ផ្នែកបច្ចុប្បន្ន model:
មេរៀន ជីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់ ﷺ (២)
ព្យាការី សអវ ត្រូវបានតែងតាំងជាអ្នកនាំសារដោយនាំមកនូវសារឥស្លាម
នៅពេលដែលអាយុរបស់ព្យាការី ﷺ ឈានដល់អាយុ៤០ឆ្នាំ លោកចូលចិត្តនៅស្ងាត់តែម្នាក់ឯងឆ្ងាយពីមនុស្សម្នា។ លោកបានចំណាយពេលវេលាក្នុងខែរ៉ម៉ាហ្ទនទៅស្នាក់នៅក្នុងរូងភ្នំហ៊ីរ៉ក ដើម្បីធ្វើការធ្មឹងធ្មាត និងធ្វើការគោរពសក្ការៈតែម្នាក់ឯង។ ព្យាការី ﷺ នៅតែបន្តធ្វើបែបនេះ រហូតដល់វ៉ាហ៊ីបានមកដល់លោកក្នុងខណៈពេលដែលលោកស្ថិតនៅម្នាក់ឯងក្នុងរូងភ្នំ។
នៅពេលដែលអាយុរបស់ព្យាការីមូហាំម៉ាត់ ﷺ គ្រប់អាយុ៤០ឆ្នាំ រស្មីនៃភាពជាព្យាការីក៏បានរះឡើងលើរូបលោក។ អល់ឡោះជាម្ចាស់ទ្រង់បានផ្តល់កិត្តិយសដល់លោកតាមរយៈសាររបស់ទ្រង់ និងបានតែងតាំងរបស់លោកទៅកាន់សព្វភាវៈ(ម៉ាខ្លូក)របស់ទ្រង់ ហើយទ្រង់បានជ្រើសរើសលោកជាពិសេសដោយភាពអស្ចារ្យរបស់ទ្រង់ និងបានចាត់តាំងរូបលោកជាអ្នកទទួលខុសត្រូវរវាងលោកនិងខ្ញុំបម្រើរបស់ទ្រង់។ ម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ីស្សាឡាម បានមកដល់លោកតាមបទបញ្ជាពីអល់ឡោះជាម្ចាស់ ហើយទ្រង់បានតែងតាំងលោកជាក្តីមេត្តាករុណាដល់សាកលលោកទាំងមូល ជាអ្នកផ្តល់ដំណឹងរីករាយ និងដាស់តឿនព្រមានទៅកាន់មនុស្សលោកទូទៅ។
ចាប់តាំងពីព្យាការី សអវ ទទួលបាននូវបទបញ្ជាពីអល់ឡោះជាម្ចាស់ឲ្យផ្សព្វផ្សាយសាររបស់ទ្រង់ ដោយបន្ទូលរបស់ទ្រង់ថា៖ “ឱអ្នកដណ្ដប់ភួយ(មូហាំម៉ាត់)! ចូរអ្នកក្រោកឡើង ហើយចូរអ្នកដាស់តឿនព្រមាន(មនុស្សលោកពីទណ្ឌកម្មរបស់អល់ឡោះ)”។(អាល់មុទហ្ទាសសៀរ៖ ១-២) ។ ព្យាការី សអវ លោកបានក្រោកឡើងភ្លាមៗដោយធ្វើការអំពាវនាវមនុស្សលោកទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងទៅកាន់ការទទួលយកសាសនាដែលអល់ឡោះបានបញ្ចូនមកតាមរយៈលោក។
ការអំពាវនាវដោយស្ងាត់ៗ(លាក់បាំង)
អ្នកដែលចូលឥស្លាមដំបូងគេ
បន្ទាប់មក បទបញ្ជារបស់អល់ឡោះជាម្ចាស់ដែលដាក់បទបញ្ជាឲ្យធ្វើការអំពាវនាវដោយបើកចំហបានមកដល់៖ “ហេតុនេះ ចូរអ្នកអំពាវនាវដោយចំហនូវអ្វី(សាររបស់អល់ឡោះ)ដែលគេ(អល់ឡោះ)ដាក់បទបញ្ជា”។ (អាល់ហ៊ិជ្ជរ៍៖៩៤)។ ពេលនោះ រ៉ស៊ូលុលឡោះ សអវ លោកបានបង្ហាញនូវការអំពាវនាវរបស់លោកទៅកាន់សាសនាឥស្លាម ព្រមទាំងបើកចំហនូវសេចក្តីពិត ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជា។
នៅពេលដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)មើលឃើញថា មធ្យោបាយទាំងអំបាលម៉ានខាងលើមិនបានទទួលផលអ្វីសោះ ហើយរ៉ស៊ូលុលឡោះ សអវ នៅតែបន្តការអំពាវនាវរបស់លោកដដែល ពួកគេក៏សម្រេចធ្វើការវាយប្រហារប្រឆាំងនឹងសាសនាឥស្លាម។ ពួកគេចាប់ផ្តើមធ្វើទុក្ខបុកម្នេញព្យាការី សអវ ធ្វើទារុណកម្ម និងគាបសង្កត់បណ្តាសហាហ្ពាត់របស់លោកដែលមានជំនឿជាមួយលោក។ នៅពេលដែលពួកមុស្ហរីគីនធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងឡើងៗមកលើអ្នកឥស្លាម ព្យាការី សអវ ក៏បានដាក់បទបញ្ជាឲ្យសហាហ្ពាត់របស់លោកភៀសខ្លួនទៅកាន់ទឹកដីហាហ្ពាស្ហះ(ប្រទេសអេចូពី)។ ពេលនោះ អ្នកមូស្លីមមួយចំនួនក្នុងចំណោមបុរស និងស្រ្តីក៏បាននាំគ្នាភៀសខ្លួនទៅកាន់ទីនោះក្នុងឆ្នាំទីប្រាំនៃការតែងតាំងជាព្យាការី។
ក្នុងពេលដែលព្យាការី សអវ ស្ថិតក្នុងដំណាក់កាលដែលការអំពាវនាវរបស់លោកស្ថិតនៅលើផ្លូវដ៏លំបាករវាងការទទួលជោគជ័យ និងការទទួលការគាបសង្កត់ ព្រឹត្តិការណ៍ អ៊ិសរ៉ក និងមៀករ៉ច ក៏បានកើតឡើង។ ការកើតមាននូវព្រឹត្តិការណ៍នេះ គឺជាការពង្រឹងស្មារតីរ៉ស៊ូលុលឡោះ សអវ និងជាការផ្តល់កិត្តិយសដល់លោកក្រោយពីការតស៊ូក្នុងការអំពាវនាវ ការអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញ ការគាប់សង្កត់ ការប្រឆាំង និងការងាកចេញពីសំណាក់ពួកមុស្ហរីគីន អស់រយៈកាលជាច្រើនឆ្នាំ។
ការអំពាវនាវក្រៅទីក្រុងម៉ាក្កះ
សច្ចាប្រណិធានអាល់អាក៏ហ្ពះទាំងពីរលើក
នៅពេលដែលអ្នកមូស្លីមភាគច្រើនបានភៀសខ្លួនចាកចេញពីក្រុងម៉ាក្កះហើយនោះ ព្យាការី សអវ រួមនឹង អាពូហ្ពាកើរ រទអ ក៏បានភៀសខ្លួនចំណាកស្រុកទៅកាន់ក្រុងម៉ាទីណះដែរ ក៏ប៉ុន្តែលោកធ្វើដំណើរក្នុងទិសដៅផ្ទុយ(ពីផ្លូវធម្មតាដែលគេធ្វើដំណើរទៅកាន់ក្រុងម៉ាទីណះ)ដើម្បីលាក់បាំងកិច្ចការរបស់ពួកគាត់ពីពួកគូរ៉័ស្ហ។ លោកទាំងពីរបានចូលលាក់ខ្លួនក្នុងរូងភ្នំ“សួរ”ចំនួនបីយប់។ ក្រោយមក លោកទាំងពីរបានចាកចេញពីរូងភ្នំ រួចបន្តដំណើរឆ្ពោះទៅកាន់ក្រុងម៉ាទីណះតាមផ្លូវមួយដែលគ្មានមនុស្សណាម្នាក់ធ្លាប់ដើរ នៅជិតឆ្នេរសមុទ្រក្រហម។ នៅពេលដែលព្យាការី សអវ និងអ្នករួមដំណើរជាមួយលោក(អាពូហ្ពាកើរ) បានទៅដល់ទីក្រុងម៉ាទីណះ បណ្តាអ្នកមូស្លីមបានចេញមកទទួលលោកដោយក្បួនដង្ហែរយ៉ាងអស្ចារ្យ ពោរពេញទៅដោយភាពសប្បាយរីករាយ។
កិច្ចការដំបូងគេដែលព្យាការី សអវ លោកបានធ្វើក្រោយពេលដែលលោកបានទៅដល់ក្រុងម៉ាទីណះ គឺការកសាងម៉ាស្ជិតណាហ្ពាវី(ម៉ាស្ជិតព្យាការី) និងការធ្វើឲ្យពួកមូហាជីរីន(អ្នកដែលភៀសខ្លួនពីម៉ាក្កះ) និងពួកអាន់សរ(អ្នកដែលជួយទំនុកបម្រុងនៅម៉ាទីណះ)កា្លយជាបងប្អូននឹងគ្នា ដើម្បីជាការចាក់គ្រឹះកសាងសង្គមឥស្លាមថ្មីនៅទីនោះ។
អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះច្បាប់អនុញ្ញាតឲ្យអ្នកមូស្លីមធ្វើការប្រយុទ្ធដើម្បីការពារសាសនារបស់ពួកគេ និងទឹកដីរបស់ពួកគេ ហើយក៏ដើម្បីផ្សព្វផ្សាយសាររបស់ឥស្លាមដ៏អមតៈ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “(ឥឡូវនេះ)គេបានអនុញ្ញាតឱ្យបណ្ដាអ្នក(ដែលមានជំនឿ)ដែលត្រូវគេធ្វើសង្គ្រាមមកលើ ដោយសារតែពួកគេត្រូវបានគេបំពាននោះ(ឱ្យធ្វើសង្គ្រាមតបត)”។ នេះគឺជាវាក្យខណ្ឌដំបូងគេបង្អស់ដែលបានបញ្ចុះមកដែលអនុញ្ញាតឲ្យធ្វើសង្គ្រាម ហើយពិតណាស់ រ៉ស៊ូលុលឡោះ សអវ លោកបានចូលរួមក្នុងសមរភូមិចំនួន២៧សមរភូមិ និងបានបញ្ជូនកងពល(ទៅប្រយុទ្ធ)ចំនួន៥៦កងពល។
ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងក្រោយចំណាកស្រុក
ឆ្នាំទីមួយនៃចំណាកស្រុក
ឆ្នាំទីពីរនៃចំណាកស្រុក
ឆ្នាំទីបីនៃចំណាកស្រុក
ឆ្នាំទីបួននៃចំណាកស្រុក
ឆ្នាំទីប្រាំនៃចំណាកស្រុក
ឆ្នាំទីប្រាំមួយនៃចំណាកស្រុក
ឆ្នាំទីប្រាំពីរនៃចំណាកស្រុក
ឆ្នាំទីប្រាំបីនៃចំណាកស្រុក
ឆ្នាំទីប្រាំបួននៃចំណាកស្រុក
ឆ្នាំទីដប់នៃចំណាកស្រុក
នៅពេលដែលការអំពាវនាវបានពេញលេញ សាសនាឥស្លាមបានរីកសាយពាសពេញឧបទ្វីបអារ៉ាប់ មនុស្សលោកបានចូលសាសនាឥស្លាមទាំងក្រុមៗ ហើយពន្លឺនៃការរីករាលដាលរបស់វាបានចាប់ផ្តើមលេចឡើងក្នុងពិភពលោក ដោយគ្របដណ្ដប់លើសាសនាដទៃទៀតនោះ រ៉ស៊ូលុលឡោះ ﷺ លោកមានអារម្មណ៍ដឹងពីការជិតឈានដល់ទីអវសាននៃជីវិតរបស់លោក។ ដូចនេះ លោកក៏ចាប់ផ្តើមរៀបចំខ្លួនដើម្បីជួបនឹងម្ចាស់របស់លោក ហើយពាក្យសម្តី និងកាយវិការដែលចង្អុលបង្ហាញពីការជិតឈានដល់ពេលលាចាកពីលោកិយដែលមិនគង់វង្សនេះ ក៏បានស្តែងចេញពីខ្លួនរបស់លោក។
ក្នុងឆ្នាំទីដប់មួយនៃចំណាកស្រុក ព្យាការី សអវ លោកក៏បានទទួលមរណភាពនាថ្ងៃច័ន្ទ ទី១២នៃខែរ៉ពីអ៊ុលអាវវ៉ាល់(ខែទីបីនៃប្រតិទិនឥស្លាម)។
ព្យាការី សអវ លោកទទួលមរណភាពក្នុងជន្មាយុ៦៣ឆ្នាំ ក្នុងនោះ ៤០ឆ្នាំមុនក្លាយជាព្យាការី និង២៣ឆ្នាំក្នុងភាពជាព្យាការីនិងអ្នកនាំសារ ដោយ១៣ឆ្នាំ លោករស់នៅក្រុងម៉ាក្កះ និង១០ឆ្នាំ លោករស់នៅក្រុងម៉ាទីណះ។
ថ្វីបើរ៉ស៊ូលុលឡោះ សអវ លោកបានទទួលមរណភាពក៏ពិតមែន តែសាសនារបស់លោក នៅបន្តគង់វង្សជានិច្ច។ លោកបានទទួលមរណភាពក្នុងពេលដែលគ្មានប្រការល្អណាមួយ លើកលែងតែលោកបានចង្អុលបង្ហាញប្រជាជាតិរបស់លោកឲ្យធ្វើវា ហើយក៏គ្មានប្រការអាក្រក់ណាមួយដែរ លើកលែងតែលោកបានដាស់តឿនព្រមានឲ្យប្រុងប្រយ័ត្នអំពីវា។ ហើយប្រការល្អដែលលោកបានចង្អុលបង្ហាញទៅកាន់វានោះ គឺតាវហេទ(ជំនឿឯកទេពនិយម) និងរាល់ប្រការទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត។ ចំណែកឯប្រការអាក្រក់ដែលលោកបានដាស់តឿនព្រមានអំពីវានោះ គឺអំពើស្ហ៊ីរិក និងរាល់ប្រការទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់ស្អប់ខ្ពើម និងបដិសេធ។