ផ្នែកបច្ចុប្បន្ន model:
មេរៀន តើបុគ្គលម្នាក់អាចចូលសាសនាឥស្លាមដោយរបៀបណា?
ព័ត៌មានរបស់មេរៀន
គោលបំណង
count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។
ពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរនោះគឺ៖
ជាការពិតណាស់ នៅពេលដែលបុគ្គលម្នាក់ចូលកាន់សាសនាឥស្លាម វាគឺជាពេលវេលាដ៏អស្ចារ្យបំផុតមួយនៃជីវិតរបស់គេ ហើយវាគឺជាកំណើតពិតប្រាកដរបស់គេបន្ទាប់ពីបានដឹងពីហេតុផលនៃវត្តមានរបស់គេនៅក្នុងជីវិតលោកិយនេះ។ ជាមួយនឹងការចូលកាន់សាសនាឥស្លាម ច្បាប់បញ្ញត្តិឥស្លាមបានបង្គាប់ប្រើឲ្យងូតទឹកដោយបន្សព្វខ្លួនឲ្យសព្វនឹងទឹក។ ប្រៀបដូចជាការដែលគេសម្អាតផ្នែកខាងក្នុងរបស់គេពីប្រការស្ហ៊ីរិក(ពហុទេពនិយម) និងអំពើល្មើសទាំងឡាយដែរ ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យគេគួរសម្អាតផ្នែកខាងក្រៅរបស់គេដោយការងូតទឹក។
ពិតណាស់ ព្យាការី សអវ លោកបានបង្គាប់ប្រើសហាហ្ពាត់ម្នាក់(ជាអ្នកមានមុខមាត់ម្នាក់នៃពួកអារ៉ាប់)ឲ្យងូតទឹកនៅពេលដែលគេចូលឥស្លាម។ (ពៃហាគីយ៍៖៨៣៧)
អ្នកណាហើយដែលបានស្ថិតក្នុងស្ថានភាពបែបនេះ គឺគេគួរតែព្យាយាមរក្សាការប្រែចិត្តនោះ ដោយឆន្ទះមោះមុត ហើយផ្តល់តម្លៃចំពោះវាឱ្យបានខ្ពស់ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ស្ហៃតន ដែលនាំទៅរកការប្រព្រឹត្តិកំហុសឡើងវិញ។
បុគ្គលម្នាក់អាចចូលក្នុងសាសនាឥស្លាមនៅពេលដែលគេពោលពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ ដោយដឹងពីអត្ថន័យ និងប្រាកដក្នុងចិត្តចំពោះវាទាំងពីរ និងថ្វាយខ្លួនទទួលធ្វើតាមនូវអ្វីដែលវាទាំងពីរបានបង្ហាញប្រាប់។
ការសារភាពកំហុស(តាវហ្ពាត់)
លក្ខខណ្ឌនៃភាពត្រឹមត្រូវចំពោះការសារភាពកំហុស
ជំហានដើម្បីធានាបាននូវការសារភាពកំហុស
តើការណ៍អ្វីបន្ទាប់ពីការសារភាពកំហុស?
ក្រោយពេលសារភាពកំហុសដ៏ស្មោះស ត្រឹមត្រូវ ជនមូស្លីមនឹងចាកចេញដោយគ្មានបាបកម្មជាប់ខ្លួនឡើយ។ មិនតែប៉ុណ្ណោះ អល់ឡោះជាម្ចាស់ទ្រង់តបស្នងដល់អ្នកដែលសោកស្តាយ និងមានវិប្បដិសារីដ៏ពិតប្រាកដនូវគុណសម្បត្តិដ៏ធំធេង ដោយទ្រង់ផ្លាស់ប្តូរអំពើអាក្រក់ទាំងឡាយរបស់គេទៅជាអំពើល្អវិញ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ "លើកលែងតែជនណាដែលបានសារភាពកំហុស និងមានជំនឿ ព្រមទាំងបានសាងនូវអំពើល្អត្រឹមត្រូវ គឺអ្នកទាំងនោះហើយដែលអល់ឡោះនឹងប្ដូរអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អវិញ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់"។ (អាល់ហ្វូរកន៖៧០)
ជនណាដែលក្តីស្រឡាញ់របស់គេចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់មានលក្ខណៈធំធេងជាងក្តីស្រឡាញ់ចំពោះអ្វីផ្សេង ហើយគេស្រឡាញ់អ្នកដទៃទៅតាមកម្រិតដែលជននោះបញ្ជិតខ្លួនទៅកាន់អល់ឡោះ និងប្រតិបត្តិបានខ្ជាប់ខ្ជួននឹងសាសនា ព្រមទាំងមានចិត្តស្អប់ខ្ពើមមិនចង់វិលត្រឡប់ទៅកាន់ភាពគ្មានអំពើ អំពើស្ហ៊ីរិក និងភាពវង្វេងដែលគេធ្លាប់បានប្រព្រឹត្តពីមុន ដូចដែលរូបគេមិនពេញចិត្តចង់ឲ្យគេបញ្ចូលរូបគេទៅក្នុងភ្លើងនរកដែរនោះ ពិតណាស់គេនឹងទទួលបាននូវភាពផ្អែមល្ហែមនៃសេចក្តីជំនឿនៅក្នុងដួងចិត្តរបស់គេ ជាមួយនឹងអ្វីដែលគេបានរកឃើញពីការលួងលោមពីអល់ឡោះ និងភាពស្ងប់ស្ងាត់ និងសុភមង្គលជាមួយនឹងច្បាប់របស់ទ្រង់ និងពរជ័យនៃសេចក្តីចង្អុលបង្ហាញអំពីទ្រង់។ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បីប្រការ ជនណាមានបីប្រការនេះ គេនឹងទទួលបានរសជាតិនៃជំនឿ គឺការស្រលាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ជាងអ្នកដទៃ, ការស្រលាញ់រាប់អានបុគ្គលណាម្នាក់ដោយគ្មានបំណងអ្វីផ្សេងក្រៅពីបុព្វហេតុអល់ឡោះ និងស្អប់ខ្ពើមមិនចង់វិលត្រឡប់ក្លាយទៅជាអ្នកដែលគ្មានជំនឿវិញបន្ទាប់ពីអល់ឡោះបានរំដោះគេ(បង្ហាញសាសនាត្រឹមត្រូវដល់គេ) ដូចដែលគេស្អប់ខ្ពើមមិនចង់ឱ្យគេបោះបញ្ចូលក្នុងនរកដូច្នោះដែរ”។ (ពូខរី៖២១, មូស្លីម៖៤៣)
ប្រកាន់ខ្ជាប់នឹងសាសនា និងអត់ធ្មត់ចំពោះគ្រោះថ្នាក់ដែលកើតឡើង
ហើយជនមូស្លីមមិនគួរកើតទុក្ខនោះឡើយ ប្រសិនបើរូបគេជួបប្រទះនឹងការសាកល្បងណាមួយបន្ទាប់ពីការប្តូរមកកាន់សាសនាឥស្លាម ព្រោះនេះគឺជាក្រឹត្យក្រមរបស់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ មានអ្នកដែលល្អប្រសើរជាងយើងដែលពួកគាត់ទទួលរងនូវការសាកល្បងយ៉ាងធ្ងន់ធ្ងរបំផុត ប៉ុន្តែពួកគាត់អត់ធ្មត់ និងតស៊ូ។ ពិតប្រាកដណាស់ បណ្តាព្យាការីរបស់អល់ឡោះជាម្ចាស់ ពួកគាត់បានទទួលរងនូវការសាកល្បងគ្រប់រូបភាពពីសាច់ញាតិរបស់ខ្លួនមុនអ្នកឆ្ងាយទៅទៀត ក៏ប៉ុន្តែពួកគាត់មិនបានបាក់ទឹកចិត្ដនូវអ្វីដែលបានកើតឡើងចំពោះពួកគាត់ក្នុងមាគ៌ារបស់អល់ឡោះឡើយ ហើយពួកគាត់មិនផ្លាស់ប្តូរ និងក៏មិនប្រែប្រួលនោះដែរ។ ជាការពិតណាស់ ការសាកល្បង គឺជាវិញ្ញាសាមួយពីអល់ឡោះជាម្ចាស់ដើម្បីសាកល្បងពីភាពស្មោះត្រង់នៃសេចក្តីជំនឿរបស់ជនមូស្លីម ហើយនិងភាពខ្លាំងនៃការជឿជាក់របស់គេ។ ដូច្នេះ ចាំបាច់លើគេត្រូវប្រឈមមុខ និងទទួលយកការសាកល្បងនេះ ហើយប្រកាន់ខ្ជាប់នឹងសាសនានេះ ព្រមទាំងបួងសួងសុំទូអាពីអល់ឡោះជាម្ចាស់ ដូចដែលព្យាការី ﷺ លោកតែងបួងសួងសុំពីអល់ឡោះដោយសូត្រថា៖ " يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ " “ឱអ្នកដែលបង្វែរចិត្ដ ! សូមទ្រង់មេត្តាធ្វើឲ្យចិត្ដរបស់ខ្ញុំនៅនឹងនរក្នុងសាសនារបស់ទ្រង់ផង”។ (តៀរមីហ្ស៊ី៖២១៤០)