរមកចាប់ផ្តើមគម្ពីររបស់ទ្រង់ និងជានាមដំបូងគេដែលទ្រង់ណែនាំពីខ្លួនរបស់ទ្រង់ផ្ទាល់ទៅកាន់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយក៏ជានាមដែលចាប់ផ្តើមដំបូងគេនៅគ្រប់ស៊ូរ៉ោះទាំងអស់នៃគម្ពីរគួរអានផងដែរ គឺ “بسم الله الرحمن الرحيم” (ក្នុងនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រឡាញ់) លើកលែងតែស៊ូរ៉ោះ អាត់តាវហ្ពះ ប៉ុណ្ណោះ។
ពិតប្រាកដណាស់ ម្ចាស់របស់យើងបានកំណត់ជ្រើសរើសលើខ្លួនរបស់ទ្រង់ផ្ទាល់នូវក្តីមេត្តាករុណា។ ហើយក្តីមេត្តាករុណារបស់ទ្រង់ គឺទូលំទូលាយគ្របដណ្តប់អ្វីៗទាំងអស់ រហូតធ្វើឲ្យសត្វលោកទាំងឡាយមានក្តីមេត្តាករុណាចំពោះគ្នាទៅវិញទៅមក ម្តាយមានក្តីមេត្តាចំពោះកូន។ ទ្រង់បានសម្រួលនូវចំណីអាហារទៅចំពោះភាវៈទាំងឡាយដែលទ្រង់បង្កើតមក ដែលវាបង្ហាញពីឥទ្ធិពលនៃសេចក្តីមេត្តាករុណារបស់ទ្រង់ទៅចំពោះសត្វលោករបស់ទ្រង់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរអ្នកពិចារណាមើលទៅលើឥទ្ធិពលនៃក្ដីមេត្ដាករុណារបស់អល់ឡោះ តើទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)បន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)យ៉ាងដូចមេ្ដច”។ (អើររ៉ូម៖៥០)
អំពី អ៊ូមើរ ពិន អាល់ខត្ដប រទអ ថា៖ គេបាននាំឈ្លើយសឹកមកជួប ព្យាការី ﷺ ហើយនៅក្នុងចំណោមឈ្លើយសឹកទាំងនោះ មានស្ដ្រីម្នាក់ដែលរត់ចុះឡើង(រកកូន)។ នៅពេលដែលនាងឃើញកូនរបស់នាង នាងបានស្ទុះទៅបីវាដាក់ផ្អឹបដើមទ្រូង និងបំបៅវា។ ពេលនោះ ព្យាការី ﷺ លោកបានសួរពួកយើងថា៖ “តើពួកអ្នកគិតថា ស្ដ្រីម្នាក់នេះនឹងបោះកូនរបស់នាងទៅក្នុងភ្លើងឬទេ”? ពួកយើងបានឆ្លើយថា៖ សូមស្បថនឹងអល់ឡោះ! នាងពិតជាមិនបោះកូនចូលទៅក្នុងភ្លើងឡើយ ខណៈដែលនាងមានលទ្ធភាពការពារវានោះ។ លោកបានតបថា៖ អល់ឡោះពិតជាមានក្តីមេត្តាចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ជាងស្ដ្រីម្នាក់នេះស្រលាញ់ចំពោះកូនរបស់នាងទៅទៀត”។ (រាយការណ៍ដោយ អាល់ពូខរី ៖ ៥៩៩៩ និងមូស្លីម ៖ ២៧៥៤)
ពិតណាស់ ក្តីមេត្តាករុណារបស់អល់ឡោះ គឺមានលក្ខណៈធំធេងបំផុត និងមានភាពអស្ចារ្យបំផុត។ វាលើសពីការគិតស្មាន និងការស្រមើស្រមៃរបស់យើងទៅទៀត។ ប្រសិនបើខ្ញុំបម្រើរបស់អល់ឡោះ ដឹងពីក្តីមេត្តាករុណារបស់ទ្រង់នោះ គឺគ្មានអ្នកណាម្នាក់អស់សង្ឃឹមពីក្តីមេត្តាករុណារបស់ទ្រង់ឡើយ។
ក្តីមេត្តាករុណារបស់អល់ឡោះមានពីរប្រភេទ៖
ពិតណាស់ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានអ្នកណាម្នាក់អាចចូលឋានសួគ៌ដោយសារតែទង្វើកុសលរបស់ខ្លួននោះឡើយ”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែលោកឬ? លោកបានឆ្លើយថា៖ “សូម្បីតែខ្ញុំក៏ដោយ គ្រាន់តែ(សម្រាប់ខ្ញុំ)អល់ឡោះបានគ្របដណ្តប់ខ្ញុំដោយក្តីមេត្តាករុណារបស់ទ្រង់ប៉ុណ្ណោះ”។ (ពូខរី៖៦៤៦៧, មូស្លីម៖២៨១៨)
កាលណាខ្ញុំបម្រើអល់ឡោះគោរពប្រតិបត្តិចំពោះទ្រង់កាន់តែខ្លាំង ហើយគេកាន់តែបញ្ជិតខ្លួន និងឱនលំទោនទៅចំពោះព្រះជាម្ចាស់របស់គេកាន់តែខ្លាំង នោះចំណែកនៃក្តីមេត្តាករុណា និងការអាណិតស្រឡាញ់នៃទ្រង់មកចំពោះគេក៏កាន់តែធំទៅតាមនោះផងដែរ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ ការអាណិតស្រឡាញ់របស់អល់ឡោះ គឺនៅជិតនឹងបណ្ដាអ្នកដែលសាងអំពើល្អ”។ (អាល់អាក់រ៉ហ្វ៖៥៦)
អាស្សាមៀក អាល់ហ្ពាសៀរ (ទ្រង់មហាឮ មហាឃើញ)
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្តាប់ឮនូវរាល់សំឡេងទាំងអស់ ទោះជាភាសា និងតម្រូវការផ្សេងៗគ្នា ទោះជានិយាយដោយសម្លេងស្ងាត់ៗ ឬខ្លាំងៗក៏ដោយ។ នៅពេលដែលពួកល្ងង់ខ្លៅមួយចំនួនគិតថា អល់ឡោះជាម្ចាស់ទ្រង់មិនឮនូវអ្វីដែលពួកគេនិយាយគ្នាស្ងាត់ៗ ខ្សឹបខ្សៀវគ្នាទេនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះនូវបន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់ដោយស្តីបន្ទោសទៅកាន់ពួកគេថា៖ “ឬមួយពួកគេគិតថា ពិតប្រាកដណាស់ យើងមិនស្ដាប់ឮនូវ ការសម្ងាត់របស់ពួកគេ និងការខ្សឹបខ្សៀវរបស់ពួកគេទេឬ? មិនដូច្នោះទេ។ តាមពិត យើងស្ដាប់ឮ ហើយអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងដែលនៅជាមួយពួកគេកំពុងតែកត់ត្រា(រាល់ទង្វើរបស់ពួកគេ)”។ (អាសហ្សុខរុហ្វ៖៨០)
អល់ឡោះជាម្ចាស់ទ្រង់ទតឃើញនូវគ្រប់អ្វីៗទាំងអស់ ទោះបីជាវាមានទំហំតូចល្អិតយ៉ាងណាក៏ដោយ ក៏គ្មានភាពអាថ៌កំបាំងណាមួយអាចលាក់បាំងពីទ្រង់បានដែរ។ ពិតណាស់ព្យាការី អ៊ីព្រហ៊ីម បានបដិសេធចំពោះឪពុករបស់គាត់ដែលគោរពសក្ការៈទៅចំពោះរូបបដិមា ដែលស្តាប់មិនឮ និងមើលមិនឃើញអ្វីសោះនោះ ដោយគាត់បាននិយាយដូចដែលបានលើកឡើងនៅក្នុងគម្ពីរគួរអានថា៖ “ឱឪពុករបស់ខ្ញុំ! ហេតុអ្វីបានជាលោកឪពុកគោរពសក្ការៈចំពោះអ្វីដែលស្ដាប់មិនឮ និងមើលមិនឃើញ ហើយនិងមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់លោកឪពុកទាល់តែសោះនោះទៅវិញ”? (ម៉ារយ៉ាំ៖៤២)
នៅពេលដែលខ្ញុំបម្រើអល់ឡោះដឹងថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮ និងមហាទតឃើញបំផុតដោយគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ សូម្បីតែវត្ថុដ៏តូចបំផុតនៅលើមេឃ និងនៅលើផែនដីក៏ដោយ ហើយទ្រង់ដឹងនូវរឿងសម្ងាត់ និងប្រការអាថ៌កំបាំងទាំងឡាយ នោះគេនឹងដឹងច្បាស់ពីការឃ្លាំមើលរបស់អល់ឡោះជាម្ចាស់។ ដូចនេះ គេនឹងរក្សាអណ្តាតរបស់គេពីការនិយាយកុហក និងការនិយាយដើមអ្នកដទៃ, រក្សាអវៈយវៈរបស់គេ និងបញ្ចៀសចិត្តរបស់គេអំពីអ្វីដែលធ្វើឲ្យអល់ឡោះខឹងសម្បា ហើយប្រើប្រាស់ឧបការគុណ និងសមត្ថភាពទាំងនោះក្នុងប្រការដែលអល់ឡោះទ្រង់ស្រឡាញ់ និងពេញចិត្ត ពីព្រោះទ្រង់ទតឃើញទាំងអស់ទាំងអ្វីដែលគេលាក់បាំង ទាំងអ្វីដែលគេលាតត្រដាង ទាំងខាងក្នុង និងខាងក្រៅ។ ហេតុនេះហើយទើបព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ អៀហសាន(អំពើល្អ)នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់ដូចជាអ្នកមើលឃើញទ្រង់ ទោះបីជាជាក់ស្តែងអ្នកមិនបានមើលឃើញទ្រង់ តែអ្នកត្រូវជឿជាក់ថា ទ្រង់កំពុងមើលឃើញអ្នក”។ (ពូខរី៖៤៧៧៧, មូស្លីម៖៩)
អល់ឡោះមានជីវិតរស់នៅជាអមតៈ ទ្រង់គ្មានទីផ្តើម និងទីបញ្ចប់ឡើយ។ គ្មានអ្វីដែលធ្ចើឱ្យប៉ះពាល់ ឬធ្វើឱ្យទ្រង់វិនាសនោះទេ ហើយទ្រង់ក៏គ្មានភាពខ្វះខាតណាមួយនោះឡើយ។ ទ្រង់មាន លក្ខណៈសម្បត្តិពេញលេញ ទាំងចំណេះដឹង ការស្តាប់ឮ ការទតឃើញ សមត្ថភាព និងឆន្ទៈ ក៏ដូចជាលក្ខណៈផ្សេងៗទៀតដែលជាលក្ខណៈសម្បត្តិរបស់ទ្រង់។ អ្នកណាហើយដែលមានលក្ខណៈសម្បត្តិទាំងនេះ គឺសក្តិសមបំផុតនឹងឲ្យគេគោរពសក្ការៈ ក្រាបបង្គំគាល់ និងប្រគល់ការទុកចិត្ដ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរអ្នក(មូហាំម៉ាត់)ប្រគល់ការទុកចិត្ដលើអ្នកដែលរស់ដែលមិនស្លាប់(អល់ឡោះ)ចុះ”។ (អាល់ហ្វូរកន៖៥៨)
អត្ថន័យនៃព្រះនាមរបស់អល់ឡោះ “អាល់ក័យយូម” (ឥតពឹងអាស្រ័យលើអ្វីទាំងអស់) គឺបង្ហាញទៅលើពីរប្រការ៖
ហេតុផលនេះ ការរួមបញ្ចូលគ្នានៃព្រះនាមដ៏អស្ចារ្យទាំងពីរនេះ ក៏ក្លាយជាឃ្លាមួយដ៏ពិសេសមួយនៅក្នុងការទូអាបួងសួងរបស់ព្យាការី ﷺ នោះគឺ៖ "يا حي ياقيوم برحمتك أستغيث" មានន័យថា៖ “ឱម្ចាស់ដែលមានជីវិតអមតៈ! ឱម្ចាស់ដែលឥតពឹងអាស្រ័យលើអ្វីទាំងអស់! ដោយក្តីមេត្តាករុណារបស់ទ្រង់ រូបខ្ញុំសូមសុំនូវជំនួយពីទ្រង់”។ (តៀរមីហ្ស៊ី៖៣៥២៤)
ផ្លែផ្កានៃជំនឿចំពោះបណ្តាព្រះនាម និងលក្ខណៈសម្បត្តិរបស់អល់ឡោះ
اختر مستوى الشرح المناسب لك
يحتوي الدرس الآن على طبقات اختيارية تساعدك على المراجعة السريعة أو التعمق دون مغادرة الدرس.
- الملخص: نظرة سريعة في نحو دقيقة.
- الأساسي: محتوى الدرس الأصلي وهو المسار المعتمد للتقدم.
- المتعمق: تفاصيل إضافية اختيارية عند توفرها.
تقدمك وإكمال الدرس يعتمدان دائما على صفحات المستوى الأساسي.