ផ្នែកបច្ចុប្បន្ន model:
មេរៀន ក្បួនច្បាប់ និងសុជីវធម៌នៃការសូត្រគម្ពីរគួរអាន
សុជីវធម៌នៃការសូត្រគម្ពីរគួរអាន
ច្បាប់នៃការទន្ទេញគម្ពីរអាល់គួរអាន
អំពី អាអ៊ីស្ហះ រទអ អំពីព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបអ្នកដែលសូត្រគម្ពីរគួរអានហើយទន្ទេញចាំ គឺស្ថិតនៅជាមួយនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជា”។ (ពូខរី៖៤៩៣៧)
ច្បាប់នៃការសូត្រគម្ពីរគួរអាន
ច្បាប់នៃការស្តាប់ និងការនៅស្ងៀមពេលមានគេសូត្រគម្ពីរគួរអាន
ចាំបាច់លើបុគ្គលគ្រប់រូបត្រូវមានជំនឿចំពោះគម្ពីរគួរអាន និងអនុវត្តតាមក្បួនច្បាប់ដែលមានចែងនៅក្នុងវាតាមរយៈការអនុញ្ញាតនូវប្រការដែលវា(គម្ពីរគួរអាន)អនុញ្ញាត និងដាក់បម្រាមចំពោះប្រការទាំងឡាយដែលវាបានដាក់បម្រាមហាមឃាត់ ព្រមទាំងបញ្ឈប់ត្រង់ចំណុចហាមឃាត់របស់វា ប្រតិបត្តិនិងអនុវត្តតាមបទបញ្ជារបស់វា។
គប្បីលើជនមូស្លីមត្រូវព្យាយាមសូត្រគម្ពីរគួរអានជាប្រចាំ ហើយមិនគួរឲ្យថ្ងៃណាមួយកន្លងផុតទៅដោយមិនបានសូត្រអ្វីបន្តិចសោះអំពីវានោះឡើយ ដើម្បីកុំឲ្យរូបគេភ្លេច និងបោះបង់វា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយអ្នកនាំសារបានពោលថា៖ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ក្រុមរបស់ខ្ញុំបានបោះបង់ចោលគម្ពីរគួរអាននេះ”។ (អាល់ហ្វួរកន៖៣០)
អំពី អាពូមូសា អាល់អាស្ហអារី រទអ អំពីព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកថែរក្សាគម្ពីរគួរអាន(សូត្រវាឲ្យបានខ្ជាប់ខ្ជួន)។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់ថា វាពិតជាងាយរត់ចេញពីពួកអ្នកជាងសត្វអូដ្ឋដែលចង់ចេញពីខ្សែចំណងរបស់វាទៅទៀត”។ (អាល់ពូខរី៖៥០៣៣)