បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន ការចូលហ៊ុន

នៅក្នុងមេរៀននេះ យើងនឹងសិក្សាឈ្វែងយល់អំពីអ្វីទៅដែលហៅថា ការចូលហ៊ុន ក៏ដូចជាច្បាប់ដែលទាក់ទងទៅនឹងការចូលហ៊ុន នៅក្នុងសាសនាអ៊ីស្លាម។

  • យល់ដឹងអំពីអត្ថន័យនៃការចូលហ៊ុន នៅក្នុងសាសនាអ៊ីស្លាម
  • បញ្ជាក់អំពីប្រភេទនៃការចូលហ៊ុន នៅក្នុងអ៊ីស្លាម
  • យល់ដឹងអំពីប្រភេទនៃកិច្ចសន្យានៅក្នុងការចូលហ៊ុន
  • ឈ្វែងយល់អំពីច្បាប់ដែលទាក់ទងទៅនឹងការចូលហ៊ុន

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

និយមន័យ

ការចូលហ៊ុន គឺជាការសហការណ៌គ្នារវាងមនុស្សពីរនាក់ឡើងទៅ នៅក្នុងការទទួលបានសិទ្ធិ ឬនៅក្នុងការចាត់ចែងលើអ្វីមួយ។ ឧទាហរណ៍ទីមួយ៖ មនុស្សពីរនាក់មានសិទ្ធិក្នុងការទទួលបានមរតក ឬអំណោយរួមគ្នា។ ឧទាហរណ៍ទីពីរ៖ មនុស្សពីរនាក់ធ្វើការរួមគ្នា នៅក្នុងការទិញនិងលក់។

ច្បាប់ស្តីអំពីការចូលហ៊ុននៅក្នុងអ៊ីស្លាម

ការចូលហ៊ុន គឺត្រូវបានអនុញ្ញាត៖ មានន័យថារាល់មូលដ្ឋាននៃប្រតិបត្តិការទាំងអស់គឺត្រូវបានអនុញ្ញាត ហើយវាគឹជាផ្នែកមួយនៃប្រតិបត្តិការដូចគ្នា។ អល់ឡោះបានអនុញ្ញាតដើម្បីផ្តល់ភាពងាយស្រួលសម្រាប់មនុស្សទាំងអស់គ្នា ដើម្បីឱ្យពួកគេទទួលបានលាភសក្ការៈរបស់ពួកគេ។ វាត្រូវបានអនុញ្ញាតជាមួយអ្នកមូស្លីម និងមិនមែនមូស្លីមផងដែរ ជាមួយនឹងលក្ខខណ្ឌថាអ្នកមិនមែនជាមូស្លីមមិនត្រូវធ្វើសកម្មភាពតែម្នាក់ឯងនៅក្នុងប្រតិបត្តិការដោយគ្មានមូស្លីមបានឡើយ។

មូលហេតុដែលការចូលហ៊ុនត្រូវបានអនុញ្ញាត

មនុស្សម្នាក់ៗតែងតែត្រូវការឱ្យលុយរបស់គេមានការកើនឡើង ហើយជូនកាលគេក៏មិនអាចធ្វើវាដោយខ្លួនឯងបានទេ ដោយសារតែអសមត្ថភាព កង្វះបទពិសោធន៍ គ្មានពេល ឬដើមទុនគ្រប់គ្រាន់ជាដើម។ ជួនកាលសង្គមត្រូវការគម្រោងធំៗដើម្បីធ្វើ ហើយវាទំនងជាមិនសូវមានបុគ្គលណាម្នាក់អាចធ្វើកិច្ចការនោះតែម្នាក់ឯងនោះទេ ដែលនេះហើយធ្វើឲ្យមនុស្សត្រូវការភាគហ៊ុន ឫដៃគូ ដើម្បីជួយសម្រួលដល់កិច្ចការទាំងអស់នោះ។

ប្រភេទនៃការចូលហ៊ុន

١
1. ភាគហ៊ុនអាំឡាក
٢
2. ភាគហ៊ុនអ៊ូគូទ

ភាគហ៊ុនអាំឡាកមានពីរប្រភេទ៖

١
1. ភាគហ៊ុនអ៊ីឃទីយើរ
٢
2. ភាគហ៊ុនចាពើរ

1. ភាគហ៊ុនអ៊ីឃទីយើរ

ភាគហ៊ុនអ៊ីឃទីយើរ គឺកើតឡើងពីសកម្មភាពរបស់ម្ចាស់ហ៊ុនរួមគ្នា ដូចជា ការទិញអចលនទ្រព្យ ឬវត្ថុមួយចំនួន ហើយបន្ទាប់មកវាក៏ក្លាយជាសហកម្មសិទ្ធិរវាងពួកគេ។

2. ភាគហ៊ុនចាពើរ

ភាគហ៊ុនចាពើរគឺជាអ្វីដែលត្រូវបានកំណត់សម្រាប់មនុស្សពីរនាក់ ឬច្រើនជាងនេះ ដោយគ្មានការប្រឹងប្រែង ឫបញ្ចេញសកម្មភាពណាមួយពីពួកគេឡើយ ដូចជាមនុស្សពីរនាក់ត្រូវទទួលមរតក ដូច្នេះពួកគេទាំងពីរគឺជាម្ចាស់សហកម្មសិទ្ធិករនៃមរតក។

ការចាត់ចែងការចំណាយនៅក្នុងភាគហ៊ុនអាំឡាក

រាល់ដៃគូភាគហ៊ុនទាំងអស់មិនត្រូវជ្រៀតជ្រែកក្នុងចំណែកនៃភាគហ៊ុនរបស់ដៃគូរបស់គេនោះទេ។ ដូច្នេះ គេមិនអាចចំណាយនូវចំណែកនៃភាគហ៊ុនរបស់ដៃគូរបស់គេ ដោយគ្មានការអនុញ្ញាតពីពួកគេនោះ ឡើយ។

ភាគហ៊ុនអ៊ូគូទ

ភាគហ៊ុនអ៊ូគូទ គឺជាការចូលរួមចាត់ចែងការចំណាយរួមគ្នា ដូចជា ការទិញលក់ ឫការជួលរួមគ្នាជាដើម។

ភាគហ៊ុនអ៊ូគូទមានប្រាំប្រភេទ៖

١
1. ភាគហ៊ុនមូហ្ទូរ៉ប៉ះ
٢
2. ភាគហ៊ុនវូជួស
٣
3. ភាគហ៊ុនអ៊ីណាន
٤
4. ភាគហ៊ុនអាប់ដាន
٥
5. ភាគហ៊ុនមូហ្វាវ៉ាទោស

1. ភាគហ៊ុនមូហ្ទូរ៉ប៉ះ

គឺជាការសហការណ៌គ្នារវាងមនុស្សពីរនាក់ ដែលម្នាក់ក្នុងចំណោមពួកគេគឺជាអ្នកផ្តល់ដើមទុនទៅឱ្យម្នាក់ទៀត ដើម្បីរកស៊ីដោយគេត្រូវចំណាយវាឲ្យបានត្រឹមត្រូវ។ ហើយដើមទុនដែលនៅសល់គឺជាកម្មសិទ្ធិរបស់ដៃគូដែលផ្តល់ដើមទុន។ ប្រសិនបើមានការខាត គឺត្រូវយកប្រាក់ដែលចំណេញសង ដោយអ្នកដែលចំណាយកម្លាំងមិនត្រូវទទួលខុសត្រូវនោះទេ។ ប្រសិនបើប្រាក់ត្រូវបានបាត់បង់ ឫខាតមិនមែនដោយសារការគ្រប់គ្រងមិនបានត្រឹមត្រូវ ឬការធ្វេសប្រហែសទេនោះ នោះគេមិនត្រូវធានានោះទេ។ អ្នកដែលចំណាយកម្លាំងពលកម្មត្រូវមានភាពទៀងត្រង់ក្នុងការទទួលប្រាក់ និងការចំណាយដើមទុន គេគឺជាអ្នកចាត់ចែងការងារ ហើយក៏ជាដៃគូចែកប្រាក់ចំណេញផងដែរ។

2. ភាគហ៊ុនវូជួស

ភាគហ៊ុនវូជួស គឺជាការរួមគ្នាក្នុងការទិញនូវអ្វីមួយដោយការបង់រំលោះ ដោយផ្អែកលើកេរ្តិ៍ឈ្មោះរបស់ពួកគេក្នុងចំណោមមនុស្ស ដោយពួកគេគ្មានដើមទុនអ្វីឡើយ។ ហើយពួកគេលក់ទៅវិញជាសាច់ប្រាក់ ហើយអ្វីដែលជាប្រាក់ចំណេញ គឺពួកគេត្រូវចែកគ្នា ហើយបើខាតបង់ ក៏ត្រូវចែកការខាតរួចគ្នាដែរ។ ពួកគេម្នាក់ៗគឺជាភ្នាក់ងាររបស់អ្នកដទៃ និងជាអ្នកធានាក្នុងការទិញលក់ និងការចំណាយ។

3. ភាគហ៊ុនអ៊ីណាន

ភាគហ៊ុនអ៊ីណាន គឺជាការសហការណ៌គ្នារវាងមនុស្សពីរនាក់ ទាំងកម្លាំង និងដើមទុនរួមគ្នា។ ទោះបីជាវាមិនសមាមាត្រក៏ដោយ ប៉ុន្តែពួកគេទាំងពីរប្រឹងធ្វើការទាំងអស់គ្នា។ ហើយដើមទុនពីដៃគូនីមួយៗត្រូវតែបញ្ជាក់ពីចំនួនរបស់វាឱ្យបានច្បាស់លាស់ ហើយប្រាក់ចំណេញ និងការរខាតបង់ គឺត្រូវធ្វើឡើងតាមលក្ខខណ្ឌ និងកិច្ចព្រមព្រៀងដែលបានកំណត់រួចរវាងពួកគេទាំងពីរ។

4. ភាគហ៊ុនអាប់ដាន

ភាគហ៊ុនអាប់ដាន គឺជាការសហការណ៌គ្នារវាងមនុស្សពីរនាក់ ក្នុងការធ្វើកិច្ចការអ្វីមួយ ដោយការប្រើកម្លាំងពលកម្ម ដូចជា ជាងដែក ជាងឈើ ការកាប់អូស កាត់ស្មៅ និងរាល់ការងារផ្សេងទៀត ដែលគេបានអនុញ្ញាត។ ហើយប្រាក់កម្រៃដែលគេទទួលបាន គឺត្រូវបែងចែកតាមលក្ខខណ្ឌ និងកិច្ចព្រមព្រៀងដែលបានកំណត់រួចរវាងពួកគេទាំងពីរ។

5. ភាគហ៊ុនមូហ្វាវ៉ាទោស

ភាគហ៊ុនមូហ្វាវ៉ា គឺជាការផ្តល់សិទ្ធិដល់ម្ចាស់ភាគហ៊ុនគ្រប់រូប ក្នុងការចាត់ចែង ចំណាយ ចំណូល គ្រប់បែបយ៉ាង ដោយគ្រប់ម្ចាស់ភាគហ៊ុនទាំងអស់មានសិទ្ធិទាំងស្រុង ក្នុងការទិញលក់ ផ្តល់ឲ្យ ទទួលយក ធានា ជំនួស ខ្ចី បរិច្ចាគ និងផ្សេងៗទៀត ដែលជាតម្រូវការនៅក្នុងការរកស៊ី។

ម្ចាស់ភាគហ៊ុននីមួយៗមានកាតព្វកិច្ចធ្វើអ្វីដែលដៃគូភាគហ៊ុនរបស់េគធ្វើ ដោយផ្អែកលើអ្វីដែលបានចែងក្នុងកិច្ចសន្យា។ ប្រាក់ចំណេញត្រូវបានបែងចែករវាងពួកគេទៅតាមលក្ខខណ្ឌ ហើយការខាតបង់គឺអាស្រ័យលើចំនួននៃកម្មសិទ្ធិរបស់ម្ចាស់ភាគហ៊ុននីមួយៗ។ ភាគហ៊ុននេះគឺត្រូវបានអនុញ្ញាត ហើយវាគឺជាការរួមបញ្ចូលគ្នានូវភាគហ៊ុនចំនួនបួនខាងលើ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការរកប្រាក់ចំណូល បំពេញតម្រូវការរបស់មនុស្ស និងការសម្រេចបាននូវយុត្តិធម៌ ក៏ដូចជាដើម្បីផលប្រយោជន៍រួម។

អត្ថប្រយោជន៍នៃការចូលហ៊ុន

1. ជាមធ្យោបាយដ៏ល្អក្នុងការរកប្រាក់ចំណូល ផ្តល់ការងារដល់បុគ្គលិក ផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងទទួលបានភាពយុត្តិធម៌។

2. ជៀសវាងនូវការរកប្រាក់ចំណូលខុសច្បាប់(ហារ៉ម) ដូចជា ការប្រាក់ និងល្បែងស៊ីសង ជាដើម។

3. ពង្រីកវិសាលភាពនៃការរកប្រាក់ចំណូលស្របច្បាប់(ហាឡាល) ពិតប្រាកដណាស់ សាសនាអ៊ីស្លាមបានអនុញ្ញាតទាំងការរកស៊ីម្នាក់ឯង និងការសហការជាមួយអ្នកដទៃ។

ប្រការដែលធ្វើឲ្យការចូលហ៊ុនត្រូវរំលាយ

١
1. ការបញ្ចប់ការចូលហ៊ុន ពីដៃគូណាម្នាក់ក្នុងចំណោមដៃគូនៃម្ចាស់ភាគហ៊ុនទាំងពីរ។
٢
2. ការស្លាប់នៃដៃគូណាម្នាក់ក្នុងចំណោមដៃគូនៃម្ចាស់ភាគហ៊ុនទាំងពីរ។
٣
3. កើតឆ្កួតនៃដៃគូណាម្នាក់ក្នុងចំណោមដៃគូនៃម្ចាស់ភាគហ៊ុនទាំងពីរ។
٤
4. ម្នាក់ក្នុងចំណោមដៃគូទាំងពីរ បានបាត់ខ្លួនរយៈពេលយូរ ប្រៀបដូចជាស្លាប់។

ច្បាប់មូលដ្ឋាននៃការចូលហ៊ុន

١
1. វត្តមានអ្នកចូលហ៊ុនទាំងពីរនាក់។
٢
2. កម្មវត្ថុនៃការចូលហ៊ុន៖ ប្រាក់ ឬកម្លាំងពលកម្ម ឬទាំងពីរ។
٣
3. ទម្រង់លាយលក្ខណ៍នៃកិច្ចព្រមព្រៀងក្នុងការចូលហ៊ុន៖ ការផ្តល់ជូន និងការទទួលយក ទៅតាមទម្លាប់នៃតំបន់នីមួយៗ។

លក្ខខណ្ឌនៃការចូលហ៊ុន

١
1. ទាំងដើមទុន និងការងារ កម្លាំងពលកម្មត្រូវតែបញ្ជាក់ឲ្យបានដឹងច្បាស់ដល់ដៃគូនីមួយៗ។
٢
2. ចំណែកនៃប្រាក់ចំណេញរបស់ដៃគូនីមួយៗ ត្រូវបញ្ជាក់ឲ្យបានច្បាស់តាមភាគរយដែលបានកំណត់ ម្នាក់នេះប៉ុន្មានភាគរយ អ្នកនោះប៉ុន្មានភាគរយ។ មិនត្រឹមត្រូវនោះទេ ប្រសិនបើមិនបានបញ្ជាក់ឲ្យច្បាស់ទាំងសងខាង ដូចជានិយាយថា៖ ម្នាក់នេះមួយពាន់ ហើយម្នាក់ទៀត អ្វីនៅសល់ ព្រោះតែមិនដឹងច្បាស់ ថាអ្វីដែលនៅសល់មានចំនួនប៉ុន្មាននោះទេ។
٣
3. ការងារដែលពាក់ព័ន្ធនឹងការដាក់ហ៊ុនគឺជាការងារដែលគេអនុញ្ញាតនៅក្នុងច្បាប់អ៊ីស្លាម ដូច្នេះ គេមិនអនុញ្ញាតឱ្យអ្នកមូស្លីមចូលរួមដាក់ហ៊ុនក្នុងការងារ ឫសកម្មភាពណាដែលត្រូវបានហាមឃាត់នោះទេ។ ដូចជាការផលិតថ្នាំជក់ គ្រឿងញៀន គ្រឿងស្រវឹង ការជួញដូររបស់ទាំងនោះ កាស៊ីណូ តន្ត្រី និងក្រុមហ៊ុនផលិតភាពយន្តដែលមិនល្អ ឬធនាគារដែលមានការប្រាក់ និងរាល់អ្វីដែលអល់ឡោះ និងរ៉សូលរបស់ទ្រង់បានហាមឃាត់។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង