បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

ស្ត្រី និងការឃោសនានៅសម័យបច្ចុប្បន្ន

មេរៀន ស្ត្រី និងការឃោសនានៅសម័យបច្ចុប្បន្ន

ព័ត៌មានរបស់មេរៀន

ក្នុងមេរៀននេះ យើងនឹងសិក្សាអំពីសារៈសំខាន់នៃជំនឿនៅសម័យបច្ចុប្បន្ន គោលការណ៍សំខាន់ៗ និងការឃោសនា ដែលប៉ះពាល់ដល់បញ្ហារបស់ស្ត្រី។

គោលបំណង

  • បង្ហាញពីយុត្តិធម៌ និងច្បាប់ដ៏ត្រឹមត្រូវ​ក្នុងការដោះស្រាយបញ្ហាស្ត្រី។
  • ណែនាំគោលការណ៍ និងគំនិតនូវសម័យបច្ចុប្បន្នដ៏សំខាន់បំផុត ដែលបានផ្តល់ផលប៉ះពាល់ដល់បញ្ហារបស់ស្ត្រី។
  • ពន្យល់ពីគុណវិបត្តិមួយចំនួននៃការឃោសនាដែលមានការខុសឆ្គងនៅក្នុងការដោះស្រាយបញ្ហារបស់ស្ត្រី។

ស្ត្រីមិនអាចទទួលបានសេចក្តីថ្លៃថ្នូរនៅសម័យបុរាណ និងនៅក្នុងអរិយធម៌បុរាណភាគច្រើននោះទេ។ ផ្ទុយទៅវិញ ពួកនាងមិនត្រូវបានគេអើពើ ហើយមិនត្រូវបានគេផ្តល់តម្លៃនោះឡើយ។ ពួកគេគ្មានសិទ្ធិ ឬទួលបានសិទ្ធិណាមួយឡើយ ហើយពួកគេត្រូវបានគេទិញ លក់ដោយមិនគិតពីភាពជាមនុស្សជាតិរបស់ពួកនាងឡើយ ហើយត្រូវបានគេមើលឃើញថាពួកនាងមានសិទ្ធិទាបជាងបុរស។

រឿងនេះបានបន្តក្នុងការធ្វើឱ្យស្ត្រីកាន់តែចុះខ្សោយផ្នែកអរិយធម៌ និងវប្បធម៌ផ្សេងៗ រហូតដល់សម័យក្រោយថ្មីៗនេះ។ ជាឧទាហរណ៍ ទោះបីជាពិភពលោកខាងលិចថ្មីៗនេះបានឆ្លងកាត់ដំណាក់កាលនៃការផ្លាស់ប្តូរ និងការរំដោះពីការកៀបសង្កត់នៃចក្រពត្តិ និងព្រះវិហារក៏ដោយ តែវាមិនបានផ្លាស់ប្តូរនូវស្ថានភាពរបស់ស្ត្រី និងបញ្ហារបស់ពួកនាងឡើយរហូតដល់រយៈពេលចុងក្រោយនេះប៉ុណ្ណោះ។

ទស្សនៈខុសឆ្គងមកលើស្ត្រីនេះត្រូវបានគាំទ្រដោយទិដ្ឋភាពសំខាន់ពីរ៖

ទីមួយ៖ ទិដ្ឋភាពទស្សនវិជ្ជា

ក្នុងសតវត្សមុនៗ ទស្សនវិទូបានមើលស្រាលលើស្ត្រី ធ្វើបាបពួកនាង និងមិនផ្តល់ឋានៈ ឬសិទ្ធិអ្វីដល់ពួកនាងឡើយ ហើយក្នុងចំណោមពួកគេ មានសូក្រាត ផ្លាតូ និងអារីស្តូត។

ក្នុងសតវត្សមុនៗ ទស្សនវិទូបានមើលស្រាលលើស្ត្រី ធ្វើបាបពួកនាង និងមិនផ្តល់ឋានៈ ឬសិទ្ធិអ្វីដល់ពួកនាងឡើយ ហើយក្នុងចំណោមពួកគេ មានសូក្រាត ផ្លាតូ និងអារីស្តូត។

ទីពីរ៖ ទិដ្ឋភាពសាសនា

ក្នុងសាសនាហិណ្ឌូ ស្ត្រីមិនមានសិទ្ធិទទួលមរតកពីឪពុកម្តាយទេ ហើយប្រសិនបើប្តីរបស់នាងស្លាប់ នាងត្រូវតែដាក់ដុតជាមួយប្តី របស់នាង ព្រោះវាប្រសើរជាងការរស់នៅក្រោយដែលប្តីនាងបានស្លាប់! ចំណែកយូដាសាសនិក និងគ្រិស្តសាសនិក ស្ត្រីមានឋានៈទាប ហើយត្រូវបានគេចោទថាជាឫសគល់នៃអំពើអាក្រក់ អំពើអសីលធម៌ និងអំពើបាប និងត្រូវបានចាត់ទុកថាជាមនុស្សមិនបរិសុទ្ធ។ គំនិតទាំងនេះបានមកពីគម្ពីរដែលត្រូវបានបំភ្លៃរបស់ពួកគេ និងពីសន្និសិទសាសនាដែលបានប្រារព្ធឡើង និងគាំទ្រដោយសិទ្ធិអំណាចរបស់សង្ឃ និងព្រះវិហារ។

ក្នុងសាសនាហិណ្ឌូ ស្ត្រីមិនមានសិទ្ធិទទួលមរតកពីឪពុកម្តាយទេ ហើយប្រសិនបើប្តីរបស់នាងស្លាប់ នាងត្រូវតែដាក់ដុតជាមួយប្តី របស់នាង ព្រោះវាប្រសើរជាងការរស់នៅក្រោយដែលប្តីនាងបានស្លាប់! ចំណែកយូដាសាសនិក និងគ្រិស្តសាសនិក ស្ត្រីមានឋានៈទាប ហើយត្រូវបានគេចោទថាជាឫសគល់នៃអំពើអាក្រក់ អំពើអសីលធម៌ និងអំពើបាប និងត្រូវបានចាត់ទុកថាជាមនុស្សមិនបរិសុទ្ធ។ គំនិតទាំងនេះបានមកពីគម្ពីរដែលត្រូវបានបំភ្លៃរបស់ពួកគេ និងពីសន្និសិទសាសនាដែលបានប្រារព្ធឡើង និងគាំទ្រដោយសិទ្ធិអំណាចរបស់សង្ឃ និងព្រះវិហារ។

នៅក្នុងសម័យទំនើបនេះ ប្រព័ន្ធនៃជំនឿ គោលគំនិត និងទ្រឹស្ដីមួយចំនួនក៏បានលេចចេញឡើងយ៉ាងមានឥទ្ធិពល និងបន្តមានឥទ្ធិពល) លើគំនិត ការយល់ឃើញ និងសីលធម៌ដល់សង្គមជាច្រើនទាក់ទងនឹងស្ត្រី។

១- សម័យទំនើប និងក្រោយសម័យទំនើបនិយម

នៅក្នុងសម័យទំនើបនេះ ប្រព័ន្ធនៃជំនឿ គោលគំនិត និងទ្រឹស្ដីមួយចំនួនក៏បានលេចចេញឡើងយ៉ាងមានឥទ្ធិពល និងបន្តមានឥទ្ធិពល) លើគំនិត ការយល់ឃើញ និងសីលធម៌ដល់សង្គមជាច្រើនទាក់ទងនឹងស្ត្រី។

២- សនិទានភាព

វាគឺជាការលើកតម្កើងទៅលើហេតុផល និងខ្នាតតម្រា ដោយផ្អែកលើការសន្និដ្ឋានរបស់មនុស្សគឺជាមជ្ឈមណ្ឌលនៃសកលលោក។

៣- សេរីភាព និងបុគ្គល

គឺសំដៅលើការសង្កត់ធ្ងន់លើសិទ្ធិរបស់មនុស្សក្នុងការសម្រេចចិត្តជោគវាសនានៃកិច្ចការផ្ទាល់ខ្លួនរបស់គេតាមរបៀបដែលគេយល់ថាសមរម្យសម្រាប់ខ្លួនគេ។

ដាវីននិយម

គឺជាទ្រឹស្ដីដែលនិយាយអំពីដើមកំណើតរបស់មនុស្ស និងការវិវត្តន៍របស់គេក្នុងរយៈពេលរាប់លានឆ្នាំ រហូតដល់គេបានវិវត្តន៍ទៅជាទម្រង់របស់គេនាពេលបច្ចុប្បន្ន។

គឺជាទ្រឹស្ដីដែលនិយាយអំពីដើមកំណើតរបស់មនុស្ស និងការវិវត្តន៍របស់គេក្នុងរយៈពេលរាប់លានឆ្នាំ រហូតដល់គេបានវិវត្តន៍ទៅជាទម្រង់របស់គេនាពេលបច្ចុប្បន្ន។

៥- ការរំដោះខ្លួនរបស់ស្ត្រី

គំនិតនៃការរំដោះខ្លួនរបស់ស្ត្រីបានលេចចេញនៅទ្វីបអឺរ៉ុប ដែលជាកន្លែងដែលស្ត្រីរងគ្រោះពីការកៀបសង្កត់ និងភាពអយុត្តិធម៌ ដូច្នេះពាក្យស្លោកនៃសេរីភាព និងការរំដោះខ្លួនពីកេរដំណែលដ៏ចាស់កម្រិលត្រូវបានលើកឡើង។ ជាលទ្ធផល ស្ត្រីត្រូវបានផ្តល់នូវសិទ្ធិមនុស្ស សិទ្ធិសង្គម នយោបាយ និងសេដ្ឋកិច្ចជាច្រើននៅទីនោះ។ តែទោះជាយ៉ាងនេះក្តី ការទាមទារនេះមិនទាន់មានក្រឹត្យវិន័យផ្អែកលើសាសនា ឬតម្លៃនៃការគ្រប់់គ្រង និងរៀបចំច្បាប់នៅឡើយនោះទេ។ ដូច្នេះពួកគេបានប្រែក្លាយទៅជាការឃោសនាដើម្បីឱ្យមានការរំដោះពីសាសនា និងតម្លៃ ដែលវាមិនមែនជាការរំដោះខ្លួនពីការជិះជាន់ និងការបៀតបៀននោះទេ ហើយការទាំងអស់នេះត្រូវបានគេរុំព័ទ្ធ និងរារាំងដោយអះអាងថា ការរំដោះខ្លួននេះគឺជាការផ្តាច់ចេញពីការគ្រប់គ្រងអំណាចដោយបុរស ឬអាជ្ញាធរ។

លទ្ធិលោកិយនិយម និងការរំដោះខ្លួនរបស់ស្ត្រី

ក្នុងចំណោមគំនិត និងការអំពាវនាវដែលទាក់ទងនឹងការរំដោះស្ត្រី គឺការបំបែកសាសនាចេញពីគ្រប់ទិដ្ឋភាពនៃជីវិត ដោយការអនុវត្តលទ្ធិលោកិយនិយមជាមាគ៌ានៃជីវិត និងជាពិសេស ការបំបែកចេញពីការគ្រប់គ្រង និងការបង្រៀនសាសនា។

៦- លទ្ធិលោកិយនិយម

គឺសំដៅលើការបំបែកនូវអ្វីដែលទាក់ទងនឹងការគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃជីវិតចេញពីសាសនា ហើយចាប់ផ្តើមពីគោលគំនិតរបស់មនុស្សជាចំណុចយោងសម្រាប់ការអនុវត្តរបស់មនុស្សក្នុងវិស័យផ្សេងៗ ដូចជា នយោបាយ សេដ្ឋកិច្ច សង្គម និងផ្សេងៗទៀត។

គឺសំដៅលើការបំបែកនូវអ្វីដែលទាក់ទងនឹងការគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃជីវិតចេញពីសាសនា ហើយចាប់ផ្តើមពីគោលគំនិតរបស់មនុស្សជាចំណុចយោងសម្រាប់ការអនុវត្តរបស់មនុស្សក្នុងវិស័យផ្សេងៗ ដូចជា នយោបាយ សេដ្ឋកិច្ច សង្គម និងផ្សេងៗទៀត។

៧-សមភាពយេនឌ័រ

ការអំពាវនាវនេះគឺផ្អែកលើសមភាពរវាងបុរស និងស្ត្រីជាចម្បងសម្រាប់សិទ្ធិទទួលបានការអប់រំ ការងារ សិទ្ធិស៊ីវិល នយោបាយ និងសិទ្ធិផ្សេងទៀត និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ ការអំពាវនាវឱ្យមានសិទ្ធិស្មើគ្នាបានងាកចេញពីបរិបទចម្បង ហើយក្លាយជាការមិនថែរក្សា និងយកចិត្តទុកដាក់ចំពោះភាពខុសគ្នារវាងបុរស និងស្ត្រី ដូច្នេះហើយវាបានក្លាយជាការអំពាវនាវឱ្យមានសមភាពរវាងអ្វីដែលផ្សេងៗគ្នា។

៨- លទ្ធិស្ត្រីនិយម

គឺជាគំនិតដែលទាមទារឱ្យមានសេរីភាពសម្រាប់ស្ត្រី និងសមភាពយេនឌ័រ។ គំនិតនេះបានកើតចេញពីចលនាដែលអនុវត្តនូវផ្នត់គំនិត នយោបាយ សង្គម និងសកម្មភាពផ្សេងៗជាច្រើនទៀត។ សកម្មភាពផ្សេងៗ នៃគំនិតស្ត្រីនិយម បានខិតខំប្រឹងប្រែងស្វែងរកការបង្រួបបង្រួមគំនិត និងការអនុវត្តផ្សេងៗជាច្រើននៅក្នុងសង្គម។

គឺជាគំនិតដែលទាមទារឱ្យមានសេរីភាពសម្រាប់ស្ត្រី និងសមភាពយេនឌ័រ។ គំនិតនេះបានកើតចេញពីចលនាដែលអនុវត្តនូវផ្នត់គំនិត នយោបាយ សង្គម និងសកម្មភាពផ្សេងៗជាច្រើនទៀត។ សកម្មភាពផ្សេងៗ នៃគំនិតស្ត្រីនិយម បានខិតខំប្រឹងប្រែងស្វែងរកការបង្រួបបង្រួមគំនិត និងការអនុវត្តផ្សេងៗជាច្រើននៅក្នុងសង្គម។

គោលការណ៍នៃលទ្ធិស្ត្រីនិយម

١
សេរីភាពពេញលេញដែលផ្អែកលើគោលគំនិតនៃសង្គម ផ្ដោតលើបុគ្គលមិនមែនលើគ្រួសារ។
٢
ការប្រកាន់យកគោលគំនិតនៃយេនឌ័រ (សង្គមយេនឌ័រ) ដើម្បីកំណត់ទំនាក់ទំនងរវាងភេទទាំងពីរ និងកំណត់គោលគំនិតបុរស និងស្ត្រី។
٣
ភាពជាម្ចាស់ការរបស់ស្ត្រីលើរូបកាយរបស់នាង និងសិទ្ធិពេញលេញរបស់នាងក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដែលនាងចង់បានដោយគ្មានការរឹតត្បិត ឬការគ្រប់គ្រង។
٤
ការលុបបំបាត់តួនាទីរបស់ឪពុកក្នុងគ្រួសារ ដោយបដិសេធសិទ្ធិអំណាចរបស់ឪពុក។
٥
ការតស៊ូមតិ (តាមរយៈនិន្នាការស្ត្រីនិយមមួយចំនួន) នៃការស្រឡាញ់ភេទដូចគ្នា ភាពស្របច្បាប់នៃការរំលូតកូន និងគោលគំនិតដែលបំផ្លាញសភាវគតិធម្មជាតិរបស់មនុស្ស តម្លៃសកល និងសាសនា។

អនុសញ្ញាស៊ីដាវ (CEDAW)

អង្គការសិទ្ធិស្ត្រី និងអង្គការស្ត្រីនិយមបានធ្វើការស្វែងរកការគាំទ្រផ្នែកនយោបាយតាមរយៈការផ្តល់សច្ចាប័នរបស់រដ្ឋនៃសន្ធិសញ្ញាអន្តរជាតិដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ 1979 ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ដែលត្រូវបានគេឱ្យឈ្មោះថា អនុសញ្ញាស៊ីដាវ ។

ខ្លឹមសារនៃអនុសញ្ញាស៊ីដាវ (CEDAW)

កិច្ចព្រមព្រៀងនេះគឺផ្អែកលើសមភាពពេញលេញរវាងបុរស និងស្ត្រីលើគ្រប់វិស័យ ដូចជា នយោបាយ សេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ ច្បាប់ និងផ្សេងៗទៀត។ ដែលនេះគឺជាគោលការណ៍ដែលផ្ទុយពីច្បាប់នៃព្រះដែលនៅលើមេឃ ហើយប្រឆាំងនឹងអត្ថន័យជាក់ស្តែងនៃគម្ពីរគូរអាន និងស៊ុណ្ណះ(មាគា៌)របស់ព្យាការី ហើយនិងគំនិតដែលត្រឹមត្រូវ និងសភាវគតិដ៏សុចរិតច្បាស់លាស់។ ចំពោះការផ្ទុយរបស់វាចំពោះគម្ពីរគូរអាន គឺដូចដែលអល់ឡោះមានបន្ទូលថា៖ (ហើយបុរសមិនដូចស្ត្រីទេ) ជំពូក អាលីអ៊ីមរ៉ន ៖ ៣៦។ ហើយទ្រង់ក៏មានព្រះបន្ទូលនៅក្នុងវាក្យខណ្ឌផ្សេងផងដែរថា៖ (ហើយបុរសទាំងឡាយជាអ្នកគ្រប់គ្រងលើពួកស្ត្រី) ជំពូក អាន់នីសាក ៖ ៣៤ ។ និងមានបន្ទូលទៀតថា៖ (ហើយបុរសមានឋានៈលើសស្រ្តី) ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២២៨។ ហើយព្យាការីក៏បានមានប្រសាសន៍ថា៖ (អ្នករាល់គ្នាគឺជាអ្នកគង្វាល ហើយអ្នកទាំងអស់គ្នាគឺត្រូវទទួលខុសត្រូវចំពោះហ្វូងចៀមដែលអ្នកឃ្វាល។ ហើយបុរសជាអ្នកមើលថែ និងទទួលខុសត្រូវក្នុងគ្រួសាររបស់គេ ហើយភរិយាជាអ្នកមើលថែ និងទទួលខុសត្រូវនៅក្នុងផ្ទះស្វាមីរបស់នាង) ពូខរី ៖ ៨៩៣ និង មូស្លីម ៖ ១៨២៩)។ ចំពោះការផ្ទុយគ្នា ដែលមនុស្សភាគច្រើនបានយល់ជាទូទៅ ដោយមិនត្រូវការការបញ្ជាក់ច្រើននោះទេ ដោយសារតែវាជាភាពខុសគ្នាយ៉ាងច្បាស់នៃការបង្កើតរូបរាងកាយ និងផ្លូវចិត្តរបស់ពួកគេ ដែលវានឹងនាំទៅរកភាពខុសគ្នានៃសមត្ថភាព និងមុខងារផ្សេងៗ ។ ដូច្នេះការកំណត់ោ្យមានសមភាពពេញលេញ គឺផ្ទុយទៅនឹងប្រភពដើមនៃការបង្កើតបុរស និងស្ត្រី។

អនុសញ្ញាស៊ីដាវ និងអរិភាពរវាងបុរស និងស្ត្រី

អនុសញ្ញាស៊ីដាវ និងស្ត្រីនិយមបានបង្ហាញពីទំនាក់ទំនងរវាងបុរស និងស្ត្រីថាជាទំនាក់ទំនងនៃការប្រកួតប្រជែង និងជម្លោះប្រវត្តិសាស្ត្រដែលពួកគេចង់បញ្ចប់។ ដោយមធ្យោបាយដើម្បីសម្រេចវាបាននោះ គឺត្រូវផ្តល់សមភាពពេញលេញរវាងបុរស និងស្ត្រី។ ពួកគេអះអាងថា អត្ថប្រយោជន៍បន្ថែមណាមួយសម្រាប់បុរស គឺត្រូវផ្តល់ឱ្យស្ត្រី។ នេះជាទិដ្ឋភាពដ៏រឹតត្បិតជាខ្លាំង។ ជាក់ស្តែងទំនាក់ទំនងរវាងបុរស និងស្ត្រីគឺជាទំនាក់ទំនងដែលត្រូវបំពេញឱ្យគ្នា និងសហការជាមួយគ្នា ដោយគ្មានការប្រកួតប្រជែង ឬសតម្រូវរវាងពួកគេទេ។ ម្នាក់ៗមានតួនាទី និងមុខងាររៀងៗខ្លូន ដូច្នេះពួកគេត្រូវការបំពេញឱ្យគ្នាទៅវិញទៅមកដោយភាពសុខដុមរមនា ដើម្បីសម្រេចបាននូវមិត្តភាព សេចក្តីស្រលាញ់ និងសេចក្តីមេត្តាករុណា និងជួយគ្នាទៅវិញទៅមក។ អល់ឡោះមានបន្ទូលថា៖ (ឱមនុស្សលោក! ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីបុរស និងស្ដ្រី(អាដាំ និងហាវ៉ា) ហើយយើងធ្វើឱ្យពួកអ្នកមានជនជាតិ និងកុលសម្ព័ន្ធជាច្រើន ដើម្បីឱ្យពួកអ្នកស្គាល់គ្នាទៅវិញទៅមក។ ពិតប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេចំពោះ អល់ឡោះ ក្នុងចំណោមពួកអ្នក គឺអ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុង ចំណោមពួកអ្នក) ជំពូក អាលហុជរ៉ត ៖ ១៣ ។ អល់ឡោះមានបន្ទូលថាទៀតថា៖ (ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើតឱ្យពួកអ្នកនូវភរិយាចេញពីខ្លួនពួកអ្នក ដើម្បីឱ្យពួកអ្នកមានភាពកក់ក្ដៅជាមួយនាង។ ហើយទ្រង់បានបង្កើតឱ្យមានការស្រឡាញ់ និងអាណិតអាសូររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា) ជំពូក អាល់រ៉ូម ៖ ២១ ។ ការដែលមានតួនាទីផ្សេងគ្នានៅក្នុងការរស់នៅ គឺវាក៏ធ្វើឱ្យទទួលបានសិទ្ធិ និងកាតព្វកិច្ចផ្សេងគ្នាដោយគ្មានការបំពាន ឬការរើសអើងផងដែរ។ សម្រាប់រាល់កាតព្វកិច្ចបន្ថែមត្រូវផ្តល់សិទ្ធិបន្ថែមដូចគ្នា នេះបានជាយុត្តិធម៌ដ៏ពិតប្រាកដ។

តើច្បាប់ទាមទារឱ្យមានសមភាពរវាងបុរស និងស្ត្រីដែរទេ?

ច្បាប់អ៊ីស្លាមទទួលស្គាល់សមភាពរវាងបុរស និងស្ត្រី ក្នុងប្រភពដើមជាមនុស្សជាតិ សេចក្តីថ្លៃថ្នូរផ្នែកសីលធម៌ ទំនួលខុសត្រូវ និងអនុវត្តនូវអាម៉ាណះ(ការជឿទុកចិត្ត) រង្វាន់ ឬការតបស្នងនៅក្នុងលោកិយ និងថ្ងៃបរលោក ក្នុងការផ្តល់ឱ្យពួកគេម្នាក់ៗ នូវសិទ្ធិរបស់ពួកគេ ក្នុងការអនុវត្តកិច្ចការសាសនា និងគោរពតាមច្បាប់ និងការប្រកាន់ខ្ជាប់នូវសីលធម៌បានល្អ។ បន្ទាប់មកច្បាប់ទទួលស្គាល់នូវលក្ខណៈខុសឋគ្នារវាងពួកគេទាំងពីរ ដោយសារតែពួកគេមានភាពខុសប្លែកគ្នាផ្នែកផ្លូវកាយ និងផ្លូវចិត្ត។ ដោយស្ត្រីមិនតម្រូវឱ្យធ្វើជីហាដ(ចូលរួមតប្រយុទ្ធក្នុងសង្គ្រាម)ឡើយ ដោយសារតែភាពទន់ខ្សោយនៃរចនាសម្បត្តិរបស់នាង ហើយនាងក៏មិនតម្រូវឱ្យសឡាតថ្វាយបង្គំ ឬបួសតមអាហារនោះទេ នៅអំឡុងពេលមានរដូវ និងក្រោយពេលសម្រាលកូន ហើយក៏គ្មានកាតព្វកិច្ចត្រូវចំណាយក្នុងផ្ទះទេ ទោះបីជានាងជាអ្នកមានក៏ដោយ។ ដោយបុរសត្រូវមានកាតព្វកិច្ចចំណាយលើប្រពន្ធ និងកូនរបស់គេជានិច្ច បើមិនដូច្នេះទេ គេនឹងត្រូវទទួលបាបកម្ម ប្រសិនបើគេធ្វើមិនបានល្អ ឬក៏បដិសេធកាតព្វកិច្ចនេះ។ ហើយជាលទ្ធផលនៃកាតព្វកិច្ចទាំងនេះ គេក៏មានសិទ្ធិបន្ថែមផងដែរ ហើយនេះគឺជាខ្លឹមសារនៃយុត្តិធម៌ដ៏ពិតប្រាកដ។

ភាពយុត្តិធម៍នៃច្បាប់អ៊ីស្លាមនៅក្នុងការចែកមរតក

គ្មានភាពអយុត្តិធម៌ចំពោះស្ត្រីទាក់ទងនឹងការទទួលមរតកនៅក្នុងច្បាប់ឥស្លាម ដោយពេលខ្លះនាងទទួលចំណែកតិចជាងបុរស ជួនកាលដូចគ្នាទៅនឹងបុរស ហើយជួនកាលច្រើនជាងចំណែករបស់គាត់ ហើយជួនកាលទៀតនាងទទួលមរតក ហើយបុរសមិនទទួលឡើយ។ ទាំងអស់នោះគឺជាសេចក្តីសម្រេចដែលអល់ឡោះដឹងច្បាស់ និងមានការស្រាយបំភ្លឺដោយអ្នកសាសនិកវិទូអ៊ីស្លាមនៅក្នុងសៀវភៅរបស់ពួកគាត់។

ទម្រង់នៃការគោរពឱ្យតម្លៃស្ត្រីនៅក្នុងច្បាប់អ៊ីស្លាម

ច្បាប់អ៊ីស្លាមបានផ្តល់ការការពារ និងផ្តល់កិត្តិយសដល់ស្ត្រី។ អល់ឡោះមានបន្ទូលថា៖ ( អ្នកណាហើយបានប្រព្រឹត្ដអំពើអាក្រក់ គឺមិនត្រូវបានគេតបស្នងឡើយ លើកលែងតែដូចអ្វីដែលគេបានប្រព្រឹត្ដប៉ុណ្ណោះ។ រីឯអ្នកណាហើយដែលបានសាងអំពើល្អត្រឹមត្រូវមិនថាបុរសឬស្ដ្រី ហើយគេជាអ្នកមានជំនឿនោះ គឺអ្នកទាំងនោះនឹងចូលឋានសួគ៌ ដោយពួកគេនឹងត្រូវគេប្រទានលាភសក្ការៈនៅក្នុងនោះដោយឥតគណនាឡើយ) ជំពូក អាល់ហ្គូហ្វៀរ ៖ ៤០ ។ ហើយព្យាការី ﷺ មានប្រសាសន៍ថា៖ « ស្ត្រីជាបងប្អូននឹងបុរស » (តៀរមីហ្ស៊ី ៖ ១១៣)។ ដូច្នេះ អាណាព្យាបាលរបស់ស្ត្រី (ឪពុក ឬប្តី) ត្រូវតែផ្តល់កន្លែងស្នាក់នៅ និងការចំណាយលើនាង។ នាងមិនតម្រូវឱ្យបង់ថ្លៃចំណាយមួយរៀលទេ (លើកលែងតែដោយស្ម័គ្រចិត្ដ) មិនថានាងជាអ្នកមានប៉ុណ្ណានោះទេ ហើយនាងដូចនឹងបុរសនៅក្នុងសមត្ថភាពលើហិរញ្ញវត្ថុរបស់នាង។ គ្មាននរណាម្នាក់ត្រួតត្រាលើផ្នែកហិរញ្ញវត្ថុរបស់នាងឡើយ មិនថាឪពុក ឬស្វាមីរបស់នាងឡើយ។ ស្ត្រីមានសិទ្ធិទិញ លក់ ជួល កម្ចី ផ្តល់វត្ថុបញ្ចាំ និងចូលហ៊ុន ធ្វើការសម្រេចចិត្ត ផ្តល់ការធានា ការផ្សះផ្សា និងកិច្ចសន្យា និងកាតព្វកិច្ចផ្សេងទៀត។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង