បន្តរៀន

អ្នកមិនបានចុះឈ្មោះចូលទេ
ចុះឈ្មោះឥឡូវនេះក្នុងវេបសាយ(តាក)ដើម្បីតាមដានភាពល្អប្រសើររបស់អ្នក ប្រមូលពិន្ទុ និងការចូលរួមក្នុងការប្រកួតប្រជែង បន្ទាប់ពីមានការចុះឈ្មោះរួចហើយ អ្នកនឹងទទួលបានវិញ្ញាបនបត្រអ៊ីនធឺណិតក្នុងប្រធានបទដែលអ្នកសិក្សាវា

ផ្នែកបច្ចុប្បន្ន model:

មេរៀន សម្លៀកបំពាក់របស់ស្ត្រីមូស្លីម

នៅក្នុងមេរៀននេះ យើងនឹងសិក្សាពីចំណុចសំខាន់ៗមួយចំនួនទាក់ទងនឹងសម្លៀកបំពាក់របស់ស្ត្រីមូស្លីម។

  • ដឹងអំពីឧបការគុណរបស់អល់ឡោះជាម្ចាស់ចំពោះមនុស្សលោកដែលទ្រង់បានប្រទាននូវសម្លៀកបំពាក់ និងការតុបតែងកាយ
  • យល់ដឹងអំពីបញ្ហាមួយចំនួននៃក្បួនច្បាប់បញ្ញត្តិឥស្លាមទាក់ទងនឹងសម្លៀកបំពាក់របស់ស្ត្រីមូស្លីម។
  • ដឹងអំពីលក្ខខណ្ឌចាំបាច់ដែលត្រូវមានចំពោះហ៊ីហ្ជាប
  • ដឹងពីព្រំដែននៃរាយកាយដែលស្ត្រីអាចបង្ហាញទៅកាន់ក្រុមមនុស្សផ្សេងៗគ្នា

count: ចំនួនសិស្សផ្សេងទៀតដែលបានបញ្ចប់មេរៀននេះ។

ឧបការគុណនៃសម្លៀកបំពាក់

សម្លៀកបំពាក់ គឺជាឧបការគុណដ៏ធំមួយដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទានវាដល់មនុស្សលោក។ តាមរយៈសម្លៀកបំពាក់ មនុស្សអាចយកវាមកបិទបាំងរាងកាយ និងការពារពីអាកាសធាតុក្តៅ ត្រជាក់ និងពីប្រការផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ វាក៏ជាគ្រឿងតុបតែងកាយផងដែរ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱកូនចៅអាហ្ទាំ! យើងបានបញ្ចុះមកឱ្យពួកអ្នកនូវសម្លៀកបំពាក់ដែលអាចបិទបាំងរាងកាយរបស់ពួកអ្នក និងសម្លៀកបំពាក់សម្រាប់តែងលម្អខ្លួន។ តែសម្លៀកបំពាក់កោតខ្លាច(ធ្វើអ្វីដែលអល់ឡោះប្រើ និងចៀសវាងពីការហាមឃាត់)នោះ វាប្រសើរជាងអ្វីៗទាំងអស់។ ទាំងនោះគឺក្នុងចំណោមភស្ដុតាងរបស់អល់ឡោះ សង្ឃឹមថាពួកគេនឹងចងចាំ”។ (អាល់អាក់រ៉ហ្វ៖២៦)។ សម្លៀកបំពាក់ខ្លះ គឺជាការចាំបាច់ចំពោះបុរស និងស្ត្រីត្រូវស្លៀកពាក់ នោះគឺសម្លៀកបំពាក់ដែលអាចបិទបាំងកេរខ្មាស(អាវរ៉ាត់)បានជិត ហើយសម្លៀកបំពាក់ខ្លះទៀត គឺដើម្បីបន្ថែមនូវភាពស្រស់ស្អាតសម្រាប់ឱកាសណាមួយ ដូចជាសម្លៀកបំពាក់សម្រាក់ស្លៀកពាក់ក្នុងឱកាសចូលរួមពិធីមង្គលការ ឬសម្រាប់ស្លៀកពាក់ក្នុងថ្ងៃរ៉យ៉ាជាដើម។

ច្បាប់បញ្ញត្តិឥស្លាមទាក់ទងនឹងសម្លៀកបំពាក់របស់ស្ត្រីសម្រេចបាននូវគោលដៅសំខាន់ៗ។ ជាក់ស្តែងវាបានរក្សានូវភាពឯកជនរបស់ពួកនាង និងការពាររាងកាយពីបុរស និងការសម្លឹងមើលរបស់ពួកគេ ក៏ដូចជាការពារពីទង្វើ និងពាក្យសម្ដីដែលមិនសមគួរ។ ម្យ៉ាងទៀត សម្លៀកបំពាក់តាមបែបឥស្លាម ក៏បានផ្តល់ឱ្យស្ត្រីនូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ និងកិត្តិយសខ្ពង់ខ្ពស់ផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត ស្ត្រីដែលប្រកាន់ខ្ជាប់នូវសម្លៀកបំពាក់បែបឥស្លាម គឺជាការប្រកាសនូវភាពជាខ្ញុំបម្រើ និងភាពឱនលំទោនរបស់នាងចំពោះអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ តាមរយៈនេះ ធ្វើឲ្យគេសម្រេចបាននូវពរជ័យ ការប្រោសប្រទាន និងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។

រីឯផ្នែកនៃសង្គមវិញ សម្លៀកបំពាក់របស់ស្ត្រីមូស្លីម ឬហ៊ីហ្ជាបរបស់នាង គឺជួយការពារសង្គមទាំងមូលពីភាពវឹកវរ(ហ្វិតណះ) និងរក្សាបាននូវស្ថេរភាព ឬសុខសុវត្ថិភាពសម្រាប់សមាជិកគ្រប់រូប(ក្នុងសង្គមនោះ)។ ជាការពិតណាស់ ភាពវឹកវរ កាលណាវាកើតមានឡើង គឺវាបំផ្លាញសង្គមនោះទាំងមូល ទាំងបុរស និងស្រ្តី ហើយសម្ព័ន្ទភាព និងសុភមង្គលក្នុងគ្រួសារ ក័អាចនឹងមានការរង្គោះរង្គើ ហើយបែកបាក់ ដូចដែលមើលឃើញជាក់ស្តែងនៅក្នុងប្រទេសជាច្រើន។

លក្ខខណ្ឌនៃហ៊ីហ្ជាបរបស់ស្ត្រីមូស្លីម

١
១. ត្រូវបិទបាំងរាងកាយទាំងមូល យោងតាមទស្សនៈរបស់សាសនវិទូឥស្លាមមួយចំនួន ឬត្រូវបិទបាំងរាងកាយទាំងមូល លើកលែងតែមុខ និងប្រអប់ដៃ យោងតាមទស្សនៈរបស់សាសនវិទូឥស្លាមផ្សេងទៀត។
٢
២. មិនមែនជាគ្រឿងតុបតែងខ្លួនទេ។
٣
៣. សម្លៀកបំពាក់នោះត្រូវតែក្រាស់ដែលមិនបង្ហាញឲ្យឃើញនូវអ្វីដែលនៅពីក្រោមវា។
٤
៤. ត្រូវទូលាយ មិនរឹបរាងដែលមិនអាចឲ្យគេអាចពណ៌នានូវរូបរាងកាយរបស់នាងបាន។
٥
៥. មិនត្រូវបង្ហាញនូវភាពឆើតឆាយ ឬប្រើគ្រឿងក្រអូប
٦
៦. មិនត្រូវប្រដូចនឹងសម្លៀកបំពាក់បុរស
٧
៧. មិនត្រូវប្រដូចនឹងសម្លៀកបំពាក់របស់អ្នកមិនមែនមូស្លីម
٨
៨. ពុំមែនជាសម្លៀកបំពាក់ដែលនាំឲ្យមានភាពល្បីល្បាញ(ទាក់ទាញចំណាប់អារម្មណ៍)

១. បិទបាំងរាងកាយ

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ឱព្យាការី! ចូរអ្នកប្រាប់ទៅកាន់បណ្ដាភរិយារបស់អ្នក និងកូនស្រីទាំងឡាយរបស់អ្នក ហើយនិងស្ដ្រីរបស់បណ្ដាអ្នកមានជំនឿឱ្យបិទបាំងទៅលើរាងកាយរបស់ពួកនាងដោយស្បៃរបស់ពួកនាង(គឺត្រូវគ្របពីក្បាលរហូតដល់ក្រោមទ្រូងនៃរាងកាយ)។ ធ្វើដូច្នោះ គឺងាយស្រួលបំផុតដែលពួកនាងនឹងត្រូវគេស្គាល់(ថាជាស្ដ្រីមូស្លីមដែលមានសេរីភាព) ហើយពួកនាងក៏មិនអាចត្រូវគេមើលងាយដែរ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់”។ (អាល់អះហ្សាប៖៥៩)។ សាសនវិទូឥស្លាមបានខ្វែងយោបល់គ្នាចំពោះការគ្របមុខ និងប្រអប់ដៃទាំងពីរ។ ពួកគាត់មួយចំនួនយល់ថា វាជាកាតព្វកិច្ច(វ៉ាជិប) ហើយមួយចំនួនទៀតយល់ថា វាជាការគួរគប្បី(ស៊ូណិត)។ ក៏ប៉ុន្តែពួកគាត់បានឯកភាពគ្នាថា ចំពោះផ្នែកផ្សេងក្រៅពីនេះ គឺចាំបាច់ត្រូវតែបិទបាំង។

២ មិនមែនជាគ្រឿងតុបតែងខ្លួនទេ

នេះគឺចូលក្នុងបន្ទូលរួមរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយកុំឱ្យពួកនាងបង្ហាញសម្រស់របស់ពួកនាង”។ (អាន់នួរ៖៣១)

៣-៤. សម្លៀកបំពាក់នោះត្រូវតែក្រាស់ និងរលុង មិនរឹបរាង

ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “មនុស្សពីរប្រភេទស្ថិតនៅក្នុងចំណោមពួកឋាននរកដែលខ្ញុំមិនធ្លាប់ឃើញពួកគេឡើយ គឺក្រុមមួយមានដំបងកាន់ជាមួយដូចជាកន្ទុយគោ ហើយវាយមនុស្ស (ដោយអយុត្ដិធម៌) និងស្ដ្រីដែលស្លៀកសម្លៀកបំពាក់ដូចនៅអាក្រាតនាំទៅរកនរក ហើយខ្លួនពួកគេក៏មានទំនោរដូច្នោះដែរ។ ក្បាលរបស់ពួកគេដូចជាបូកសត្វអូដ្ឋ។ ពួកគេនឹងមិនចូលឋានសួគ៌ឡើយ ហើយក៏មិនបានហិតក្លិនវាដែរ ព្រោះក្លិនរបស់វាស្ថិតនៅចម្ងាយប៉ុននេះ ប៉ុននោះ”។ (មូស្លីម៖២១២៨)។ អំពី អ៊ូសាម៉ះ ពិន ហ្ស៊េទ រទអ បាននិយាយថា៖ “ព្យាការី ﷺ បានឱ្យអាវអាល់គីបទីយ៉ះ)មួយ(ជាឈ្មោះនៃអាវម្យាង)មកខ្ញុំ ដែលជាអំណោយមួយដែលតាសយ៉ះអាល់កាលពី បានផ្តល់ឱ្យខ្ញុំ ហើយខ្ញុំបានឱ្យវាទៅភរិយារបស់ខ្ញុំ។ ពេលនោះ រ៉សូលរបស់អល់ឡោះ ﷺ បានមានប្រសាសន៍មកកាន់ខ្ញុំថា៖ ហេតុអ្វីបានជាមិនដែលឃើញអ្នកស្លៀកពាក់អាវនោះ។ ខ្ញុំបានតបថា៖ ខ្ញុំបានឱ្យវាទៅភរិយារបស់ខ្ញុំ ហើយរ៉សូលរបស់អល់ឡោះ ﷺ បានមានប្រសាសន៍មកកាន់ខ្ញុំថា៖ ចូរប្រាប់នាងឱ្យពាក់អាវមួយទៀតទ្រាប់ពីក្នុងវា ព្រោះខ្ញុំខ្លាចថាវានឹងបង្ហាញរាងរបស់នាង”។ (អះម៉ាត់៖២១៧៨៦)

៥. មិនត្រូវបង្ហាញនូវភាពឆើតឆាយ ឬប្រើគ្រឿងក្រអូប

រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា៖ “ស្ត្រីរូបណាដែលបានប្រើប្រាស់គ្រឿងក្រអូប រួចដើរកាត់ក្រុមមួយដើម្បីឲ្យពួកគេស្រង់ក្លិន(ក្រអូប)របស់វា ជាការពិតណាស់ នាងគឺជាអ្នកដែលប្រព្រឹត្តអំពើហ្ស៊ីណា”។ (អាន់ណាសាអ៊ី៖៥១២៦)

៦. មិនត្រូវប្រដូចនឹងសម្លៀកបំពាក់បុរស

អំពី អ៊ិពនូអាប់ហ្ពាស រទអ បាននិយាយថា៖ “រ៉ស៊ូលុលឡោះ សអវ បានដាក់បណ្ដាសាចំពោះបុរសទាំងឡាយដែលប្រដូចខ្លួននឹងស្ដ្រី(ទាំងពាក្យសំដី និងកាយវិការ) និងស្ដ្រីទាំងឡាយដែលប្រដូចខ្លួននឹងបុរស”។ (ពូខរី៖៥៨៨៥)

៧. មិនត្រូវប្រដូចនឹងសម្លៀកបំពាក់របស់អ្នកមិនមែនមូស្លីម

ជាការពិតណាស់ ច្បាប់បញ្ញត្តិឥស្លាមបានកំណត់ថា គេមិនអនុញ្ញាតឲ្យអ្នកមូស្លីម(ទាំងបុរស និងស្ត្រី)ប្រដូចខ្លួននឹងអ្នកមិនមែនមូស្លីម មិនថាទាក់ទងនឹងការគោរពសក្ការៈរបស់ពួកគេ ពិធីបុណ្យរបស់ពួកគេ ឬសម្លៀកបំពាក់ដែលជាលក្ខណៈដោយឡែករបស់ពួកគេឡើយ ដោយយោងតាមប្រសាសន៍របស់រ៉ស៊ូលុលឡោះ សអវ ដែលលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលប្រដូចខ្លួននឹងក្រុមណាមួយ ជននោះគឺស្ថិតក្នុងចំណោមក្រុមនោះហើយ”។ (អាពូហ្ទាវូទ៖៤០៣១)

៨. ពុំមែនជាសម្លៀកបំពាក់ដែលនាំឲ្យមានភាពល្បីល្បាញ

ដោយយោងតាមប្រសាសន៍របស់រ៉ស៊ូលុលឡោះ ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ជនណាដែលស្លៀកសម្លៀកបំពាក់ដែលនាំឲ្យមានភាពល្បីល្បាញនៅក្នុងលោកិយ នោះអល់ឡោះជាម្ចាស់នឹងឲ្យគេស្លៀកនូវសម្លៀកបំពាក់ដ៏អាម៉ាស់នៅថ្ងៃបរលោក បន្ទាប់មកក៏ដុតគេនៅក្នុងភ្លើងនរក”។ (អ៊ិពនូម៉ាហ្ជះ៖៣៦០៧)។ សម្លៀកបំពាក់ដែលនាំឲ្យមានភាពល្បីល្បាញ គឺសំដៅលើសម្លៀកបំពាក់ដែលគេស្លៀកពាក់ក្នុងបំណងចង់បានភាពល្បីល្បាញនៅក្នុងចំណោមមនុស្ស(ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ)។

លក្ខខណ្ឌខាងលើនេះ គឺជាលក្ខខណ្ឌនៃសម្លៀកបំពាក់ស្ត្រីមូស្លីមដែលត្រូវប្រតិបត្តិនៅពេលនាងចេញក្រៅផ្ទះ ឬក្នុងពេលដែលមានវត្តមានបុរសដទៃ(ដែលអាចរៀបការនឹងគ្នាបាន)នៅជាមួយ តែមិនមែនជាកាតព្វកិច្ចត្រូវប្រតិបត្តិតាមដាច់ខាតនូវលក្ខខណ្ឌនោះទេក្នុងពេលដែលនាងនៅជាមួយសាច់ញាតិជាបុរសដែលមិនអាចរៀបការនឹងគ្នាបាន ឬនៅពេលជួបនឹងស្ត្រីដូចគ្នា ព្រោះថាក្នុងករណីនេះ គេអនុញ្ញាតឲ្យនាងអាចប្រើគ្រឿងក្រអូប និងបង្ហាញផ្នែកខ្លះនៃការសម្រស់របស់នាងនៅក្នុងព្រំដែនមួយដែលច្បាប់កំណត់។

ការបង្ហាញភាពឆើតឆាយ

គឺការដែលស្ត្រីបង្ហាញនូវការតុបតែងកាយ និងសម្រស់របស់នាងដែលចាំបាច់ត្រូវបិទបាំងនោះឲ្យបុរសដទៃ(ដែលអាចរៀបការនឹងគ្នាបាន)បានឃើញ។

សម្លៀកបំពាក់ស្ត្រីមូស្លីមអាស្រ័យទៅតាមបុគ្គលដែលនៅជុំវិញនាង

١
១. សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខបុរសដទៃ(ដែលអាចរៀបការនឹងគ្នាបាន)
٢
២. សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខសាច់ញាតិជាបុរសដែលមិនអាចរៀបការនឹងគ្នាបាន(ម៉ះរិម)
٣
៣. សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខស្ត្រីមូស្លីមដូចគ្នា
٤
៤. សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខស្ត្រីដែលជាពួកអះលីគីតាប

សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខបុរសដទៃ(ដែលអាចរៀបការនឹងគ្នាបាន)

វាជាហ៊ីហ្ជាបតាមច្បាប់បញ្ញត្តិឥស្លាមដែលអល់ឡោះជាម្ចាស់ និងរ៉សូលរបស់ទ្រង់បានបង្គាប់ប្រើ ហើយដែលយើងបានលើកឡើងពីលក្ខខណ្ឌរបស់វារួចមកហើយ។

សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខសាច់ញាតិជាបុរសដែលមិនអាចរៀបការនឹងគ្នាបាន(ម៉ះរិម)

ចាំបាច់លើស្ត្រីត្រូវបិទបាំងរាងកាយរបស់ខ្លួនទាំងមូលនៅពីមុខពួកគេ លើកលែងតែអ្វីដែលស្តែងចេញជាធម្មតា ដូចជា ក សក់ និងជើង រួមទាំងមុខ និងប្រអប់ដៃ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាស្ដ្រីដែលមាន ជំនឿឱ្យពួកនាងទម្លាក់ក្រសែភ្នែករបស់ពួកនាងចុះពីការសម្លឹងមើល (បុរសនិងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់) ហើយឱ្យពួកនាងថែរក្សាប្រដាប់ភេទរបស់ពួកនាង(អំពីប្រការហ្ស៊ីណា)។ ហើយកុំឱ្យពួកនាងបង្ហាញសម្រស់របស់នាង លើកលែងតែអ្វីដែលបានស្ដែងចេញជាធម្មតា(មុខ ប្រអប់ដៃ ប្រអប់ជើង)។ ហើយឱ្យពួកនាងយកស្បៃគ្របឱ្យជិតនៅបរិវេណដើមទ្រូង និងករបស់នាងដោយមិនឱ្យពួកនាងបង្ហាញសម្រស់នៅមុខបុរសណាក្រៅពីស្វាមីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកកេ្មករបស់ពួកនាង កូនប្រុសៗរបស់ពួកនាង កូនប្រុសៗប្ដីរបស់ពួកនាង(កូនចុង) បងប្អូនប្រុសរបស់ពួកនាង ហើយនិងកូនប្រុសៗនៃបងប្អូនប្រុសស្រីរបស់ពួកនាង(ក្មួយ)”។ (អាន់នួរ៖៣១)

សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខស្ត្រីមូស្លីមដូចគ្នា

ដូចក្នុងករណីនៅមុខសាច់ញាតិជាបុរសដែលមិនអាចរៀបការនឹងគ្នា(ម៉ះរិមរបស់នាង)ដែរ គឺចាំបាច់លើស្ត្រីត្រូវបិទបាំងរាងកាយរបស់ខ្លួនទាំងមូលនៅពីមុខពួកគេ លើកលែងតែអ្វីដែលស្តែងចេញជាធម្មតា ដូចជា ក សក់ និងជើង រួមទាំងមុខ និងប្រអប់ដៃ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្ដាស្ដ្រីដែលមាន ជំនឿឱ្យពួកនាងទម្លាក់ក្រសែភ្នែករបស់ពួកនាងចុះពីការសម្លឹងមើល (បុរសនិងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់) ហើយឱ្យពួកនាងថែរក្សាប្រដាប់ភេទរបស់ពួកនាង(អំពីប្រការហ្ស៊ីណា)។ ហើយកុំឱ្យពួកនាងបង្ហាញសម្រស់របស់នាង លើកលែងតែអ្វីដែលបានស្ដែងចេញជាធម្មតា(មុខ ប្រអប់ដៃ ប្រអប់ជើង)។ ហើយឱ្យពួកនាងយកស្បៃគ្របឱ្យជិតនៅបរិវេណដើមទ្រូង និងករបស់នាងដោយមិនឱ្យពួកនាងបង្ហាញសម្រស់នៅមុខបុរសណាក្រៅពីស្វាមីរបស់ពួកនាង ឪពុករបស់ពួកនាង ឪពុកកេ្មករបស់ពួកនាង កូនប្រុសៗរបស់ពួកនាង កូនប្រុសៗប្ដីរបស់ពួកនាង(កូនចុង) បងប្អូនប្រុសរបស់ពួកនាង កូនប្រុសៗនៃបងប្អូនប្រុសស្រីរបស់ពួកនាង(ក្មួយ) ហើយនិងស្ដ្រី(មូស្លីម)ដូចគ្នា”។ (អាន់នួរ៖៣១)

សម្លៀកបំពាក់ស្ត្រីមូស្លីមនៅមុខស្ត្រីដែលជាពួកអះលីគីតាប

ដូចក្នុងករណីនៅមុខស្ត្រីមូស្លីមដូចគ្នាដែរ ចាំបាច់លើនាងត្រូវបិទបាំងរាងកាយរបស់ខ្លួនទាំងមូលនៅពីមុខពួកគេ លើកលែងតែអ្វីដែលស្តែងចេញជាធម្មតា ដូចជា ក សក់ និងជើង។ នោះក៏ព្រោះតែមានស្ត្រីនៃពួកអះលីគីតាប(យូដា និងគ្រឹស្ទាន)ជាច្រើនធ្លាប់បានចូលទៅជួបនឹងភរិយារបស់ព្យាការី សអវ ហើយគ្មានភស្តុតាងណាមួយដែលត្រូវបានពាំនាំមកពីព្យាការី សអវ ដែលថា លោកបានប្រើភរិយារបស់លោកឲ្យបិទបាំងរាងកាយពីពួកនាងនោះឡើយ។

ប្រភេទសម្លៀកបំពាក់ស្ត្រីមូស្លីម និងការតុបតែងកាយ

١
១. សម្លៀកបំពាក់ និងការតុបតែងកាយដែលគេអនុញ្ញាត(ហារូស)
٢
២. សម្លៀកបំពាក់ និងការតុបតែងកាយដែលគេជំរុញ(ស៊ូណិត)
٣
៣. សម្លៀកបំពាក់ និងការតុបតែងកាយដែលគេហាមឃាត់(ហារ៉ាំ)

សម្លៀកបំពាក់ស្ត្រីមូស្លីម និងការតុបតែងកាយដែលគេអនុញ្ញាត(ហារូស)

ជាគោលការណ៍ សម្លៀកបំពាក់ និងការតុបតែងកាយគ្រប់ប្រភេទទាំងអស់ គឺជាប្រការដែលគេអនុញ្ញាត លើកលែងតែអ្វីដែលមានច្បាប់បញ្ញត្តិហាមឃាត់ប៉ុណ្ណោះ។ ដូចនេះ ស្ត្រីអាចស្លៀកសម្លៀកបំពាក់គ្រប់ប្រភេទ គ្រប់ពណ៌ និងគ្រប់ប្រភេទក្រណាត់ ហើយអាចតុបតែងកាយដោយគ្រឿងលម្អគ្រប់ប្រភេទ មិនថាគ្រឿងអលង្ការ ទឹកអប់ និងគ្រឿងសំអាងនោះឡើយ តែត្រូវភ្ជាប់នឹងលក្ខខណ្ឌ គឺសម្លៀកបំពាក់ ឬការតុបតែងកាយនោះមិនផ្តល់ផលប៉ះពាល់ដល់នាង, មិនត្រូវប្រដូចនឹងពួកគ្មានជំនឿ ហើយសារធាតុដែលយកមកផលិត គឺមិនមែនជារបស់ដែលគេហាមឃាត់ ឧទាហរណ៍ដូចជាខ្លាញ់ជ្រូកជាដើម។

សម្លៀកបំពាក់ និងការតុបតែងកាយដែលគេជំរុញ(ស៊ូណិត)

គឺសំដៅលើអ្វីដែលមានភស្តុតាងពីច្បាប់ឥស្លាមដែលជំរុញឲ្យស្លៀកពាក់ និងដើម្បីតុបតែងឲ្យស្វាមីរបស់ខ្លួនស្រឡាញ់ និងពេញចិត្ត ដោយភ្ជាប់នឹងលក្ខខណ្ឌដែលវាមិនត្រូវជាប្រការដែលគេហាមឃាត់ឡើយ។

សម្លៀកបំពាក់ និងការតុបតែងកាយដែលគេហាមឃាត់(ហារ៉ាំ)

គឺសំដៅលើសម្លៀកបំពាក់ និងការតុបតែងកាយទាំងឡាយណាដែលច្បាប់ឥស្លាមហាមឃាត់ ឬព្រមានអំពីវា ទោះជាសម្លៀកបំពាក់ និងការតុបតែងកាយនោះ មានភស្តុតាងពីច្បាប់ឥស្លាមដែលបញ្ជាក់ពីការហាមឃាត់អំពីវា ឬក៏ផ្ទុយនឹងរូបមន្តឬគោលការណ៍ដែលប្រើឲ្យប្រកាន់ខ្ជាប់ ដូចជាត្រូវឲ្យខុសពីពួកយូដានិងគ្រឹស្ទាន និងមិនត្រូវប្រដូចនឹងបុរសជាដើម។

អ្នកបានបញ្ចប់មេរៀនដោយជោគជ័យ


ចាប់ផ្តើមប្រឡង