បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

ភាពជ្រះស្អាតរបស់ស្ត្រីមូស្លីម

មេរៀន ភាពជ្រះស្អាតរបស់ស្ត្រីមូស្លីម

ព័ត៌មានរបស់មេរៀន

នៅក្នុងមេរៀននេះ យើងនឹងសិក្សាអំពីក្បួនច្បាប់មួយចំនួនទាក់ទងនឹងភាពជ្រះស្អាតរបស់ស្ត្រីមូស្លីម។

គោលបំណង

  • បញ្ជាក់ពីច្បាប់នៃការសិក្សាពីក្បួនច្បាប់នៃភាពជ្រះស្អាតរបស់ស្ត្រីមូស្លីមចំពោះស្ត្រី
  • យល់ដឹងពីនិយមន័យជូនុប ឈាមរដូវ ឈាមឆ្លងទន្លេ(នីហ្វាស) និងក្បួនច្បាប់មួយចំនួនទាក់ទងនឹងឈាមទាំងពីរនេះ
  • បញ្ជាក់ពីក្បួនច្បាប់មួយចំនួនទាក់ទងនឹងឈាមដែលចេញពីខ្លួនស្ត្រី ក្រៅពីឈាមរដូវ ឈាមឆ្លងទន្លេ

សាសនាឥស្លាមបានដាក់កាតព្វកិច្ចលើស្ត្រីមូស្លីមត្រូវសិក្សាឈ្វេងយល់អំពីក្បួនច្បាប់ដែលនាងត្រូវការដឹងទាក់ទងនឹងភាពជ្រះស្អាតដែលជាបញ្ហាផ្ទាល់ខ្លួនរបស់នាង ដូចជាឈាមរដូវ ឈាមជំងឺ និងឈាមឆ្លងទន្លេ។

ក្នុងចំណោមកិច្ចការដែលចាំបាច់លើស្ត្រីមូស្លីមត្រូវដឹង និងអនុវត្ត

١
១. ការងូតទឹកពីជូនុប
٢
២. ការងូតទឹកនៅពេលអស់រដូវ
٣
៣. ការងូតទឹកនៅពេលអស់ឈាមឆ្លងទន្លេ(នីហ្វាស)

ការងូតទឹកសម្អាតពីជូនុប

ពាក្យថា “ជូនុប” ជាលក្ខណៈភាសា មានន័យថា “ចៀសឆ្ងាយ”។ ចំណែកឯនៅក្នុងច្បាប់បញ្ញត្តិឥស្លាមវិញ ពាក្យថា“ជូនុប” គឺសំដៅលើការចេញទឹកកាម ឬរួមភេទ ហើយពាក្យនេះសំដៅទាំងទៅលើបុរស និងទាំងទៅលើស្ត្រី។ គេឲ្យឈ្មោះវាថា “ជូនុប” ពីព្រោះវាហាមឃាត់មនុស្សមិនឲ្យទៅក្បែរកន្លែងសឡាតឡើយ រហូតដល់គេមានភាពជ្រះស្អាត។ ហើយការងូតទឹកសម្អាតពីជូនុបនេះ គឺជាកាតព្វកិច្ច(វ៉ាជិប) ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយប្រសិនបើពួកអ្នកមានជូនុប ពួកអ្នកត្រូវសម្អាតខ្លួនប្រាណ(ដោយការងូតទឹក)”។ (អាល់ម៉ាអ៊ីហ្ទះ៖៦)

ការងូតទឹកសម្អាតកាយនៅពេលអស់រដូវ

ចាំបាច់លើស្ត្រីមូស្លីមត្រូវងូតទឹកសម្អាតកាយនៅពេលខ្លួនអស់រដូវ ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីឈាមរដូវ។ ចូរអ្នកឆ្លើយថា៖ ឈាមរដូវនោះ គឺវាកខ្វក់បំផុត។ ហេតុនេះ ចូរពួកអ្នកជៀសវាង(រួមភេទ)ពីភរិយាក្នុងអំឡុងពេលដែលមានរដូវ ហើយកុំទៅជិតពួកនាង(ដើម្បីរួមភេទ) រហូតទាល់តែពួកនាងជ្រះស្អាត(អស់រដូវហើយងូតទឹកសម្អាត)ខ្លួនប្រាណសិន។ បើកាលណាពួកនាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមភេទជាមួយពួកនាងនៅត្រង់កន្លែង(ប្រដាប់ភេទ)ដែលអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលសារភាពទោសកំហុស និងស្រឡាញ់បណ្ដាអ្នកដែលជ្រះស្អាត”។ (អាល់ហ្ពាក៏រ៉ោះ៖២២២)

ឈាមរដូវ និងឈាមជំងឺ

ឈាមរដូវ គឺឈាមដែលចេញពីស្បូនស្ត្រីជាលក្ខណៈធម្មតាពុំមែនដោយសារឆ្លងទន្លេ ឬជំងឺ។ រីឯឈាមជំងឺវិញ គឺជាឈាមដែលចេញពីស្បូនស្ត្រីក្នុងពេលវេលាដែលពុំមែនជាពេលមានរដូវដោយមូលហេតុជំងឺ ឬមានបញ្ហាសុខភាព។

រយៈពេលនៃការមករដូវចំពោះស្ត្រី គឺមានលក្ខណៈខុសៗគ្នា ហើយគ្មានការកំណត់ពេលវេលាតិចបំផុតដែលស្ត្រីមករដូវនោះឡើយ យោងតាមទស្សនៈដែលត្រឹមត្រូវជាងគេរបស់សាសនវិទូឥស្លាម។ ប៉ុន្តែ សាសនវិទូឥស្លាមភាគច្រើនយល់ឃើញថា រយៈពេលច្រើនបំផុតនៃការមករដូវ គឺ១៥ថ្ងៃ។ ដូចនេះ បើកាលណាឈាមនៅតែបន្តហូរមកលើសពី១៥ថ្ងៃ គឺគេចាត់ទុកជាឈាមជំងឺ ពុំមែនជាឈាមរដូវទៀតឡើយ។ ហើយជាទូទៅចំពោះស្ត្រីភាគច្រើន រយៈពេលនៃការមករដូវគឺ ៦ថ្ងៃ ឬ៧ថ្ងៃ។

៣. ការងូតទឹកនៅពេលអស់ឈាមក្រោយសម្រាលកូន

សាសនវិទូឥស្លាមទាំងអស់បានឯកភាពគ្នាថា ចាំបាច់លើស្ត្រីដែលឆ្លងទន្លេត្រូវងូតទឹកសម្អាតកាយនៅពេលដែលអស់ឈាមក្រោយសម្រាលកូន។

និយមន័យឈាមក្រោយសម្រាលកូន(នីហ្វាស)

គឺជាឈាមដែលចេញពីស្បូនស្ត្រីនៅពេលឆ្លងទន្លេ(សម្រាលបុត្រ) ឬមុនឆ្លងទន្លេពីរថ្ងៃ ឬបីថ្ងៃ ជាមួយនឹងសញ្ញានៃការឆ្លងទន្លេ(ដូចជាឈឺពោះជាដើម) និងបន្តធ្លាក់បន្ទាប់ពីសម្រាលកូនរួច រហូតដល់គ្រប់សាមសិបថ្ងៃ។ រីឯរយៈពេលនៃការមានឈាមឆ្លងទន្លេវិញ ច្រើនបំផុត សែសិបថ្ងៃ ហើយគ្មានកំណត់ចំពោះរយៈតិចបំផុតរបស់វានោះឡើយ។ ដូចនេះ កាលណាស្ត្រីឃើញមានភាពជ្រះស្អាត គឺត្រូវងូតទឹកសម្អាតកាយ និងប្រតិបត្តិសឡាត។

បម្រាមមួយចំនួនចំពោះស្ត្រីដែលមានឈាមរដូវ និងឈាមក្រោយសម្រាលកូន

١
១. មិនត្រូវរួមភេទ
٢
២. មិនត្រូវលែងលះក្នុងអំឡុងពេលនេះ
٣
៣. មិនត្រូវប្រតិបត្តិសឡាត និងបួស
٤
៤. មិនត្រូវតវ៉ាហ្វ(ប្រទក្សិណ)ជុំវិញកាក់ហ្ពះ
٥
៥. មិនត្រូវប៉ះគម្ពីរគួរអាន
٦
៦. មិនត្រូវស្នាក់នៅក្នុងម៉ាស្ជិត

ហាមឃាត់អំពីការរួមភេទ

គេដាក់បម្រាមលើបុរសមិនត្រូវរួមភេទជាមួយភរិយារបស់ខ្លួនដែលកំពុងមករដូវឡើយ យោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីឈាមរដូវ។ ចូរអ្នកឆ្លើយថា៖ ឈាមរដូវនោះ គឺវាកខ្វក់បំផុត។ ហេតុនេះ ចូរពួកអ្នកជៀសវាង(រួមភេទ)ពីភរិយាក្នុងអំឡុងពេលដែលមានរដូវ ហើយកុំទៅជិតពួកនាង(ដើម្បីរួមភេទ) រហូតទាល់តែពួកនាងជ្រះស្អាត(អស់រដូវហើយងូតទឹកសម្អាត)ខ្លួនប្រាណសិន។ បើកាលណាពួកនាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមភេទជាមួយពួកនាងនៅត្រង់កន្លែង(ប្រដាប់ភេទ)ដែលអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលសារភាពទោសកំហុស និងស្រឡាញ់បណ្ដាអ្នកដែលជ្រះស្អាត”។ (អាល់ហ្ពាក៏រ៉ោះ៖២២២)។ ក៏ដូចគ្នាដែរ គេហាមឃាត់មិនឲ្យរួមភេទក្នុងអំឡុងពេលមានឈាមក្រោយសម្រាលកូន ដោយយោងតាមការឯកភាពគ្នារបស់សាសនវិទូឥស្លាមទាំងអស់។

ហាមឃាត់អំពីការលែងលះ

ដោយយោងតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ឱព្យាការី! នៅពេលពួកអ្នកលែងលះភរិយា ចូរពួកអ្នកលែងលះពួកនាងតាមអ៊ិតហ្ទះរបស់ពួកនាង”។ ឃ្លា៖ “ចូរពួកអ្នកលែងលះពួកនាងតាមអ៊ិតហ្ទះរបស់ពួកនាង” ពោលគឺមិនត្រូវលែងលះពួកនាងនៅក្នុងពេលដែលនាងមករដូវ ឬមានឈាមឆ្លងទន្លេ ឬពេលគេបានរួមភេទជាមួយនាងពេលដែលគ្មានរដូវ ហើយពុំទាន់ដឹងច្បាស់ថានាងមានផ្ទៃពោះឬអត់នៅឡើយ។

ហាមឃាត់មិនឲ្យប្រតិបត្តិសឡាត និងបួស

ដោយយោងតាមប្រសាសន៍របស់ព្យាការី សអវ ដែលលោកបានមានប្រសាសន៍ថា៖ “តើពុំមែនទេឬនៅពេលដែលស្ត្រីមករដូវ គឺនាងមិនត្រូវប្រតិបត្តិសឡាត និងមិនបួសនោះ? នេះហើយជាកង្វះខាតផ្នែកសាសនារបស់ពួកនាង”។ (ពូខរី៖១៩៥១)

ហាមឃាត់អំពីការតវ៉ាហ្វ(ប្រទក្សិណ)ជុំវិញកាក់ហ្ពះ

ដោយយោងតាមប្រសាសន៍របស់ព្យាការី ﷺ ដែលលោកបានមានប្រសាសន៍ទៅកាន់ អាអ៊ីស្ហះ រទអ នៅពេលដែលនាងមករដូវក្នុងអំឡុងពេលធ្វើហាជ្ជីថា៖ “ជាការពិតណាស់ នោះគឺជាអ្វីមួយដែលអល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រា(កំណត់)លើកូនចៅអាហ្ទាំ(មនុស្សលោក)ដែលជាស្រ្តី។ ហេតុនេះ ចូរនាងធ្វើដូចអ្វីដែលអ្នកធ្វើហាជ្ជីដទៃទៀតបានធ្វើ លើកលែងតែការតវ៉ាហ្វ(ដើរប្រទក្សិណ)ជុំវិញកាក់ហ្ពះប៉ុណ្ណោះដែលនាងមិនត្រូវធ្វើ លុះត្រាតែនាងបានជ្រះស្អាតសិន”។ (ពូខរី៖៣០៥, មូស្លីម៖១២១១)

ហាមឃាត់អំពីការប៉ះគម្ពីរគួរអាន

ដោយអនុវត្តតាមបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “គ្មានអ្នកណាម្នាក់ប៉ះពាល់វា(គម្ពីរគួរអាន)បានឡើយ លើកលែងតែបណ្ដាអ្នកដែលជ្រះស្អាតប៉ុណ្ណោះ”។ (អាល់វ៉ាគីអះ៖៧៩)។ ប៉ុន្តែគេអនុញ្ញាតឲ្យស្ត្រីដែលមករដូវ ឬស្ត្រីដែលមានឈាមឆ្លងទន្លេអាចសូត្រគម្ពីរគួរអានដោយចាំមាត់បាន យោងតាមទស្សនៈដែលត្រឹមត្រូវជាងគេ ខុសពីការមានជូនុបដែលគេមិនអាចសូត្រគម្ពីរគួរអានបានឡើយ លុះត្រាតែគេបានងូតទឹកសម្អាតកាយពីជូនុបរួច។ ហើយក្នុងករណីដែលស្ត្រីដែលមករដូវ ឬស្ត្រីដែលមានឈាមឆ្លងទន្លេត្រូវការកាន់គម្ពីរគួរអានដើម្បីរំលឹកអាយ៉ាត់ដែលភ្លេច ឬត្រូវបង្រៀនសិស្សជាដើម គឺគេអនុញ្ញាតឲ្យនាងអាចកាន់ឬប៉ះគម្ពីរគួរអានបានដោយមានទ្រនាប់ ដូចជាពាក់ស្រោមដៃជាដើម។

មិនត្រូវស្នាក់នៅក្នុងម៉ាស្ជិតឡើយ

ដោយយោងតាមប្រសាសន៍របស់ព្យាការី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនអនុញ្ញាតឱ្យអ្នកដែលមានរដូវ ឬអ្នកដែលមានជូនុបស្នាក់នៅក្នុងម៉ាស្ជិតនោះទេ”។ (អាពូហ្ទាវូទ៖២៣២)។ ចំណែកឯការដើរកាត់ក្នុងម៉ាស្ជិត ឬចូលក្នុងម៉ាស្ជិតក្នុងករណីចាំបាច់ គឺត្រូវបានអនុញ្ញាត។ អំពី អាអ៊ីស្ហះ រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ជួយហុចក្រណាត់ក្រាលសឡាតពីក្នុងម៉ាស្ជិតឲ្យខ្ញុំបន្តិច”។ គាត់បានបន្តថា៖ ពេលនោះខ្ញុំបាននិយាយថា៖ “ខ្ញុំមករដូវ”។ លោកក៏បានមានប្រសាសន៍ថា៖ “ពិតណាស់ឈាមរដូវមិនស្ថិតនៅក្នុងដៃរបស់នាងឡើយ”។ (មូស្លីម៖២៩៨)

បញ្ហាដែលចាំបាច់សម្រាប់អ្នកមករដូវ

١
ការពេញវ័យ
٢
ការប្រើរយៈពេលរង់ចាំសម្រាប់ស្ត្រីដែលលែងលះ

ការពេញវ័យ

មនុស្សម្នាក់ៗដែលបានឈានមកដល់ការពេញវ័យ(គ្រប់អាយុ) គឺត្រូវទទួលខុសត្រូវក្នុងការបំពេញកាតព្វកិច្ចទាំងអស់ក្នុងនាមជាអ្នកមូស្លីមពេញវ័យ។ ហើយការមករដូវ គឺជាសញ្ញាមួយក្នុង ចំណោមសញ្ញាដែលជាក់លាក់បំផុត ដែលបញ្ចាក់ពីភាពពេញវ័យ សម្រាប់កមនុស្សស្រី។

ការប្រើរយៈពេលរង់ចាំសម្រាប់ស្ត្រីដែលលែងលះ

រយៈពេលនៃការរង់ចាំសម្រាប់ស្ត្រីដែលលែងលះគ្នា គឺត្រូវចប់នៅពេលដែល វដ្តរដូវរបស់នាងបានចប់ចំនួនបីដង សម្រាប់អ្នកដែលនៅមានរដូវ។ ដូចដែលអល់ឡោះមានបន្ទូលថា៖ “ ហើយស្ដ្រីដែលត្រូវបានប្ដីលែង ពួកនាងត្រូវរង់ចាំ(មិនអាច រៀបអាពាហ៍ពិពាហ៍បានទេ) រហូតដល់ជ្រះស្អាតពីឈាម រដូវចំនួនបីដង ’’។ (ជំពូក អាល់ប៉ាក៏រ៉ោះ ៖ ២២៨)

ប្រការដែលបង្ហាញពីការអស់រដូវរបស់ស្ត្រី

١
មានការបញ្ចេញទឹករំអិលពណ៌ស
٢
លែងមានឈាម ហើយទ្វារមាសមានសភាពស្ងួត

ការបញ្ចេញទឹករំអិលពណ៌ស

វាគឺជាវត្ថុម្យាងដែលមានពណ៌សដូចសរសៃអំបោះដែលចេញពីទ្វារមាសរបស់ស្ត្រីក្នុងអំឡុងថ្ងៃចុងក្រោយនៃការមករដូវរបស់នាង ដែលវាជាសញ្ញានៃភាពបរិសុទ្ធរបស់នាង(អស់រដូវ) ។

លែងមានឈាម ហើយទ្វារមាសមានសភាពស្ងួត

ដោយនាងអាចដឹងបាន គឺនៅពេលដែលនាងយកក្រណាត់ទៅផ្តិតនៅទ្វារមាសរបស់នាង ហើយបានឃើញថា លែងមានឈាម ឬមានទឹករំអិលពណ៌ត្នោត ឬលឿងតទៀត។

កាតព្វកិច្ចនៃការងូតទឹកសម្អាត (តាមពិធីសាសនា)

កាតព្វកិច្ចនៃការងូតទឹកសម្អាត មានពីរ៖ គឺ ចេតនា (នៀតងូតទឹកជម្រះកាយពីឈាមរដូវ ឬឈាមឆ្លងទន្លេ) និងងូតទឹកឱ្យសព្វសក់ក្បាល និងខ្លួនប្រាណទាំងអស់។ ដោយត្រូវតែបញ្ចូលទឹកឱ្យដល់គល់សក់ ដើម្បីឱ្យវាចូលទៅដល់ស្បែកក្បាល មិនថាសក់ស្តើង ឬក្រាស់ឡើយ។

កាតព្វកិច្ចនៃការងូតទឹកសម្អាត មានពីរ៖ គឺ ចេតនា (នៀតងូតទឹកជម្រះកាយពីឈាមរដូវ ឬឈាមឆ្លងទន្លេ) និងងូតទឹកឱ្យសព្វសក់ក្បាល និងខ្លួនប្រាណទាំងអស់។  ដោយត្រូវតែបញ្ចូលទឹកឱ្យដល់គល់សក់ ដើម្បីឱ្យវាចូលទៅដល់ស្បែកក្បាល មិនថាសក់ស្តើង ឬក្រាស់ឡើយ។

របៀបនៃការងូតទឹកសម្អាតរបស់ស្ត្រី បន្ទាប់ពីការមករដូវ និងការមានជូនូប

អ្នកស្រីអាអ៊ីស្ហះ រទអ បានរាយការណ៍ថា៖ អ្នកស្រីអាស្សម៉ាក បានសួរព្យាការី ﷺ អំពីការងូតទឹកសម្អាតបន្ទាប់ពីការមករដូវ។ លោកបានមានប្រសាសន៍ថា៖ « ពួកនាងត្រូវប្រើទឹក (លាយនឹងស្លឹកពុទ្រា ដោយវាជាប្រភេទសាប៊ូ ដែលគេប្រើនៅសម័យបុរាណ) ងូតលាងសម្អាតខ្លួនឲ្យបានស្អាត រួចចាក់ទឹកលើក្បាល ហើយដុះវាឲ្យខ្លាំងរហូតដល់គល់សក់ បន្ទាប់មកនាងត្រូវចាក់ទឹកលាងសម្អាតលើវា(កន្លែងឯកជន) ។ ក្រោយមក នាងត្រូវយកកប្បាស ឬសំឡីមួយដុំដើម្បីសម្អាតវា »។ អ្នកស្រីអាស្សម៉ាក បាននិយាយថា៖ " តើនាងត្រូវសម្អាតវាដោយរបៀបណា? នៅពេលនោះលោក (រ៉សូលរបស់អល់ឡោះ) បានមានប្រសាសន៍ថា៖ " សូមសរសើរតម្កើងដល់អល់ឡោះជាម្ចាស់! នាងត្រូវសម្អាតវា " ។ អ្នកស្រីអាអ៊ីស្ហះបាននិយាយដោយសំឡេងតិចៗថា៖ នាងត្រូវជូតលាងដានឈាម(កន្លែងឯកជន) ។ បន្ទាប់មក អ្នកស្រីអាស្សម៉ាក ក៏បានសួរតទៀតអំពីការងូតទឹកបន្ទាប់ពីការរួមភេទ (ជូនូប)។ គាត់ (ព្យាការី) បានមានប្រសាសន៍ថា៖ « នាងត្រូវយកទឹក ងូតសំអាតខ្លួនរបស់នាងអោយបានសព្វស្អាត។ រួចចាក់ទឹកលើក្បាល ហើយដុះវាឲ្យខ្លាំងរហូតដល់គល់សក់ បន្ទាប់មកនាងត្រូវចាក់ទឹកលាងសម្អាតលើវា(កន្លែងឯកជន)។ អ្នកស្រីអាអ៊ីស្ហះបាននិយាយថា៖ " តើស្ត្រីនៃពួកអាន់សើរ(ស្រ្តីម៉ាទីណះ)ពិតជា ល្អណាស់! ពួកនាងមិនបណ្តោយឱ្យភាពអៀនខ្មាស់របស់ពួកនាង រារាំងពួកនាងពីការយល់ដឹងអំពីច្បាប់សាសនានោះឡើយ " ។ (ពខរី ៖ ៣១៤ និង មូស្លីម ៖ ៣៣២)

រាល់វត្ថុណាដែលរារាំងទឹកមិនឱ្យទៅដល់ផ្នែកណាមួយនៃរាងកាយ គឺនឹងធ្វើឱ្យការងូតទឹកសម្អាតនោះ មិនត្រឹមត្រូវឡើយ ដូចជា លាបថ្នាំក្រចកដែលររាំងទឹកមិនឱ្យចូលដល់ក្រចកជាដើម។

ការហូរទឹករំអិលពណ៌លឿង និងពណ៌ត្នោត

ពេលខ្លះមានទឹករំអិលដែលចេញពីទ្វារមាសរបស់ស្ត្រី - មុន ឬក្រោយពេលមករដូវ - ប្រសិនបើវាចេញមកជាប់ជាមួយនឹងឈាមរដូវ នោះវាជាផ្នែកមួយនៃឈាមរដូវ ដោយនាងមមិនត្រូវបានអនុញ្ញាតឱ្យធ្វើការសឡាតថ្វាយបង្គំ និងផ្សេងៗទៀតដោយសារតែការមករដូវនោះ។ តែប្រសិនបើការហូរទឹករំអិលនោះ មិនមែនជាផ្នែកនៃការមករដូវទេ(មកដាច់ដោយឡែក) នោះវាគ្មានបញ្ហាអ្វីឡើយ។ ដូចដែលបានបង្ហាញនៅក្នុងហាទីស ដែលបាននិយាយថា៖ “ យើងមិនបានចាត់ទុកការហូរទឹករំអិលពណ៌ត្នោត ឬពណ៌លឿងក្រោយពេលមករដូវថាជាបញ្ហាអ្វីនោះទេ” ។ ( ពូខរី ៖ ៣២៦ និង អាពូដាវូឌ ៖ ៣០៧)

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង